Home Blog Page 1649

រុស្ស៊ី បន្ដបាញ់ស្រោចលើប្រទេសអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ ក្រោយពេលមានសេចក្ដីរាយការណ៍ អំពីការវាយប្រហារដ៏ខ្លាំងក្លា អំពីកម្លាំងទាហានរបស់ក្រុងមូស្គូ ទៅលើទីក្រុងគ្រីវយីរី (Kryvyi Rih) ដោយបានសម្លាប់មនុស្សយ៉ាងតិច ចំនួន១១នាក់ និង រងរបួស ២៨នាក់នោះមក កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ក៏បានបាញ់ផ្លោង តបតទៅវិញ ធ្លាក់ចូលទៅលើទឹកដីរបស់រុស្ស៊ី បណ្ដាលឲ្យផ្ទះសម្បែងជាច្រើនខ្នង រងការខូចខាត និង រំខានដល់ការផ្គត់ផ្គង់ថាមពល និង ហ្គាស ផងដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី១៣ ខែមិថុនា ថា ក្រុមមន្រ្ដីក្រុងកៀវ បានអះអាង ថា កងទ័ពរបស់ក្រុងមូស្គូ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ បានវាយប្រហារដ៏ខ្លាំងក្លា មកលើទីក្រុងគ្រីវយីរី ស្ថិតនៅភាគកណ្ដាលរបស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស យ៉ាងតិចចំនួន១១នាក់ និង មនុស្សចំនួន២៨នាក់ផ្សេងទៀត បានរងរបួស។

អាជ្ញាធរយោធាអ៊ុយក្រែន បានបញ្ជាក់ ថា ប្រព័ន្ធការពារដែនអាកាសរបស់ក្រុងកៀវ កាលពីព្រឹកព្រលឹម ថ្ងៃអង្គារ បានធ្វើសកម្មភាព ទប់ស្កាត់នូវការវាយប្រហារតាមអាកាសរបស់រុស្ស៊ី មកលើតំបន់រដ្ឋធានីកៀវ។Putin vows more 'severe' attacks after Russian missiles batter Ukraine -  DAWN.COM

ស្របគ្នានេះដែរ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង ថា «ខ្ញុំសូមអរគុណដល់កងទ័ពរបស់យើង សម្រាប់ការនាំទង់ជាតិរបស់អ៊ុយក្រែន វិលត្រឡប់ទៅកាន់ភូមិឋាននានា ទើបនឹងរំដោះបាន ខណៈកងកម្លាំងរបស់ក្រុងកៀវ បានអះអាង អំពីការវាយដណ្តើមបានភូមិចំនួន៧ នៅក្នុងការវាយបក ប្រឆាំងនឹងកម្លាំងទាហានរបស់រុស្ស៊ី។Zelenskyy: Western nations share 'responsibility' for casualties |  Russia-Ukraine war News | Al Jazeera

ដោយឡែក លោក រ៉ូម៉ាន់ ស្ដារ៉ូវ៉ូយ (Roman Starovoyt) អភិបាលតំបន់ឃើសខ៍ (Kursk) បានអះអាង ថា កងទ័ពរបស់ក្រុងកៀវ បានបាញ់ផ្លោង ដាក់មកលើភូមិជាច្រើន ហើយបានធ្វើឲ្យខូចខាតដល់ផ្ទះសម្បែងជាច្រើនខ្នង នៅក្នុងទីក្រុងឃើសខ៍ ប្រទេសរុស្ស៊ី ស្ថិតនៅជាប់ព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែន។ សកម្មភាពបែបនេះ បានរំខានដល់ការផ្គត់ផ្គង់ហ្គាស និង អគ្គិសនី នៅក្នុងភូមិទាំងនោះ។Putin's dream of Russian victory slips away in Ukraine - BBC News

ស្របពេលការវាយបករបស់កងទ័ពអ៊ុយក្រែន កំពុងតែចាប់ផ្ដើមដំណើរការ ប្រឆាំងនឹងទាហានរុស្ស៊ី នោះ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ ថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាក់ ថា ក្រុងមូស្គូ កំពុងតែលុបចោលនូវកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការជាមួយនឹងអ៊ុយក្រែន ស្តីអំពីការប្រើប្រាស់សមុទ្រអាហ្សូវ (Azov) និង ច្រកសមុទ្រឃើច (Kerch)។ កិច្ចព្រមព្រៀងនោះ បានចុះហត្ថលេខា នៅក្នុងឆ្នាំ២០០៤ រវាងក្រុងកៀវ និង ក្រុងមូស្គូ ហើយបានព្យាយាមធានាឱ្យភាគីទាំងពីរ ទទួលបានកិច្ចសហការគ្នា លើការប្រើប្រាស់សមុទ្រអាហ្សូវ និង ច្រកសមុទ្រឃើច (Kerch) ដោយគ្មានជម្លោះណាមួយនោះឡើយ៕35) One killed as Ukrainian shelling causes fire at oil depot in Donetsk,  say local authorities

សម្តេចតេជោហ៊ុនសែន បង្ហើបតម្រុយខ្លះៗ ក្នុងជំនួបជាមួយលោកគ្រូ សាន សុជា

0

នៅថ្ងៃនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅជិតវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបនៅថ្ងៃនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅជិតវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា៖”ក្នុងជំនួបនេះអន្ទិតសាន សុជា ស្នើសុំការគាំទ្រកិច្ចការមួយ”។May be an image of 9 people and text

សម្ដេចមិនបានមានប្រសាន៍លម្អិតថា នោះជាកិច្ចការអ្វីនោះទេ ប៉ុន្តែបានបន្តថា៖”អ្វីដែលជាការស្នើសុំនោះ ក៏ជាអ្វីដែលរាជរដ្ឋាភិបាលចង់បានដែរ។ សម្ដេចថា ចង់បាន អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងធម៌បែបនេះ មកជួយផ្សព្វផ្សាយធម៌អប់រំលើកកម្ពស់ការធ្វើអំពើល្អនៅក្នុងសង្គម រក្សាសន្តិភាព រក្សាសន្តិភាពនយោបាយ”។May be an image of 4 people and text

សម្ដេចថ្លែងថា៖ “យើងក៏ត្រូវការ ដើម្បីឱ្យព្រះសង្ឍដែលលាចាកសិក្ខាបទ ដែលមានចេះធម៌អាហ៍ត្រឹមត្រូវ គឺបន្តទៅតាមផ្លូវ ជួយទៅដល់ការអប់រំសង្គម អប់រំផ្លូវចិត្ត ដើម្បីធ្វើយ៉ាងម៉េច ប្រើប្រាស់ធម៌អាខ្លះ សម្រាប់ការរក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ ជាពិសេសការកសាងអំពើល្អនៅក្នុងចំណោមប្រជាជនរបស់យើង”។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​រៀបចំ​ពិធី​លាចាក​សិក្ខាបទ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២១ ខែឧសភា កន្លងទៅ៕

សូមប្រុងប្រយ័ត្នកុំងូតទឹកភ្លាមៗ បន្ទាប់ពីញ៉ាំអាហារ ឬហាត់ប្រាណរួច ព្រោះអាច…

0

ការងូតទឹក គឺជាតម្រូវការចាំបាច់របស់មនុស្សដើម្បីជួយសម្អាតរាងកាយ និងធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកទទួលទានអាហារ ឬហាត់ប្រាណរួច ដាច់ខាតអ្នកកុំទាន់ងូតទឹកភ្លាមៗអី ព្រោះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះហើយខាងក្រោមនេះគឺជាផលវិបាកនៃការងូតទឹកភ្លាមៗបន្ទាប់ពីញ៉ាំអាហារ ឬហាត់ប្រាណរួច៖Is it possible to shower too often? | Stuff.co.nz

១.ងូតទឹកបន្ទាប់ពីញ៉ាំអាហាររួច៖ នៅពេលដែលអ្នកទើបតែញ៉ាំអាហារ សរសៃឈាមនៅក្នុងអេពីដេមីនឹងរីកធំ ដែលបណ្តាលឱ្យមានឈាមច្រើនកកកុញ។ ដូចនេះបើអ្នកងូតទឹកភ្លាម នោះនឹងធ្វើឱ្យការរំលាយអាហារថយចុះ ពោះវៀនកាន់តែខ្សោយ នាំឱ្យទល់លាមក និងមានបញ្ហាក្រពះផ្សេងៗទៀត។ ហេតុនេះហើយអ្នកគួររងចាំការងូតទឹក ១-២ ម៉ោងក្រោយពេលញ៉ាំអាហាររួច។Wake Up Earlier': Roommate Slammed Online Over Shower Routine

២.បន្ទាប់ពីហាត់ប្រាណ៖ បន្ទាប់ពីឈប់ហាត់ប្រាណ ចង្វាក់បេះដូងលោតញាប់ សីតុណ្ហភាពរាងកាយខ្ពស់ រន្ធញើសរីកធំ។ ការងូតទឹកក្តៅឬទឹកត្រជាក់ភ្លាមនឹងធ្វើឱ្យឈាមមិនចរាចរទៅផ្នែកសំខាន់ៗនៃរាងកាយដែលនាំឱ្យដាច់សរសៃឈាមបេះដូង និងខួរក្បាល ដែលនោះអាចធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ អស់កម្លាំង ក្អួតចង្អោរ និងជំងឺធ្ងន់ធ្ងរជាច្រើនទៀត៕ ប្រភព៖sanook

ហេតុអ្វីបានជាជប៉ុនត្រូវគ្រប់គ្រងចំនួនភ្ញៀវទេសចរមកកម្សាន្តនៅលើភ្នំហ្វូជិ ?

0

ប្រទេសជប៉ុន ៖ អាជ្ញាធរមូលដ្ឋាន និងសមាគមទេសចរណ៍នៅប្រទេសជប៉ុនបានដាក់សំណើមួយទៅកាន់អាជ្ញាធរប្រចាំទីក្រុង Yamanashi ឱ្យចេញវិធានការគ្រប់គ្រងចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅភ្នំហ្វូជិ ។ វិធានការគ្រប់គ្រងចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅលើភ្នំក្នុងឆ្នាំ២០២៣ ដើម្បីធានាសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរ និងសម្រួលដល់ការរកកន្លែងស្នាក់នៅឱ្យកាន់តែស្រួល ។One problem with Japan doubling its tourism target: Hotels are already full  | The Japan Times

ការដាក់សំណើទៅកាន់អាជ្ញាធរប្រចាំទីក្រុង Yamanashi បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា កន្លងមក ក្រោយពីគេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅភ្នំហ្វូជិបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសជប៉ុនបានបន្ធូរបន្ថយវិធានការរឹតបន្តឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប៉ុន្តែគេមិនបានបញ្ជាក់អំពីរយៈពេល ឬចំនួនភ្ញៀវទេសចរដែលអាចឡើងមកលើភ្នំហ្វូជិនៅឡើយទេ ។

នៅលើកំពូលភ្នំហ្វូជិគ្របដណ្តប់ទៅដោយព្រិលពេញមួយឆ្នាំ ហើយគេបានបើកឱ្យភ្ញៀវទេសចរឡើងមកកម្សាន្តលើភ្នំនេះ ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ។ ហេតុនេះ ធ្វើឱ្យមានភ្ញៀវទេសចររាប់រយនាក់មកកម្សាន្តនៅតំបន់ព្រៃភ្នំ និងឡើងលើភ្នំហ្វូជិពេលយប់ ដើម្បីទស្សនាព្រះអាទិត្យនាពេលព្រឹក ។Mount Fuji | Meer

ភ្ញៀវទេសចរឡើងមកលើភ្នំនេះ មិនអាចកក់បន្ទប់ស្នាក់នៅលើភ្នំបានទេ ហើយពួកគេត្រូវដើរឡើងភ្នំដោយគ្មានកន្លែងស្នាក់នៅក្នុងអំឡុងពេលធ្វើដំណើរ ។ ដូច្នេះ ភ្ញៀវទេសចរទាំងនោះអាចមានអាការៈវិលមុខ, ក្អួតចង្អោរ និងសីតុណ្ហភាពក្នុងរាងកាយធ្លាក់ចុះខុសពីធម្មតា ។ លើសពីនេះ បើមានភ្ញៀវទេសចរឡើងលើភ្នំច្រើនប៉ុនណា នឹងធ្វើឱ្យថ្មធ្លាក់ពីលើភ្នំកាន់តែច្រើន ដែលអាចធ្វើឱ្យភ្ញៀវទេសចរមានគ្រោះថ្នាក់ ៕ ប្រភព ៖ Mono News

អត្ថប្រយោជន៍ដ៏អស្ចារ្យ ៧ យ៉ាងរបស់ផ្លែមង្ឃុត

0

ផ្លែមង្ឃុត គឺជាផ្លែឈើមួយប្រភេទដែលប្រជាជនអាស៊ីនិយមទទួលទាន និងធ្លាប់ស្គាល់ ហើយក៏ជាចំណូលចិត្តរបស់មនុស្សជាច្រើនផងដែរ។ ផ្លែឈើមួយនេះ សំបូរទៅដោយសារធាតុចិញ្ចឹម ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ យ៉ាងនៃផ្លែមង្ឃុត៖

១.មង្ឃុតមានផ្ទុកវីតាមីន C ដែលជួយកាត់បន្ថយជំងឺផ្តាសាយឱ្យឆាប់ជាសះស្បើយ ពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយព្យាបាលអញ្ចាញធ្មេញ។ទើបនឹងជួប! ទិញមង្ឃុតមកញ៉ាំ តែថ្ងូរថាចត់ល្វីងគ្មានជាតិឆ្ងាញ់  ពេលដឹងវិធីញ៉ាំគាំងគ្មានពាក្យនិយាយ – Popular Magazine

២.មង្ឃុតមានផ្ទុកវីតាមីន B complex (B1, niacin) ដែលជួយដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងក្រពេញប្រូស្តាត។

៣.មង្ឃុតមានផ្ទុកសារធាតុ folate ដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជួយការពារជំងឺពីកំណើតរបស់ទារក ជួយក្នុងការផលិតទឹកដោះម្តាយក្រោយពេលសម្រាល ហើយវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។

៤.សំបកមង្ឃុតក៏សម្បូរទៅដោយសារធាតុ phytochemicals Xanthone ដូច្នេះហើយ ជារឿយៗ គេចម្រាញ់សំបកមឃ្ឃុតដើម្បីធ្វើភេសជ្ជៈសម្រាប់ជាអាហារបំប៉នសុខភាព ។No photo description available.

៥.មង្ឃុតមានសារធាតុចិញ្ជឹមជាច្រើន ដែលមានសកម្មភាពប្រឆាំងអុកស៊ីតកម្មខ្ពស់ និងប្រឆាំងការរលាក។

៦.មង្ឃុតគឺជាផ្លែឈើដែលមានកាឡូរីទាប និងសម្បូរទៅដោយជាតិសរសៃ សមស្របសម្រាប់ការសម្រកទម្ងន់។

៧.មង្ឃុតជួយបង្កើតកោសិកាឈាមក្រហម ដូច្នេះវាសាកសមបំផុតសម្រាប់អ្នកដែលមានភាពស្លេកស្លាំង៕No photo description available. ប្រភព៖sanook

ស្ថាបនិក រៀនថត អរគុណជាពិសេសដល់ វណ្ណដា និង RavenBlaze ធ្វើឱ្យកើតមានជាប្រវត្តិចំពោះខ្លួនលើរឿងនេះ

0

លោក ឆេង សុភក្រ្ត ស្ថាបនិក រៀនថត ឬហៅថា ពូជ្រួញ បានអរគុណជាពិសេសដល់តារាចម្រៀងរ៉េប វណ្ណដា ផលិតកម្មបារមី និងលោក RavenBlaze រួមទាំងទស្សនិកជនដែលធ្វើឱ្យវីដេអូលោកមានអ្នកទស្សនាចំនួន១លានដងនៅលើឆាណែលយូធូប ហើយនេះក៏ជាថាមពលជំរុញឱ្យស្ថាបនិករូបនេះបន្តសកម្មភាពរបស់ខ្លួនដល់ចាស់កោងខ្នង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifMtPNnEnYFC7uk-Lvdcv3ukWg-inTEQbFDKTMQ6I47xp6jaX_4dDbewLY4RWG1e6ghLqsMr9tMxIv_VvZ88bQlWPKT2xF4DCsDyDbplmq47lwWrQXeYgsB4DcMdMOE1yL4j_Zj6MPY2BFyPu8SngPZmue_w2mVe5LOxW1gLJ_k8UfnbGYmLftpXcl/s2048/330313464_601069608565290_3994265935227247119_n.jpg

ពូជ្រួញ ត្រូវបានស្គាល់ថាជា YouTuber ម្នាក់ដែលចែករំលែកបទពិសោធន៍ល្អៗផ្តល់ចំណណេះដឹងជាច្រើនទាក់ទងនឹងកាមេរ៉ា ការថតរូប កាត់វីដេអូ ជាដើម។ បន្ថែមពីនេះ រៀនថត ក៏បានបង្កើតកម្មវិធី Podcast ចែករំលែកបទពិសោធន៍ពីភ្ញៀវកតិ្តយសដល់ទស្សនិកជនដូចគ្នាដែលកម្មវិធីនេះទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន។ ជាពិសេស កាលពី៧ខែមុន វីដេអូ Podcast បញ្ចប់រដូវកាលទី២របស់លោកដែលមានភ្ញៀវកិត្តិយសតារាចម្រៀង វណ្ណដា និង RavenBlaze ធ្វើឱ្យមានភាពល្បីល្បាញយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiNsDKBMmfBAn_lUBmq7eN5CVuQgJlJlBKpQJQbJ7x1sH1upGqipKmlWZOE5sdP2Nt-7UCGGqf4p0S78kbSZAcqqcvHbrvf_PAx3HMAAg-DU3ztK58eVxwsY3OCLP3FKPYqELUiYTJ29zijif0WQ_vzujgWvtE6jGjXaoc87iT3d4CfTAsky3JJKYr/s2048/314743436_673063277506155_875461091172822168_n.jpg

ជាមួយគ្នានេះដែរ នៅយប់ថ្ងៃទី១៣ ខែមិថុនា ស្ថាបនិក រៀនថត បានបង្ហោះសារអរគុណជាពិសេសសម្រាប់វត្តមានរបស់ វណ្ណដា ផលិតកម្មបារមី និង RavenBlaze ក្នុងការចូលរួមជាភ្ញៀវកត្តិយសក្នុងកម្មវិធី Podcast របស់លោកដែលធ្វើឱ្យវីដេអូនោះមានអ្នកទស្សនា១លានដងនៅឆាណែលរបស់ខ្លួន។ លោក ឆេង សុភក្រ្ត បានរៀបរាប់ថា«

វីដេអូទីមួយដែលបានចំនួនទស្សនា ១លានដង នៅលើ YOUTUBE របស់ខ្ញុំ
អរគុណ ប្អូន Vann Da – វណ្ណដា ប្អូន RavenBlaze Baramey Production និង បងប្អូនទាំងអស់គ្នា សម្រាប់ខ្ញុំ វាជាថាមពលដែលជំរុញឱ្យខ្ញុំបន្តការងារនេះដល់ចាស់កោងខ្នង »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyBv-3LuP2lU9eLzNYamASb1CCrlr6kbAsADz4tgYuKMSP2YtV59mv-XKCPX_BrGCCdxnsm2WqIb8BD0zK2A4dpPmQqB5ep3oCWpTQjbiipa7mt6_k7Orefs-nDYbIeREQ_l4zHg0n7l_R1I6Ncf2le663l39m-rsEOrKL0R28Q9-3od2TlKpsiQm8/s1606/352299267_816966736457221_7729743764338873324_n.jpg

គួរបញ្ជាក់ផងដែរ សម្រាប់ប្រាក់ចំណូលបានមកពីហ្វេកប៊ុកលើវីដេអូនេះ និងបន្ថែមពីលើប្រាក់ផ្ទាល់ខ្លួនមួយចំនួនទៀត ពូជ្រូញ ក៏បានចូលរួមបរិច្ចាគចំនួន១ពាន់ដុល្លារដល់លោកតា គង់ ណៃ ផងដែរក្នុងយុទ្ធនាការ ១០០ លានរៀល “Rise For Master Kong Nay”ដែលបង្កើតឡើងដោយផលិតកម្មបារមីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលបទចម្រៀង Time To Rise មានអ្នកទស្សនា១០០លានដងលើយូធូប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqA7FY954gaDRWt714pJHmO2sepv8e9ExAJloy73Utqh-Ryx88VnjjtZC7cc4nusHU0VJ88g1Oxm9ob-jfjTWx7UHc32jXqWnxMk76m5j3_nXxWF8SqSkthefkG5X0LGlhg577067-0kFpGtELwFxuI5RnNE6bLizCSxBSZfs-_ll03V3KHCU1khGW/s2048/324028886_3591719101051116_4874493628432041132_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiouiG_WKUVfbBzPTi2FiEVAELR0cllCiwPkfe-Yo3OHKe-YCWFy6MxiY_EWGpqr_Z3mhMdtXwCnTHycQhnvUHKCjVPpb2GlcxsMoN_WWoY_EzVzzHgsoXH4Ao8jPOXAzmaaCOO69-uT58OrYGOWpnbTrKJOBYLO_ea5pUhYaNJ5YDkkZn5yscP8ai5/s1290/324144133_1556018114912979_4441941917821956324_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBq2z4EEj-o853fIkwuFxCH2gb3M_rtdjcoRa0xtpPooCCI84ofmRR2KJ3P1TnCjKjfRmv_Hjp5N-8Himj-X19tUrcBWDiBAMgmfZJrFuV5FzFBRo2Q1Ls47GvuW8Ivcg8oWgpnKkVSSsmE0MWJ76yYTxvQOLPMflk7uCII4ros0k0Wpy_jgvQUTFa/s1742/323208514_1306142976607052_8186512226737999800_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHPPdWKFDeaZzu-fmWjgYbRewtDCEZFBNMzUsOAA_vu61m53wEsnSl3MMIiNYw82ymP2Aje_lW-wpaZy6o7DPtVb4TFVi3CQ3V6wE2lmw7kOrr50pigeeDYrnnmRAHsqk3CFZZpQFPpMeE05_zea_6r-CDDdWjwshNC6SETdxkEEwOJpJ7sg5FsRTt/s1290/324015865_480634854230344_8726713530058064916_n.jpg

ពាក្យសម្តី សុខុម រចនា អរគុណអ្នកបញ្ចេញមតិជាន់ពន្លិចកាន់តែធ្វើឱ្យមហាជនរិះគន់ខ្លាំងដូចចា.ក់សាំងលើភ្លើង

0

ខណៈមានមហាជនរិះគន់យ៉ាងចាស់ដៃពីការមិនគោរពដល់ម្ចាស់ដើម ស្រាប់តែ សុខុម រចនា បានបង្ហោះសារអរគុណដល់អ្នកមួយចំនួនសម្រាប់ការបញ្ចេញមតិបែបជាន់ពន្លិចដល់នាងហើយពាក្យសម្តីនេះ កាន់តែធ្វើឱ្យមហាជនរិះគន់នាងបន្ថែមទៀតថាមនុស្សដែលផឹកទឹកភ្លេចប្រភពមិនរីកចម្រើនវែងឆ្ងាយទេ និងឱ្យបេក្ខនារីរូបនេះរៀនទទួលស្គាល់កំហុសខ្លះទៅបើមានចរិតខ្មើតបែបនេះនិងមានលទ្ធផលមិនល្អឡើយ។

នៅយប់ថ្ងៃទី១៣ ខែមិថុនា អ្នកCover បទ How about Now? សុខុម រចនា បានបញ្ចេញសារមួយបន្ទាប់ពីមានមតិរិះគន់ថា «សូមអរគុណសម្រាប់ការស្រលាញ់គាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏អរគុណបងប្អូនមួយចំនួនសម្រាប់ការបញ្ចេញមតិបែបជាន់ពន្លិចផងដែរ ។ ខ្ញុំមិនខឹងបងប្អូនទេ តែខ្ញុំខឹងនឹងខ្លួនឯងដែលធ្វើឱ្យបងប្អូនទាំងអស់គ្នាស្រលាញ់នាងខ្ញុំមិនបានគ្រប់ៗគ្នា។ តែខ្ញុំនៅតែស្រលាញ់បងប្អូនខ្មែរទាំងអស់គ្នា ។ អរគុណខ្លាំងៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2hH_iZv9kL3BPo5RBIBVn_J4qh8evvcmzhz7yXFJ4EqNUUXvh0v-uPU9tu4CD60o7XU7Sf85e4JYkJSTBI-IB2WYLKNUBajmWx7xMM0p5UCE23HQbEuJlMaWNzxqLkJS-OO-oSkoTyeAmXzyIFzhHwIu7dJUvdsBN50pB9SJydkGK4fKjbe8tfYF/s2048/353440960_105971869197283_2525114896029423958_n.jpg
ការសរសេរសំណេរខាងលើនូវពាក្យសម្តីថាការបញ្ចេញមតិជាន់ពន្លិចនេះ អ្នកលេងបណ្តាញសង្គមកាន់តែរិះគន់បេក្ខនារី The Voice Cambodia រដូវកាលទី៣រូបនេះកាន់តែខ្លាំង។ មានអ្នកខ្លះបានលើកឡើងថា «ត្រឹមជាអ្នកចម្រៀង Cover បទចម្រៀងគេ បានល្បីឈ្មោះបន្តិចបន្តួច ប្អូនបែរជាគិតថាប្អូនខ្ពស់ហួសមេឃ។ ប្អូនចូរចងចាំ មនុស្សដែលខ្វះគុណធម៌ មិនអាចទទួលបានការគាំទ្រយូរអង្វែងនោះទេ។ មនុស្សដែលផឹកទឹកភ្លេចប្រភព ក៏មិនរីកចម្រើនវែងឆ្ងាយដែរ។ ប្អូនមានថ្ងៃនេះដោយសារមានអ្នកគាំទ្រទំនុកច្រៀងរបស់Davidបូកជាមួយភ្លេងអកកាដង់ មិនមែនដោយសារប្អូនមានសមត្ថភាពច្រៀងពីរោះនោះទេ។ ម្យ៉ាងក៏ដោយសារម្ចាស់បទគេមិន Report ចម្រៀងប្អូន Cover ចុងក្រោយប្អូនបានចិត្តធ្វើដូចគេមិនដល់ខ្លួន។ សម្រាប់ប្អូន ត្រឹមចូលរួម The Voice Cambodia សូមកុំគិតថាអាចជោគជ័យនោះ។ មិនខ្វះទេអ្នកលើកពាន តែចុងក្រោយគ្មានអ្វីដុំកំភួន ព្រោះឈ្លក់នឹងភាពល្បីបន្តិចបន្តួច។ , ចេះកែផងទៅមិនមែនឱ្យតែគេរិះគន់ថាគេជាន់ពន្លិចនោះទេភាសាសាមញ្ញសម្រាប់តែមនុស្សដែលមិនចេះទទួលយកពាក្យរិះគន់ដើម្បីកែលម្អ, រៀនទទួលស្គាល់ការពិតទើប ប្រពៃណា,មើលៗរៀមច្បងផង កុំខ្មើតពេក,ឱ្យតែគេរិះគន់គឺថាគេជាន់ពន្លិចហើយ នេះជាទ្រឹស្តីអ្នកមិនទទួលស្គាល់កំហុសគ្រាន់តែនិយាយថាសូមទោសពេលហ្នឹងខ្ញុំរំភើបពេកនិយាយទៅមានចំណុចខ្វះខាតសូមអធ្យាស្រ័យ កុំអីរឿងមិនវែងបែបនេះទេគេមិនសូវប្រកាន់ការមានកំហុសទេ តែគេស្អប់អ្នកខ្មើតមិនទទួលកំហុស គ្មានសុជីវធម៌ចំពោះម្ចាស់ដើមគេសោះ សូមឱ្យបានជាប់ Copy right រឺ អ្នកគាំទ្រ report Chanel ឆាប់ៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfL-m2wwoRc2eBXaK167tmXsM67fOu8YbtuoYK75IWm8tdjZCDy6If2vtHjjVjMe9sQ7MgraVbH5lD6Ln5vaH-dizKuk0Js3JUuebDf1_lHtoVtM2-U3Elw4_Mg2dIuOvpJt0VvH_ZOXVz1_JSfl1LUMPOq7VnlmU39K6N-Lu0xwNZvPVVrcGDItIa/s2048/343201567_1299097417622526_7980169580991866893_n.jpg

អ្នកផ្សេងទៀតបានខំមិនថា «ឱ្យតែខ្មើតចឹងអត់យូរទេ ,បើពេលនោះប្អូន ប្រកែកថាបទនេះមិនមែនបទប្អូន ប្អូនក៏មិនជួបរឿងបែបនេះ ហើយកុំនិយាយថាគេជាន់ពន្លិចថា ប្អូនគ្មានអគុណដល់ម្ចាស់បទទេ តែទៅអរគុណដល់30M,ខ្ញុំមិនចង់ស្តាប់អ្វីទាំងអស់ អរគុណសម្រាប់ 30អឹម ម៉ាញ៉ូ,គេមិនហៅថាជាន់ពន្លិចទេ នេះគេកំពុងបង្រៀនឲ្យមានសុជីវធម៌ក្នុងខ្លួនខ្លះតើ បើនឹកឃើញចេះអរគុណម្ចាស់គេតែមួយម៉ាត់ក៏មិនមានអ្នកណាថាអីដែរគេបែបសរសើរគាំទ្រកាន់តែខ្លាំងផងក៏មិនដឹង, ប្រសិនបើការផុសមួយនេះរបស់កញ្ញាប្ដូរជាការសុំទោសមហាជននូវកំហុសដោយចេតនាឬអចេតនាក្ដី កញ្ញាប្រហែលជាអាចទទួលបាននៅការស្រឡាញ់ចូលចិត្តពីសំណាក់មហាជនច្រើនជាងមុន ប៉ុន្តែកញ្ញាហាក់ពុំបានសម្លឹងរកមូលហេតុ ថាម្ដេចបានជាមហាជនភាគច្រើនគេនាំគ្នាមិនពេញចិត្តឬរិះគន់កញ្ញាដូច្នេះ តែកញ្ញាបែរជាមកចាក់សាំងបន្ថែមពីលើ ភ្លើងដែលកំពុងតែឆេះ ខ្ញុំអត់បានស្អប់កញ្ញាទេតែក៏ពុំបានចូលចិត្តដូចគ្នា ហើយមួយទៀតសូមបែងចែកឱ្យដាច់រវាងពាក្យថា “រិះគន់“ និងពាក្យ ”ជាន់ពន្លិច” ន័យអត់ដូចគ្នាទេ តែយ៉ាងណាខ្ញុំក៏សូមជូនពរកញ្ញាឱ្យសំណាងល្អ »៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXuOnEHoO6aANw4P5D3rJSKJOCqvaZMma_vU6693ZMdul5HEwNCM097FyYkPHXxyxV4Z0Qu-UVJCzg5P3EJaCvSHt37lD0fniH9lLC43ai0wNCR9H_yTmxQQgmNQESWuS0bf3J36RzDnGolMH3VcX-CGRTaelXF3FAII-S65bz3fvMGd1p2WaMwVcu/s757/Capture%20(12).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2JTLcWRQeL0Cl1G1WXLCoSiPSKsRHbzDJ_3udhJwoiqDDtOHK78gXwy2Fk3TzCHG91l7zshwKBTQaV0sOs23lNQpdGEDofoKOjPZkrwSV71hLHeez8g8Wwr63grwZ4s2gx_l1k6k_zlP5JwnAalbGmSp5nVYI6_nHMDnfa0-GTrRcBZesLJr0GhP0/s757/%E1%9E%99%E1%9E%BB%E1%9E%BB.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeUfeGlfMAUO_z0HLkr6qnYQxdHUX9HR6lgzluB9l3rx0QPEDGaZ8jeWN2Hhfiss-TdOYBtywiPS8qe_GUumj4ihsJywMoEMXG12Lz39y9I3pmPaAjVMa0AOqp76Y6huAmMVuPuCbo4fZ-a35Cqh0dBEJhTAlODwruEm8g8-xK70QhUJhqR7MgOLT4/s823/%E1%9E%99%E1%9E%99.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-LMqWNhEJXiuQN2e1OywnKjwrCPXXPlFsG_BhXwwrBZZZQ9AJmYcBVpb_aBNg4V9QCNlA39eVQpeprtB_c10jKTSLNB2o0-9CoA_Frph4xn4OiESMmibS4WTH6rzy_1AGVT3BeXw2kb-qWMXMhShsnuyU7tBiv1xAGidz8OU4oFs5b0Y2xIViSTo/s749/%E1%9E%8F%E1%9E%8F%E1%9E%8F.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvwjlX_-gDYCI2Bdgb1tUI71GasXt3npP45-scWyRJu3d0Az1sE_WERtCIzT333EDvDq_r67wSdDjSLeNGrTA3bn4sRkriJDWbDbIRQiKHFdPsugFYLPA3YgtO7f0GgqL22jqqxvJpXTdIVQWotLPyBGma6cCdKC_AcK5dFaMpJJdOHCEXxOXe18Pq/s732/%E1%9E%84%E1%9E%84%20(2).PNG

មហាសមុទ្រដ៏ត្រជាក់បំផុតរបស់ពិភពលោកកំពុងជួបប្រទះនឹងការឡើងកំដៅ

0

បរទេស៖ យោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយ British Antarctic Survey (BAS) កាលពីថ្ងៃទី១២ ខែមិថុនា បានឱ្យដឹងថា មហាសមុទ្រដ៏ជ្រៅ និងត្រជាក់បំផុត របស់អង់តាក់ទិកកំពុងឡើងកំដៅ និងរួមតូច ដែលធ្វើឱ្យមានផលវិបាកយ៉ាងខ្លាំងក្នុងការបម្រែបម្រួលអាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ីនៃមហាសមុទ្រជ្រៅ។Precipitous' fall in Antarctic sea ice since 2014 revealed – EURACTIV.com

មហាសមុទ្រអង់តាទិក គឺជាកន្លែងដែលមានទឹកត្រជាក់និងប្រៃបំផុតនៅលើភពផែនដី។ មហាសមុទ្រនេះដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកកំដៅលើស និងការបំពុលកាបូន ហើយក៏ជួយចរាចរសារធាតុចិញ្ចឹមពាសពេញមហាសមុទ្រផងដែរ។ ប៉ុន្តែថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញថា នៅក្នុងសមុទ្រ Weddell តាមបណ្តោយឆ្នេរសមុទ្រភាគខាងជើងនៃអង់តាក់ទិក តួទឹកដ៏សំខាន់នេះកំពុងធ្លាក់ចុះដោយសារតែការផ្លាស់ប្តូររយៈពេលវែងនៃខ្យល់ និងទឹកកកសមុទ្រ ដែលបណ្តាលឱ្យទឹកត្រជាក់ប្រែជាក្តៅ។The Southern Ocean in Antarctica Is the New 5th Ocean

ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ទិន្នន័យដែលប្រមូលបានដោយកប៉ាល់ និងផ្កាយរណបក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីវាយតម្លៃបរិមាណ សីតុណ្ហភាព និងទឹកប្រៃនៃបាតសមុទ្រអង់តាក់ទិក។ ដែលពួកគេបានរកឃើញថា បរិមាណទឹកត្រជាក់បានថយចុះជាង ២០ ភាគរយក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។ ហើយពួកគេក៏បានរកឃើញទៀតថា ទឹកនៃមហាសមុទ្រអង់តាទិកដែលមានជម្រៅជាង ២,០០០ ម៉ែត្រកំពុងឡើងកំដៅលឿនជាងមហាសមុទ្រផ្សេងទៀតនៅលើពិភពលោករហូតទៅដល់ ៤ ដងឯណោះ។10 Important Facts About The Southern Ocean - WorldAtlas

យោងតាមអ្នកជំនាញ Alessandro Silvano នៅសាកលវិទ្យាល័យ Southampton ដែលជាសហអ្នកនិពន្ធការសិក្សា បាននិយាយថា ការផ្លាស់ប្តូរនៅក្នុងទឹកជ្រៅទាំងនេះអាចមានផលវិបាកធំ។ ពួកវាជាសមាសធាតុសំខាន់នៃចរន្តទឹកសមុទ្រសកល ដោយដឹកជញ្ជូនកាបូនដែលបង្កើតដោយមនុស្សចូលទៅក្នុងទឹកជ្រៅ។ ប្រសិនបើវដ្តនេះចុះខ្សោយ សមុទ្រជ្រៅអាចស្រូបយកកាបូនតិច នេះមានន័យថាមហាសមុទ្រអង់តាទិក មិនអាចកាត់បន្ថយការឡើងកំដៅរបស់ផែនដីបានទៀតទេ៕As Antarctic Treaty Turns 60 Studies Show Need to Expand Southern Ocean  Protections | The Pew Charitable Trusts

ប្រភព៖vnexpress

អង្គការពលកម្មអន្តរជាតិអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ

0

កាលពីថ្ងៃទី១២ ខែមិថុនា កន្លងមក ក្នុងឱកាសទិវាប្រឆាំងនឹងពលកម្មកុមារលើពិភពលោកប្រចាំឆ្នាំ អង្គការពលកម្មអន្តរជាតិ (ILO) បានអំពាវនាវឱ្យប្រទេសនានានៅទូទាំងពិភពលោក បញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ។ អង្គការពលកម្មអន្តរជាតិបានបង្កើតគណៈកម្មការជាន់ខ្ពស់មួយ ដើម្បីស្វែងរកភាពយុត្តិធម៌ក្នុងសង្គមសម្រាប់មនុស្សគ្រប់រូប និងបញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ។14th High Level Meeting between the International Labour Organization and  the European Commission - Employment, Social Affairs & Inclusion - European  Commission

គណៈកម្មការជាន់ខ្ពស់នេះនឹងធ្វើជាអ្នកតំណាងរបស់អ្នកធ្វើការ, នាយកក្រុមហ៊ុន និងរដ្ឋាភិបាលផងដែរ ហើយគណៈកម្មការនេះនឹងបង្ក្រាបការប្រើប្រាស់កម្លាំងពលកម្មកុមារ និងពិភាក្សាពីវិធីសាស្ត្រផ្សេងៗដើម្បីធ្វើឱ្យសង្គមមានភាពយុត្តិធម៌ ។ នាយកគ្រប់គ្រងអង្គការពលកម្មអន្តរជាតិបានថ្លែងថា វាជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ ដែលមានការប្រើប្រាស់កម្លាំងពលកម្មកុមារកើនឡើង ។ គេសង្កេតឃើញថា កុមារចំនួន១៦០លាននាក់ ឬកុមារម្នាក់ក្នុងចំណោម១០នាក់នៅទូទាំងពិភពលោក ត្រូវបានគេប្រើប្រាស់កម្លាំងពលកម្ម ។In Pictures: Struggling to end child labour | Human Rights | Al Jazeera

ចាប់តាំងពីឆ្នាំ២០០០ មក ប្រទេសនានាបានចាត់វិធានការកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មកុមារ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំចុងក្រោយនេះ បញ្ហាជម្លោះ, វិបត្តិ និងការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមគ្រួសារជាច្រើនប្រឈមនឹងការបាត់បង់ប្រាក់ចំណូល និងធ្លាក់ក្នុងភាពក្រីក្រ ហើយក្រុមគ្រួសារទាំងនោះបានបង្ខំឱ្យកុមាររាប់លាននាក់ចេញទៅធ្វើការ ។ លើសពីនេះ សេដ្ឋកិច្ចប្រទេសនានាមិនទាន់រីកចម្រើនដើម្បីកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋឡើយ ។ILO: Child Labor Rising Around the World

អង្គការពលកម្មអន្តរជាតិបានប្រកាសក្នុងទិវាប្រឆាំងនឹងពលកម្មកុមារលើពិភពលោក ជាលើកដំបូងនៅឆ្នាំ២០០២ ដើម្បីទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ។ មុននេះ អង្គការសហប្រជាជាតិក៏បានសន្យាលុបបំបាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារគ្រប់រូបភាពនៅឆ្នាំ២០២៥ ផងដែរ ។ បើតាមទិន្នន័យរបស់អង្គការពលកម្មអន្តរជាតិបញ្ជាក់ថា បច្ចុប្បន្ន នៅតែមានការប្រើប្រាស់កម្លាំងពលកម្មកុមាររហូតដល់២លាននាក់នៅក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់ គឺសហរដ្ឋអាមេរិក ៕ Child Labor in Ghana - Ballard Briefប្រភព ៖ TNN World

ល្អណាស់! ជី ដេវីត ចូលរួមបរិច្ចាគឈា.មក្នុងទិវា «ពិភពលោកនៃអ្នកបរិច្ចាគឈា.ម»

0

តារាសម្តែង នី មុន្នីនាថ បានប្រកាសថា លោក ជី ដេវីត នឹងចូលរួមបរិច្ចាគឈាមក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចូលរួមនេះ ខណៈ ជី ដេវីត ក៏មានការបង្ហាញទស្សនីយភាពបទមហានគរ នាថ្ងៃស្អែកផងដែរ។No photo description available.

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ជាទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ដែលទិវានេះត្រូវបានចាត់តាំងជាផ្លូវការថាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដោយមហាសន្និបាតសុខភាពពិភពលោកក្នុងឆ្នាំ២០០៥។ ការប្រារព្ធទិវានេះគឺដើម្បីអបអរសាទរ និងថ្លែងអំណរគុណដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅជុំវិញពិភពលោកសម្រាប់ការបរិច្ចាគឈាមរបស់ពួកគេ ហើយបានក្លាយជាការផ្តោតសំខាន់សម្រាប់សកម្មភាពឆ្ពោះទៅរកការទទួលបានឈាមសុវត្ថិភាពជាសកល។ សម្រាប់ឆ្នាំ២០២៣ ប្រទេសអាល់ហ្សេរីគឺជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពិភពលោកនៃទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម។ នេះតាមការបញ្ជាក់នៅលើគេហទំព័ររបស់ WHO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFxSizSIjCyzzUiSPvK5RuVu9Oaj3n6tmPM-C6GV9Y7dVODh_YOEDRNGlmMp9Ppdhr-iMmpwri4q0X9c0CMJuYJmHTzV9JCc6OsNlaFoPSpzL-1c8J-dDsaG87bCCCb9McQO8wNguOlgRnwh2knD_G8Vk183k3cC8yUSA8qP9OtDB2zOvzjykcKMm/s2048/image_2023-06-14_09-53-10.png

ទន្ទឹមនឹងទិវាខាងលើនេះ តារាសម្តែង នី មុន្នីនាថ បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាយប់ថ្ងៃទី១៣ ខែមិថុនា ថាលោក ជី ដេវីត ក៏ចូលរួមបរិច្ចាគឈាមក្នុងទិវានេះដូចគ្នា។ កញ្ញា នី មុន្នីនាថ បានសរសេរថា «ចូលរួមបរិច្ចាគឈាមជាមួយលោក G-Devith ក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៦:០០នាទីល្ងាច ដែលប្រព្រឹត្តទៅក្នុងទីតាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម»។
ការប្រកាសដែលតារាចម្រៀង ជី ដេវីត ចូលរួមបរិច្ចាគឈាមនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកខ្លះលើកឡើងថានឹងចូលរួមបរិច្ចាគឈាមជាមួយអាយដលរបស់ពួកគេផងដែរ។

អ្វីដែលកាន់តែធ្វើឱ្យមានការសរសើរដល់ម្ចាស់បទ «How about Now?» រូបនេះបន្ថែមពីទង្វើល្អជួយសង្គមនោះគឺ ទោះបីជាជាប់ភារៈកិច្ចត្រូវសម្តែងផ្តល់ផ្ទាំងទស្សនីយភាពបទមហានគរ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងកម្ពុជា និងបង់ក្លាដេស ក្តីតែលោកនៅតែឆ្លៀតធ្វើអំពើសប្បុរសធម៌ទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxF-UuDBPMt0uYZ8Y35EA5kzifT48bcq_WozuIXjUwn1ZV4WOiPax96wyx2UcxRbY4i0XkJKkeqKLRMXwzRrKpEHJo5A9uks5Z1atsi1jZXCgoga-B_sK9talLXOkcZG4eo9PmwizByRYOcbUCW8Qv5TBdF79BnU-XJMIbj3YJJrhVdQiBeVfKV33o/s1080/image_2023-06-14_09-53-12.png