ក្រសួងទេសចរណ៍បានបង្ហាញស្ថិតិភ្ញៀវទេសចរចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានទេសចរដើរលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់ទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់ ខណៈខេត្តព្រះសីហនុជាគោលដៅធំជាងគេដែលស្រូបភ្ញៀវទេសចរបានច្រើនក្នុងចំណោមខេត្តផ្សេងទៀត។
តាមរបាយការណ៍បញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ មានចំនួន ៦៥,៨៧២នាក់
* ខេត្តបាត់ដំបង ៤២,៤៧៣នាក់
* ខេត្តសៀមរាប ៣១,៦៣៤នាក់
* រាជធានីភ្នំពេញ ៣១,៤២៤នាក់
* ខេត្តកំពត ២៨,៨៥១នាក់
* ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់
* ខេត្តកែប ១២,៣២៦នាក់។
គួរបញ្ជាក់ថាចំនួនភ្ញៀវទេសចរខាងលើនាចុងខែមិថុនាដើមខែកក្កដានេះមានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ សរុបរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២៕







