Home Blog Page 1650

មហាសមុទ្រដ៏ត្រជាក់បំផុតរបស់ពិភពលោកកំពុងជួបប្រទះនឹងការឡើងកំដៅ

0

បរទេស៖ យោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយ British Antarctic Survey (BAS) កាលពីថ្ងៃទី១២ ខែមិថុនា បានឱ្យដឹងថា មហាសមុទ្រដ៏ជ្រៅ និងត្រជាក់បំផុត របស់អង់តាក់ទិកកំពុងឡើងកំដៅ និងរួមតូច ដែលធ្វើឱ្យមានផលវិបាកយ៉ាងខ្លាំងក្នុងការបម្រែបម្រួលអាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ីនៃមហាសមុទ្រជ្រៅ។Precipitous' fall in Antarctic sea ice since 2014 revealed – EURACTIV.com

មហាសមុទ្រអង់តាទិក គឺជាកន្លែងដែលមានទឹកត្រជាក់និងប្រៃបំផុតនៅលើភពផែនដី។ មហាសមុទ្រនេះដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកកំដៅលើស និងការបំពុលកាបូន ហើយក៏ជួយចរាចរសារធាតុចិញ្ចឹមពាសពេញមហាសមុទ្រផងដែរ។ ប៉ុន្តែថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញថា នៅក្នុងសមុទ្រ Weddell តាមបណ្តោយឆ្នេរសមុទ្រភាគខាងជើងនៃអង់តាក់ទិក តួទឹកដ៏សំខាន់នេះកំពុងធ្លាក់ចុះដោយសារតែការផ្លាស់ប្តូររយៈពេលវែងនៃខ្យល់ និងទឹកកកសមុទ្រ ដែលបណ្តាលឱ្យទឹកត្រជាក់ប្រែជាក្តៅ។The Southern Ocean in Antarctica Is the New 5th Ocean

ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ទិន្នន័យដែលប្រមូលបានដោយកប៉ាល់ និងផ្កាយរណបក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីវាយតម្លៃបរិមាណ សីតុណ្ហភាព និងទឹកប្រៃនៃបាតសមុទ្រអង់តាក់ទិក។ ដែលពួកគេបានរកឃើញថា បរិមាណទឹកត្រជាក់បានថយចុះជាង ២០ ភាគរយក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។ ហើយពួកគេក៏បានរកឃើញទៀតថា ទឹកនៃមហាសមុទ្រអង់តាទិកដែលមានជម្រៅជាង ២,០០០ ម៉ែត្រកំពុងឡើងកំដៅលឿនជាងមហាសមុទ្រផ្សេងទៀតនៅលើពិភពលោករហូតទៅដល់ ៤ ដងឯណោះ។10 Important Facts About The Southern Ocean - WorldAtlas

យោងតាមអ្នកជំនាញ Alessandro Silvano នៅសាកលវិទ្យាល័យ Southampton ដែលជាសហអ្នកនិពន្ធការសិក្សា បាននិយាយថា ការផ្លាស់ប្តូរនៅក្នុងទឹកជ្រៅទាំងនេះអាចមានផលវិបាកធំ។ ពួកវាជាសមាសធាតុសំខាន់នៃចរន្តទឹកសមុទ្រសកល ដោយដឹកជញ្ជូនកាបូនដែលបង្កើតដោយមនុស្សចូលទៅក្នុងទឹកជ្រៅ។ ប្រសិនបើវដ្តនេះចុះខ្សោយ សមុទ្រជ្រៅអាចស្រូបយកកាបូនតិច នេះមានន័យថាមហាសមុទ្រអង់តាទិក មិនអាចកាត់បន្ថយការឡើងកំដៅរបស់ផែនដីបានទៀតទេ៕As Antarctic Treaty Turns 60 Studies Show Need to Expand Southern Ocean  Protections | The Pew Charitable Trusts

ប្រភព៖vnexpress

អង្គការពលកម្មអន្តរជាតិអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ

0

កាលពីថ្ងៃទី១២ ខែមិថុនា កន្លងមក ក្នុងឱកាសទិវាប្រឆាំងនឹងពលកម្មកុមារលើពិភពលោកប្រចាំឆ្នាំ អង្គការពលកម្មអន្តរជាតិ (ILO) បានអំពាវនាវឱ្យប្រទេសនានានៅទូទាំងពិភពលោក បញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ។ អង្គការពលកម្មអន្តរជាតិបានបង្កើតគណៈកម្មការជាន់ខ្ពស់មួយ ដើម្បីស្វែងរកភាពយុត្តិធម៌ក្នុងសង្គមសម្រាប់មនុស្សគ្រប់រូប និងបញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ។14th High Level Meeting between the International Labour Organization and  the European Commission - Employment, Social Affairs & Inclusion - European  Commission

គណៈកម្មការជាន់ខ្ពស់នេះនឹងធ្វើជាអ្នកតំណាងរបស់អ្នកធ្វើការ, នាយកក្រុមហ៊ុន និងរដ្ឋាភិបាលផងដែរ ហើយគណៈកម្មការនេះនឹងបង្ក្រាបការប្រើប្រាស់កម្លាំងពលកម្មកុមារ និងពិភាក្សាពីវិធីសាស្ត្រផ្សេងៗដើម្បីធ្វើឱ្យសង្គមមានភាពយុត្តិធម៌ ។ នាយកគ្រប់គ្រងអង្គការពលកម្មអន្តរជាតិបានថ្លែងថា វាជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ ដែលមានការប្រើប្រាស់កម្លាំងពលកម្មកុមារកើនឡើង ។ គេសង្កេតឃើញថា កុមារចំនួន១៦០លាននាក់ ឬកុមារម្នាក់ក្នុងចំណោម១០នាក់នៅទូទាំងពិភពលោក ត្រូវបានគេប្រើប្រាស់កម្លាំងពលកម្ម ។In Pictures: Struggling to end child labour | Human Rights | Al Jazeera

ចាប់តាំងពីឆ្នាំ២០០០ មក ប្រទេសនានាបានចាត់វិធានការកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មកុមារ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំចុងក្រោយនេះ បញ្ហាជម្លោះ, វិបត្តិ និងការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមគ្រួសារជាច្រើនប្រឈមនឹងការបាត់បង់ប្រាក់ចំណូល និងធ្លាក់ក្នុងភាពក្រីក្រ ហើយក្រុមគ្រួសារទាំងនោះបានបង្ខំឱ្យកុមាររាប់លាននាក់ចេញទៅធ្វើការ ។ លើសពីនេះ សេដ្ឋកិច្ចប្រទេសនានាមិនទាន់រីកចម្រើនដើម្បីកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋឡើយ ។ILO: Child Labor Rising Around the World

អង្គការពលកម្មអន្តរជាតិបានប្រកាសក្នុងទិវាប្រឆាំងនឹងពលកម្មកុមារលើពិភពលោក ជាលើកដំបូងនៅឆ្នាំ២០០២ ដើម្បីទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ។ មុននេះ អង្គការសហប្រជាជាតិក៏បានសន្យាលុបបំបាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារគ្រប់រូបភាពនៅឆ្នាំ២០២៥ ផងដែរ ។ បើតាមទិន្នន័យរបស់អង្គការពលកម្មអន្តរជាតិបញ្ជាក់ថា បច្ចុប្បន្ន នៅតែមានការប្រើប្រាស់កម្លាំងពលកម្មកុមាររហូតដល់២លាននាក់នៅក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់ គឺសហរដ្ឋអាមេរិក ៕ Child Labor in Ghana - Ballard Briefប្រភព ៖ TNN World

ល្អណាស់! ជី ដេវីត ចូលរួមបរិច្ចាគឈា.មក្នុងទិវា «ពិភពលោកនៃអ្នកបរិច្ចាគឈា.ម»

0

តារាសម្តែង នី មុន្នីនាថ បានប្រកាសថា លោក ជី ដេវីត នឹងចូលរួមបរិច្ចាគឈាមក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចូលរួមនេះ ខណៈ ជី ដេវីត ក៏មានការបង្ហាញទស្សនីយភាពបទមហានគរ នាថ្ងៃស្អែកផងដែរ។No photo description available.

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ជាទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ដែលទិវានេះត្រូវបានចាត់តាំងជាផ្លូវការថាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដោយមហាសន្និបាតសុខភាពពិភពលោកក្នុងឆ្នាំ២០០៥។ ការប្រារព្ធទិវានេះគឺដើម្បីអបអរសាទរ និងថ្លែងអំណរគុណដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅជុំវិញពិភពលោកសម្រាប់ការបរិច្ចាគឈាមរបស់ពួកគេ ហើយបានក្លាយជាការផ្តោតសំខាន់សម្រាប់សកម្មភាពឆ្ពោះទៅរកការទទួលបានឈាមសុវត្ថិភាពជាសកល។ សម្រាប់ឆ្នាំ២០២៣ ប្រទេសអាល់ហ្សេរីគឺជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពិភពលោកនៃទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម។ នេះតាមការបញ្ជាក់នៅលើគេហទំព័ររបស់ WHO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFxSizSIjCyzzUiSPvK5RuVu9Oaj3n6tmPM-C6GV9Y7dVODh_YOEDRNGlmMp9Ppdhr-iMmpwri4q0X9c0CMJuYJmHTzV9JCc6OsNlaFoPSpzL-1c8J-dDsaG87bCCCb9McQO8wNguOlgRnwh2knD_G8Vk183k3cC8yUSA8qP9OtDB2zOvzjykcKMm/s2048/image_2023-06-14_09-53-10.png

ទន្ទឹមនឹងទិវាខាងលើនេះ តារាសម្តែង នី មុន្នីនាថ បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាយប់ថ្ងៃទី១៣ ខែមិថុនា ថាលោក ជី ដេវីត ក៏ចូលរួមបរិច្ចាគឈាមក្នុងទិវានេះដូចគ្នា។ កញ្ញា នី មុន្នីនាថ បានសរសេរថា «ចូលរួមបរិច្ចាគឈាមជាមួយលោក G-Devith ក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៦:០០នាទីល្ងាច ដែលប្រព្រឹត្តទៅក្នុងទីតាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម»។
ការប្រកាសដែលតារាចម្រៀង ជី ដេវីត ចូលរួមបរិច្ចាគឈាមនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកខ្លះលើកឡើងថានឹងចូលរួមបរិច្ចាគឈាមជាមួយអាយដលរបស់ពួកគេផងដែរ។

អ្វីដែលកាន់តែធ្វើឱ្យមានការសរសើរដល់ម្ចាស់បទ «How about Now?» រូបនេះបន្ថែមពីទង្វើល្អជួយសង្គមនោះគឺ ទោះបីជាជាប់ភារៈកិច្ចត្រូវសម្តែងផ្តល់ផ្ទាំងទស្សនីយភាពបទមហានគរ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងកម្ពុជា និងបង់ក្លាដេស ក្តីតែលោកនៅតែឆ្លៀតធ្វើអំពើសប្បុរសធម៌ទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxF-UuDBPMt0uYZ8Y35EA5kzifT48bcq_WozuIXjUwn1ZV4WOiPax96wyx2UcxRbY4i0XkJKkeqKLRMXwzRrKpEHJo5A9uks5Z1atsi1jZXCgoga-B_sK9talLXOkcZG4eo9PmwizByRYOcbUCW8Qv5TBdF79BnU-XJMIbj3YJJrhVdQiBeVfKV33o/s1080/image_2023-06-14_09-53-12.png

ចក្រភពអង់គ្លេសចំណាយដើមទុនជាង ៥ លានដុល្លារដើម្បីយកថាមពលពន្លឺព្រះអាទិត្យក្នុងលំហ

0

បរទេស៖ សាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចក្រភពអង់គ្លេសនឹងទទួលបានដើមទុនវិនិយោគចំនួន ៥.៤ លានដុល្លារពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហ។
យោងតាមកាសែត The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ១២ ខែមិថុនា ថា បច្ចេកវិទ្យាដែលប្រមូលថាមពលពីព្រះអាទិត្យតាមរយៈកោសិកាពន្លឺព្រះអាទិត្យដែលដាក់នៅលើផ្កាយរណប ហើយបញ្ជូនវាមកផែនដីវិញ គឺមានសក្តានុពលដ៏ធំបំផុតក្នុងការបង្កើនសន្តិសុខថាមពលរបស់ ចក្រភពអង់គ្លេស ។UK Announces Funding for Solar Projects in Space | Flipboard

លោកវេជ្ជបណ្ឌិត Mamatha Maheshwarappa អ្នកជំនាញផ្នែកប្រព័ន្ធ cargo handling system នៅទីភ្នាក់ងារអវកាសអង់គ្លេស បាននិយាយថា ប្រសិនបើបច្ចេកវិទ្យាអាចដំណើរការក្នុងទ្រង់ទ្រាយធំនោះ កសិដ្ឋានថាមពលព្រះអាទិត្យក្នុងលំហនឹងមានគុណសម្បត្តិសំខាន់ៗមួយចំនួន។A solar power plant in space? The UK wants to build one by 2035. | Space នេះបើយោងតាមការសិក្សាឯករាជ្យរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសនៅឆ្នាំ ២០២១ បានរកឃើញថា ថាមពលពន្លឺព្រះអាទិត្យក្នុងលំហអាចផលិតថាមពលអគ្គីសនីបានរហូតដល់ ១០ GW ក្នុងមួយឆ្នាំ ដែលមួយភាគបួននៃតម្រូវការអគ្គិសនីរបស់ចក្រភពអង់គ្លេសនៅឆ្នាំ ២០៥០។ វាអាចបង្កើតបានរាប់ពាន់លានដុល្លារនៅក្នុងឧស្សាហកម្ម និងជួយប្រជាជនក្នុងប្រទេសឱ្យមានការងារធ្វើចំនួន ១៤៣,០០០ កន្លែង។Sustainable energy - Wikipedia

លោក Grant Shapps រដ្ឋលេខាធិការនៃចក្រភពអង់គ្លេសទទួលបន្ទុកសន្តិសុខថាមពលក៏បាននិយាយដែរថា យើងកំពុងបោះជំហានទៅមុខដ៏ធំមួយដើម្បីដាក់ចក្រភពអង់គ្លេសឱ្យនៅជួរមុខនៃឧស្សាហកម្មដែលកំពុងរីកចម្រើននេះ។ តាមរយៈការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហ យើងក៏អាចផ្លាស់ប្តូរវិធីផ្គត់ផ្គង់អគ្គិសនីទៅកាន់ប្រទេស និងបណ្តាប្រទេសនានា ដោយសារបច្ចុប្បន្នពិភពកំពុងជួបប្រទះនឹងការខ្វះខាតអគ្គិសនី៕

ប្រភព៖vnexpress

កសិករដាំផ្កាមិ្លះនៅថៃថា ការប្រមូលផលផ្កាម្លិះធ្លាក់ចុះ

0

ប្រទេសថៃ ៖ កសិករដាំផ្កាម្លិះនៅខេត្តរាជបុរី ប្រទេសថៃនិយាយថា បានប្រទះឃើញជំងឺផ្សិតក្នុងផ្កាមិ្លះ និងធ្វើឱ្យការប្រមូលផលផ្កាម្លិះធ្លាក់ចុះ ។ លើសពីនេះ ត្រូវចំណាយដើមទុនបន្ថែមទៀតដូចជា ទិញជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិត ។ កសិករលើកឡើងថា តម្លៃផ្កាម្លិះស្មើត្រឹមតែ២០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ហើយគាត់បានសំណូមពរឱ្យរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍តម្លៃជី និងថ្នាំកម្ចា.ត់សត្វល្អិតឱ្យធ្លាក់ចុះផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidkW2q451ZWrfBgT1tXFxPXnWbp5DE0zpkOUWa4tDfL16JIhTvG1NDHvfNnPikHF2b9EXR69PALPUdWtJ7QLD1z8uO_8byGRBlAeMQ9GwoEDJ84FPncc6POKXhb1Z48tzZ4Hl2xFadZgB9GJQ-tldaSc5Gq0kuk90r4nS05Y4-jcNU8rxE4AJ25WsC/s1280/photo_2023-06-14_09-13-10.jpg

អ្នកស្រី Urai Santhong អាយុ៥៥ឆ្នាំ ជាកសិករដាំផ្កាម្លិះនៅស្រុកបានប៉ូង និយាយថា គាត់កំពុងមានបញ្ហារឿងជំងឺផ្សិតក្នុងផ្កាមិ្លះ ដោយសារអាកាសធាតុក្តៅ បើទោះជាប្រទេសថៃចូលដល់រដូវវស្សាក្តី ។ អ្នកស្រីបន្តថា គាត់បានប្រកបមុខរបរដាំផ្កាម្លិះអស់រយៈពេល២០ឆ្នាំ ហើយក្នុង១ថ្ងៃ គាត់អាចបេះផ្កាម្លិះបានពី៥គីឡូក្រាម ទៅ៧គីឡូក្រាម បន្ទាប់មក គាត់បានយកផ្កាទាំងនេះទៅលក់ឱ្យហាងផ្កាមួយកន្លែង គឺតម្លៃត្រឹមតែ២០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiC7JOokQdtiDNVzH8mhGTLTLL5km8iQA37vaamCTTVUVZjGrhOUA6PDRjY6P8nacEjikziKIsw3xvPlMZOTcCODtHhB-G4HkQv_UIrxAzn9-xJBw8sF2LWX_jhi-HwXZrZbdBGEDTHPj7-EwE8CGLjhgMkthVy-4_z7V_Ie71vP5znnMQzwkiGU7s/s1280/photo_2023-06-14_09-13-11.jpg

អ្នកស្រីបន្តថា បើទោះជាប្រទេសថៃចូលដល់រដូវវស្សា និងមានភ្លៀងធ្លាក់ធ្វើឱ្យដើមផ្កាម្លិះចេញផ្កាច្រើនជាងរដូវក្តៅក្តី ប៉ុន្តែបរិមាណចេញផ្កាបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារដើមផ្កាម្លិះកើតជំងឺដុះផ្សិតលើផ្កា ។ អ្នកស្រីបន្តទៀតថា សព្វថ្ងៃនេះ គាត់បានដើរពិនិត្យមើលដើមផ្កាម្លិះថា តើដើមរបស់វាកើតជំងឺ ឬមានដង្កូវឬអត់ ។ មិនតែប៉ុណ្ណោះ គាត់បានចំណាយប្រាក់ទិញជី និងថ្នាំកម្ចា.ត់សត្វល្អិតផងដែរ ដើម្បីការពារមិនឱ្យដើម និងផ្កាមិ្លះខូចខាត ។ ម្យ៉ាងទៀត គាត់មិនបានជួលកម្មករមកបេះផ្កាទេ ប៉ុន្តែគាត់ត្រូវចំណាយពេល៤ម៉ោងក្នុង១ថ្ងៃបេះផ្កាម្លិះដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយដើមទុន ។

អ្នកស្រី Urai Santhong បន្ថែមថា បច្ចុប្បន្ននេះ តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិតបានកើនឡើង ។ ដូច្នេះ អ្នកស្រីបានសំណូមពរទៅកាន់ស្ថាប័នពាក់ព័ន្ធទាំងអស់ជួយគ្រប់គ្រងតម្លៃទំនិញទាំងនេះឱ្យធ្លាក់ចុះផង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW4J5rfrp9cKi-WGTNfXZgHBfwEfiUkgK8-jpTDg2F8kM03TsGN2f_O924qz0jmPoqgsujvjrCpv7-gkDyMU463pJpR9s3uVbv_gE63emNi5uPFT7bmXq589sBvZReMCRe2Ui-8oFdei8SA21amXtXJhX_TGTvTMhgUN-TFmJbDaCXtquOAuDbZ7sU/s1280/photo_2023-06-14_09-13-11%20(2).jpg ប្រភព ៖ Thairath

រដ្ឋបាលខណ្ឌដូនពេញ អញ្ជើញអ្នកកិបសំបុត្រនៅពេទ្យអង្គឌួង យកថ្លៃឡាន១៥០០០រៀល មកបកស្រាយបំភ្លឺ (មានវីដេអូ)

0

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌដូនពេញ បានឆ្លើយតប និងបានហៅអ្នកកិបសំុត្រនោះ មកបកស្រាយ ទៅនឹងគណនីហ្វេកប៊ុកឈ្មោះ Leang Piseth ដែលបានបង្ហោះមានករណីយកថ្លៃផ្ញើរថយន្ត ០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួង។May be an image of 3 people and car

គណនីហ្វេកប៊ុកឈ្មោះ Leang Piseth បានបង្ហោះថា៖”បងប្អូនប្រយត្ន័បងប្រុសម្នាក់នេះធ្វេីសុីដូចខ្ញុំបក់ដៃហៅឡានអេាយចតនៅចំហៀងពេទ្យព្រះអង្គដួងខ្ញុំទៅពិនិ្យភ្នែករួចរាលចុះមកវិញគាត់ទាលុយខ្ញំ15000រៀល ៕ខ្ញុំព្យាយាមសុំអេាយតែ10000រៀនតែគាត់និយាយថាមិនបានទេ។គាត់អេាយគេចតតែកង់បីក៏បាន15000រៀលដែរ។ពេលខ្ញុំតថ្លៃគាត់មិនបាន ក៍ខ្ញុំអេាយគាតសរសេរតំលៃនៅលេីក្រដាស់បញ្ជាក់តំលៃនឹងទៅ បង៊ម្នាក់នេះគាត់មានក្រុមកាងារគាត់ច្រេីនគ្នាណាស់នៅផ្លូវចំហៀងពេទ្យ ព្រះអង្គដួង មិនដឹងថាលុយយក15000រៀលចូលជាតិបានប៉ុន្មានទេ”។May be an image of ticket stub and text

ទាក់ទងនឹងរឿងនេះ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញអ្នកកិបសំបុត្រដែលនៅពេទ្យអង្គឌួងនោះ មកធ្វើការបកស្រាយតបំភ្លឺ ដោយលោកបានលើកឡើងថា៖” ខ្ញុំបានទទួលលុយនោះ១៥០០០រៀលមែន ហើយបងប្រុសម្នាក់គាត់ក៏យល់ព្រមដែរ ដែលគាត់ផ្ញើរយៈពេលយូរតាំពីព្រឹកដល់ល្ងាច។ ហើយលុយដែលទទួលបាននេះ មិនបានចូលទៅខាងមន្ទីពេទ្យ ឬសាលាខណ្ឌនោះ ដែរសូមបងប្អូនកុំយល់ច្រឡំ”។May be an image of 2 people

បន្ទាប់ពីចេញវីដេអូនេះរួច រដ្ឋបាលខណ្ឌដូនពេញ ក៏បានធ្វើការអប់រំបុគ្គលនោះ កុំឱ្យយកថ្លៃខ្លាំងពេក ព្រោះត្រឹមចំណតឡានប៉ុណ្ណោះ៕

ពុធ មិថុនា ថាខ្លួនធ្លាប់ Cover បទគេដែរប៉ុន្តែមិនដែលមានអំនួតអួតអាងឡើយ

0

នៅលើបណ្តាញសង្គមផ្ទុះការវែកញែកមិនធម្មតារវាងរឿងអ្នកCover បទ How about Now ? សុខុម រចនា និងម្ចាស់ដើមតារាចម្រៀង ជី ដេវីត ព្រមទាំងមានការរិះគន់ទៅលើអ្នកCover ដែលថាធ្វើខ្លួនដូចជាម្ចាស់បទ។ ទន្ទឹមនឹងមានការជជែកវែកញែកលើរឿងនេះ តារាចម្រៀងប្រចាំផលិតកម្ម រាម ពុធ មិថុនា បានលើកឡើងថា ខ្លួនក៏ធ្លាប់ជាអ្នកCoverបទគេដូចគ្នា ប៉ុន្តែមិនដែលមានអំនួតអួតអាងពេលបានលទ្ធផលច្រើនឡើយព្រោះទាំងនោះសុទ្ធតែជាចំណែករបស់បទម្ចាស់ដើម ផ្ទុយមកវិញពេលមានគេច្រឡំថាជាម្ចាស់ដើមលោកប្រកែកយ៉ាងលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYAjCbOBgz55mh8yVnsctJQluYMc9BCm-Ruqj7InK6qYCgyywwikVNbP6VYcEgQxEPTsnQpQ6JKgOS4LzQ4mYZLpzOmAhSQprvYdlbe1UYN2zTNKHkkQ6gpHEP31whC9Q3BlqmqmLHdNFDytk5T17eDN7mje1mbSyj2CEOmFFX9B6r2O1rkvmuLXHb/s960/353423568_822574839232742_22226602021367966_n.jpg

ជឿជាក់ថាសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេកប៊ុក និងទិកតុកជ្រាបមកហើយថា ជុំវិញការរិះគន់ទៅលើបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលនាងបាននិយាយអរគុណទៅដល់ទស្សនិកជនដែលបានគាំទ្រ How about Now? មានអ្នកទស្សនាចំនួន៣០M Views ។ ពាក្យសម្តីរបស់ សុខុម រចនា ដែលមិនបាននិយាយពីម្ចាស់ដើមគឺតារាចម្រៀង ជី ដេវីត សូម្បីមួយម៉ាត់នោះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការរិះគន់ទៅដល់បេក្ខនារីរូបនេះដែលធ្វើខ្លួនជាម្ចាស់បទ មិនប្រកែកសូម្បីមួយម៉ាត់ពេល Coash ក្នុងកម្មវិធីនិយាយថាបានជួបម្ចាស់បទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbl0fan8skq-uPYu2gG9w_M6ngVx7VhzCokTpL4JDi_WKvp_FKfWmmGPK5ucOKIKG7SjXAAED9-GitUSpix8CmQ2YbzSShh0ea7_DtaUtqcU6hWUJ3Ifvmf6zWWdnmIQwBaLWraZPGsELTOZTJ2V5oLhP0nT6zMZdN3LKvVk1UdKXq7zAG2k3GmAF/s2048/330337521_732401831597878_1177353031001755438_n.jpg

រឿងនេះដែរ លោក ពុធ មិថុនា ជាតារាចម្រៀងប្រចាំផលិតកម្មរាមបានបញ្ចេញយោបល់នៅលើបណ្តាញសង្គមរបស់លោកយ៉ាងចាក់ដោតថា លោកក៏ធ្លាប់ជាអ្នកCover បទចម្រៀងគេដូចគ្នា ប៉ុន្តែមិនដែលមានអំនួតអួតអាងឡើយ។
តារាចម្រៀងវ័យក្មេងរូបនេះ បានសរសេរនៅយប់ថ្ងៃទី១៣ ខែមិថុនា ថា«ខ្ញុំក៏ជាអ្នកធ្លាប់ Cover បទគេដែរប៉ុន្តែខ្ញុំមិនដែលមានមោទកភាព ឬ អំនួតអួតអាងពេលទទួលបានលទ្ធផលច្រើនយ៉ាងណាទេព្រោះលទ្ធផលទាំងនោះសុទ្ធតែជាចំណែកនៃរបស់ម្ចាស់ដើម»។ បន្ថែមពីលើនេះ ម្ចាស់បទ «Crush អូនអ្នកគាំទ្រ » រូបនេះបន្ថែមថា «ធ្លាប់មានគេច្រឡំថាជាម្ចាស់បទខ្ញុំប្រកែកយ៉ាងលឿនថា អត់ទេបងខ្ញុំ Cover បទគេដែរទេ»។

ការលើកឡើងយ៉ាងច្បាស់លាស់របស់តារាចម្រៀងរូបនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរថាលោកមានអត្តចរិតល្អធ្វើបែបនេះនឹងធ្វើឱ្យយើងមានផ្លូវដើរទៅមុខទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX18WSj-tVNFa33nKPT1FKjMou001CpoxKmNn2mGy8vyczCWwGShT13AECltaQIakoxoVSGe9boNT3BooRrdAqRFKBULsQhFvzPBAfWtJtytc7wxh1TpXWq1zDZClqG33brDE1HDIFD_FQFFpqmFAj1ssLfPI0zysphQReIlcPRa1wXSk8-gg1kSMf/s753/%E1%9E%90%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi293kf8u182R2OYvYGz_e3YTyizpafg1xXIdzH1dmCmyBYIRW7SVcQlZpL_lb7Wk1z-lSOWrC4U9J0RSl-oUom894JWDIVmSqgagrUAmmMPy5_LaCnxI5swPcyXn_zXLNQd2bn6uMaHRbZs2okfW1PlGplmgYbLFH6ugLlsXj_uPpQ6BPKnytpCEoC/s1035/Capture%20(11).PNG

ចិនពង្រឹងទំនាក់ទំនងជាមួយថៃប្រឆាំងនឹងឥទ្ធិពលអាមេរិកនៅអាស៊ាន

0

ប្រទេសថៃ ៖ សារព័ត៌មាន South China Morning Post បានចុះផ្សាយថា ប្រទេសចិនមានគម្រោងពង្រឹងទំនាក់ទំនងផ្នែកកងទ័ពជាមួយថៃ ព្រមទាំងមានគម្រោងធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០២៣ នេះ ស្របពេលស្ថានការណ៍នៅតំបន់អាស៊ីអាគ្នេយ៍កំពុងតានតឹងរវាងចិន និងអាមេរិក ។

សារព័ត៌មាន South China Morning Post ចុះផ្សាយបន្តថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shang-fu បានថ្លែងទៅកាន់មេបញ្ជាការកងទ័ពជើងគោកថៃ លោក Narongpan Jitkaewthae ក្នុងអំឡុងពេលលោកធ្វើដំណើរទៅទីក្រុងប៉េកាំង ប្រទេសចិនថា ចិននឹងសហការជាមួយថៃដើម្បីអនុវត្តតាមការឯកភាពគ្នារបស់មេដឹកនាំប្រទេសទាំងពីរ ។ ប្រទេសចិន និងថៃ នឹងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពទាំងពីរ ជាពិសេស កងទ័ពជើងគោក ។กองทัพอากาศ 'ไทย-จีน' เริ่มเปิดฉาก ฝึกผสม Falcon Strike 2022

រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shang-fu បានបញ្ជាក់ថា នៅឆ្នាំ២០២៣ កងទ័ពប្រទេសទាំងពីរមានគម្រោងធ្វើសមយុទ្ធរួមគ្នាជាច្រើនដង រួមទាំងគម្រោងធ្វើសមយុទ្ធ «Assault 2023» និង «Peace and Friendship 2023» ជាពិសេស ប្រតិបត្តិការ «Falcon Strike» ដែលចិន និងថៃបានធ្វើសមយុទ្ធរួមគ្នាតាំងពីឆ្នាំ២០១៥ ។

លោក Li Shang-fu ថ្លែងថា ៖ «ស្របពេលស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រឈមនឹងបញ្ហាសន្តិសុខ ចិនរីករាយនឹងចូលរួមរក្សាស្ថេរភាពក្នុងតំបន់ជាមួយថៃ ដើម្បីធានានូវសន្តិសុខប្រកបដោយនិរន្តរភាព និងបង្កើនទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ» ។China, Thailand to hold joint military drill – Defense Here

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកថៃ លោក Narongpan Jitkaewthae បានសរសើរ និងគាំទ្រតួនាទីសំខាន់របស់ប្រទេសចិន ក្នុងការរក្សាសន្តិសុខ និងស្ថេរភាពក្នុងតំបន់ ។ លោកសន្យាថា ថៃនឹងព្យាយាមសហការជាមួយចិនដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពទាំងពីរប្រទេស ។

កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់លើកនេះកើតឡើងក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងអំឡុងកិច្ចប្រជុំ APEC នាពេលកន្លងមក ៕China and Thailand to expand military ties amid Asia-Pacific 'security  challenges' | South China Morning Post ប្រភព ៖ The Better New

ដឹងការពិតហើយ! ស្ត្រីម្នាក់ដែលនៅក្នុងរូបជាមួយ លោកគ្រូ សាន សុជា ជានរណា

0

នាព្រឹកថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២៣​ លោកគ្រូ សាន សុជា បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងស្រ្តីមួយរូប ដែលមហាជនមួយចំនួន យល់ឃើញថាជាដៃគូរជីវិតរបស់លោកគ្រូ។May be an image of 1 person, bedroom and indoors

រូបភាពមួយសន្លឹកនេះ បានបង្កការភ្ញាក់ផ្អើល និងមានការចែកចាយជាខ្លាំងនៅលើបណ្តាញសង្គម។ តាមពិតទៅស្ត្រីដែលនៅក្នុងរូបភាពនោះ គឺជាប្អូនស្រីបង្កើតរបស់លោកគ្រូ សាន សុជា ដែលមានឈ្មោះថា សាន ចន្ធូ ហេតុដូច្នេះ សូមបងប្អូនឈប់មានការយល់ច្រឡំបន្តទៀត។May be an image of 2 people and people smiling

សូមបញ្ជាក់ផងដែរ បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​រៀបចំ​ពិធី​លាចាក​សិក្ខាបទ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២១ ខែឧសភា កន្លងទៅ។ បច្ចុប្បន្នលោកគ្រូ កំពុងស្នាក់នៅ ប្រទេសកម្ពុជា ដោយទើបតែចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុនសែន៕May be an image of 3 people

ថៃថា កម្ពុជាចង់យកម្ហូបថៃទៅចុះបញ្ជីជាមួយអង្គការ UNESCO

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG ដែលទំព័រហ្វេសប៊ុកនេះមិនធ្លាប់ចុះផ្សាយព័ត៌មានល្អពីប្រទេសកម្ពុជាសោះ និយាយថា មានរឿងទៀតហើយ គឺទំព័រហ្វេសប៊ុកខ្មែរមួយបានបង្ហោះរូបម្ហូបអាហារ ព្រមទាំងសរសេរថា មានមុខម្ហូបខ្មែរជាច្រើនគួរត្រូវបានចុះបញ្ជីជាមួយអង្គការ UNESCO ។ ប៉ុន្តែបើមើលរូបភាពម្ហូបទាំងនេះ គឺដូចម្ហូបអាហារថៃណាស់ ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា មានទំព័រហ្វេសប៊ុករបស់ខ្មែរមួយបានយករូបម្ហូបខ្មែរមកបង្ហោះ និងសរសេរថា យើងមានចំណី និងមុខម្ហូបជាច្រើនដែលគួរតែត្រូវបានចុះបញ្ជីអន្តរជាតិថា ជាមុខម្ហូបរបស់ខ្មែរ ។ បើបានយកទៅប្រកួតក្នុងកម្មវិធី Master Chief កម្រិតអន្តរជាតិ ឬស្ថាប័នមុខម្ហូបអន្តរជាតិ ហើយបើមានការទទួលស្គាល់ពី UNESCO ទៀតកាន់តែអស្ចារ្យ ដើម្បីឱ្យកូនខ្មែរមានមោទនភាពលើមរតកសល់ពីបុព្វបុរស ។ យើងអាចយកមកកែច្នៃឱ្យបានច្រើនដើម្បីក្លាយទៅជារបស់ខ្មែរ ហើយថៃមិនងាយហៅតាមពាក្យខ្មែរថា នំបញ្ចុកទេ ប៉ុន្តែថៃចូលចិត្តហៅថា ខាក់នំជិន (បកប្រែថា នំចិន) ទៅវិញ ។No photo description available.

ទំព័រហ្វេសប៊ុក TOURLONG និយាយបន្តថា ម្ហូបទាំងនេះស្រដៀងនឹងម្ហូបរបស់ថៃខ្លាំងណាស់ ក្នុងនោះមានបុកល្ហុងទៀត ហើយទំព័រហ្វេសប៊ុក TOURLONG បានសួរទៅកាន់អ្នកតាមដានការបង្ហោះរបស់ខ្លួនថា តើម្ហូបទាំងនេះដូចម្ហូបថៃដែរឬទេ ? ទំព័រហ្វេសប៊ុក TOURLONG រៀបរាប់ថា កាលពីដើមឆ្នាំ២០២៣ កន្លងមក មានការប្រកែកគ្នាក្នុងបណ្តាញសង្គមរវាងម្ហូបខ្មែរ និងម្ហូបថៃ ដោយសារការផ្សាយពីម្ហូបនានាក្នុងកម្មវិធីរបស់ទូរទស្សន៍ល្បីមួយនៅអាមេរិក ។ បន្ទាប់មក មានបុរសម្នាក់បង្ហោះក្នុង TikTok អំពីកម្មវិធី Morning News ជាកម្មវិធីព័ត៌មានល្បីឈ្មោះនៅរដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក និងបានផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ដោយក្នុងកម្មវិធីនេះ ហាងនានាបានយកម្ហូបរបស់ខ្លួនមកបង្ហាញ ព្រមទាំងប្រាប់ពីគ្រឿងផ្សំ និងវិធីធ្វើ ។ បន្ទាប់មក ហាងខ្មែរក៏បានយកម្ហូបខ្មែរមកបង្ហាញដែរ ហើយពិធីករក៏សាកសួរពីលក្ខណៈពិសេសរបស់ហាងនេះ ព្រោះបើមើលតាមម្ហូបយកមកបង្ហាញនេះ គឺដូចគ្នានឹងម្ហូបថៃ រីឯបុរសម្ចាស់ហាងខ្មែរក៏ខ្មាស់អៀនផងដែរ មុននឹងទទួលស្គាល់ថា ម្ហូបខ្មែរស្រដៀងនឹងម្ហូបថៃ ហើយរៀបរាប់ថា ហាងរបស់ខ្លួនជាអាជីវកម្មលក្ខណៈគ្រួសារ និងបើកលក់តាំងពីឆ្នាំ១៩៨៥ ។របៀបធ្វើសម្លប្រហើរនំបញ្ចុក ~ Delicious food

ទំព័រហ្វេសប៊ុក TOURLONG និយាយទៀតថា ក្រោយពីវីដេអូនេះផ្សព្វផ្សាយចេញបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃរិះគន់ជាខ្លាំង បើទោះជាវប្បធម៌ប្រទេសកម្ពុជា និងថៃ ស្រដៀងគ្នាក្តី ប៉ុន្តែមុខម្ហូបដែលយកមកបង្ហាញក្នុងកម្មវិធីនេះ គឺដូចគ្នានឹងម្ហូបថៃខ្លាំងពេក ។ លើសពីនេះ អាហារខ្លះមានប្រភពមកពីចិន និងតៃវ៉ាន់ គឺឆាខ្វៃ ប៉ុន្តែកម្ពុជាបែរជាអះអាងថា ជារបស់ខ្លួនទៅវិញ ។ មិនតែប៉ុណ្ណោះ កម្ពុជាបានលួចកែព័ត៌មាននៅក្នុង Wikipedia រួចបង្ហោះព័ត៌មានក្នុងអ៊ីនធើរណេត ដើម្បីយកម្ហូបថៃធ្វើជាកម្មសិទ្ធិរបស់ខ្លួន ក្នុងគោលបំណងទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍ ហើយធ្វើឱ្យកម្ពុជាក្លាយជាម្ចាស់ដើមលើអ្វីគ្រប់យ៉ាងជារបស់ថៃ ។

ទំព័រហ្វេសប៊ុក TOURLONG បញ្ជាក់ថា ហេតុការណ៍នេះមិនមែនទើបតែកើតឡើងជាលើកដំបូងទេ ប៉ុន្តែកម្ពុជាបានដណ្តើមវប្បធម៌ថៃដើម្បីផលប្រយោជន៍ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ចពីប្រទេសជិតខាង ហើយចង់ឱ្យប្រទេសខ្លួនឯងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ជំនួសប្រទេសថៃ ។ លើសពីនេះ នៅពេលពលករខ្មែរមកធ្វើការនៅថៃ ហើយត្រឡប់ទៅប្រទេសកម្ពុជាវិញ ពួកគេក៏បានយករូបមន្តធ្វើម្ហូបថៃទៅដែរ ដោយពលករខ្មែរទាំងនេះយកម្ហូបថៃទៅផ្លាស់ប្តូរជាម្ហូបរបស់ខ្លួន ហើយអះអាងថា ខ្លួនធ្វើម្ហូបតាមរូបមន្តដើម ។ ទំព័រហ្វេសប៊ុក TOURLONG អះអាងថា ម្ហូបថៃបានចុះឈ្មោះជាម្ចាស់កម្មសិទ្ធិផ្នែកម្ហូបអាហាររួចហើយចំនួន១៥មុខ ដូចជា តុមយ៉ាំបង្គារ, ផាត់ថៃ, សម្លម៉ាស់សាម៉ាន់ និងស្ងោរមាន់ ជាដើម ប៉ុន្តែកម្ពុជាមិនគួរយកម្ហូបថៃធ្វើជារបស់ខ្លួនទាំងអស់បែបនេះទេ ។ហាង​ នំបញ្ចុកខ្មែរ Menu | Order Online on foodpanda Cambodia

យើងសង្កេតឃើញថា នៅពេលប្រទេសកម្ពុជាបង្ហាញនូវវប្បធម៌ប្រពៃណី ឬម្ហូបអាហារជារបស់ខ្លួន គឺប្រទេសថៃតែងចេញមុខមកប្រកែករហូតថា នេះមិនមែនជារបស់កម្ពុជាទេ ហើយនោះក៏មិនមែនជារបស់កម្ពុជាដែរ ចំណែកមួយនោះវិញ រឹតតែមិនមែនជារបស់កម្ពុជា ។ ជាក់ស្តែង នៅពេលកូនខ្មែរ-អាមេរិកយកម្ហូបអាម៉ុកទៅប្រកួតក្នុងកម្មវិធី Master Chief ថៃបានចេញមកអះអាងថា ជាម្ហូបថៃ មិនមែនម្ហូបកម្ពុជាទេ ។ ចំណែកទុរេនវិញ ក៏ដូចគ្នាដែរ ថៃអះអាងថា ខ្លួនបានដាំទុរេនតាំងពីសម័យអយុធ្យាមកម៉្លេះ ។ បច្ចុប្បន្ន ថៃបានព្យាយាមយកម្ហូបជាច្រើនមុខទៅចុះបញ្ជីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីឱ្យពិភពលោកទទួលស្គាល់ថា ថៃជាដើមកំណើតរបស់ម្ហូបទាំងនេះ ៕

ប្រភព ៖ TOURLONG