នៅលើបណ្តាញសង្គមផ្ទុះការវែកញែកមិនធម្មតារវាងរឿងអ្នកCover បទ How about Now ? សុខុម រចនា និងម្ចាស់ដើមតារាចម្រៀង ជី ដេវីត ព្រមទាំងមានការរិះគន់ទៅលើអ្នកCover ដែលថាធ្វើខ្លួនដូចជាម្ចាស់បទ។ ទន្ទឹមនឹងមានការជជែកវែកញែកលើរឿងនេះ តារាចម្រៀងប្រចាំផលិតកម្ម រាម ពុធ មិថុនា បានលើកឡើងថា ខ្លួនក៏ធ្លាប់ជាអ្នកCoverបទគេដូចគ្នា ប៉ុន្តែមិនដែលមានអំនួតអួតអាងពេលបានលទ្ធផលច្រើនឡើយព្រោះទាំងនោះសុទ្ធតែជាចំណែករបស់បទម្ចាស់ដើម ផ្ទុយមកវិញពេលមានគេច្រឡំថាជាម្ចាស់ដើមលោកប្រកែកយ៉ាងលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYAjCbOBgz55mh8yVnsctJQluYMc9BCm-Ruqj7InK6qYCgyywwikVNbP6VYcEgQxEPTsnQpQ6JKgOS4LzQ4mYZLpzOmAhSQprvYdlbe1UYN2zTNKHkkQ6gpHEP31whC9Q3BlqmqmLHdNFDytk5T17eDN7mje1mbSyj2CEOmFFX9B6r2O1rkvmuLXHb/s960/353423568_822574839232742_22226602021367966_n.jpg

ជឿជាក់ថាសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេកប៊ុក និងទិកតុកជ្រាបមកហើយថា ជុំវិញការរិះគន់ទៅលើបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលនាងបាននិយាយអរគុណទៅដល់ទស្សនិកជនដែលបានគាំទ្រ How about Now? មានអ្នកទស្សនាចំនួន៣០M Views ។ ពាក្យសម្តីរបស់ សុខុម រចនា ដែលមិនបាននិយាយពីម្ចាស់ដើមគឺតារាចម្រៀង ជី ដេវីត សូម្បីមួយម៉ាត់នោះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការរិះគន់ទៅដល់បេក្ខនារីរូបនេះដែលធ្វើខ្លួនជាម្ចាស់បទ មិនប្រកែកសូម្បីមួយម៉ាត់ពេល Coash ក្នុងកម្មវិធីនិយាយថាបានជួបម្ចាស់បទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbl0fan8skq-uPYu2gG9w_M6ngVx7VhzCokTpL4JDi_WKvp_FKfWmmGPK5ucOKIKG7SjXAAED9-GitUSpix8CmQ2YbzSShh0ea7_DtaUtqcU6hWUJ3Ifvmf6zWWdnmIQwBaLWraZPGsELTOZTJ2V5oLhP0nT6zMZdN3LKvVk1UdKXq7zAG2k3GmAF/s2048/330337521_732401831597878_1177353031001755438_n.jpg

រឿងនេះដែរ លោក ពុធ មិថុនា ជាតារាចម្រៀងប្រចាំផលិតកម្មរាមបានបញ្ចេញយោបល់នៅលើបណ្តាញសង្គមរបស់លោកយ៉ាងចាក់ដោតថា លោកក៏ធ្លាប់ជាអ្នកCover បទចម្រៀងគេដូចគ្នា ប៉ុន្តែមិនដែលមានអំនួតអួតអាងឡើយ។
តារាចម្រៀងវ័យក្មេងរូបនេះ បានសរសេរនៅយប់ថ្ងៃទី១៣ ខែមិថុនា ថា«ខ្ញុំក៏ជាអ្នកធ្លាប់ Cover បទគេដែរប៉ុន្តែខ្ញុំមិនដែលមានមោទកភាព ឬ អំនួតអួតអាងពេលទទួលបានលទ្ធផលច្រើនយ៉ាងណាទេព្រោះលទ្ធផលទាំងនោះសុទ្ធតែជាចំណែកនៃរបស់ម្ចាស់ដើម»។ បន្ថែមពីលើនេះ ម្ចាស់បទ «Crush អូនអ្នកគាំទ្រ » រូបនេះបន្ថែមថា «ធ្លាប់មានគេច្រឡំថាជាម្ចាស់បទខ្ញុំប្រកែកយ៉ាងលឿនថា អត់ទេបងខ្ញុំ Cover បទគេដែរទេ»។

ការលើកឡើងយ៉ាងច្បាស់លាស់របស់តារាចម្រៀងរូបនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរថាលោកមានអត្តចរិតល្អធ្វើបែបនេះនឹងធ្វើឱ្យយើងមានផ្លូវដើរទៅមុខទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX18WSj-tVNFa33nKPT1FKjMou001CpoxKmNn2mGy8vyczCWwGShT13AECltaQIakoxoVSGe9boNT3BooRrdAqRFKBULsQhFvzPBAfWtJtytc7wxh1TpXWq1zDZClqG33brDE1HDIFD_FQFFpqmFAj1ssLfPI0zysphQReIlcPRa1wXSk8-gg1kSMf/s753/%E1%9E%90%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi293kf8u182R2OYvYGz_e3YTyizpafg1xXIdzH1dmCmyBYIRW7SVcQlZpL_lb7Wk1z-lSOWrC4U9J0RSl-oUom894JWDIVmSqgagrUAmmMPy5_LaCnxI5swPcyXn_zXLNQd2bn6uMaHRbZs2okfW1PlGplmgYbLFH6ugLlsXj_uPpQ6BPKnytpCEoC/s1035/Capture%20(11).PNG