ប្រទេសចិន ៖ ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍បានពឹងផ្អែកលើភ្ញៀវទេសចរចិន ដើម្បីទទួលបានប្រាក់ចំណូលផ្នែកទេសចរណ៍ ជាពិសេស ប្រទេសទាំងនេះរំពឹងថា សេដ្ឋកិច្ចនឹងងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែការរំពឹងទុកបានធ្លាក់ចុះ នៅពេលពលរដ្ឋចិនផ្អាកការធ្វើដំណើរទៅក្រៅប្រទេស ក្រោយសេដ្ឋកិច្ចចិនងើបឡើងវិញយឺតជាងការរំពឹងទុក ។

សារព័ត៌មាន Bloomberg រាយការណ៍ថា កាលពីខែឧសភា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសចំនួន៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្មើប្រមាណពី១៤% ទៅ៣៩% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ឬមុនពេលផ្ទុះជំងឺកូវីដ ។ ដូច្នេះ តួលេខនេះដោយសារពលរដ្ឋចិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់លើការធ្វើដំណើរទៅក្រៅប្រទេស ។Chinese Tourists Defy Slowing Economy to Travel Abroad

ក្រុមហ៊ុនឥណ្ឌូណេស៊ីឈ្មោះ Bahana Sekuritas បញ្ជាក់ថា កោះបាលី គឺជាកន្លែងសម្រាប់សម្រាកលំហែកាយដ៏ពេញនិយមបំផុត និងមានចំនួនភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតនៅប្រទេសឥណ្ឌូណេស៊ី បានប្រឈមនឹងការធ្លាក់ចុះនៃតម្រូវការបន្ទប់សណ្ឋាគារប្រណីត ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៣ ។

ដូចគ្នានេះ ប្រទេសសិង្ហបុរី ក៏ប្រឈមនឹងបញ្ហាដូចគ្នាដែរ ។ បើតាមទិន្នន័យរបស់ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីបង្ហាញថា ចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅសិង្ហបុរី ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ស្មើត្រឹមតែ៣១០.៩០១នាក់ប៉ុណ្ណោះ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ សិង្ហបុរីទទួលបានភ្ញៀវទេសចរចិនចំនួន១,៥៥លាននាក់ ។Japan to tighten borders for travelers from China on Dec. 30 | The Japan  Times

បើទោះជាភ្ញៀវទេសចរចិន គឺជាក្រុមបង្កើតប្រាក់ចំណូលផ្នែកទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុនក្តី ប៉ុន្តែការធ្លាក់ចុះរបស់ភ្ញៀវទេសចរចិនបានធ្វើឱ្យប្រទេសជប៉ុនទទួលបានក្រុមអតិថិជនទិញផលិតផលថ្មី ។ ចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២៣ ចំនួនការលក់ផលិតផលនៅជប៉ុនទៅឱ្យអតិថិជន (មិនមែនជាជនជាតិចិន) បានកើនឡើង៧០% នៃចំនួនការលក់ផលិតផលឱ្យភ្ញៀវទេសចរទាំងអស់ ខណៈក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ការលក់ផលិតផលស្មើត្រឹម២០% ប៉ុណ្ណោះ ។

សេដ្ឋកិច្ចចិនងើបឡើងវិញយឺត មិនមែនជាឧបសគ្គតែមួយក្នុងវិស័យទេសចរណ៍ទេ ព្រោះចំនួនជើងហោះហើររវាងប្រទេសចិន និងតំបន់ផ្សេងៗស្ថិតក្នុងកម្រិតទាបជាងមុនពេលផ្ទុះជំងឺកូវីដ ហើយការហោះហើរទៅក្រៅប្រទេសបានងើបឡើងវិញយឺតផងដែរ ។ ហេតុនេះ វាបានក្លាយជាកត្តាមួយរាំងស្ទះដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ចិន ។Analysis: Airlines face hurdles to cashing in on China reopening - FM

ទោះយ៉ាងណា អ្នកវិភាគជាច្រើននាក់សម្លឹងឃើញថា វិស័យទេសចរណ៍ចិនក្នុងឆមាសទី២ ឆ្នាំ២០២៣ នឹងល្អប្រសើរឡើងវិញ ។ អ្នកវិភាគមកពីធនាគារសិង្ហបុរីរំពឹងថា ស្ថានភាពសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន វាលឿនពេកសម្រាប់ឱ្យពលរដ្ឋចិនធ្វើដំណើរទៅក្រៅប្រទេស ប៉ុន្តែនៅឆមាសទី២ ឆ្នាំ២០២៣ នេះ ភ្ញៀវទេសចរចិននឹងទៅកម្សាន្តនៅប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ម្តងទៀត ហើយប្រទេសទាំងនេះត្រូវប្រជែងគ្នាទាក់ទាញភ្ញៀវទេសចរចិនឱ្យមកប្រទេសខ្លួន ៕ ប្រភព ៖ beartai BRIEF