នៅលើបណ្តាញសង្គមអ្នកគាំទ្រតារាចម្រៀង K-Pop កំពុងជជែកជាច្រើនបន្ទាប់វីដេអូខ្លីមួយបង្ហោះនៅលើបណ្តាញអ៊ីនធឺណេតដោយគេប្រទះឃើញ Jennie ស្រក់ទឹកភ្នែកអំឡុងពេលសម្តែងបទ «Tally» នៅ BSTទីក្រុងឡុងដ៍។ ការស្រក់ទឹកភ្នែកនេះកំពុងធ្វើឱ្យហ្វេនៗចោទសួរថា Jennie មានបញ្ហានិងសម្ពាធអ្វីបានជាជំរុញឱ្យនាងស្រក់ទឹកភ្នែកបែបនេះ។That's my choice and there's no one I'm hurting,” Fans notice Jennie's tears during 'Tally' performance at BST | allkpop

Jennie ជាសមាជិកម្នាក់របស់ BLACKPING ដែលរងការរិះគន់ច្រើនជាងសមាជិកដទៃមិនថាការតុបតែងខ្លួន ការសម្តែងនៅពេលប្រគំតន្រ្តី និងរឿងជាច្រើនទៀតខណៈ ពេលចុងក្រោយនេះគឺការសម្តែងរបស់នាងនៅក្នុងរឿង«The Idol» ដោយសារតែឈុតសម្តែងភាពភាពស៊ិចស៊ីនិងទឹកមុខបញ្ចេញភាពរោលរាល។ បន្ថែមពីលើនេះក៏មានការរិះគន់ផងដែរដែលនាងបានដើរចេញពីការប្រគំតន្រ្តី។ ទោះយ៉ាងណាទន្ទឹមនឹងមានមតិអវិជ្ជមាន ច្រើនក្តីតែនាងក៏ជាសមាជិកលេចធ្លោមានអ្នកគាំទ្រច្រើនដូចគ្នា ដែលមតិទាំងនោះមិនបានរាំងស្ទះភាពល្បីល្បាញរបស់នាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7NpD350am7QNBw_g_xdp0UIq4FYA_Hvhjx-KAJlYdjaomBlstFhEDxe3JmTbynNSBYTBTZ7uKnOI1trOa9HWE_a3qukqbpuWK1uEmaOf5KRHHx3KOeJKyFG3eJJLDhQF7lsXVaNS5bbUROYUY2XmUwHD3QbSafvw2x_S8x83LsHmRmgvKHdqmwAcdvE/s441/1688940989-image.png

ដោយឡែកថ្មីៗនេះ Jennie ត្រូវបានគេចាប់អារម្មណ៍ថា នាងស្រក់ទឹកភ្នែកក្នុងពេលដែលក្រុមសម្តែងបទ “Tally” នៅក្នុងការប្រគំតន្ត្រី BST ក្នុងទីក្រុងឡុងដ៍នៅត្រង់ឃ្លា « That’s my choice and there’s no one I’m hurting។ ការស្រក់ទឹកភ្នែកនេះមានអ្នកគាំទ្រជាច្រើនកំពុងចង់ដឹងមូលហេតុនៃការស្រក់ទឹកភ្នែករបស់នាង។
អ្នកលេងបណ្តាញសង្គមបានលើកឡើងថា ឃ្លាខាងលើដែលមានន័យជាភាសាខ្មែរថា”នោះជាជម្រើសរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់ដែលខ្ញុំឈឺចាប់” បានរៀបរាប់ពីនារីម្នាក់ដែលកំពុងដណ្តើមអត្តសញ្ញាណ និងទីកន្លែងរបស់នាងនៅក្នុងពិភពលោក ដែលនាំឱ្យអ្នកខ្លះគិតថាបារ៉ូនេះអាចជាឥទ្ធិពលជំរុញចិត្ត Jennie ឱ្យហូរទឹកភ្នែកបែបនេះ។ អ្នកផ្សេងទៀតបានប៉ាន់ស្មានថា រលកនៃថាមពលមហាជន ឬការងារដ៏គួរឱ្យភ័យខ្លាចក្នុងការសម្តែងដោយសារតែមានមនុស្សច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrNKtmaZ6Y5bAEvv6HOfNzjPJWA9SVWpjKefBG-FgnofFwIfw3l7n1pGosvdzBNBqJ99hErHklNnGmw9dDVk_Ml4XvBFaA5UIKBytafCe1VK_z6vovRlLsUUfxGF3QE-mOOkpGhS_FUNLHXIpWKpY0kzTJvHQ02mcu2Nzd5_qXQRe6HelT2nRO5uf0jvY/s1398/344570334_792874665533951_1282484394377335770_n.jpg

អ្នកខ្លះទៀតបានលើកឡើងថា ជារឿងធម្មតាទាំងស្រុងសម្រាប់សិល្បករ ក្នុងការជួបប្រទះនូវអារម្មណ៍រំជួលចិត្តកំឡុងពេលសម្តែង ជាពិសេសនៅពេលបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅ។ លើសពីនេះទៅទៀត ឧបទ្ទវហេតុនេះបានជំរុញឱ្យមានការសន្ទនាកាន់តែទូលំទូលាយជុំវិញសម្ពាធដែលឡោមព័ទ្ធតារាក្នុងឧស្សាហកម្មនេះ។ អ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភអំពីតារាដែលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជារឿយៗប្រឈមមុខ និងរបៀបដែលការយកចិត្តទុកដាក់ដែលមិនឈប់ឈរនេះអាចបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT5l-xDjJrwKSrrw3FEn1BdPEfn8bxL4bGhwKeC87EPsf8d0LoppGnhVgd3Y3OdqCdamAZs75DyZGpjIYhkd1qFuvABviVAMmi7vU9TCMc2PgyZVt4SYtEviRcdKvKJo_0zxtgI24z_0a-f-0LvHItwM5vQslAN2KcCTLAs9AktQTCiSfutS7LFoaydAQ/s2048/k%20(2).jpg

យ៉ាងណានេះគ្រាន់តែជាការយល់ឃើញរបស់អ្នកលេងបណ្តាញអ៊ីនធឺណេតប៉ុណ្ណោះ ព្រមជាមួយការព្រួយបារម្ភពីផ្លូវចិត្តរបស់ Jennie ព្រោះនាងជាសមាជិកម្នាក់ដែលឆាប់ភ័យស្លន់ពេលមានសំឡេងខ្លាំង និងមានសុខភាពខ្សោយជាងគេនៅក្នុងក្រុម៕