Home តារាជាតិ ប៉ីប៉ី ឌី ជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត

ប៉ីប៉ី ឌី ជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត

83
0

ប៉ីប៉ី ឌី ដែលជាមនុស្សល្បីល្បាញលើបណ្តាញសង្គមបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ម្តងទៀតដោយបានបុករះម៉ូតូ៤គ្រឿងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ មិនបង្អង់យូរ ប៉ីប៉ី ឌី បានបញ្ជាក់នៅលើបណ្តាញសង្គមពីមូលហេតុនៃគ្រោះថ្នាក់នេះខណៈបានដោះស្រាយគ្នាតាមជាក់ស្តែងដោយមានការដឹងឮពីមន្រ្តីប៉ូលិស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8DHPqXpdomjHmin4DDOwPXarGtjIFD0FdJDUqfgxdWvRZWcys9Irwm1fjAvwWd8261yw2SQe1Wmc919KB1F8yxuFRdWySJIkhIq3YJ7E6GXAaDWZsHUqzKGOqTR4Id-Pk3qSaA2CUHa9nt3OrKn6TriGJofZNuLYoTPoV0DTt2UutN0zjGPEwJ2E_tyQ/s1440/image_2026-05-19_10-03-26%20(3).png
នៅយប់ថ្ងៃទី៧ ខែមិថុនា ប៉ីប៉ី ឌី បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា «គ្រោះថ្នាក់ល្ងាចមិញ គឺដោយសារឈប់ស្តុប ហើយខ្ញុំច្រលំជាន់ហ្គាស បណ្តាលឱ្យបុកម៉ូតូ4 នៅខេត្តសៀមរាប។ វាជាកំហុសអចេតនារបស់ខ្ញុំ ហើយបងប្អូននៅកន្លែងនោះក៏បានឃើញដែរថា ទ្វារឡានគៀបនឹងម៉ូតូបើកមិនចេញ បងៗដែលជាម្ចាស់ម៉ូតូក៏បានប្រាប់ដែរថា មិនអីទេ ចុះអត់កើតទេ ដោះស្រាយគ្នាតាមជាក់ស្តែងក៏បាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3JkpxEw6rn1DCZq5R7-WcUmAu_hpyjeTDcGZ4KNXF9Mfdq3NK355gaZT4GiC08m1wjW9R07jjT-UEaKM6vC3uHF917ih5b4U74DnNYgk76e_ekdfy7VOWMlJLM9QdJs6daWdMsHKhADa__5iJf0tLtZzc0Jh8SmkFDWuLKixLIpoL6RfW4fzzKbwURu8/s623/image_2026-06-08_09-06-26.png
បុគ្គលល្បីឈ្មោះរូបនេះបានបញ្ជាក់ថា គ្រោះថ្នាក់នេះក៏មានប៉ូលិសមកអន្តរាគមន៍ភ្លាមៗ ដោយមិនមានអ្នកបាក់ដៃជើងដូចព័ត៌មានចុះផ្សាយទេ គឺមានតែបងប្រុសម្នាក់រលាត់ជើង ហើយគាត់ក៏បានទៅscan និងអេកូរួចរាល់ដែរ ថាមិនមានបញ្ហាអីទេ។ ពួកយើងបានសម្រួលគ្នា ខ្ញុំក៏បានសងការខូចខាត ដោយមានប៉ូលិសដឹងលឺ និងការយល់យោគពីសាម៉ីខ្លួនផ្ទាល់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZFLs5MoLBTP8D7KPu6RG2bT23myFuMIKzN2G6b5Q-N8V2wqWnGXGT5mBeB0WiCf59MoyayIT2iNahdqxkdp83Hty6w7b2bM_1HCvNW3EGmmZXohEwYedyKyv5JNCkxjGjWjlikoZTf7ApAkYSSKrPfmJwhAVGVU4-lai1J_lijdvFvc75IQfBhbr5UFU/s2048/image_2026-05-22_09-11-36.png
គ្រោះថ្នាក់ចរាចរណ៍នេះក៏បានបង្កឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គមសាជាថ្មីដោយអ្នកដែលស្អប់លោកបានខម្មិនឌឺដងជាមួយនឹងពាក្យថាយុគ្គ៩ ជាដើម។ យ៉ាងណាសម្រាប់អ្នកគាំទ្រដែលនៅតែជឿជាក់លោកបានផ្តល់កម្លាំងចិត្តនិងតបទៅកាន់អ្នកស្អប់នោះវិញថាគ្រោះថ្នាក់គឺមើលមិនឃើញឡើយមិនមែនជាយុគ្គ៩ យុគ្គ១០អ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrsqzU9JqpvDVZ9GB2RtXQ1uIWOWgvMoq8-YTc2-GI77_k71RawPdrk-gkrFmU1SYRVp3VWqMOVKJR3SYvFw5Sbn9OZA3jJtpd9e3OhkoG8r4xNy7Ew9xTwgXHg0qkHih12Xmw9thydTOJBbSQJVojgrn7DCz2P37ZyuAojlYmvggmYhZ00rbXaVQYPTI/s687/image_2026-06-08_09-04-44.png

អ្នកខ្លះក៏លើកឡើងថា ប៉ីប៉ី ឌី ហាក់មានរាសីដាក់ជាខ្លាំងពីព្រោះលោកទើបតែជួបគ្រោះថ្នាក់ចរាចរណ៍លើកមុន ហើយត្រឹមរយៈពេលខ្លីបានជួបគ្រោះថ្នាក់ម្តងទៀត។ គួរឱ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ប៉ីប៉ី ឌី បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយគេចម៉ូតូមួយគ្រឿងទៅប៉ះឡានដែលកំពុងចតនៅលើផ្លូវដោយគ្រោះថ្នាក់នេះបានបញ្ចប់ដោយការសងសំណងខណៈពុំមានអ្នករងរបួសពីហេតុការណ៍នេះឡើយ៕