កន្លងមកតែងតែមានមហាជនមានមន្ទិលសង្ស័យ តើថាសមត្ថកិច្ចចរាចរណ៍អាចផាកពិន័យដែរឬយ៉ាងណា នៅពេលដែរយើងប្រើប្រាស់ភ្លើងពេលថ្ងៃលើយានជំនិះដែលយើងកំពុងធ្វើដំណើរតាមដងផ្លូវ។
ពាក់ព័ន្ធនឹងសំនួរនេះត្រូវខាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបកស្រាយថា ច្បាប់ពុំមានការផាកពិន័យអ្វីនោះឡើយ ចំពោះការបើកភ្លើងកូតយានជំនិះនៅពេលថ្ងៃ។ បន្ថែមពីនេះ បើយោងតាមមាត្រា២៧ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ និងមាត្រា៨ នៃអនុក្រឹត្យលេខ៨៥ អនក្រ បក ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ គ្មានការចែងណាមួយនៃការភ្លើងមធ្យោបាយធ្វើដំណើរនៅពេលថ្ងៃគឺជាបទល្មើសនឹងច្បាប់នោះទេ។
នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសង្កត់ធ្ងន់ថា ទោះបីអ្នកបើកបរភ្លេចបិទភ្លើងកូត ក៏មន្ត្រីនគរបាលមិនត្រូវពិន័យដែរ៕












