Home ព័ត៌មានអន្តរជាតិ ថៃ “ឈ្លើងសមុទ្រពណ៌ផ្កាឈូករាប់ម៉ឺនក្បាលបង្ហាញខ្លួននៅខេត្តរ៉ាក់យ៉ង បង្កការភ័យខ្លា.ចពីគ្រោះធម្មជាតិ”

ថៃ “ឈ្លើងសមុទ្រពណ៌ផ្កាឈូករាប់ម៉ឺនក្បាលបង្ហាញខ្លួននៅខេត្តរ៉ាក់យ៉ង បង្កការភ័យខ្លា.ចពីគ្រោះធម្មជាតិ”

82
0

តើនេះជាប្រផ្នូលប្រាប់ពីហេតុការណ៍អាក្រ.ក់នឹងកើតឡើងនៅប្រទេសថៃ ឬក៏ជាអ្វី? បន្ទាប់ពីឈ្លើងសមុទ្រពណ៌ផ្កាឈូករាប់ម៉ឺនក្បាលត្រូវបានរលកសមុទ្របោកបក់ឡើងមកពេញឆ្នេរសមុទ្រសួនសន់ ស្ថិតក្នុងឃុំក្លាង ស្រុកមឿង ខេត្តរ៉ាក់យ៉ង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ។ ហ្វូងឈ្លើងសមុទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់នេះបានលាតសន្ធឹងលើឆ្នេរខ្សាច់មានប្រវែងរាប់រយម៉ែត្រ ធ្វើឱ្យឆ្នេរទាំងមូលប្រែជាពណ៌ផ្កាឈូក បង្កការភ្ញាក់ផ្អើល និងភ័យខ្លា.ចដល់ពលរដ្ឋពីគ្រោះធម្មជាតិដ៏អាក្រ.ក់នឹងកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtvZJXGVamO6QZQu377Rr4DSO4yUyYTRjNbseG_cp5w_vN14zBkbEc6OeYZ3bIxVannlL2EhmbMZEP-4fDnxgjMYS_lz4FNd-vZRjBQ_xDSfc1P2j_LV-fiDvJ6kHLlWfz5XmBl1FRKUbhsGkd2AzATHNA0YSR90GwpLfsExYQVpwb9vNupxBqJDwTEPE/s1280/photo_2026-06-08_13-29-41.jpg
មនុស្សជាច្រើនជឿជាក់ថា គឺជាប្រផ្នូលអាក្រក់ ឬសញ្ញារលកយក្សស៊ូណាមិ ពីព្រោះនេះគឺជាបាតុភូមិធម្មជាតិដ៏កម្រមួយមិនធ្លាប់កើតឡើងពីមុនទេ ហើយវាមានទំនាក់ទំនងជាមួយអាកាសធាតុប្រែប្រួល និងទឹករលកសមុទ្រខ្លាំង ខណៈអ្នកនេសាទជឿថា វាបង្ហាញពីប្រព័ន្ធអេកូឡូស៊ីនៅបាតសមុទ្រមានបញ្ហាធ្ងន់ធ្ងរ។ ការបារម្ភពីគ្រោះធម្មជាតិធ្ងន់ធ្ងរនឹងកើតឡើងឈានទៅបង្កការភ័យស្លន់ស្លោ ពីព្រោះមុនពេលមានហេតុការណ៍អាក្រក់កើតឡើង គេតែងតែឃើញត្វនៅបាតសមុទ្របង្ហាញខ្លួនខុសធម្មតា ហើយធ្វើឱ្យភ្ញៀវទេសចរជាច្រើនខ្លាចរអាមិនហ៊ានដើរកម្សាន្តតាមឆ្នេរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_7ur-vN0wxybsNj9WwvX9OLc-iGZpHAH4DudGgwrh6-OLR1kXA8HmmCJ1-AUGBLSY_bcb5McEBfogNTTfPj6oLvRn8JikQrk1no9Jhsz-b8Qg3O1VLQ18W2JanfU0zPm0rX4U1EBZGoOmzeJaM_FrL7tLRiQmEbP7Of-5qmqWKiNhP42I2bU8uaY8gY8/s1280/photo_2026-06-08_13-29-40.jpg

ទោះជាពលរដ្ឋមួយចំនួនភ័យខ្លាចពីប្រផ្នូលអាក្រក់ ឬនឹងកើតគ្រោះធម្មជាតិក៏ដោយ ប៉ុន្តែអ្នកជំនាញបរិស្ថានថៃបានច្រានចោល និងបញ្ជាក់ថា វាជាបាតុភូតធម្មជាតិសុទ្ធសាធ ដោយសារបម្រែបម្រួលអាកាសធាតុ និងមានទឹករលកខ្លាំងនៅបាតសមុទ្រកាលពីប៉ុន្មានថ្ងៃមុន ទើបជំរុញឱ្យឈ្លើងសមុទ្រទាំងនេះត្រូវបានទឹករលកបោកបក់ឡើងមកលើឆ្នេរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTTVotLY54RTPqhMTOERwcDNVB-bafcMYzk72kdtLqYgla7HTWDfwTUeE1bcyWvoXjF57CjUqtk01lyV1uunLD4WMG5JWMODBbSMIA9Xr9D-8-jIukvZoEPwSsn022IfMmmUAOLpT3YL4S7RFHL_gotH80kySjVFHND5lQVVZ5Jf3evwDTFwOuLLmKrY0/s1280/photo_2026-06-08_13-29-39.jpg

តាមការត្រួតពិនិត្យ វាមានឈ្មោះវិទ្យាសាស្ត្រថា «Cercodemas anceps» មានបន្លាតូចៗលើដងខ្លួន និងមានតួនាទីសម្អាតបាតសមុទ្រ ដោយស៊ីកំទេចស្លែជាអាហារ ហើយការស្រាវជ្រាវរកមិនឃើញសញ្ញាការបំពុលបរិស្ថាន ឬសារធាតុគីមីណាមួយក្នុងទឹកសមុទ្រឡើយ ពួកវានឹងអណ្តែតចូលសមុទ្រវិញតាមធម្មជាតិនៅពេលទឹកជោរ។ អ្នកជំនាញណែនាំកុំឱ្យប៉ះពាល់ ឬដើរជាន់ឱ្យសោះ ពីព្រោះឈ្លើងប្រភេទនេះនឹងបញ្ចេញសារធាតុការពារខ្លួន ដែលធ្វើឱ្យរលាក ឬរមាស់ស្បែក ជាពិសេស អ្នកមានស្បែកងាយប្រតិកម្ម ប៉ុន្តែអ្វីគួរឱ្យបារម្ភ គឺបម្រែបម្រួលអាកាសធាតុ និងរលកសមុទ្របោកបក់ខ្លាំងនៅតាមឆ្នេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYprR950jQfA_vl9JJov3ikecuwQLxh8Y8qozeaUt1nKyyxTj0NOcbtdqUZxigkGXvfTX_DWJQIjJWezzU9z0Qg5o7zzSMTW54ayFgsAI2ictMT2ieQ6dR3jOZbn9AOYxYs0jflMzYx0i1doZJ9wRB-IB9Lsp2hdmWvwP7fjELsaTrVIx4MaPEyqs8-ig/s1050/photo_2026-06-08_13-29-39%20(2).jpg

គួរបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពនៅឆ្នេរសមុទ្រខេត្តរ៉ាក់យ៉ង បានវិលមករកភាពប្រក្រតីវិញហើយ បន្ទាប់ពីមានការបកស្រាយច្បាស់លាស់ពីអ្នកជំនាញបរិស្ថាន ។ កន្លងមក ប្រទេសថៃធ្លាប់រងគ្រោះដោយសារគ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើនលើក ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ និងប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង រួមមាន រលកយក្សស៊ូណាមិក្នុងឆ្នាំ២០០៤, គ្រោះរញ្ជួយដីនៅទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួន ព្រមទាំងទឹកជំនន់កម្រិតធ្ងន់នៅភាគខាងត្បូង (ឆ្នាំ២០២៥)៕