Home ព័ត៌មានអន្តរជាតិ ឡាវរំពឹងថា ភ្ញៀវទេសចរចិននឹងជួយជំរុញវិស័យទេសចរណ៍

ឡាវរំពឹងថា ភ្ញៀវទេសចរចិននឹងជួយជំរុញវិស័យទេសចរណ៍

51
0

ប្រទេសឡាវ ៖ បច្ចុប្បន្ន វិស័យទេសចរណ៍របស់ប្រទេសឡាវបានងើបឡើងវិញជាបណ្តើរៗ ហើយរដ្ឋាភិបាលឡាវសង្ឃឹមថា ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន នឹងជាកម្លាំងជំរុញសំខាន់សម្រាប់ប្រទេសផ្សេងៗនៅតំបន់អាស៊ាន ដែលពឹងផ្អែកលើវិស័យទេសចរណ៍ជាចម្បង ។ ចំណែកប្រទេសឡាវនឹងបង្កលក្ខណៈងាយស្រួលក្នុងផ្នែកទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ។

ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសឡាវបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៨៣១.០០០នាក់ និងខុសគ្នាពីរយៈពេល៦ឆ្នាំនៃឆ្នាំ២០២២ ដែលឡាវមានភ្ញៀវទេសចរបរទេសត្រឹមតែ២១១.៨៩៨នាក់ប៉ុណ្ណោះ ។ បើតាមស្ថិតិរបស់ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បង្ហាញថា មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសឡាវ ក្នុងនោះ ភ្ញៀវទេសចរថៃ ចំនួន៣៤៤.៤០៥នាក់, ភ្ញៀវទេសចរវៀតណាម ចំនួន១៨០.០០០នាក់, ភ្ញៀវទេសចរចិន ចំនួន១៤៣.៣១២នាក់ និងភ្ញៀវទេសចរកូរ៉េខាងត្បូង ចំនួន៤៥.៧៥៦នាក់ ។Laos to woo Chinese tourists - TTR Weekly

ជាមួយគ្នានេះ រដ្ឋាភិបាល និងផ្នែកឯកជនរបស់ឡាវបានត្រៀមខ្លួនទទួលភ្ញៀវទេសចរជាច្រើននាក់មកពីចិន ក្រោយពីចិនអនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍អាចមកកម្សាន្តនៅប្រទេសឡាវ ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវថ្លែងថា ទីផ្សារទេសចរណ៍របស់ចិន ត្រូវបានចាត់ទុកជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសឡាវ ហើយរថភ្លើងតភ្ជាប់ប្រទេសចិន និងឡាវ បានបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររវាងប្រទេសទាំងពីរផងដែរ ។ លើសពី មានការបើកជើងហោះហើរចេញពីទីក្រុងវៀងចន្ទន៍ទៅកាន់ទីក្រុងផ្សេងៗរបស់ចិន គឺវានឹងជួយគាំទ្រវិស័យទេសចរណ៍ឡាវបន្តទៀត ។China-Laos Railway boosts travel, promotes tourism in Laos

រថភ្លើងតភ្ជាប់ប្រទេសចិន និងឡាវបានផ្តល់សេវាកម្មសម្រាប់ការដើរកម្សាន្តឆ្លងប្រទេសចំនួន១៣.៣១០ជើង បើគិតចាប់ពីផ្លូវរថភ្លើងនេះផ្តល់សេវាកម្មធ្វើដំណើរដល់អ្នកដំណើរទូទៅ ។ នៅឆ្នាំ២០២៣ មន្ត្រីឡាវរំពឹងថា នឹងមានភ្ញៀវទេសចរចិនចំនួន៣៦៨.០០០នាក់ធ្វើដំណើរមកកាន់ប្រទេសឡាវ កើនឡើង២១% បើធៀបនឹងឆ្នាំ២០២២ ។ ដូច្នេះ ប្រទេសឡាវកំពុងត្រៀមបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាកម្មផ្សេងៗ រួមទាំងកែលម្អផលិតផលទេសចរណ៍ និងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ឱ្យទំនើបផងដែរដើម្បីទាក់ទាញភ្ញៀវទេសចរចិន ៕ ប្រភព ៖ AEC Connect