សោម ស្រីនាថ បង្ហាញអារម្មណ៍បែបនេះក្រោយតំណាងកម្ពុជាឈ្នះមកុដលេខ១ពីប្រទេសចិន
ពិធីការិនី សោម ស្រីនាថ បានសម្រេចលទ្ធផលយ៉ាងល្អជូនប្រទេសកម្ពុជាបន្ទាប់ពីតំណាងប្រទេសឈ្នះបានមកុដលេខ១ពីប្រទេសចិនក្នុងកម្មវិធី Bird’s Nest Division(បវរកញ្ញាត្រចៀកកាំ) ។ ព្រមជាមួយលទ្ធផលប្រសើរនេះកញ្ញាស្រីនាថបានបង្ហាញអារម្មណ៍រំភើបនិងទទួលបានបទពិសោធន៍ជាច្រើនពីកម្មវិធីខណៈមិនចេះភាសាចិនហើយអ្នកចូលរួមប្រកួតមិនសូវនិយាយភាសាអង់គ្លេសទៀតតែនាងអាចធ្វើបានដើម្បីប្រទេសកម្ពុជា។.png)
នៅលើបណ្តាញសង្គមរបស់ សោម ស្រីនាថ នាថ្ងៃទី១១ ខែកក្កដា នេះនាងបានរៀបរាប់យ៉ាងដូច្នេះថា «អបអរសាទរ កម្ពុជាgo go Cambodia ក្នុងនាមនាងខ្ញុំតំណាងឱ្យសមាគមន៍នាំចេញ សំបុកត្រចៀកកាំកម្ពុជា និងតំណាងឱ្យសមាគមន៍ Cambodia super model នាងខ្ញុំពិតជាមានក្តីរំភើបនិងសប្បាយរីករាយដែលកម្ពុជាទទួលបាននូវមកុដលេខ១នាំកតិ្តយលត្រឡប់ទៅមាតុប្រទេសវិញ នាងខ្ញុំសប្បាយចិត្តណាស់ដែលបានបង្ហាញអ្វីដែលជាវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីខ្មែរ »។.png)
ពិធីការិនីប្រចាំហង្សមាសរូបនេះបន្តទៀតថា «កម្មវិធី មួយនេះធ្វើឱ្យខ្ញុំទទួលបានបទពិសោធន៍ច្រើនណាស់អត់ចេះភាសាចិន អ្នកចូលរួមប្រកួតភាគច្រើនអត់និយាយអង់គ្លេស តែខ្ញុំអាចធ្វើបាន ក្នងនាមជាស្រ្តីខ្មែរ ទន់ភ្លន់មិនមែនមានត្រឹមតែភាពស្អាតមួយមុខទេ តែត្រូវជាមនុស្សរឹងមាំ តស៊ូ ឆ្លាត ជាស្ត្រីដែលខ្លាំង និងត្រូវមាន business ផ្ទាល់ខ្លួន អរគុណកម្ពុជាហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការជូនពរមកកាន់នាងខ្ញុំ…»។
គួរបញ្ជាក់ផងដែរថា សោម ស្រីនាថ បានហោះពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី៧ កក្កដា ចេញទៅប្រកួតនៅទីក្រុងគ័ងចូវ ប្រទេសចិន នៅថ្ងៃទី១០ និង១១ កក្កដា។ ការប្រកួតនេះ សោម ស្រីនាថ បាននាំយកសំលៀកបំពាក់ហូលខ្មែរស្ទើរគ្រប់ឈុត ក្បាច់រាំប្រជាប្រិយខ្មែរ និង កាយវិការទន់ភ្លន់ជានារីខ្មែរទៅប្រកួតនៅលើឆាកប្រកួតអន្តរជាតិនេះ៕.png)







ជាមួយតារាថៃផ្សេងទៀតក្នុងបទចម្រៀង «Run The Town » ខណៈកាលពីខែមិថុនា វណ្ណដា ក៏បានទៅប្រទេសវៀតណាម ថែមទាំង Add Story នៅក្នុងបន្ទប់សំឡេងធ្វើឱ្យហ្វេនសង្ស័យថា តារាចម្រៀងនេះអាចចេញបទចម្រៀងជាមួយតារារ៉េបវៀតណាមមិនខានដូចនេះ វណ្ណដា កាន់តែឡើងកម្រិតមួយទៀតហើយនៅលើវិស័យតន្រ្តីរបស់លោក៕
.jpg)
:max_bytes(150000):strip_icc()/seo_skillet_corn_001_0-1-9ef0b4017b8a4ac6a97a10de113645a0.jpg)


ប្រភព៖sanook


ប្រភព៖phuntoday.com







.jpg)

















.png)



