Home ព័ត៌មានជាតិ ក្តៅគគុក! សុខ លីមរក្សា ,ខេនឌី និងគ្នីគ្នាមិនរួចខ្លួនទេក្នុងសំណុំរឿងយកក្មេងស្រីមិនទាន់គ្រប់អាយុមកថតអា.សអាភា.ស

ក្តៅគគុក! សុខ លីមរក្សា ,ខេនឌី និងគ្នីគ្នាមិនរួចខ្លួនទេក្នុងសំណុំរឿងយកក្មេងស្រីមិនទាន់គ្រប់អាយុមកថតអា.សអាភា.ស

660
0

លោក សុខ លីមរក្សា ម្ចាស់ផេក Life Film និងលោក សេក ដារ័ត្ន ហៅខេនឌី រួមទាំងគ្នីគ្នាត្រូវរងបណ្តឹងពីតួសម្តែងរបស់ខ្លួនជាក្មេងស្រី៣នាក់មិនទាន់គ្រប់អាយុ និងនារីម្នាក់ទៀតអាយុ២៤ឆ្នាំពីបទ«ផ្តើមគំនិតនិងសមគំនិតក្នុងករណីប្រទូស្តកេរ្តិ៍ខ្មាស»ទាមទារ៣ចំណុចគឺ ផ្តន្ទាទោស ,លុបវីដេអូអាសអាភាស និងទាមទារសងជំងឺចិត្តក្នុងម្នាក់១០០លានរៀល។ រឿងក្តីនេះដែរឯកឧត្តម លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាតំណាងនារីរងគ្រោះទាំង៤នាក់បានដាក់ បណ្តឹងចូលទៅ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានី ភ្នំពេញ រួចជាស្រេចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioK7sUmBVnKgtRCst1z-rgzqNBBY6-5gxFZYV16x7keNd0cQKuogP-Y1NX3HW4fV-PR3-P_YRUQ_GcbIRLTKF9Z3ga_Lv8zl8imk0HXXw_Bjhv0rum7pmQ1-6LJXvXFSj4epKb4-SAnVFN8JaoFx1QgcCuL72uSZ7gVYKGV9U8bLr7WyRbMwNwdQiZuOg/s960/356250440_640238494805041_6352986026026007975_n.jpg

រឿងរ៉ាវរបស់ផេក Life Film ដែលថតវីដេអូអប់រំបង្កប់រូបភាពអាសអាភាស និងការLive វីដេអូបែបស្រើបស្រាលកាន់តែក្តៅទៅៗហើយបន្ទាប់ពីតួអង្គសម្តែងនៅក្នុងរឿង៣នាក់ជាក្មេងស្រីមិនទាន់គ្រប់អាយុបានចោទប្រកាន់ទៅលោក សុខ លីមរក្សា ម្ចាស់ផេក Life Film និងលោក សេក ដារ័ត្ន ហៅខេនឌី រួមទាំងគ្នីគ្នា ដែលបង្ខំពួកគេថតវីដេអូអាសអាភាស។ រឿងនេះដែរឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការ និងជំនួយការផ្ទាល់សម្តេច ក៏បានលូកដៃចំពោះទង្វើដែលមិនសមរម្យរបស់ក្រុម Life Film ដែលយកក្មេងស្រីមិនទាន់គ្រប់អាយុមកថតរឿងបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHAEQS-eNxpHASwuc7TT6ciNQopUQUHsmrlmbltuvaPfN5sURKtxoeZIkX_xpYKKtwC9FItA-FLGThIPuyVO9ax4niBRwkWP12y-EPQ_pY3b8DL9UkUDuy7hwkYSVu-aW6H4JCp0h83xzEEdQ-ik2VhM6TKY6hP_44JzaNSmWEJQRn8NAyxgIo44DVVnI/s2048/357031841_1624864358034958_1190169810535456727_n.jpg

យ៉ាងណាមិញ រឿងនេះមិនត្រឹមតែឯកឧត្តម ដួង តារា ជួយឈឺឆ្អាលប៉ុណ្ណោះទេ តួអង្គសម្តែង៣នាក់មិនទាន់គ្រប់អាយុមាន១៤ឆ្នាំម្នាក់ និង១៧ឆ្នាំ២នាក់ និងម្នាក់ទៀតអាយុ២៤ឆ្នាំបានដាក់ពាក្យបណ្តឹងទៅលោក សុខ លីមរក្សា ម្ចាស់ផេក Life Film និងជាអ្នកគ្រប់គ្រងទូទៅ និងលោក សេក ដារ័ត្ន ហៅខេនឌី និងគ្នីគ្នាពីបទ «ផ្តើមគំនិតនិងសមគំនិតក្នុងករណីប្រទូស្តកេរ្តិ៍ខ្មាស» ដែលមាន ឯកឧត្តម លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ជា តំណាងនារីរងគ្រោះទាំង៤នាក់ ហើយបានដាក់បណ្តឹងចូលទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញរួចជាស្រេចហើយ។
ក្នុងពាក្យបណ្តឹងរបស់នារីរងគ្រោះ៣ នាក់ដែលមិនទាន់គ្រប់អាយុបានទាមទារ៣ចំណុចពីតុលាការរួមមាន៖
១. ផ្តន្ទាទោសឈ្មោះ សុខលីម រក្សា ឈ្មោះ សេក ដារ័ត្ន ហៅខេនឌី និងបក្សពួក ដាក់ពន្ធនាគារ តាមផ្លូវច្បាប់
២. ទាមទារឲ្យលុបវីដេអូអាសអាភាសរបស់ពួកគេចេញពីផេក ឡាយ ហ្វឹម (Life Film) និង ឡាយ តារា ញូ (LifeDara News)។
៣. ទាមទារសំណងជំងឺចិត្តចំនួន ៣០០.០០០.០០០ (បីរយ) លានរៀល។
មិនខុសពីក្មេងស្រី៣រូបខាងលើនារីវ័យ២៤ឆ្នាំក៏ទាមទារដូចគ្នានិងទឹកប្រាក់សំណងជំងឺចិត្ត១០០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx47gNgHcxXx6B5o4EGr75ZvM99WXviRhfhDeK_tavylHfROjUtGvDwylXwESSOAoQWm8t3wDX0Jopz2Ko2_nfnfUJd0yZ-ldTSAqtj-8prXo766gWxk9fbKgRemoQNnTG2ME6SPu4ixlmLeBuDmQYo3LUWk-ve7cP-VsH5woAdHvX7mdmiHXEhs1CcDk/s1430/357581279_832635651555940_1118956453427234884_n.jpg

គួរបញ្ជាក់ផងដែរថា បើតាមការបកស្រាយរបស់ភាគី សុខលីម រក្សា និង ខេនឌី ពួកគេបានបញ្ជាក់ថាមិនបានបង្ខិតបង្ខំនារីទាំងនោះឱ្យថតវីដេអូអាសអាភាសឡើយគឺជាការស្ម័គ្រចិត្តរបស់ពួកគេ ហើយអ្នកទាំងនោះក៏មិនមែនជាមនុស្សមានចរិតរម្យទុំឡើយ នៅលើទិកតុកពួកគេចូលចិត្តថតវីដេអូបញ្ចេញភាពស៊ិចស៊ីនិងរោលរាលដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFIi0PCstaVAK9ySYyzjy7uSi8hI0nxM8ckjObK17xfdPK18PSpdE3M9oH_MSzqadGcGLXvFSSqBvNs1KNR7oZ__fGbGV1Tc5cAu3sdPHNblsD7kEYgK7q9FaB5ULuNQGZomTzCvqt9bxxPf_cjTnDVoG4lebEV6Z89PpvOSnhkcNqpdGHAY_GudyVYEk/s1634/357687248_832635714889267_8020722669042411213_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM6FVeX36YpnYT7uYfimLBzPUeWlg--DhdIdQQexrvV4WBqqS66hR-8ouqzOEdhYWwlMOx-5wBdolHoMVRCN1oepv4-soJS_y-7oIJFWsG6DfdqqnY65GUUUl2rpfWeXcU_k42GOWdQ__Fitl8h7uefqQy4IhP38yTyyk1mZ3T2gpkwXFrlY5EvHKLIhw/s960/358058385_832632341556271_4178650246173830423_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrG1Xwks8PDdzSWT-6LmdXeFGA9KQnNg01vkpNlboh7Nwq0kyqGCddDu4u52cbnAyQ_nR4R6gFzXA-Rdl0CxC4uNDfVrCds1M6hbX5fbzfIqMpa9Tr-1-91sRi7wRiyPZgmhdaWNqywntdjEMLBqSjSQI8XC5ITIQdZHNZiirPxczlq0xMCGR7aTKwa20/s1109/357695391_832635741555931_5855210182876337419_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKF8rAT2wdVPi2T6YNg0V8NikAGUoMlUyFb9ruVX0kR_uBPYMP0v2PuUg1041GkcYvJkhIkiyBAW070I5nnAdGVnAk9I8x2gkcUqY8JJwCKXj1xDpx_RXng1pdoOaNS5oOwc3UCJlQv6Y0-v02BhDDKfcYiTSPi-_clxpYWK6OZ2m4xox0F5l4Q7LRk3Q/s960/357706765_832635641555941_2773552253066227628_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYp7SS_1RTeEdqXsc9UmyvTLVCWNXa1Lr90UcdFHKSc9BQ5YKPuBBYoBhK3H_jSFrZsMDd_Upa5aEqwVgaA7toJCelrNt05lpppLxXAPDbZLCUr4v2GHGnoKacibqxwaW8eVFWOvKYMSNw_3U66aKEPWAw_LI-g5gy0qeGUuxcCuJVtCtgSNdRTqtaw68/s925/358087562_832635891555916_4697097843619134782_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOiUx49jKc3Ejd1MXvI2Dudqgw5Bra8WrZdLFKpYYy-ZHZ109tZ3Tv1Bo3Pe9yZdHkwZ-uDTbL38bXOTtmx3QDVe-Y1l3ZfYr6xzNcjWsKWBvAVIB0jnoeuZmpcfFxP_hd0UAiIuW5nfxvDwgF4iguYA3xO4gDwjplbDIv1gWFcBTMVtc48_ogj5r3eEY/s1142/358108969_832635828222589_265435452270745886_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivp3P3osCrIbJ2OPCLLbVKS9G71mj5XKr9rCTAl7pek514ShC-yeCS4M8CIbceQTH7_miBzqOsXoBgFmFImp6PuPQ0S4Em-yW4_jJ4ZqAnLo00g5frWkQNV6HT24GmMcEwJ1z1tbHgDpc-8KKpGmX8-IAynVg_QqDWseJkS4EJ8bIFAny2fQVDkbBIglg/s2048/358130179_832635934889245_1004090567648209665_n.jpg