នៅមិនទាន់បញ្ចប់ទាំងស្រុងនោះទេចំពោះរឿងបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលមិនបន្ទន់ឥរិយាបថរបស់ខ្លួន រហូតមានរៀមច្បមជាច្រើនរូបដូចជាអ្នកនាង ខាត់ សុឃីម, សាយ , ចិត្ត កញ្ចនា បានបង្ហោះសារឱ្យអ្នកចម្រៀង Cover រូបនេះបន្ទន់ឥរិយាបថរបស់ខ្លួនបន្តិចនិងកុំភ្លេចម្ចាស់ដើមផឹកទឹកឱ្យនឹកឃើញប្រភព ក៏ដូចជាសុភាសិតមួយឡើងលើកថា «ងើយស្កក ឱនដាក់គ្រាប់»ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCwZBK84WO_8eGUX7dBrXzc_qKgOtKLAtx-n69PI4zJgfnLKo-duO5C1HFKuMbCNtiO_beXyNSJrwXMn3SZC3Xrsm5-GXAItdqNEQ5fACtbKGwAfmb5t6G1-qfi3EgJFSnwAblH-mWMWw_Ly69n5b20Lchd4bQI13UbJNT7DwUQVkIge-eNVV91DpH/s2048/351130391_234485682672407_1358360713526229051_n.jpg

ជាមួយគ្នានោះសារតែ សុខុម រចនា បានបង្ហោះក្នុងន័យផ្លែផ្កាអរគុណដល់អ្នកបញ្ចេញមតិ ជាន់ពន្លិចនោះ បន្ទាប់ពីមហាជនរិះគន់កាន់តែខ្លាំងអ្នកបាត់ដំបងរូបនេះបានកែប្រែ Caption របស់ខ្លួនឡើងវិញដោយបញ្ជាក់ថា ជី ដេវីត ជាម្ចាស់ដើមបទ «How about Now?» ហើយនាងជាអ្នកCover បទនេះ និងសូមអធ្យាស្រ័យពីសំណាក់មហាជនថាខ្លួនមិនបានតាំងចិត្តធ្វើជាម្ចាស់បទឡើយ និងប្តូរពីពាក្យជាន់ពន្លិចទៅជាអរគុណសម្រាប់ការបញ្ចេញមតិរបស់មហាជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtRmHOFIHoreRmQ-hkWWw4LsPd2dKu2cgCpydu7w-VVHR8d_6Ma_v5MpEr9Q2e5H_rydW6U0saxDTPmpsCUAdPIQnwJtY-dbGObGYGgsezrDPYkXCuVndsIrUxOAWSDyKCE0O6kVAtQywA6z1FXEWQv_-plUnLXM015ow5sCXF78cII8MA_Jaeoo-o/s2048/353834296_234875509300091_1437149071621562003_n.jpg

យ៉ាងណារឿងរបស់ សុខុម រចនា អរគុណ៣០M Views អ្នកលេងបណ្តាញសង្គមធ្លាយដល់តារាចម្រៀង ពៅ ស្រីមាស ឬ មាស នីតា ដែលជាអតីតបេក្ខនារីលេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤។ ក្នុងវគ្គ Judge Audition នៅពេលគណៈកម្មការ ណុប ប៉ារ៉ារិទ្ធ បានចោទសួរថា មាស នីតា មានសមិទ្ធិផលអ្វីទេដែលមហាជនស្គាល់មុនពេលចូលរួមប្រកួត។ នៅពេលនោះ មាស នីតា បានឆ្លើយដោយមិនស្ទាក់ស្ទើរថាមហាជនបានស្គាល់នាងតាមរយៈការ Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» បើទោះជាបទនេះត្រូវម្ចាស់ដើមកញ្ញា ថាន់ នឿថង ស្នើឱ្យលុបបទដែលនាង Cover ចេញក្តីបន្ទាប់ពីបទនេះមានសន្ទុះខ្លាំងជាងម្ចាស់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2hH_iZv9kL3BPo5RBIBVn_J4qh8evvcmzhz7yXFJ4EqNUUXvh0v-uPU9tu4CD60o7XU7Sf85e4JYkJSTBI-IB2WYLKNUBajmWx7xMM0p5UCE23HQbEuJlMaWNzxqLkJS-OO-oSkoTyeAmXzyIFzhHwIu7dJUvdsBN50pB9SJydkGK4fKjbe8tfYF/s2048/353440960_105971869197283_2525114896029423958_n.jpg

នៅពេលមានរឿងហេតុស្រដៀងគ្នានេះ អ្នកលេងបណ្តាញសង្គមបានសរសើរទៅដល់ទឹកចិត្ត ជី ដេវីត ដូចគ្នាដែលបានបើកចិត្ត បើកបេះដូងធំទូលាយទោះអ្នកយកទៅ Cover បទលោកមានអ្នកទស្សនាច្រើនជាងម្ចាស់ដើមយ៉ាងណាលោកមិនដែលរករឿងឡើយ មានតែប្រាប់លោកប្រសិនជាយកទៅ Cover មានបញ្ហាជាប់ Copy Right អីអាចទាក់ទងទៅលោក លោកនឹងឱ្យក្រុមការងារជួយសម្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfL-m2wwoRc2eBXaK167tmXsM67fOu8YbtuoYK75IWm8tdjZCDy6If2vtHjjVjMe9sQ7MgraVbH5lD6Ln5vaH-dizKuk0Js3JUuebDf1_lHtoVtM2-U3Elw4_Mg2dIuOvpJt0VvH_ZOXVz1_JSfl1LUMPOq7VnlmU39K6N-Lu0xwNZvPVVrcGDItIa/s2048/343201567_1299097417622526_7980169580991866893_n.jpg

រឿងអាស្រូវរបស់ សុខុម រចនា នេះទៀតសោតក៏ជាមេរៀនសម្រាប់អ្នក Cover ឯទៀតកុំភ្លេចដល់ម្ចាស់ដើមមិនត្រូវធ្វើចរិតខ្មើតឡើយទោះបីជាឈានដល់កម្រិតណាក៏ដោយ ព្រមទទួលស្គាល់កំហុស និងទទួលយកការរិះគន់ពីមហាជនដើម្បីកែលម្អ។ ការគាំទ្រ និងការមិនគាំទ្រគឺអាស្រ័យលើទង្វើនិងឥរិយាបថរបស់បុគ្គលនោះហើយជាមេរៀនដែល សុខុម រចនា ត្រូវរៀនសូត្រនិងកែប្រែកំហុសរបស់ខ្លួនទើបទទួលលទ្ធផលល្អទៅថ្ងៃមុខ៕

https://www.tiktok.com/@the.voice.cambodia/video/7244073374069116162