ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG បានចុះផ្សាយថា ក្រោយពីនាង លីសា ជាតារាចម្រៀងថៃដ៏ល្បីឈ្មោះម្នាក់បានស្លៀកសម្លៀកបំពាក់ថៃមកសំពះព្រះក្នុងវត្ត និងដើរលេងជាមួយមិត្តភក្តិនាងនៅអយុធ្យា ប្រទេសថៃ ក្រោយពីនាងបញ្ចប់ការងារច្រៀងនៅលើឆាក បានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកសរសើរថា នាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់ណាស់ ។ ប៉ុន្តែប្រទេសជិតខាងរបស់ថៃ គឺកម្ពុជាបានអះអាងថា លីសា ជាជនជាតិខ្មែរ ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា នាង លីសា បានស្លៀកសម្លៀកបំពាក់របស់ថៃទៅសំពះព្រះនៅវត្តល្បីឈ្មោះមួយកន្លែង និងដើរកម្សាន្តជាមួយមិត្តរបស់នាងនៅអយុធ្យា បន្ទាប់មក នាងបានបង្ហោះរូបភាពនាងស្លៀកសម្លៀកបំពាក់ថៃនៅក្នុង instagram ផ្ទាល់ខ្លួន ហើយមានមនុស្សជាច្រើននាក់ចូលមកបញ្ចេញមតិ ។ លើសពីនេះ មានអ្នកគាំទ្រនាងជាច្រើននាក់បានស្លៀកឈុតនេះតាមដែរ ហើយធ្វើឱ្យអយុធ្យាល្បីល្បាញកាន់តែខ្លាំង ។BLACKPINK's Lisa Sets Three New Guinness World Records – Billboard

ទំព័រហ្វេសប៊ុក TOURLONG និយាយទៀតថា ប៉ុន្តែពួកខ្មែរបានដណ្តើម លីសា ពីប្រទេសថៃទៀតហើយ ដោយពលរដ្ឋខ្មែរនិយាយថា លីសា ជាជនជាតិខ្មែរ ក្នុងនោះមានសមាជិកម្នាក់នៅក្នុងក្រុមបណ្តាញសង្គមបានបង្ហោះរូបភាពរបស់ លីសា និងដាក់ទង់ជាតិកម្ពុជា ។ បន្ទាប់ពីឃើញការបង្ហោះរូបភាពនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះទំព័រហ្វេសប៊ុក TOURLONG បានដកស្រង់យោបល់របស់អ្នកលេងបណ្តាញសង្គមថៃម្នាក់ថា រឿងនេះ បណ្តោយតាមខ្មែរទៅ បើរឿងកាន់តែវែងឆ្ងាយ គេនឹងមើលឃើញថា ពលរដ្ឋខ្មែរកាន់តែអន់ថែមទៀត ។ រីឯជនជាតិថៃម្នាក់ទៀតថា ទៅសួរម្តាយរបស់ លីសា ថា តើឪពុករបស់នាងជាជនជាតិអ្វី ។

ចំណែកជនជាតិថៃម្នាក់ទៀតថា យកទង់ជាតិខ្មែរមកដាក់លើរូបរបស់ លីសា ធ្វើឱ្យ លីសា ក្លាយជាជនជាតិខ្មែរតែម្តង ហើយជនជាតិខ្មែរនៅតែល្ងង់រហូត គួរបើកភ្នែកមើលពិភពលោកខ្លះទៅ ព្រោះ លីសា ក៏ធ្លាប់បាននិយាយថា នាងជាជនជាតិថៃ ហើយនាងមានមោទនភាពដែលបានបង្ហាញនូវវប្បធម៌ថៃ ប៉ុន្តែខ្មែរនៅតែមុខក្រាស់ទៀត ។ ជនជាតិថៃម្នាក់ទៀតថា អាក្រក់ណាស់ ប្រទេសខ្វះការអភិវឌ្ឍដូចជាកម្ពុជា តែងមានគំនិតអាក្រក់ និងទុច្ចរិតផ្នែកសង្គម ។BLACKPINK member Lisa begins solo career by smashing YouTube record |  Guinness World Records

ទំព័រហ្វេសប៊ុក TOURLONG បន្ថែមថា កាលពីមុននេះ នាង លីសា ក៏ធ្លាប់ត្រូវបានខ្មែរលើកឡើងថា នាងជាជនខ្មែរជាច្រើនលើកមកហើយ ។ ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំ២០២១ ពេលនោះ លីសា បានបញ្ចេញបទចម្រៀងមួយរបស់នាងក្នុងបណ្តាញសង្គម ហើយមានអ្នកចូលមើលប្រមាណ៦០លាននាក់ ហើយអ្វីដែលគេគាំទ្រ លីសា ខ្លាំងបំផុត ដោយសារនាងស្លៀកសម្លៀកបំពាក់ថៃ និងអង្គុយនៅលើបល្ល័ង្កពណ៌មាស ។ ចំណែកផ្ទាំងខាងក្រោយខ្នងនាង គឺជារូបភាពប្រាសាទភ្នំរូងនៅខេត្តបុរីរាំ ដែលជាទឹកដីកំណើតរបស់នាង ហើយនាងបានបង្ហាញទៅកាន់ពិភពលោកថា នាងមកពីប្រទេសថៃ ប៉ុន្តែនាងបានទៅប្រទេសកូរ៉េខាងត្បូង ។Lisa explains that she wanted to include Thai culture in her music video  for 'LALISA' | allkpop

ទំព័រហ្វេសប៊ុក TOURLONG បន្ថែមទៀតថា ចំណែកបណ្តាញសង្គមនៅប្រទេសកម្ពុជាបានបង្ហោះថា នេះជាវត្តរបស់កម្ពុជា នៅក្នុង MV បទចម្រៀងថ្មីរបស់ លីសា ហើយអរគុណដែលស្រឡាញ់វប្បធម៌ខ្មែរ ។ នាង លីសា មានឈាមជ័រជាខ្មែរ១០០% ចំណែកខេត្តបុរីរាំ គឺជាអតីតខេត្តមួយរបស់កម្ពុជា ដូច្នេះ លីសា គឺជាមោទនភាពរបស់ពលរដ្ឋខ្មែរ ។ ចុងក្រោយ ទំព័រហ្វេសប៊ុក TOURLONG និយាយថា សូមផ្តល់កម្លាំងចិត្តដល់នាង លីសា ផងដែរ ដែលត្រូវបានពលរដ្ឋខ្មែរចោទថា នាងជាជនជាតិខ្មែរជាច្រើនលើកមកហើយ ហើយក៏សូមផ្តាំផ្ញើមកពលរដ្ឋខ្មែរដែរថា បើអាចកាត់បន្ថយបាន កាត់បន្ថយទៅ ព្រោះបើខ្មែរទាមទារអ្វីគ្រប់យ៉ាងពីថៃច្រើនពេក ក៏មិនអាចទៅរួចដែរ ។

គេសង្កេតឃើញថា ក្រោយពីនាង លីសា បានស្លៀកសម្លៀកបំពាក់នេះមកលេងនៅអយុធ្យា មានអ្នកគាំទ្រនាងជាច្រើននាក់នាំគ្នាទិញសម្លៀកបំពាក់នេះស្លៀកតាមដែរ ហើយធ្វើឱ្យហាងមួយចំនួននៅប្រទេសថៃកាក់កបយ៉ាងខ្លាំង ក្នុងការលក់សម្លៀកបំពាក់ដូច លីសា បានស្លៀកមកលេងនៅអយុធ្យា ។ កាលពីអតីតកាល កម្ពុជាបានបាត់បង់ខេត្តជាច្រើនទៅឱ្យថៃ ក្នុងនោះរួមទាំងខេត្តបុរីរាំផងដែរ ហើយពលរដ្ឋរស់នៅក្នុងខេត្តបុរីរាំបាននិយាយភាសាខ្មែររហូតមកដល់បច្ចុប្បន្ននេះ ៕LALISA MV Review: I'm Not A Blink But Lisa's New Song Slayed Me Hard ប្រភព ៖ TOURLONG