Home ព័ត៌មានអន្តរជាតិ កសិករដាំផ្កាមិ្លះនៅថៃថា ការប្រមូលផលផ្កាម្លិះធ្លាក់ចុះ

កសិករដាំផ្កាមិ្លះនៅថៃថា ការប្រមូលផលផ្កាម្លិះធ្លាក់ចុះ

115
0

ប្រទេសថៃ ៖ កសិករដាំផ្កាម្លិះនៅខេត្តរាជបុរី ប្រទេសថៃនិយាយថា បានប្រទះឃើញជំងឺផ្សិតក្នុងផ្កាមិ្លះ និងធ្វើឱ្យការប្រមូលផលផ្កាម្លិះធ្លាក់ចុះ ។ លើសពីនេះ ត្រូវចំណាយដើមទុនបន្ថែមទៀតដូចជា ទិញជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិត ។ កសិករលើកឡើងថា តម្លៃផ្កាម្លិះស្មើត្រឹមតែ២០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ហើយគាត់បានសំណូមពរឱ្យរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍តម្លៃជី និងថ្នាំកម្ចា.ត់សត្វល្អិតឱ្យធ្លាក់ចុះផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidkW2q451ZWrfBgT1tXFxPXnWbp5DE0zpkOUWa4tDfL16JIhTvG1NDHvfNnPikHF2b9EXR69PALPUdWtJ7QLD1z8uO_8byGRBlAeMQ9GwoEDJ84FPncc6POKXhb1Z48tzZ4Hl2xFadZgB9GJQ-tldaSc5Gq0kuk90r4nS05Y4-jcNU8rxE4AJ25WsC/s1280/photo_2023-06-14_09-13-10.jpg

អ្នកស្រី Urai Santhong អាយុ៥៥ឆ្នាំ ជាកសិករដាំផ្កាម្លិះនៅស្រុកបានប៉ូង និយាយថា គាត់កំពុងមានបញ្ហារឿងជំងឺផ្សិតក្នុងផ្កាមិ្លះ ដោយសារអាកាសធាតុក្តៅ បើទោះជាប្រទេសថៃចូលដល់រដូវវស្សាក្តី ។ អ្នកស្រីបន្តថា គាត់បានប្រកបមុខរបរដាំផ្កាម្លិះអស់រយៈពេល២០ឆ្នាំ ហើយក្នុង១ថ្ងៃ គាត់អាចបេះផ្កាម្លិះបានពី៥គីឡូក្រាម ទៅ៧គីឡូក្រាម បន្ទាប់មក គាត់បានយកផ្កាទាំងនេះទៅលក់ឱ្យហាងផ្កាមួយកន្លែង គឺតម្លៃត្រឹមតែ២០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiC7JOokQdtiDNVzH8mhGTLTLL5km8iQA37vaamCTTVUVZjGrhOUA6PDRjY6P8nacEjikziKIsw3xvPlMZOTcCODtHhB-G4HkQv_UIrxAzn9-xJBw8sF2LWX_jhi-HwXZrZbdBGEDTHPj7-EwE8CGLjhgMkthVy-4_z7V_Ie71vP5znnMQzwkiGU7s/s1280/photo_2023-06-14_09-13-11.jpg

អ្នកស្រីបន្តថា បើទោះជាប្រទេសថៃចូលដល់រដូវវស្សា និងមានភ្លៀងធ្លាក់ធ្វើឱ្យដើមផ្កាម្លិះចេញផ្កាច្រើនជាងរដូវក្តៅក្តី ប៉ុន្តែបរិមាណចេញផ្កាបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារដើមផ្កាម្លិះកើតជំងឺដុះផ្សិតលើផ្កា ។ អ្នកស្រីបន្តទៀតថា សព្វថ្ងៃនេះ គាត់បានដើរពិនិត្យមើលដើមផ្កាម្លិះថា តើដើមរបស់វាកើតជំងឺ ឬមានដង្កូវឬអត់ ។ មិនតែប៉ុណ្ណោះ គាត់បានចំណាយប្រាក់ទិញជី និងថ្នាំកម្ចា.ត់សត្វល្អិតផងដែរ ដើម្បីការពារមិនឱ្យដើម និងផ្កាមិ្លះខូចខាត ។ ម្យ៉ាងទៀត គាត់មិនបានជួលកម្មករមកបេះផ្កាទេ ប៉ុន្តែគាត់ត្រូវចំណាយពេល៤ម៉ោងក្នុង១ថ្ងៃបេះផ្កាម្លិះដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយដើមទុន ។

អ្នកស្រី Urai Santhong បន្ថែមថា បច្ចុប្បន្ននេះ តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិតបានកើនឡើង ។ ដូច្នេះ អ្នកស្រីបានសំណូមពរទៅកាន់ស្ថាប័នពាក់ព័ន្ធទាំងអស់ជួយគ្រប់គ្រងតម្លៃទំនិញទាំងនេះឱ្យធ្លាក់ចុះផង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW4J5rfrp9cKi-WGTNfXZgHBfwEfiUkgK8-jpTDg2F8kM03TsGN2f_O924qz0jmPoqgsujvjrCpv7-gkDyMU463pJpR9s3uVbv_gE63emNi5uPFT7bmXq589sBvZReMCRe2Ui-8oFdei8SA21amXtXJhX_TGTvTMhgUN-TFmJbDaCXtquOAuDbZ7sU/s1280/photo_2023-06-14_09-13-11%20(2).jpg ប្រភព ៖ Thairath