នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោកគ្រូ សាន សុជា បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងស្រ្តីមួយរូប ដែលមហាជនមួយចំនួន យល់ឃើញថាជាដៃគូរជីវិតរបស់លោកគ្រូ។
រូបភាពមួយសន្លឹកនេះ បានបង្កការភ្ញាក់ផ្អើល និងមានការចែកចាយជាខ្លាំងនៅលើបណ្តាញសង្គម។ តាមពិតទៅស្ត្រីដែលនៅក្នុងរូបភាពនោះ គឺជាប្អូនស្រីបង្កើតរបស់លោកគ្រូ សាន សុជា ដែលមានឈ្មោះថា សាន ចន្ធូ ហេតុដូច្នេះ សូមបងប្អូនឈប់មានការយល់ច្រឡំបន្តទៀត។
សូមបញ្ជាក់ផងដែរ បន្ទាប់ពីស្ថិតនៅក្នុងភាពជាបព្វជិតអស់ ៣១ឆ្នាំមក ភិក្ខុវជិរប្បញ្ញោ សាន សុជា បានប្រកាសរៀបចំពិធីលាចាកសិក្ខាបទហើយនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែឧសភា កន្លងទៅ។ បច្ចុប្បន្នលោកគ្រូ កំពុងស្នាក់នៅ ប្រទេសកម្ពុជា ដោយទើបតែចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុនសែន៕










