រឿង ៣០M Views របស់ សុខុម រចនា ធ្លា.យដល់ មាស នីតា
នៅមិនទាន់បញ្ចប់ទាំងស្រុងនោះទេចំពោះរឿងបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលមិនបន្ទន់ឥរិយាបថរបស់ខ្លួន រហូតមានរៀមច្បមជាច្រើនរូបដូចជាអ្នកនាង ខាត់ សុឃីម, សាយ , ចិត្ត កញ្ចនា បានបង្ហោះសារឱ្យអ្នកចម្រៀង Cover រូបនេះបន្ទន់ឥរិយាបថរបស់ខ្លួនបន្តិចនិងកុំភ្លេចម្ចាស់ដើមផឹកទឹកឱ្យនឹកឃើញប្រភព ក៏ដូចជាសុភាសិតមួយឡើងលើកថា «ងើយស្កក ឱនដាក់គ្រាប់»ជាដើម។
ជាមួយគ្នានោះសារតែ សុខុម រចនា បានបង្ហោះក្នុងន័យផ្លែផ្កាអរគុណដល់អ្នកបញ្ចេញមតិ ជាន់ពន្លិចនោះ បន្ទាប់ពីមហាជនរិះគន់កាន់តែខ្លាំងអ្នកបាត់ដំបងរូបនេះបានកែប្រែ Caption របស់ខ្លួនឡើងវិញដោយបញ្ជាក់ថា ជី ដេវីត ជាម្ចាស់ដើមបទ «How about Now?» ហើយនាងជាអ្នកCover បទនេះ និងសូមអធ្យាស្រ័យពីសំណាក់មហាជនថាខ្លួនមិនបានតាំងចិត្តធ្វើជាម្ចាស់បទឡើយ និងប្តូរពីពាក្យជាន់ពន្លិចទៅជាអរគុណសម្រាប់ការបញ្ចេញមតិរបស់មហាជនផងដែរ។
យ៉ាងណារឿងរបស់ សុខុម រចនា អរគុណ៣០M Views អ្នកលេងបណ្តាញសង្គមធ្លាយដល់តារាចម្រៀង ពៅ ស្រីមាស ឬ មាស នីតា ដែលជាអតីតបេក្ខនារីលេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤។ ក្នុងវគ្គ Judge Audition នៅពេលគណៈកម្មការ ណុប ប៉ារ៉ារិទ្ធ បានចោទសួរថា មាស នីតា មានសមិទ្ធិផលអ្វីទេដែលមហាជនស្គាល់មុនពេលចូលរួមប្រកួត។ នៅពេលនោះ មាស នីតា បានឆ្លើយដោយមិនស្ទាក់ស្ទើរថាមហាជនបានស្គាល់នាងតាមរយៈការ Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» បើទោះជាបទនេះត្រូវម្ចាស់ដើមកញ្ញា ថាន់ នឿថង ស្នើឱ្យលុបបទដែលនាង Cover ចេញក្តីបន្ទាប់ពីបទនេះមានសន្ទុះខ្លាំងជាងម្ចាស់ដើម។
នៅពេលមានរឿងហេតុស្រដៀងគ្នានេះ អ្នកលេងបណ្តាញសង្គមបានសរសើរទៅដល់ទឹកចិត្ត ជី ដេវីត ដូចគ្នាដែលបានបើកចិត្ត បើកបេះដូងធំទូលាយទោះអ្នកយកទៅ Cover បទលោកមានអ្នកទស្សនាច្រើនជាងម្ចាស់ដើមយ៉ាងណាលោកមិនដែលរករឿងឡើយ មានតែប្រាប់លោកប្រសិនជាយកទៅ Cover មានបញ្ហាជាប់ Copy Right អីអាចទាក់ទងទៅលោក លោកនឹងឱ្យក្រុមការងារជួយសម្រួល។
រឿងអាស្រូវរបស់ សុខុម រចនា នេះទៀតសោតក៏ជាមេរៀនសម្រាប់អ្នក Cover ឯទៀតកុំភ្លេចដល់ម្ចាស់ដើមមិនត្រូវធ្វើចរិតខ្មើតឡើយទោះបីជាឈានដល់កម្រិតណាក៏ដោយ ព្រមទទួលស្គាល់កំហុស និងទទួលយកការរិះគន់ពីមហាជនដើម្បីកែលម្អ។ ការគាំទ្រ និងការមិនគាំទ្រគឺអាស្រ័យលើទង្វើនិងឥរិយាបថរបស់បុគ្គលនោះហើយជាមេរៀនដែល សុខុម រចនា ត្រូវរៀនសូត្រនិងកែប្រែកំហុសរបស់ខ្លួនទើបទទួលលទ្ធផលល្អទៅថ្ងៃមុខ៕
https://www.tiktok.com/@the.voice.cambodia/video/7244073374069116162








ប្រភព ៖ TOURLONG















ប្រធានផ្នែកបច្ចេកវិទ្យាវិស្វកម្មលើកឡើងថា ស្ថិតនៅក្រោមគម្រោងនេះ គេបានកសាងកោះមួយនៅភាគខាងលិច ដែលមានទំហំស្មើនឹងទីលានប្រកួតបាល់ទាត់ចំនួន១៩ទីលាន ហើយកោះនេះគឺជាផ្នែកសំខាន់សម្រាប់តភ្ជាប់ស្ពាន និងផ្លូវក្រោមទឹក ។






វាគ្មិនធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះមាន ចំនួន ០៣រូប គឺ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្ដកំពង់ឆ្នាំង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង ព្រមទាំង លោក ម៉ុង មុន្នីសោភា ចៅក្រម នៃសាលាឧទ្ធរណ៍បាត់ដំបង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង ។.jpg)
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និង បញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធ ដល់អ្នកចូលរួម និង សាធារណជន ក្នុងគោលបំណង ជម្រុញដល់ការអភិវឌ្ឍ និងការវិនិយោគលើវិស័យកសិកម្មដែលជាវិស័យអាទិភាពសម្រាប់ខេត្តកំពង់ឆ្នាំង ស្របតាមល្បឿន និង គោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ៕.jpg)









