ជណ្តើរយន្តក្នុងផ្សារទំនើបប្រទេសថៃបាក់ធ្លាក់ខណៈអតិថិជនកំពុងប្រើប្រាស់
ប្រទេសថៃ ៖ អ្នកប្រើប្រាស់ហ្វេសប៊ុកជនជាតិថៃម្នាក់ឈ្មោះ «Num tip» បានបង្ហោះរូបភាពជណ្តើរយន្តខូចនៅត្រង់បរិវេណឡើងទៅកាន់ជាន់ទី២ ក្នុងផ្សារទំនើបល្បីមួយកន្លែងនៅតំបន់បាងណា (Bang Na) ទីក្រុងបាងកក ។ ប៉ុន្តែសំណាងល្អ មិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ទេ ។
ចំណែកអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ «Natnathakrit Khajorndechasak» ក៏បានបង្ហោះរូបភាព និងវីដេអូហេតុការណ៍ជណ្តើរយន្តខូចផងដែរ ដើម្បីជាការដាស់តឿនដល់ពលរដ្ឋថៃ និងភ្ញៀវទេសចរដែលមកកាន់ផ្សារទំនើបនេះឱ្យប្រយ័ត្នខ្លួន ។ អ្នកលេងហ្វេសប៊ុករូបនេះនិយាយថា ៖ «យើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយខ្ញុំកំពុងតែជជែកជាមួយអតិថិជន ស្រាប់តែជណ្តើរយន្តបាក់នៅចំពោះមុខតែម្តង ។ វាល្អហើយដែលបងប្រុសម្នាក់នោះលោតឡើងមកខាងលើទាន់ពេលវេលា» ។
វាជាហេតុការណ៍មួយគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបានកើតឡើងក្នុងផ្សារទំនើបមួយកន្លែងនៅប្រទេសថៃ ដោយសារតែជណ្តើរយន្តក្នុងផ្សារនេះគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ រហូតធ្វើឱ្យមនុស្សនៅក្បែរនោះតក់ស្លុត ព្រោះឃើញជណ្តើរយន្តបាក់នៅចំពោះមុខ ។ ក្រោយមក ភ្នាក់ងារជំនាញក៏បានមកត្រួតពិនិត្យរកមូលហេតុដែលបណ្តាលឱ្យជណ្តើរយន្តបាក់ផងដែរ ។
ក្រោយពីព័ត៌មាននេះបានបង្ហោះក្នុងបណ្តាញសង្គមមិនយូរប៉ុន្មាន ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ និងបានចែកចាយព័ត៌មាននេះប្រមាណ២,៣ពាន់លើក ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងមក មានស្ត្រីម្នាក់បានជាប់ជើងក្នុងជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿង ប្រទេសថៃ ខណៈរូបនាងបម្រុងធ្វើដំណើរទៅខេត្តនគរស្រ៊ីថាម៉ារ៉ាជ ហើយបណ្តាលឱ្យនាងដាច់ជើងខាងឆ្វេងភ្លាមៗ ដែលធ្វើឱ្យអ្នកឃើញហេតុការណ៍នេះភ័យយ៉ាងខ្លាំង ។
ដូចគ្នានេះ កាលពីថ្ងៃទី១៩ ខែមិថុនា ក៏មានគ្រោះថ្នាក់ដោយសារជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងផងដែរ ដោយអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ zjbambam បានបង្ហោះហេតុការណ៍កូនប្រុសរបស់ខ្លួនកៀបជើងក្នុងជណ្តើរយន្ត ដែលបណ្តាលឱ្យរងរបួសជើង និងដេរអស់១១ថ្នេរ ៕ ប្រភព ៖ Thairath




ជាការឆ្លើយតបទៅនឹងសារព័ត៌មាន Munhwa Ilbo ប្រភពពីផលិតកម្ម YG Entertainment បានបំភ្លឺថា «[កាលវិភាគមិនច្បាស់លាស់] គឺដោយសារតែកាលវិភាគការប្រគំតន្រ្តីទេសចរណ៍ BORN PINK ក៏ដូចជាសកម្មភាពដែលបានកំណត់ពេលផ្ទាល់ខ្លួនរបស់Lisa វាមិនពាក់ព័ន្ធនឹងការបន្តកុងត្រានោះទេ»។










ក្នុងសារសណលេងនោះ សម្តេចបានមានប្រសាសន៍ថា៖” ដោយសារតែតម្រូវការនៃការធ្វើដំណើរមានចំនួនច្រើន មធ្យោបាយដឹកជញ្ជូនរបស់យើងពិតជាមានបញ្ហា ដែលអាចបង្កើននូវការពិបាកក្នុងការធ្វើដំណើរដោយខ្វះមធ្យោបាយ ឬការដំឡើងថ្លៃជាដើម”។







.png)
.png)

.png)






ជាមួយតារាថៃផ្សេងទៀតក្នុងបទចម្រៀង «Run The Town » ខណៈកាលពីខែមិថុនា វណ្ណដា ក៏បានទៅប្រទេសវៀតណាម ថែមទាំង Add Story នៅក្នុងបន្ទប់សំឡេងធ្វើឱ្យហ្វេនសង្ស័យថា តារាចម្រៀងនេះអាចចេញបទចម្រៀងជាមួយតារារ៉េបវៀតណាមមិនខានដូចនេះ វណ្ណដា កាន់តែឡើងកម្រិតមួយទៀតហើយនៅលើវិស័យតន្រ្តីរបស់លោក៕
.jpg)
:max_bytes(150000):strip_icc()/seo_skillet_corn_001_0-1-9ef0b4017b8a4ac6a97a10de113645a0.jpg)


ប្រភព៖sanook

