តារាចម្រៀង ពេជ្រ សោភា និងជាគ្រូបង្វឹកម្នាក់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ បានបង្ហើបប្រាប់នៅលើបណ្តាញសង្គមថានាងនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនឱ្យកូនក្រុមទាំង១៥នាក់ រៀនចេះសរសេរ Melody និងទំនុកច្រៀងដោយខ្លួនឯងទុកជាទុនទៅថ្ងៃក្រោយទោះបីជាពួកគេមានលទ្ធផលបែបណានៅក្នុងវិធីនេះ។
វគ្គ Blind Auditions បានបញ្ចប់ហើយនាយប់ថ្ងៃទី៩ ខែកក្កដា ដោយគ្រូបង្វឹកទាំង៤រូបនៅក្នុងកម្មវិធីមានកូនក្រុមនីមួយៗចំនួន១៥នាក់រៀងៗខ្លួនហើយពួកគេនឹងប្រកួតជាមួយគ្នាក្នុងTeam តែមួយក្នុងវគ្គ The Battles ដើម្បីដណ្តើមជ័យជម្នះអាចប្រកួតក្នុងវគ្គ Live Show។ ជាមួយឱកាសនេះគ្រូបង្វឹក ពេជ្រ សោភា បានឱ្យដឹងថានាងនឹងចែករំលែកបទពិសោធន៍កូនក្រុមរបស់នាងទាំង១៥នាក់ឱ្យចេះនិពន្ធបទចម្រៀងដោយខ្លួនឯង។
តារាចម្រៀងរូបនេះបានរៀបរាប់នៅល្ងាចថ្ងៃទី១០ ខែកក្កដានេះថា «មិនថាកូនក្រុមខ្ញុំទទួលលទ្ធផលបែបណា ក្នុងនាមនាងខ្ញុំជា Coach ដែលបង្វឹកពួកគាត់ក្នុងរដូវកាលទី៣នេះ ខ្ញុំនឹងចែកបទពិសោធន៍របស់ខ្ញុំឱ្យគាត់រៀនចេះសរសេរ Melody នឹងទំនុកច្រៀងទុកជាទុនទៅថ្ងៃក្រោយឱ្យគាត់អាចរឹងមាំបានដោយខ្លួនឯង។ កូនក្រុមរបស់ខ្ញុំ ខ្ញុំនឹងសរសេរបទចម្រៀងឱ្យគាត់ច្រៀងនាថ្ងៃមុខ នេះហើយជាក្តីស្រមៃខ្ញុំ បញ្ជាក់នៅពេលដែលចប់ The Voice Cambodia Season3»។
ពេជ្រ សោភា បានបន្ថែមទៀតថា ការធ្វើបែបនេះគឺតាមបណ្តាំកវីនិពន្ធស្លាបប៉ាកានាគ ជុំ ប៊ុនធឿន ធ្វើជាមនុស្សត្រូវចេះចែករំលែក។
គួរបញ្ជាក់ផងដែរថា ពេជ្រ សោភា ត្រូវអ្នកគាំទ្រសង្កេតឃើញថានាងជាគ្រូបង្វឹកម្នាក់ដែលផ្តល់ឱកាសច្រើនដល់បេក្ខភាពចូលរួម ខណៈរដូវកាលនេះនាងមានគ្រាប់ពេជ្រជាច្រើននៅក្នុងដៃហើយគេរំពឹងថា Coach រូបនេះកាន់តែមានលទ្ធផលល្អសម្រាប់រដូវកាលទី៣នេះ៕” alt=”” />










