តារាសម្តែង នី មុន្នីនាថ បានប្រកាសថា លោក ជី ដេវីត នឹងចូលរួមបរិច្ចាគឈាមក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចូលរួមនេះ ខណៈ ជី ដេវីត ក៏មានការបង្ហាញទស្សនីយភាពបទមហានគរ នាថ្ងៃស្អែកផងដែរ។No photo description available.

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ជាទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ដែលទិវានេះត្រូវបានចាត់តាំងជាផ្លូវការថាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដោយមហាសន្និបាតសុខភាពពិភពលោកក្នុងឆ្នាំ២០០៥។ ការប្រារព្ធទិវានេះគឺដើម្បីអបអរសាទរ និងថ្លែងអំណរគុណដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅជុំវិញពិភពលោកសម្រាប់ការបរិច្ចាគឈាមរបស់ពួកគេ ហើយបានក្លាយជាការផ្តោតសំខាន់សម្រាប់សកម្មភាពឆ្ពោះទៅរកការទទួលបានឈាមសុវត្ថិភាពជាសកល។ សម្រាប់ឆ្នាំ២០២៣ ប្រទេសអាល់ហ្សេរីគឺជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពិភពលោកនៃទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម។ នេះតាមការបញ្ជាក់នៅលើគេហទំព័ររបស់ WHO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFxSizSIjCyzzUiSPvK5RuVu9Oaj3n6tmPM-C6GV9Y7dVODh_YOEDRNGlmMp9Ppdhr-iMmpwri4q0X9c0CMJuYJmHTzV9JCc6OsNlaFoPSpzL-1c8J-dDsaG87bCCCb9McQO8wNguOlgRnwh2knD_G8Vk183k3cC8yUSA8qP9OtDB2zOvzjykcKMm/s2048/image_2023-06-14_09-53-10.png

ទន្ទឹមនឹងទិវាខាងលើនេះ តារាសម្តែង នី មុន្នីនាថ បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាយប់ថ្ងៃទី១៣ ខែមិថុនា ថាលោក ជី ដេវីត ក៏ចូលរួមបរិច្ចាគឈាមក្នុងទិវានេះដូចគ្នា។ កញ្ញា នី មុន្នីនាថ បានសរសេរថា «ចូលរួមបរិច្ចាគឈាមជាមួយលោក G-Devith ក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៦:០០នាទីល្ងាច ដែលប្រព្រឹត្តទៅក្នុងទីតាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម»។
ការប្រកាសដែលតារាចម្រៀង ជី ដេវីត ចូលរួមបរិច្ចាគឈាមនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកខ្លះលើកឡើងថានឹងចូលរួមបរិច្ចាគឈាមជាមួយអាយដលរបស់ពួកគេផងដែរ។

អ្វីដែលកាន់តែធ្វើឱ្យមានការសរសើរដល់ម្ចាស់បទ «How about Now?» រូបនេះបន្ថែមពីទង្វើល្អជួយសង្គមនោះគឺ ទោះបីជាជាប់ភារៈកិច្ចត្រូវសម្តែងផ្តល់ផ្ទាំងទស្សនីយភាពបទមហានគរ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងកម្ពុជា និងបង់ក្លាដេស ក្តីតែលោកនៅតែឆ្លៀតធ្វើអំពើសប្បុរសធម៌ទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxF-UuDBPMt0uYZ8Y35EA5kzifT48bcq_WozuIXjUwn1ZV4WOiPax96wyx2UcxRbY4i0XkJKkeqKLRMXwzRrKpEHJo5A9uks5Z1atsi1jZXCgoga-B_sK9talLXOkcZG4eo9PmwizByRYOcbUCW8Qv5TBdF79BnU-XJMIbj3YJJrhVdQiBeVfKV33o/s1080/image_2023-06-14_09-53-12.png