មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានការបោកបញ្ឆោតនៅតាមបណ្តាញសង្គមជាច្រើនករណី មិនថានៅលើហ្វេកប៊ុក តាម messenger ជាពិសេសគេតាមប្រព័ន្ធតេលេក្រាមតែម្តង ដែលបានធ្វើឱ្យជនរងគ្រោះខ្លះខាតបង់លុយកាក់ និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គមថែមទៀតផងដែរ។
ដោយមើលឃើញពី ហេតុការណ៍នេះជាច្រើនករណីបានកើតឡើង លោក ទួង យីន អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំប្រព័ន្ធ Social Media បានចែករំលែក ពីក្បួនបោកបញ្ចោតរបស់ពួក Hacker នៅលើបណ្តាញសង្គម។
លោក ទួង យីន បានលើកឡើងថា៖”ជាធម្មតានៅលើបណ្តាញសង្គម មិនមែនសុខៗ គេមកលួចគណនី ឬផេក របស់យើងបានដោយស្រួលៗនោះទេ លុះត្រាតែយើងចាញ់ល្បិចកលគេ ដូចជាការ ចុចនៅលើលីងណាមួយជាដើម”។
លោកបានសង្ក់ត់ធ្ងន់ថា៖” ថ្មីៗនេះ Hacker បានបង្កើតល្បិចមួយទៀត ដោយពួកគេបានបង្កើតផេកបន្លំខ្លួនជាក្រុមការងារ ហ្វេសប៊ុក ដោយ Mention ឈ្មោះផេកជាច្រើន ថាខុសគោលការណ៍របស់ហ្វេសប៊ុក ដោយទាមទារអោយចុចលីងដែលគេបានដាក់ ក្នុងករណីនេះបើបងប្អូនចុចទៅលើលីងនោះហើយបំពេញព័ត៌មានចូល គេអាចលួច គណនី និងផេកបានផងដែរ”។
ជាមួយនឹងបទពិសោធន៍រៀបចំប្រព័ន្ធ Social Media ថ្មីៗនេះ លោក ទួង យីន បានជួយស្នើសុំ Blue Verified នៅលើ Social Media ដូចជា Facebook page, Instagram និង TikTok ជូន Influencers សិល្បៈករ និង កីឡាករបាល់ទាត់ ជាច្រើនអ្នកគួរអោយកត់សម្គាល់ផងដែរ៕










