ព្រះរាជអាជ្ញានៅប្រទេសប្រេស៊ីលបានពិន័យកីឡារករNeymar ក្នុងទំហំទឹកប្រាក់១៦លានរាស (reais) ដែលស្មើនឹងប្រមាណជា៣.លានដុល្លារ សម្រាប់ការសាងសង់បឹងនៅវិឡាដ៏ស្កឹមស្កៃរបស់គាត់នៅជាយក្រុង Rio de Janeiro។
លេខាធិការដ្ឋានក្រុមប្រឹក្សាប្រេស៊ីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖” Neymar បានជីកបឹងនៅក្នុងផ្ទះដ៏មិនសូមការអនុញ្ញាតពីមន្រី្តពាក់ព័ន្ធ ដែលធ្វើបែបនេះ វាជាការបំពានច្បាប់បរិស្ថាននៅក្នុងប្រទេសប្រេសុីល”។
ទន្ទឹមគ្នានេះ Neymar មានរយៈពេល២០ថ្ងៃ ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍ ខណៈការពិន័យដំបូងឡើងកំណត់ត្រឹមជិតមួយលានដុល្លារប៉ុណ្ណេះ ក៏ប៉ុន្តែប្រសិនបើ Neymar ចាញ់ក្តីគេនឹងត្រូវពិន័៣.៣លានដុល្លារ៕
ប្រភព៖ france24