Home ព័ត៌មានអន្តរជាតិ មហាសមុទ្រដ៏ត្រជាក់បំផុតរបស់ពិភពលោកកំពុងជួបប្រទះនឹងការឡើងកំដៅ

មហាសមុទ្រដ៏ត្រជាក់បំផុតរបស់ពិភពលោកកំពុងជួបប្រទះនឹងការឡើងកំដៅ

107
0

បរទេស៖ យោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយ British Antarctic Survey (BAS) កាលពីថ្ងៃទី១២ ខែមិថុនា បានឱ្យដឹងថា មហាសមុទ្រដ៏ជ្រៅ និងត្រជាក់បំផុត របស់អង់តាក់ទិកកំពុងឡើងកំដៅ និងរួមតូច ដែលធ្វើឱ្យមានផលវិបាកយ៉ាងខ្លាំងក្នុងការបម្រែបម្រួលអាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ីនៃមហាសមុទ្រជ្រៅ។Precipitous' fall in Antarctic sea ice since 2014 revealed – EURACTIV.com

មហាសមុទ្រអង់តាទិក គឺជាកន្លែងដែលមានទឹកត្រជាក់និងប្រៃបំផុតនៅលើភពផែនដី។ មហាសមុទ្រនេះដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកកំដៅលើស និងការបំពុលកាបូន ហើយក៏ជួយចរាចរសារធាតុចិញ្ចឹមពាសពេញមហាសមុទ្រផងដែរ។ ប៉ុន្តែថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញថា នៅក្នុងសមុទ្រ Weddell តាមបណ្តោយឆ្នេរសមុទ្រភាគខាងជើងនៃអង់តាក់ទិក តួទឹកដ៏សំខាន់នេះកំពុងធ្លាក់ចុះដោយសារតែការផ្លាស់ប្តូររយៈពេលវែងនៃខ្យល់ និងទឹកកកសមុទ្រ ដែលបណ្តាលឱ្យទឹកត្រជាក់ប្រែជាក្តៅ។The Southern Ocean in Antarctica Is the New 5th Ocean

ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ទិន្នន័យដែលប្រមូលបានដោយកប៉ាល់ និងផ្កាយរណបក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីវាយតម្លៃបរិមាណ សីតុណ្ហភាព និងទឹកប្រៃនៃបាតសមុទ្រអង់តាក់ទិក។ ដែលពួកគេបានរកឃើញថា បរិមាណទឹកត្រជាក់បានថយចុះជាង ២០ ភាគរយក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។ ហើយពួកគេក៏បានរកឃើញទៀតថា ទឹកនៃមហាសមុទ្រអង់តាទិកដែលមានជម្រៅជាង ២,០០០ ម៉ែត្រកំពុងឡើងកំដៅលឿនជាងមហាសមុទ្រផ្សេងទៀតនៅលើពិភពលោករហូតទៅដល់ ៤ ដងឯណោះ។10 Important Facts About The Southern Ocean - WorldAtlas

យោងតាមអ្នកជំនាញ Alessandro Silvano នៅសាកលវិទ្យាល័យ Southampton ដែលជាសហអ្នកនិពន្ធការសិក្សា បាននិយាយថា ការផ្លាស់ប្តូរនៅក្នុងទឹកជ្រៅទាំងនេះអាចមានផលវិបាកធំ។ ពួកវាជាសមាសធាតុសំខាន់នៃចរន្តទឹកសមុទ្រសកល ដោយដឹកជញ្ជូនកាបូនដែលបង្កើតដោយមនុស្សចូលទៅក្នុងទឹកជ្រៅ។ ប្រសិនបើវដ្តនេះចុះខ្សោយ សមុទ្រជ្រៅអាចស្រូបយកកាបូនតិច នេះមានន័យថាមហាសមុទ្រអង់តាទិក មិនអាចកាត់បន្ថយការឡើងកំដៅរបស់ផែនដីបានទៀតទេ៕As Antarctic Treaty Turns 60 Studies Show Need to Expand Southern Ocean  Protections | The Pew Charitable Trusts

ប្រភព៖vnexpress