Home Blog Page 1651

ពុធ មិថុនា ថាខ្លួនធ្លាប់ Cover បទគេដែរប៉ុន្តែមិនដែលមានអំនួតអួតអាងឡើយ

0

នៅលើបណ្តាញសង្គមផ្ទុះការវែកញែកមិនធម្មតារវាងរឿងអ្នកCover បទ How about Now ? សុខុម រចនា និងម្ចាស់ដើមតារាចម្រៀង ជី ដេវីត ព្រមទាំងមានការរិះគន់ទៅលើអ្នកCover ដែលថាធ្វើខ្លួនដូចជាម្ចាស់បទ។ ទន្ទឹមនឹងមានការជជែកវែកញែកលើរឿងនេះ តារាចម្រៀងប្រចាំផលិតកម្ម រាម ពុធ មិថុនា បានលើកឡើងថា ខ្លួនក៏ធ្លាប់ជាអ្នកCoverបទគេដូចគ្នា ប៉ុន្តែមិនដែលមានអំនួតអួតអាងពេលបានលទ្ធផលច្រើនឡើយព្រោះទាំងនោះសុទ្ធតែជាចំណែករបស់បទម្ចាស់ដើម ផ្ទុយមកវិញពេលមានគេច្រឡំថាជាម្ចាស់ដើមលោកប្រកែកយ៉ាងលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYAjCbOBgz55mh8yVnsctJQluYMc9BCm-Ruqj7InK6qYCgyywwikVNbP6VYcEgQxEPTsnQpQ6JKgOS4LzQ4mYZLpzOmAhSQprvYdlbe1UYN2zTNKHkkQ6gpHEP31whC9Q3BlqmqmLHdNFDytk5T17eDN7mje1mbSyj2CEOmFFX9B6r2O1rkvmuLXHb/s960/353423568_822574839232742_22226602021367966_n.jpg

ជឿជាក់ថាសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេកប៊ុក និងទិកតុកជ្រាបមកហើយថា ជុំវិញការរិះគន់ទៅលើបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលនាងបាននិយាយអរគុណទៅដល់ទស្សនិកជនដែលបានគាំទ្រ How about Now? មានអ្នកទស្សនាចំនួន៣០M Views ។ ពាក្យសម្តីរបស់ សុខុម រចនា ដែលមិនបាននិយាយពីម្ចាស់ដើមគឺតារាចម្រៀង ជី ដេវីត សូម្បីមួយម៉ាត់នោះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការរិះគន់ទៅដល់បេក្ខនារីរូបនេះដែលធ្វើខ្លួនជាម្ចាស់បទ មិនប្រកែកសូម្បីមួយម៉ាត់ពេល Coash ក្នុងកម្មវិធីនិយាយថាបានជួបម្ចាស់បទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbl0fan8skq-uPYu2gG9w_M6ngVx7VhzCokTpL4JDi_WKvp_FKfWmmGPK5ucOKIKG7SjXAAED9-GitUSpix8CmQ2YbzSShh0ea7_DtaUtqcU6hWUJ3Ifvmf6zWWdnmIQwBaLWraZPGsELTOZTJ2V5oLhP0nT6zMZdN3LKvVk1UdKXq7zAG2k3GmAF/s2048/330337521_732401831597878_1177353031001755438_n.jpg

រឿងនេះដែរ លោក ពុធ មិថុនា ជាតារាចម្រៀងប្រចាំផលិតកម្មរាមបានបញ្ចេញយោបល់នៅលើបណ្តាញសង្គមរបស់លោកយ៉ាងចាក់ដោតថា លោកក៏ធ្លាប់ជាអ្នកCover បទចម្រៀងគេដូចគ្នា ប៉ុន្តែមិនដែលមានអំនួតអួតអាងឡើយ។
តារាចម្រៀងវ័យក្មេងរូបនេះ បានសរសេរនៅយប់ថ្ងៃទី១៣ ខែមិថុនា ថា«ខ្ញុំក៏ជាអ្នកធ្លាប់ Cover បទគេដែរប៉ុន្តែខ្ញុំមិនដែលមានមោទកភាព ឬ អំនួតអួតអាងពេលទទួលបានលទ្ធផលច្រើនយ៉ាងណាទេព្រោះលទ្ធផលទាំងនោះសុទ្ធតែជាចំណែកនៃរបស់ម្ចាស់ដើម»។ បន្ថែមពីលើនេះ ម្ចាស់បទ «Crush អូនអ្នកគាំទ្រ » រូបនេះបន្ថែមថា «ធ្លាប់មានគេច្រឡំថាជាម្ចាស់បទខ្ញុំប្រកែកយ៉ាងលឿនថា អត់ទេបងខ្ញុំ Cover បទគេដែរទេ»។

ការលើកឡើងយ៉ាងច្បាស់លាស់របស់តារាចម្រៀងរូបនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរថាលោកមានអត្តចរិតល្អធ្វើបែបនេះនឹងធ្វើឱ្យយើងមានផ្លូវដើរទៅមុខទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX18WSj-tVNFa33nKPT1FKjMou001CpoxKmNn2mGy8vyczCWwGShT13AECltaQIakoxoVSGe9boNT3BooRrdAqRFKBULsQhFvzPBAfWtJtytc7wxh1TpXWq1zDZClqG33brDE1HDIFD_FQFFpqmFAj1ssLfPI0zysphQReIlcPRa1wXSk8-gg1kSMf/s753/%E1%9E%90%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi293kf8u182R2OYvYGz_e3YTyizpafg1xXIdzH1dmCmyBYIRW7SVcQlZpL_lb7Wk1z-lSOWrC4U9J0RSl-oUom894JWDIVmSqgagrUAmmMPy5_LaCnxI5swPcyXn_zXLNQd2bn6uMaHRbZs2okfW1PlGplmgYbLFH6ugLlsXj_uPpQ6BPKnytpCEoC/s1035/Capture%20(11).PNG

ចិនពង្រឹងទំនាក់ទំនងជាមួយថៃប្រឆាំងនឹងឥទ្ធិពលអាមេរិកនៅអាស៊ាន

0

ប្រទេសថៃ ៖ សារព័ត៌មាន South China Morning Post បានចុះផ្សាយថា ប្រទេសចិនមានគម្រោងពង្រឹងទំនាក់ទំនងផ្នែកកងទ័ពជាមួយថៃ ព្រមទាំងមានគម្រោងធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០២៣ នេះ ស្របពេលស្ថានការណ៍នៅតំបន់អាស៊ីអាគ្នេយ៍កំពុងតានតឹងរវាងចិន និងអាមេរិក ។

សារព័ត៌មាន South China Morning Post ចុះផ្សាយបន្តថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shang-fu បានថ្លែងទៅកាន់មេបញ្ជាការកងទ័ពជើងគោកថៃ លោក Narongpan Jitkaewthae ក្នុងអំឡុងពេលលោកធ្វើដំណើរទៅទីក្រុងប៉េកាំង ប្រទេសចិនថា ចិននឹងសហការជាមួយថៃដើម្បីអនុវត្តតាមការឯកភាពគ្នារបស់មេដឹកនាំប្រទេសទាំងពីរ ។ ប្រទេសចិន និងថៃ នឹងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពទាំងពីរ ជាពិសេស កងទ័ពជើងគោក ។กองทัพอากาศ 'ไทย-จีน' เริ่มเปิดฉาก ฝึกผสม Falcon Strike 2022

រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shang-fu បានបញ្ជាក់ថា នៅឆ្នាំ២០២៣ កងទ័ពប្រទេសទាំងពីរមានគម្រោងធ្វើសមយុទ្ធរួមគ្នាជាច្រើនដង រួមទាំងគម្រោងធ្វើសមយុទ្ធ «Assault 2023» និង «Peace and Friendship 2023» ជាពិសេស ប្រតិបត្តិការ «Falcon Strike» ដែលចិន និងថៃបានធ្វើសមយុទ្ធរួមគ្នាតាំងពីឆ្នាំ២០១៥ ។

លោក Li Shang-fu ថ្លែងថា ៖ «ស្របពេលស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រឈមនឹងបញ្ហាសន្តិសុខ ចិនរីករាយនឹងចូលរួមរក្សាស្ថេរភាពក្នុងតំបន់ជាមួយថៃ ដើម្បីធានានូវសន្តិសុខប្រកបដោយនិរន្តរភាព និងបង្កើនទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ» ។China, Thailand to hold joint military drill – Defense Here

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកថៃ លោក Narongpan Jitkaewthae បានសរសើរ និងគាំទ្រតួនាទីសំខាន់របស់ប្រទេសចិន ក្នុងការរក្សាសន្តិសុខ និងស្ថេរភាពក្នុងតំបន់ ។ លោកសន្យាថា ថៃនឹងព្យាយាមសហការជាមួយចិនដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពទាំងពីរប្រទេស ។

កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់លើកនេះកើតឡើងក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងអំឡុងកិច្ចប្រជុំ APEC នាពេលកន្លងមក ៕China and Thailand to expand military ties amid Asia-Pacific 'security  challenges' | South China Morning Post ប្រភព ៖ The Better New

ដឹងការពិតហើយ! ស្ត្រីម្នាក់ដែលនៅក្នុងរូបជាមួយ លោកគ្រូ សាន សុជា ជានរណា

0

នាព្រឹកថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២៣​ លោកគ្រូ សាន សុជា បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងស្រ្តីមួយរូប ដែលមហាជនមួយចំនួន យល់ឃើញថាជាដៃគូរជីវិតរបស់លោកគ្រូ។May be an image of 1 person, bedroom and indoors

រូបភាពមួយសន្លឹកនេះ បានបង្កការភ្ញាក់ផ្អើល និងមានការចែកចាយជាខ្លាំងនៅលើបណ្តាញសង្គម។ តាមពិតទៅស្ត្រីដែលនៅក្នុងរូបភាពនោះ គឺជាប្អូនស្រីបង្កើតរបស់លោកគ្រូ សាន សុជា ដែលមានឈ្មោះថា សាន ចន្ធូ ហេតុដូច្នេះ សូមបងប្អូនឈប់មានការយល់ច្រឡំបន្តទៀត។May be an image of 2 people and people smiling

សូមបញ្ជាក់ផងដែរ បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​រៀបចំ​ពិធី​លាចាក​សិក្ខាបទ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២១ ខែឧសភា កន្លងទៅ។ បច្ចុប្បន្នលោកគ្រូ កំពុងស្នាក់នៅ ប្រទេសកម្ពុជា ដោយទើបតែចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុនសែន៕May be an image of 3 people

ថៃថា កម្ពុជាចង់យកម្ហូបថៃទៅចុះបញ្ជីជាមួយអង្គការ UNESCO

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG ដែលទំព័រហ្វេសប៊ុកនេះមិនធ្លាប់ចុះផ្សាយព័ត៌មានល្អពីប្រទេសកម្ពុជាសោះ និយាយថា មានរឿងទៀតហើយ គឺទំព័រហ្វេសប៊ុកខ្មែរមួយបានបង្ហោះរូបម្ហូបអាហារ ព្រមទាំងសរសេរថា មានមុខម្ហូបខ្មែរជាច្រើនគួរត្រូវបានចុះបញ្ជីជាមួយអង្គការ UNESCO ។ ប៉ុន្តែបើមើលរូបភាពម្ហូបទាំងនេះ គឺដូចម្ហូបអាហារថៃណាស់ ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា មានទំព័រហ្វេសប៊ុករបស់ខ្មែរមួយបានយករូបម្ហូបខ្មែរមកបង្ហោះ និងសរសេរថា យើងមានចំណី និងមុខម្ហូបជាច្រើនដែលគួរតែត្រូវបានចុះបញ្ជីអន្តរជាតិថា ជាមុខម្ហូបរបស់ខ្មែរ ។ បើបានយកទៅប្រកួតក្នុងកម្មវិធី Master Chief កម្រិតអន្តរជាតិ ឬស្ថាប័នមុខម្ហូបអន្តរជាតិ ហើយបើមានការទទួលស្គាល់ពី UNESCO ទៀតកាន់តែអស្ចារ្យ ដើម្បីឱ្យកូនខ្មែរមានមោទនភាពលើមរតកសល់ពីបុព្វបុរស ។ យើងអាចយកមកកែច្នៃឱ្យបានច្រើនដើម្បីក្លាយទៅជារបស់ខ្មែរ ហើយថៃមិនងាយហៅតាមពាក្យខ្មែរថា នំបញ្ចុកទេ ប៉ុន្តែថៃចូលចិត្តហៅថា ខាក់នំជិន (បកប្រែថា នំចិន) ទៅវិញ ។No photo description available.

ទំព័រហ្វេសប៊ុក TOURLONG និយាយបន្តថា ម្ហូបទាំងនេះស្រដៀងនឹងម្ហូបរបស់ថៃខ្លាំងណាស់ ក្នុងនោះមានបុកល្ហុងទៀត ហើយទំព័រហ្វេសប៊ុក TOURLONG បានសួរទៅកាន់អ្នកតាមដានការបង្ហោះរបស់ខ្លួនថា តើម្ហូបទាំងនេះដូចម្ហូបថៃដែរឬទេ ? ទំព័រហ្វេសប៊ុក TOURLONG រៀបរាប់ថា កាលពីដើមឆ្នាំ២០២៣ កន្លងមក មានការប្រកែកគ្នាក្នុងបណ្តាញសង្គមរវាងម្ហូបខ្មែរ និងម្ហូបថៃ ដោយសារការផ្សាយពីម្ហូបនានាក្នុងកម្មវិធីរបស់ទូរទស្សន៍ល្បីមួយនៅអាមេរិក ។ បន្ទាប់មក មានបុរសម្នាក់បង្ហោះក្នុង TikTok អំពីកម្មវិធី Morning News ជាកម្មវិធីព័ត៌មានល្បីឈ្មោះនៅរដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក និងបានផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ដោយក្នុងកម្មវិធីនេះ ហាងនានាបានយកម្ហូបរបស់ខ្លួនមកបង្ហាញ ព្រមទាំងប្រាប់ពីគ្រឿងផ្សំ និងវិធីធ្វើ ។ បន្ទាប់មក ហាងខ្មែរក៏បានយកម្ហូបខ្មែរមកបង្ហាញដែរ ហើយពិធីករក៏សាកសួរពីលក្ខណៈពិសេសរបស់ហាងនេះ ព្រោះបើមើលតាមម្ហូបយកមកបង្ហាញនេះ គឺដូចគ្នានឹងម្ហូបថៃ រីឯបុរសម្ចាស់ហាងខ្មែរក៏ខ្មាស់អៀនផងដែរ មុននឹងទទួលស្គាល់ថា ម្ហូបខ្មែរស្រដៀងនឹងម្ហូបថៃ ហើយរៀបរាប់ថា ហាងរបស់ខ្លួនជាអាជីវកម្មលក្ខណៈគ្រួសារ និងបើកលក់តាំងពីឆ្នាំ១៩៨៥ ។របៀបធ្វើសម្លប្រហើរនំបញ្ចុក ~ Delicious food

ទំព័រហ្វេសប៊ុក TOURLONG និយាយទៀតថា ក្រោយពីវីដេអូនេះផ្សព្វផ្សាយចេញបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃរិះគន់ជាខ្លាំង បើទោះជាវប្បធម៌ប្រទេសកម្ពុជា និងថៃ ស្រដៀងគ្នាក្តី ប៉ុន្តែមុខម្ហូបដែលយកមកបង្ហាញក្នុងកម្មវិធីនេះ គឺដូចគ្នានឹងម្ហូបថៃខ្លាំងពេក ។ លើសពីនេះ អាហារខ្លះមានប្រភពមកពីចិន និងតៃវ៉ាន់ គឺឆាខ្វៃ ប៉ុន្តែកម្ពុជាបែរជាអះអាងថា ជារបស់ខ្លួនទៅវិញ ។ មិនតែប៉ុណ្ណោះ កម្ពុជាបានលួចកែព័ត៌មាននៅក្នុង Wikipedia រួចបង្ហោះព័ត៌មានក្នុងអ៊ីនធើរណេត ដើម្បីយកម្ហូបថៃធ្វើជាកម្មសិទ្ធិរបស់ខ្លួន ក្នុងគោលបំណងទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍ ហើយធ្វើឱ្យកម្ពុជាក្លាយជាម្ចាស់ដើមលើអ្វីគ្រប់យ៉ាងជារបស់ថៃ ។

ទំព័រហ្វេសប៊ុក TOURLONG បញ្ជាក់ថា ហេតុការណ៍នេះមិនមែនទើបតែកើតឡើងជាលើកដំបូងទេ ប៉ុន្តែកម្ពុជាបានដណ្តើមវប្បធម៌ថៃដើម្បីផលប្រយោជន៍ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ចពីប្រទេសជិតខាង ហើយចង់ឱ្យប្រទេសខ្លួនឯងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ជំនួសប្រទេសថៃ ។ លើសពីនេះ នៅពេលពលករខ្មែរមកធ្វើការនៅថៃ ហើយត្រឡប់ទៅប្រទេសកម្ពុជាវិញ ពួកគេក៏បានយករូបមន្តធ្វើម្ហូបថៃទៅដែរ ដោយពលករខ្មែរទាំងនេះយកម្ហូបថៃទៅផ្លាស់ប្តូរជាម្ហូបរបស់ខ្លួន ហើយអះអាងថា ខ្លួនធ្វើម្ហូបតាមរូបមន្តដើម ។ ទំព័រហ្វេសប៊ុក TOURLONG អះអាងថា ម្ហូបថៃបានចុះឈ្មោះជាម្ចាស់កម្មសិទ្ធិផ្នែកម្ហូបអាហាររួចហើយចំនួន១៥មុខ ដូចជា តុមយ៉ាំបង្គារ, ផាត់ថៃ, សម្លម៉ាស់សាម៉ាន់ និងស្ងោរមាន់ ជាដើម ប៉ុន្តែកម្ពុជាមិនគួរយកម្ហូបថៃធ្វើជារបស់ខ្លួនទាំងអស់បែបនេះទេ ។ហាង​ នំបញ្ចុកខ្មែរ Menu | Order Online on foodpanda Cambodia

យើងសង្កេតឃើញថា នៅពេលប្រទេសកម្ពុជាបង្ហាញនូវវប្បធម៌ប្រពៃណី ឬម្ហូបអាហារជារបស់ខ្លួន គឺប្រទេសថៃតែងចេញមុខមកប្រកែករហូតថា នេះមិនមែនជារបស់កម្ពុជាទេ ហើយនោះក៏មិនមែនជារបស់កម្ពុជាដែរ ចំណែកមួយនោះវិញ រឹតតែមិនមែនជារបស់កម្ពុជា ។ ជាក់ស្តែង នៅពេលកូនខ្មែរ-អាមេរិកយកម្ហូបអាម៉ុកទៅប្រកួតក្នុងកម្មវិធី Master Chief ថៃបានចេញមកអះអាងថា ជាម្ហូបថៃ មិនមែនម្ហូបកម្ពុជាទេ ។ ចំណែកទុរេនវិញ ក៏ដូចគ្នាដែរ ថៃអះអាងថា ខ្លួនបានដាំទុរេនតាំងពីសម័យអយុធ្យាមកម៉្លេះ ។ បច្ចុប្បន្ន ថៃបានព្យាយាមយកម្ហូបជាច្រើនមុខទៅចុះបញ្ជីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីឱ្យពិភពលោកទទួលស្គាល់ថា ថៃជាដើមកំណើតរបស់ម្ហូបទាំងនេះ ៕

ប្រភព ៖ TOURLONG

មេបក្សឈ្នះឆ្នោតនៅថៃ កាន់តែសង្ឃឹម ក្លាយជានាយករដ្ឋមន្រ្ដីថ្មី

0

រាជធានីបាងកក៖ គណបក្សឆ្ពោះទៅមុខ បានឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ហើយឥឡូវនេះ បានរួចផុត ពីការប្រឈមមុខនឹងញត្ដិជាច្រើន ទាមទារឲ្យរំលាយចោលគណបក្សឈ្នះឆ្នោតមួយនេះចោល ក្រោយពេលគណៈកម្មាធិការរៀបចំបោះឆ្នោត បានច្រានចោលញត្ដិទាំងនោះ ហើយវាជាពន្លឺថ្មីមួយ សម្រាប់មេដឹកនាំគណបក្សប្រឆាំងមួយនេះ ឈានទៅកាន់តំណែងនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ថា ការស្វះស្វែងរបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ដើម្បីក្លាយជានាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ បានបោះជំហានមុខ ខិតកាន់តែជិត ក្រោយពេលប្រធាន នៃកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ទូរទស្សន៍ iTV បានថ្លែង កាលពីពេលថ្មីៗនេះ ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ន កំពុងតែមិនប្រតិបត្ដិការ ដោយអាស្រ័យលើករណីផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg71tx3wxPV-fnIuYwLjoohlZ1n7D1qZ-HuGQWVEbNzzvzT-ytt03XCoJet-Dk53kefJ-VGfuK8m7VNY-HLFFGIFWAn68kiVcdF-HQN8uEU3FS42OgMpmn5jYVigExp55W86zWjFbPUkaipmziVhn99--yPQ_dsosypMwJ5tpxX4szws8kk-aCUY9Ex/s770/photo_2023-06-12_15-50-31.jpg

ផ្អែកលើលទ្ធផលនេះ លោក ភីថា ប្រធានគណបក្សឆ្ពោះទៅមុខ អាចរួចផុតពីជម្លោះតាមផ្លូវច្បាប់ ដែលអាចនាំឱ្យគាត់ ត្រូវបានបាត់បង់សិទ្ធិ ជាសមាជិកសភា ប្រសិនបើករណីនេះ ត្រូវបានបង្ហាញ ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបានបិទ។ បណ្ដាញទូរទស្សន៍ iTV បានត្រលប់មកចាប់អារម្មណ៍ឡើងវិញ ក្រោយពេលវីដេអូ ដែលបានថត នៅក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ កាលពីថ្ងៃទី២៦ ខែមេសា ផ្ទុយនឹងកំណត់ហេតុផ្លូវការ។ ឃ្លីបវីដេអូដែលបានថត ដោយម្ចាស់ភាគហ៊ុន ត្រូវបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីយប់ ថ្ងៃអាទិត្យ។

នៅក្នុងឃ្លីបវីដេអូនោះ មានម្ចាស់ភាគហ៊ុនម្នាក់ បានសួរ ថា «តើ iTV នៅតែដំណើរការអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដែរឬទេ? ខណៈនោះនាយកប្រតិបត្តិ លោក គីម ស៊ីរីតាវ៉ីឆៃ (Kim Siritaweechai) ជាប្រធានកិច្ចប្រជុំ បានឆ្លើយតប ថា «រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនបានធ្វើអ្វីទាំងអស់ ព្រោះក្រុមហ៊ុន ត្រូវតែរង់ចាំ សម្រាប់ករណីផ្លូវច្បាប់ សម្រាប់ការបិទបញ្ចប់»។

រឿងដ៏ចម្រូងចម្រាសនេះ បានរីករាលដាលឡើង នៅជុំវិញការប៉ុនប៉ង ធ្វើឱ្យទូរទស្សន៍ iTV រស់ឡើងវិញ ដើម្បីរារាំងដល់លោក ភីថា មិនឲ្យក្លាយជានាយករដ្ឋមន្ត្រី តាមរយៈការកាន់កាប់ភាគហ៊ុនរបស់គាត់ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqjwi-9gh42LNeiX5G4baRHLf0NMVDSNjZqff2_iac2my-gB8alduLbHF-qtNLZo1BTIWT1N7AsG6xgPv8sq9zmI4IHcq7gCgAiIuJdjvYYVVco-6ltCUndykTT9dZeeoGfAWZVUp3njoOqykmE1kswu54RVUYegQLJQi0t33-h6R84Hsh3u5Xbyv_/s693/photo_2023-06-13_15-46-38.jpg

លោក អ៊ីតធីផន ប៊ូប្រាកុង (Ittiporn Boonpracong) ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ហៅកាត់ EC បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ទីភ្នាក់ងារបោះឆ្នោត កំពុងតែពិនិត្យមើលរួចហើយ ថាតើលោក ភីថា បានរំលោភលើមាត្រាទី១៥១ នៃអង្គច្បាប់ ស្ដីពីការបោះឆ្នោតសមាជិកសភាដែរឬអត់។

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ កាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា បានច្រានចោលបណ្ដឹងទាំងអស់ ពាក់ព័ន្ធនឹងម្ចាស់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ប្រឆាំងនឹងលោក ភីថា ប្រធានគណបក្សឆ្ពោះទៅមុខ។ ប៉ុន្តែគណៈកម្មាធិការនេះ នឹងស៊ើបអង្កេត ថាតើលោក ភីថា បានដាក់ពាក្យ ធ្វើជាបេក្ខជនសមាជិកសភា នៅក្នុងបញ្ជីតំណាងរាស្រ្ដ ដោយដឹងថា គាត់ប្រហែលជាមិនមានសិទ្ធិ។

ករណីនោះ ត្រូវបានចាត់ទុកជារំលោភ លើមាត្រាទី៤២ និង មាត្រាទី១៥១ នៃអង្គច្បាប់ ស្តីពីការបោះឆ្នោតសមាជិកសភា។ ប្រសិនបើរកឃើញ ថា មានទោសកំហុសប្រាកដមែន លោក ភីថា អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ ជាមួយនឹងការពិន័យជាប្រាក់ ចន្លោះពី ២០ ០០០បាត ទៅ ២០០ ០០០បាត (លុយថៃ) ឬស្មើនឹងប្រហែល ចន្លោះពី៥៧៧ ទៅ ៥៧៧០ដុល្លារអាមេរិក ហើយហាមឃាត់ចូលរួម នៅក្នុងការបោះឆ្នោត រយៈពេលដល់២០ឆ្នាំ។Pita Limjaroenrat Archives — Sahan Journal

ប្រភពមួយ បានអះអាង កាលពីថ្ងៃអាទិត្យ ថា ញត្ដិថ្មីៗនេះ ចំនួន ៤ បានស្នើឲ្យរំលាយចោលគណបក្សឆ្ពោះទៅមុខ ប៉ុន្ដែគណៈកម្មាធិការរៀបចំបោះឆ្នោត បានទាត់ចោល។ សកម្មភាពបែបនេះ បានកើតឡើង ស្របពេលសម្ពន្ធភាព ចំនួន៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ កំពុងតែរៀបចំខ្លួន សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី។

ក្រោមច្បាប់រដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ប្រទេសថៃ ត្រូវបានតាក់តែងឡើង ដោយពួកយោធា ក្រោយអំពើរដ្ឋប្រហារចុងក្រោយនេះ បានហាមឃាត់ដល់បុគ្គល កាន់កាប់បណ្ដាញផ្សព្វផ្សាយ ឈរឈ្មោះ សម្រាប់ការកាន់កាប់តំណែងជាសមាជិកសភា និង នាយករដ្ឋមន្រ្ដី។ ប៉ុន្ដែករណីនេះ លោក ភីថា បានបញ្ជាក់ កាលពីពេលថ្មីៗនេះ ថា ភាគហ៊ុនរបស់គាត់ នៅក្នុងក្រុមហ៊ុនបណ្ដាញទូរទស្សន៍ iTV ត្រូវបានប្រគល់ ទៅសាច់ញាតិគ្រប់គ្រង។ បញ្ហានេះ មិនអាចរារាំងគាត់ ក្លាយជាសមាជិកសភា និង ជាឧបសគ្គ នៅក្នុងការបង្កើតរដ្ឋាភិបាល នោះឡើយ៕

ទីបំផុត! លោកគ្រូ សាន សុជា បានជួបសម្តេចតេជោហ៊ុនសែន នៅគេហដ្ឋានរបស់សម្តេចហើយ

0

នាថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកគ្រូ សាន សុជា ចូលជួបសម្តែងការគួរ​សមនៅគេហដ្ឋានរបស់សម្តេចក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងជំនួបសម្តែងការគួរ​សម​​នោះ សម្តេចតេជោ លើកទឹកចិត្តឱ្យលោកគ្រូ សាន សុជា បន្តការផ្សព្វផ្សាយព្រះធម៌អប់រំចិត្តបន្តទៀត នេះបើយោងតាមនាយឧត្តមសេនីយ៍ ខេង សុមេធ។

សូមបញ្ជាក់ផងដែរថា​បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​រៀបចំ​ពិធី​លាចាក​សិក្ខាបទ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២១ ខែឧសភា កន្លងទៅ៕

May be an image of 3 peopleMay be an image of 2 people and daisMay be an image of 5 people, the Oval Office and text

តារាចម្រៀង សយ រតនៈ និយាយពេញៗមាត់ថាអ្នកបានធ្វើកូនក្រុម Coach ពេជ្រ សោភា ជាសំណាងរបស់បេក្ខជន

0

Coach ពេជ្រ សោភា ត្រូវមហាជនកត់សម្គាល់ឃើញថាជាគ្រូបង្វឹកម្នាក់ផ្តល់ឱកាសច្រើនដល់បេក្ខជនចូលរួមប្រកួតដើម្បីមានឱកាសហ្វឹកហាត់សមត្ថភាពបន្ថែមទៀត។ ជាពិសេសពុំសូវនិយាយច្រើនពេលដណ្តើមបេក្ខជនមកធ្វើជាក្រុមឡើយតែពេលបេក្ខជនក្លាយជាក្រុមរបស់ខ្លួនហើយតារាចម្រៀងរូបនេះតែងតែជួយទំនុកបំរុងពេលកូនក្រុមខ្វះខាត។ ជាមួយគ្នានេះតារាចម្រៀង សយ រតនៈ បាននិយាយពេញៗមាត់ដូចគ្នាថាអ្នកចូលរួមប្រកួតបានក្លាយជាកូនក្រុម Coach ពេជ្រ សោភា ជាសំណាងរបស់បេក្ខជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4CO80nGGM2DLMxqIMhn6cKddE5EZiMNqKSI6f3IF-nnSpeMTUjMkiTMKZbdpr85twba4iivhIwRZSKO2PTpBd0Npc2OVztMnht69M10T5yoSMDK6yR1Q4HS-8jvSMQIThhOB0BaakQoBq45klVfCdUBlwkUJmrEP6LKamfirJU2dIeyExdmD2J7pV/s960/image_2023-06-13_16-31-58%20(2).png

តារាចម្រៀង ពេជ្រ សោភា បានឈរជើងនៅក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយជួបគ្រប់រសជាតិ ល្បីហើយធ្លាក់កូដ ធ្លាក់កូដហើយល្បីវិញពុះពារគ្រប់បែបយ៉ាងរហូតអាចឈរជើងមកដល់សព្វថ្ងៃ ព្រមទាំងបានក្តោបតំណែងជាគ្រូបង្វឹកកម្មវិធីលំដាប់ពិភពលោក The Voice Cambodia ទៀតផង។ ដ្បិតថា២រដូវកាលកន្លងមក Coach ពេជ្រ សោភា ពុំទាន់មានកូនក្រុមជាម្ចាស់ពានក្តី តែក៏ធ្វើឱ្យបេក្ខជនមួយចំនួនដែលចូលរួមប្រកួតមានឱកាសច្រើនដុសខាត់លើសមត្ថភាពរបស់ខ្លួនអាចក្លាយជាតារាចម្រៀងអាជីពបាន។ មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សោភា តែងតែជួយសម្រួលទុក្ខលំបាករបស់កូនក្រុមនៅពេលជួបបញ្ហាខ្វះខាតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcV9K3q4s-CAOUvD21Uc_iU8JZwzwFgGyHoG_uR1_dudSHY6afKRTzoQIklPdWEEFCQ-joraWpXgMVsb-n_oZBhddEwfdfQpx3Vp7AeqPXE-EoJXpDgdQ3sNL-tOjRBkIyD_2pk-2DSF8JFrMKmWhcoUfv4HxUhtdy-fEZIOjYKU95jvoB56KGWRtL/s1440/image_2023-06-13_16-31-57%20(2).png

ជាក់ស្តែងថ្មីៗនេះមានការលើកថា អ្នកមួយចំនួនអាចមិនសូវចាប់អារម្មណ៍ ពេលដល់វគ្គដណ្ដើមកូនក្រុមដើម្បីចូលក្នុង Team Coach Sophea ម្ដងៗ , ពេជ្រ សោភា មិនសូវជានិយាយដល់ការជួយទំនុកបំរុងដល់បេក្ខជនទេ ប៉ុន្តែកាលពីរដូវកាលមុនគ្រូបង្វឹករូបនេះបានជួយទៅដល់អតីតតារាចម្រៀង សាន ស្រីឡៃ យ៉ាងមិនមែនជួយតែអតីតតារាចម្រៀងរូបនេះទេ តែ ពេជ្រ សោភា ទុកកូនក្រុមរបស់ខ្លួនទាំងអស់ដូចកូន ដូចប្អូនទាំងអស់ចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpb--10wyemlll_g6idZJgi6Yzu_3FgxWH9DeoMsDcfNXA5F_8I3SF2_GI8btYY-Pzt3iot01xcUQ9m4lObJCSy-FK1tliPSvtoTQp_ARIt9znWBG00L8ZJyY7VBjrlW0Nmqe-xRFJlC6f4XhVKXd_xKu7-l3iD2tMsWIBGBhyPupJVJVKqiomR-5J/s1440/image_2023-06-13_16-31-55.png

ជាមួយការលើកឡើងនេះ តារាចម្រៀង សយ រតនៈ គូស្នេហ៍ ប៉ាច គីមមួយ ក៏បានលើកឡើងដែរថា «បានចូលកូនក្រុមរបស់ coach ពេជ្រ សោភា Pich Sophea ជាសំណាងរបស់បេក្ខភាពប្រលង ក្នុងនោះមានខ្ញុំម្នាក់ដែរ ដែលជាកូនក្រុមរដូវកាលទី១»។ ការលើកឡើងពេញៗមាត់របស់តារាចម្រៀងរូបនេះ គេចាំមិនភ្លេចទេថា លោក សយ រតនៈ ទទួលបានឱកាសមួយកៅអីពី Coash ពេជ្រ សោភា កាលពីឆ្នាំ២០១៤ ទើបធ្វើឱ្យលោកមានឱកាសធ្វើជាតារាចម្រៀងអាជីពក្នុងទ្រនំហង្សមាស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwb81bo63Z0i5OIv54E1lOp7UPyS-LHEHBcBhJjs5n4zA1DEout1qCtkwJICpI2ENg03JkCq1m9DZUjnkGx1YIpDZrSgbVfqlbUqIrNQJtNiLcyORbI7Kyn75GMj7bB2QZymJ1ltFzkBYtsJFWuot0RvTPMf50xc3VIJggBehaRrt11TzjjkA7wC3j/s2048/image_2023-06-13_16-32-00.png

តម្លៃគ្រាប់កាហ្វេ Robusta កើនឡើងខ្ពស់ក្នុងរយៈពេល១៥ឆ្នាំ

0

យោងតាមទិន្នន័យទីផ្សាររបស់ London Futures ឱ្យដឹងថា តម្លៃគ្រាប់កាហ្វេ Robusta បានកើនឡើងខ្ពស់ចាប់តាំងពីឆ្នាំ២០០៨ គឺតម្លៃស្មើនឹង២.៧៩០ដុល្លារអាមេរិកក្នុង១តោន ។ គេចាត់ទុកថា នេះជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមក ដោយសារបម្រែបម្រួលអាកាសធាតុ ហើយមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុរបស់អាមេរិកបញ្ជាក់ថា មានបាតុភូតអេលនីណូធ្វើឱ្យអាកាសធាតុប្រែប្រួល ។

បាតុភូតអេលនីណូ (El Nino) ធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងប្រទេសអូស្ត្រាលីខ្វះខាតទឹកភ្លៀង និងជួបគ្រោះរាំងស្ងួត ប៉ុន្តែឆ្នេរសមុទ្រនៅទ្វីបអាមេរិកខាងត្បូងបែរជាមានភ្លៀងធ្លាក់ច្រើនជាងមុន ។Robusta Coffee Rallies To A 2-Week High On Increased Demand From Roasters

គ្រាប់កាហ្វេឡើងថ្លៃនៅពេលនេះបានធ្វើឱ្យប៉ះពាល់ដល់អតិថិជនទិញកាហ្វេនៅទូទាំងពិភពលោក ។ ចាប់ពីដើមឆ្នាំ២០២៣ មក តម្លៃគ្រាប់កាហ្វេ Robusta បានកើនឡើងជាង៥០% ដោយសារគ្រាប់កាហ្វេប្រភេទនេះត្រូវបានគេប្រើប្រាស់សម្រាប់ផលិតជាកាហ្វេកញ្ចប់ ហើយគេមិនអាចផលិតកាហ្វេកញ្ចប់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការអតិថិជនបានទេ ។ លើសពីនេះ ដោយសារបញ្ហាជីវភាពរស់នៅនាពេលបច្ចុប្បន្ន បានធ្វើឱ្យមនុស្សមួយចំនួនធំងាកមកផឹកកាហ្វេកញ្ចប់កាន់តែច្រើន ។ ដូច្នេះ វាជាហេតុផលមួយដែលជំរុញឱ្យតម្លៃកាហ្វេកាន់តែកើនឡើង ។

នៅពេលក្រុមហ៊ុនផលិតកាហ្វេយកគ្រាប់កាហ្វេ Robusta មកធ្វើជាគ្រឿងផ្សំក្នុងផលិតផលកាហ្វេកាន់តែច្រើន ប៉ុន្តែកសិករមិនអាចបង្កើនទិន្នផលកាហ្វេឱ្យទាន់តម្រូវការទីផ្សារទេ ។ ក្រៅពីនេះ កសិករបានចំណាយដើមទុនខ្ពស់សម្រាប់ទិញជី ព្រមទាំងជួបគ្រោះរាំងស្ងួតផងនោះ បានរួមចំណែកធ្វើឱ្យទិន្នផលកាហ្វេធ្លាក់ចុះផងដែរ ។ARABICA & ROBUSTA: AROMA & STRONG FLAVOR - RITA Beverage

ប្រទេសវៀតណាមបានដាំកាហ្វេ Robusta ច្រើនបំផុតនៅលើពិភពលោក ហើយវៀតណាមបានប្រមូលទិន្នផលគ្រាប់កាហ្វេធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំ បន្ទាប់មក គឺប្រទេសប្រេស៊ីលមានទិន្នផលផលិតធ្លាក់ចុះប្រមាណ៥% ។ ចំណែកប្រទេសឥណ្ឌូណេស៊ីរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារអាកាសធាតុមិនអំណោយផល ហើយគេសង្ឃឹមថា តម្លៃគ្រាប់កាហ្វេ Robusta នឹងធ្លាក់ចុះជាង២០% ៕ ប្រភព ៖ The standard wealth

ហេតុអ្វីបានជាប្រទេសថៃបារម្ភពីការនាំចេញទុរេនរបស់ប្រទេសផ្សេងៗលើទីផ្សារចិន ?

0

ប្រទេសថៃ ៖ កាលពីពេលថ្មីៗនេះ ធនាគារថៃនៅខេត្តភាគខាងត្បូងបានចេញអត្ថបទមួយស្តីពី «សង្កេតស្ថានការណ៍ទុរេនថៃ ខណៈប្រទេសផ្សេងៗប្រជែងនាំចេញទុរេនទៅលក់នៅចិន» ។ អត្ថបទនេះសរសេរថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសថៃបាននាំចេញទុរេនទៅលក់នៅចិនស្ថិតក្នុងចំណាត់ថ្នាក់ទី១ លើពិភពលោក ហើយថៃបានគ្រប់គ្រងចំណែកទីផ្សារទុរេនស្ទើរទាំងអស់លើពិភពលោក ។Thai Durian Guide: How To Choose, Where To Buy And More

ទោះយ៉ាងណា មានប្រទេសផ្សេងៗនាំចេញទុរេនទៅលក់នៅចិនកាន់តែច្រើន និងដណ្តើមទីផ្សារទុរេនថៃ ហើយអតិថិជនចិនក៏ចាប់អារម្មណ៍នឹងទុរេនរបស់ប្រទេសទាំងនេះច្រើនជាងទុរេនថៃដែរ ។ បច្ចុប្បន្ន ថៃមិនមែនជាប្រទេសតែមួយទេ ដែលបាននាំចេញទុរេនស្រស់ទៅលក់នៅចិន ។ ការប្រកួតប្រជែងចូលក្នុងទីផ្សារទុរេនលើពិភពលោកកាន់តែច្រើន បើទោះជាថៃបានដាំទុរេនលើសមុន៨% ក្នុង១ឆ្នាំ ប៉ុន្តែប្រទេសផ្សេងទៀតក៏បានពង្រីកផ្ទៃដីដាំដុះដើម្បីនាំចេញកាន់តែច្រើនដែរ ជាពិសេស នាំចេញទៅចិន ។ ប្រទេសទាំងនេះបានព្យាយាមអភិវឌ្ឍន៍គុណភាពទុរេន និងស្នើសុំលិខិតអនុញ្ញាតនាំចេញទុរេនស្រស់ទៅចិនដូចគ្នា ។Thai Durian Guide: Where to eat and where to buy

តើប្រទេសនីមួយៗមានគុណសម្បត្តិអ្វីខ្លះក្នុងការនាំចេញទុរេនទៅចិន ?

*វៀតណាម ៖ គួរឱ្យបារម្ភបំផុតសម្រាប់ថៃ ព្រោះវៀតណាមមានទិន្នផលទុរេនច្រើន ហើយទិន្នផលកាន់ឡើងយ៉ាងឆាប់រហ័ស ។ វៀតណាមបានដាំទុរេនពូជម៉ន់ថងភាគច្រើន ហើយរដូវកាលដាំដុះដូចគ្នានឹងថៃដែរ គឺចាប់ពីខែឧសភា ដល់ខែកញ្ញា ។ លើសពីនេះ វៀតណាមអាចដឹកជញ្ជូនទុរេនទៅចិនបានរហ័ស និងមានតម្លៃថោកជាងថៃ ។

*ឡាវ ៖ គួរឱ្យបារម្ភសម្រាប់ថៃ ប៉ុន្តែក្នុងរយៈពេលវែង ដោយសារវិនិយោគិនចិន និងវៀតណាមចាប់ផ្តើមវិនិយោគដាំទុរេននៅឡាវ ហើយទុរេននឹងផ្តល់ផលក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំទៀត ។ ចំណែកការដឹកជញ្ជូនទុរេនរបស់ឡាវ គឺលឿនជាងថៃ ដោយសារឡាវអាចដឹកជញ្ជូនតាមផ្លូវគោក និងរថភ្លើង ។Durian - King of Fruits

*ម៉ាឡេស៊ី ៖ ថៃក៏បារម្ភដែរចំពោះម៉ាឡេស៊ី ដោយសារប្រទេសនេះអាចទទួលទិន្នផលទុរេនច្រើន ប៉ុន្តែការនាំចេញនាពេលបច្ចុប្បន្នមានចំនួនតិច ។ ម៉ាឡេស៊ីផ្តោតលើពូជទុរេនក្នុងស្រុករបស់ខ្លួន ហើយមានបទពិសោធន៍ច្រើន ដោយម៉ាឡេស៊ីបាននាំចេញទុរេនពូជមូសាំងឃីងទៅចិន ប៉ុន្តែការដឹកជញ្ជូនយូរជាងថៃ ។

*ឥណ្ឌូណេស៊ី ៖ ថៃមិនសូវបារម្ភប៉ុន្មានទេ បើទោះជាឥណ្ឌូណេស៊ីអាចទទួលបានទិន្នផលទុរេនច្រើនជាងគេលើពិភពលោកក្តី ប៉ុន្តែឥណ្ឌូណេស៊ីផ្តោតលើការលក់ទុរេនក្នុងប្រទេសរបស់ខ្លួនស្ទើរទាំងអស់ ហើយប្រទេសនេះត្រូវការពេលវេលាអភិវឌ្ឍន៍គុណភាពទុរេនដើម្បីនាំចេញ ។

*ហ្វីលីពីន ៖ ថៃមិនបារម្ភទេ បើទោះជាហ្វីលីពីនទទួលបានការអនុញ្ញាតឱ្យនាំចេញទុរេនទៅក្រៅប្រទេសក្តី ដោយសារហ្វីលីពីនមានផ្ទៃដីដាំទុរេនតិច ហើយទិន្នផលទុរេនមិនច្រើនទេ ។ ចំណែកការដឹកជញ្ជូនវិញយូរជាងថៃ ព្រោះហ្វីលីពីនអាចដឹកជញ្ជូនទុរេនតាមផ្លូវទឹក និងយន្តហោះប៉ុណ្ណោះ ដែលធ្វើឱ្យពិបាកគ្រប់គ្រងគុណភាពទុរេន ។Thai Durian Guide: Where to eat and where to buy

*កម្ពុជា ៖ ថៃមិនបារម្ភពីការនាំចេញទុរេនរបស់កម្ពុជាទេ ព្រោះកម្ពុជាមានផ្ទៃដីដាំទុរេនតិចតួច ហើយទទួលទិន្នផលទុរេនមិនច្រើនទេ ។

*ចិន ៖ ចិនបានចាប់ផ្តើមសាកល្បងដាំទុរេនបានជោគជ័យ ប៉ុន្តែមិនគួរឱ្យបារម្ភទេ ព្រោះចិនមានផ្ទៃដីដាំទុរេនតិចខ្លាំង ហើយទិន្នផលទុរេនរបស់ចិនស្មើមិនដល់១% ទេ បើធៀបនឹងថៃ ។

ក្នុងរយៈពេល៣ឆ្នាំនេះ សមត្ថភាពរបស់ប្រទេសគូប្រជែងទាំងឡាយ គឺមិនគួរឱ្យបារម្ភប៉ុន្មានទេសម្រាប់ថៃ ហើយថៃសង្ឃឹមថា ទិន្នផលទុរេនរបស់ប្រទេសទាំងនេះអាចនាំចេញទៅទីផ្សារចិនមិនច្រើនទេ ព្រោះពួកគេត្រូវប្រើពេលអភិវឌ្ឍន៍គុណភាពទុរេន, ការចុះឈ្មោះចម្ការទុរេន និងការវេចខ្ចប់ ។ ប៉ុន្តែតម្លៃវិញអាចប៉ះពាល់ខ្លះ ជាពិសេស នៅពេលថៃប្រមូលផលទុរេនក្នុងរយៈពេលដូចគ្នាជាមួយប្រទេសគូប្រជែង ។

ទោះយ៉ាងណា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រទេសទាំងនេះអាចធ្វើឱ្យថៃបារម្ភជាងមុន ដោយសារពួកគេចាប់ផ្តើមសម្របខ្លួន ហើយអាចនាំចេញទុរេនទៅលក់នៅចិនបានច្រើន ហើយលើសពីតម្រូវការនៅប្រទេសចិន ។ ដូច្នេះ វានឹងប៉ះពាល់ដល់ការនាំចេញ និងតម្លៃរបស់ទុរេនថៃ ៕ ប្រភព ៖ Bangkok biznews

ភាគហ៊ុន Apple ឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះ

0

បរទេស៖ កាលពីថ្ងៃទី១២ ខែមិថុនា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានបិទការលក់ដូរភាគហ៊ុននៅលើទីផ្សារ ដោយសារតម្លៃភាគហ៊ុនឡើងខ្ពស់។ នេះគឺជាកំណត់ត្រាមួយដែលបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកំពុងទទួលបានតំណែងឈានមុខគេម្តងទៀតនៅក្នុងទីផ្សារពិភពលោក។Apple sẽ sản xuất một phần Ipad và MacBook tại Bắc Giang?

ចាប់តាំងពីដើមឆ្នាំមក ភាគហ៊ុន របស់ក្រុមហ៊ុន Apple បានកើនឡើង ៤១% ខ្លាំងជាងការកើនឡើង ៣៥% របស់សន្ទស្សន៍ Nasdaq ១០០។ នេះជាលើកទីមួយហើយដែល Apple បានកើនឡើងខ្ពស់បំផុត បើធៀបនឹងខែមករា ឆ្នាំ២០២២។ ភាគហ៊ុន Apple នៅតែមានប្រជាប្រិយភាព ដោយមិនគិតពីលក្ខខណ្ឌទីផ្សារ ដែលនេះត្រូវបានគេចាត់ទុកថាជាជម្រកសុវត្ថិភាពបំផុតក្នុងអំឡុងពេលមានភាពចលាចលនៃឧស្សាហកម្មធនាគារកាលពីដើមឆ្នាំ។Apple, tutto pronto per un autunno caldo: tanti prodotti in arrivo (non  solo iPhone) - HDblog.it

លទ្ធផលនាពេលថ្មីៗនេះរបស់ Apple ក៏បានយកឈ្នះលើការព្យាករណ៍ផងដែរ ដោយបន្ធូរបន្ថយការព្រួយបារម្ភអំពីទស្សនវិស័យនៃកំណើន។ ក្រៅពីនេះ អ្នកវិនិយោគក៏មានសុទិដ្ឋិនិយមចំពោះផែនការរបស់ Apple ក្នុងការពង្រីក និងស្តារសង្វាក់លក់រាយ។

ដូច្នេះហើយ បច្ចុប្បន្ន Apple គឺជាក្រុមហ៊ុនធំជាងគេបំផុតនៅ Wall Street ដែលមានមូលធនប័ត្រទីផ្សារ ២,៨៩០ លានដុល្លារ ហើយការកើនឡើងរបស់ Apple នៅឆ្នាំនេះក៏បានគាំទ្រទីផ្សារពិភពលោកទាំងមូលផងដែរ ៕ ប្រភព៖vnexpress