Home ព័ត៌មានជាតិ យ៉ាងហោចណាស់កម្មករ១០នាក់បាន​ស្លា..ប់​ ក្រោយ​ពុលស្រា នៅខេត្តរតនគីរី

យ៉ាងហោចណាស់កម្មករ១០នាក់បាន​ស្លា..ប់​ ក្រោយ​ពុលស្រា នៅខេត្តរតនគីរី

108
0

យោងតាមសេចក្ដីប្រកាសរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តរតនគិរី បានឱ្យដឹងថា៖” បន្ទាប់ពីមន្ទីរ បានទទួលដំណឹងអំពីករណីសង្ស័យពុលស្រាស្លាប់ របស់បងប្អូនកម្មករនយោជិត ធ្វើការនៅក្រុមហ៊ុន ហ័ងអាញអណ្ដូងមាស(ចំការចេក) ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមន្ទីរបានចុះទៅភ្លាមៗ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ណែនាំឱ្យក្រុមហ៊ុនចាត់វិធានការសុវត្ថិភាព និងសុខភាពការងារជាបន្ទាន់ ដើម្បីបង្កាហានិភ័យ ដល់កម្មករពាក់ព័ន្ធ។

មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ថែមទៀតថា៖”យោងតាមការស្រាវជ្រាវ លទ្ធផលជាផ្លូវការ របស់ជំនាញមន្ទីរសុខាភិបាលឃើញថា ករណីដែលបណ្ដាលឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់នេះ បណ្ដាលមកពីពុលស្រា ដែលគេដាក់តាំងលក់នៅតាមទីតាំងក្បែរក្រុមហ៊ុន”។

គួរបញ្ជាក់ថា ជនរងគ្រោះក្នុងករណីខាងលើនេះ មានចំនួន ១១នាក់ បានស្លាប់ចំនួន ១០នាក់ គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕