ពិធីការិនី សោម ស្រីនាថ បានសម្រេចលទ្ធផលយ៉ាងល្អជូនប្រទេសកម្ពុជាបន្ទាប់ពីតំណាងប្រទេសឈ្នះបានមកុដលេខ១ពីប្រទេសចិនក្នុងកម្មវិធី Bird’s Nest Division(បវរកញ្ញាត្រចៀកកាំ) ។ ព្រមជាមួយលទ្ធផលប្រសើរនេះកញ្ញាស្រីនាថបានបង្ហាញអារម្មណ៍រំភើបនិងទទួលបានបទពិសោធន៍ជាច្រើនពីកម្មវិធីខណៈមិនចេះភាសាចិនហើយអ្នកចូលរួមប្រកួតមិនសូវនិយាយភាសាអង់គ្លេសទៀតតែនាងអាចធ្វើបានដើម្បីប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha6i4EaifvL84E3Z5s9YxRcyFqqiQ7rSUvx6ROsYJs-wI8b9RUNw6MEFOP4qRmRa0j-XHd6xhvYb9wXG_48tkS6UdGl-fql63V0B3Z63as-V09BtbyKfp1nY9ld01UAJCg4LODE6Lw2WecHlBiU4NSyggNXtp5QBurB6jwctFVbUXTqRfxwV3VpuH7La0/s1280/image_2023-07-11_14-45-10%20(2).png

នៅលើបណ្តាញសង្គមរបស់ សោម ស្រីនាថ នាថ្ងៃទី១១ ខែកក្កដា នេះនាងបានរៀបរាប់យ៉ាងដូច្នេះថា «អបអរសាទរ កម្ពុជាgo go Cambodia ក្នុងនាមនាងខ្ញុំតំណាងឱ្យសមាគមន៍នាំចេញ សំបុកត្រចៀកកាំកម្ពុជា និងតំណាងឱ្យសមាគមន៍ Cambodia super model នាងខ្ញុំពិតជាមានក្តីរំភើបនិងសប្បាយរីករាយដែលកម្ពុជាទទួលបាននូវមកុដលេខ១នាំកតិ្តយលត្រឡប់ទៅមាតុប្រទេសវិញ នាងខ្ញុំសប្បាយចិត្តណាស់ដែលបានបង្ហាញអ្វីដែលជាវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីខ្មែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaAQ4dQvqcnbAeMJpxXGeHV7pupPU9VtXTbY_AkUi83C9RXVZjHgti6az2SJfiSQHey8AcbGHuPMLG-di3upXv8coQ-6Ah_kCXylx28m8Tq4krTPMhXrQMlmjOr3DHQbCkDSchUw_iQBj623vw5w0FNg2N1GJllhuEqFkYTAxrSDR8EpnEGR3y6GG1HY4/s1280/image_2023-07-11_14-45-12%20(2).png

ពិធីការិនីប្រចាំហង្សមាសរូបនេះបន្តទៀតថា «កម្មវិធី មួយនេះធ្វើឱ្យខ្ញុំទទួលបានបទពិសោធន៍ច្រើនណាស់អត់ចេះភាសាចិន អ្នកចូលរួមប្រកួតភាគច្រើនអត់និយាយអង់គ្លេស តែខ្ញុំអាចធ្វើបាន ក្នងនាមជាស្រ្តីខ្មែរ ទន់ភ្លន់មិនមែនមានត្រឹមតែភាពស្អាតមួយមុខទេ តែត្រូវជាមនុស្សរឹងមាំ តស៊ូ ឆ្លាត ជាស្ត្រីដែលខ្លាំង និងត្រូវមាន business ផ្ទាល់ខ្លួន អរគុណកម្ពុជាហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការជូនពរមកកាន់នាងខ្ញុំ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2M4ZCnzxYWchWaIYjx6hOlGYpaYD3E1-ejJI1EElin01mEp77doqaWBhrIablbNImjfIqpGqejuWbqrlDIbV-WIfd3Ivt01WjHz8ouk_Ihnd8YJ69kC-DTLVpoFbYqLTbW1iBaBbOEGQJsjW4mWOk1QeUMIfo6o6XKwueyhUHlMfDNbceOR7pPjJZck/s1280/image_2023-07-11_14-45-12.png

គួរបញ្ជាក់ផងដែរថា សោម ស្រីនាថ បានហោះពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី៧ កក្កដា ចេញទៅប្រកួតនៅទីក្រុងគ័ងចូវ ប្រទេសចិន នៅថ្ងៃទី១០ និង១១ កក្កដា។ ការប្រកួតនេះ សោម ស្រីនាថ បាននាំយកសំលៀកបំពាក់ហូលខ្មែរស្ទើរគ្រប់ឈុត ក្បាច់រាំប្រជាប្រិយខ្មែរ និង កាយវិការទន់ភ្លន់ជានារីខ្មែរទៅប្រកួតនៅលើឆាកប្រកួតអន្តរជាតិនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirJ4eJ3BWHy8CS5RuL4rp6s1IQo6dRtm20K9IHNds3EKnpjX-M3RJ-ZmpkeBcHV2A72TWRDYwzQKnSjs4cw554MVV9aQrk0dbxFg5fNrWZU2mDu81PguBAXJehLWVkiu2JlXozbbZeqwsQBH0l44uMYoy2XrjS2l3kP2mVGyuCivCw0nidg31YfCpuHPI/s1280/image_2023-07-11_14-45-13%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDPMHR4WYpqZg_uusqgrHgVWDHmgoFw-BIU0pKFzs_wroWGdH2Cr16KMTDHJe8tfzDEnPNb047AuL8FL-X9N0Li7eusWfbsX9tgF5rIU47mJKN9nAek3F2CiseGbB4KDaJNlaWjcwDRL71LtpePCx0Qivwg7OXOipVkuQyBwiDKOGOlkwDTslzyWD1Z_M/s1280/image_2023-07-11_14-45-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKeclShcicjSoefp3lK9p9u4yVz-rdKPGkakpf68dC9HsrM2PH-omTseweQwzibf0Qx_Bj0-kr0KJH7x_13-4-U8_RlS4la-Hzn1pbVHwnM2u1VVOWkbz88VDHRALlk5o01JmFWHNFya0l8yU-ZvGQXxVmpkBbm6RTKOpZXGCrScL8-Zwr-7add-tc84Y/s761/Capture%20(38).PNG