កន្លងមកនេះមានពាក្យចចាមអារ៉ាមថាតារាចម្រៀងខាយ ម្ចាស់បទ «ម៉ាស្ការ៉ាទឹកភ្នែក» មានទំនាក់ទំនងស្នេហ៍ជាមួយស្រីស្អាត មុន្នីនាថ ជាអ្នកខេត្តសៀមរាមនិងជា Influencer ម្នាក់បន្ទាប់ពីមានរូបភាពមួយចំនួនដែលហ្វេនៗចាប់បាន។ ទោះយ៉ាងណាពេលនេះអ្នកទាំងពីរបើកចំហចំណងស្នេហ៍ហើយគឺពួកគេពិតជាទាក់ទងគ្នាពិតមែន។
រយៈពេលចុងក្រោយមកនេះឃើញថាជីវិតស្នេហារបស់តារានៅប្រទេសកម្ពុជាកាន់តែហ៊ានបើកចំហច្រើនទោះបីជាចំណងស្នេហ៍ភេទដូចគ្នាក៏ពួកគេសម្រេចចិត្តជ្រើសប្រាប់មហាជនវិញដែរ។ ជាក់ស្តែងដូចជាគូស្នេហ៍ វណ្ណដា ជាដើមទោះបីជាតារាចម្រៀងល្បីប្រចាំប្រទេសយ៉ាងណាក្តីលោកសុខចិត្តបើកចំហជាសាធារណៈ។ ក្រោយពី វណ្ណដា ប្រកាសចំហចំណងស្នេហ៍តារាចម្រៀង ខាយ និង ស្រីស្អាត មុន្នីនាថ ក្លាយជាមុខព្រួញរបស់អ្នកលេងបណ្តាញសង្គមដោយពួកគេចាប់ផ្តើមសង្ស័យអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាក្រោយពីចាប់បាននូវរូបភាពខ្លះៗ។.png)
អ្វីៗក៏ក្លាយជាការពិតមិនចង់លាក់បាំងពីមហាជនតទៅទៀតទីបំផុតតារាចម្រៀង ខាយ ដែលមហាជនស្គាល់ច្រើនតាមបទចម្រៀង គេង និង ម៉ាស្ការ៉ា ទឹកភ្នែក និងស្រីស្អាត មុន្នីនាថ បានដាច់ចិត្តបើកចំហស្នេហាជាសាធារណៈហើយដោយនៅលើបណ្តាញសង្គមអ្នកទាំងពីរបានបង្ហោះរូបភាពគូជាមួយគ្នាកាលពីពេលថ្មីៗនេះ។
ក្រោយពីគូស្នេហ៍ថ្មីថ្មោងមួយគូនេះបើកចំហចំណងស្នេហ៍បានធ្វើឱ្យហ្វេនៗចូលរួមអបអរសាទរពួកគេយ៉ាងច្រើនព្រមទាំងបានលើកឡើងថាមួយគូនេះពិតជាសមគ្នាណាស់តារាចម្រៀង ខាយ ក៏ស្រស់សង្ហា ចំណែកឯ មុន្នីនាថ វិញក៏ស្រស់ស្អាតដូចទេពធីតា៕










