ស្របពេលស្វាមីកំពុងប្រឈមនឹងបំណុលនិងការដោះស្រាយដើម្បីកុំឱ្យជាប់ពន្ធនាគារ អ្នកនាង ចន ច័ន្ទលក្ខណា បានតបតទៅនឹងពាក្យសម្តីបញ្ឆិតបញ្ឆៀងរបស់ ចំប៉ីខ្មៅ ដែលនិយាយពីរឿងកម្មពារមានពិតមិនចាំជាតិក្រោយជុំវិញរឿងក្នុងឆ្នាំ២០១៨។ អតីតប្រធានសមាគមរូបនេះបានលើកឡើងថាអ្វីដែលខ្លួនធ្វើកាលពីមុនហើយស្របទៅតាមការអំពាវនាវរបស់មហាជនហើយខ្លួនមិនទាន់ធ្លាក់ដល់បាតនោះទេ។

អ្នកនាង ចន ច័ន្ទលក្ខណា បានតបទៅកាន់វីដេអូមួយរបស់ ចំប៉ីខ្មៅ ថា «កាលណុងខ្ញុំធ្វើតាមតួនាទីការងាររបស់ខ្ញុំ មិនមែនខ្ញុំចង់ធ្វើចំពោះអ្នកទេ គឺ មហាជនជាអ្នកស្រែកឱ្យសមាគមហៅអ្នកឯងមកបកស្រាយ ហើយក៏ជាការជួសម្រាលបញ្ហារបស់អ្នកឯង អ្នកក៏ឃើញទង្វើទន់ភ្លន់របស់ខ្ញុំចំពោះអ្នកឯងដែរតែអ្នកឯងមើលមិនឃើញហើយចងគំនុំ។ អ្នកដែលប្តឹងអ្នកឯងដាក់គុគអត់ហ៊ានខឹងគេទេ តែបែរជាមកខឹងចងគំនុំជាមួយខ្ញុំដែលធ្វើការតាមតួនាទីការងារខ្ញុំមិនធ្លាក់ដល់បាត ហើយប្តីខ្ញុំក៏មិនទាន់ជាប់គុគដែរ ហើយគេក៏ជំពាក់ខ្ញុំច្រើនដែរ»។ 
តារាសម្តែងរូបនេះ បានបន្ថែមទៀតថា «ខ្ញុំរង់ចាំការផ្ចាញ់របស់អ្នក លើកមុនខ្ញុំមិនតបត ព្រោះអ្នកបាននិយាយជាមួយខ្ញុំនៅថ្ងៃបុណ្យសពលោក កៅ សីហា រួចហើយ និយាយក៏យល់គ្នាអស់ហើយដែរ ទាំងដែលអ្នកឯងជាអ្នកមកនិយាយជាមួយខ្ញុំមុន តែ អ្នកឯងមិនគោរពសម្តីខ្លួនឯងទេ គឺ តែងតែតាមវាយប្រហារខ្ញុំគ្រប់វិធី អញ្ចឹងលើកនេះ ខ្ញុំលែងទប់ហើយ ជីវិតមិនទាន់ស្លាប់អត់ទាន់ដឹងថាអ្នកណាឡើងចុះឱ្យប្រាកដទេ ខ្ញុំចាំមើលជីវិតអ្នកឯង »។.png)
នៅលើការចែករំលែកមួយទៀតតារាសម្តែងចន ច័ន្ទលក្ខណា បានលើកឡើងទៀតថា «គេលើកទឹកចិត្តប្រពន្ធអ្នកជំពាក់លុយគេ មិនមែនគេលើកទឹកចិត្តអ្នកជំពាក់លុយគេទេ ហើយអ្នកឯងប្រើពាក្យលើកទឹកចិត្តមនុស្សជំពាក់លុយគេ គឺ អ្នកនិយាយចង់សំដៅមកខ្ញុំ ( ខ្ញុំអត់មានជំពាក់លុយអ្នកណាទេ ) មិនបាច់និយាយបញ្ឈឺឱ្យមហាជនជួយបាញ់លុយមកខ្ញុំយកទៅសងគេជំនួសប្តីខ្ញុំទេ ព្រោះខ្ញុំអត់បានសុំជំនួយឡើយ អ្នកឯងចង់សងសឹករឿងអតីតកាលខ្ញុំរង់ចាំគ្រប់ពេល»។
ការតបតរបស់អតីតប្រធានសមាគមទៅកាន់ ចំប៉ីខ្មៅ គឺធ្វើឡើងក្រោយពេលឧកញ៉ា ហេង ឡុង ដែលជាស្វាមីរបស់ខ្លួនប្រឈមនឹងបំណុលជាង៣០ម៉ឺនដុល្លារហើយ ចំប៉ីខ្មៅ បានចេញមកបង្ហោះសំណេរនិងវីដេអូរម្លឹកទៅកាន់អតីតកាលក្នុងឆ្នាំ២០១៨។ សំណេររបស់ ចំប៉ីខ្មៅ គឺបានសរសេរថា«មនុស្សជំពាក់លុយគេម្នាក់ៗទៅលើកទឹកចិត្តស៊ូ ៗបងចុះមិនបាញ់លុយឱ្យម្នាក់១ម៉ឺនដុល្លារ ឆាប់សងគេអស់ទៅ។លើកទឹកចិត្តអត់ស្នំសុទ្ធតែស៊ូៗឃើញហើយជ្រេញសាហាវស៊ូដល់ថ្ងៃណា បើអត់លុយសងគេផង ឱ្យស៊ូ ម៉េច ? ឆ្ងល់អ្នកលើកទឹកចិត្តមែនតើអាហ្នឹងគេសម្ដែងធ្វើជាមនុស្សមានទឹកចិត្តមែន?»។
តាមរយៈវីដេអូមួយទៀត ចំប៉ីខ្មៅ បានបង្ហាញការជឿជាក់របស់ខ្លួនទៅលើកម្មផលនិងបានរម្លឹកទៅកាន់រឿងអតីតកាលក្នុងឆ្នាំ២០១៨ ក្នុងរូបភាពដែលត្រូវជាប់ទោសនិងត្រូវគេយកទៅ Live នៅលើបណ្តាញសង្គមដែលមានអ្នកតាមដានរាប់ម៉ឺននាក់៕










