ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃអង្គារ ១០ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ “CIDA” និង សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ឆ្នាំង ដែលមានលោកជំទាវ សេង វួចហ៊ុន ជាប្រធាន បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាលើប្រធានបទស្ដីពី “ការជម្រុញសក្តានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់” នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxzirQW31uIjX9Fzdido9zLacwRppbioO5O4QVRh4SYc99_4KcH9-uiXVh6IxgQekY3RuNZh_232AALqhOVCbucblw92Ld4AK0H3JG8E86824sOMLcaHpG70ilxUmNyo21SSJnrofiYlZncUHZ90TLvewAE-jYZe6gc0WkyL7pMT8eHdCSmAIwIT9a/s960/photo_2023-06-14_06-34-32.jpg
សិក្ខាសាលានេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពនៃ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ នៃក្រសួងយុត្ដិធម៌, ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាទីប្រឹក្សានៃសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍, លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង និង ជាប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ (CIDA) និងលោក យ៉ង ភិរម្យ ជាអភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSSKM2g8NH4YUNGq3Z8TcLCkvQM_Rc98puaxZII6ZaoKFDyh0Fm-N_z9I7yO1AeFWHObrnttv0rrpSdZsQJo0-PILP5aL9fDiywOPSCDYrnHsoeSWY04goQzqn5cEVus6QMJ-meYWK60-lyoxchwgVTLlQ96M6gs1o8c0ll5rR5irCcnB7Qx62tJWD/s1279/photo_2023-06-14_06-34-55.jpgវាគ្មិនធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះមាន ចំនួន ០៣រូប គឺ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្ដកំពង់ឆ្នាំង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង ព្រមទាំង លោក ម៉ុង មុន្នីសោភា ចៅក្រម នៃសាលាឧទ្ធរណ៍បាត់ដំបង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIz4qlOsIgeIH0nww579Bleo-6QgqeW9mhR8USRP1czITJZx7cMhymFz_mkIVHZmr9aRoyfh95CovJQe51C2Qa9IZPfJxGRpVmK9uO2jpy5-fhcUU8kTW9rwo6FGJgsuy388yX-7Q1sEK58UdfGekOF_nCN-zqMmuVWi9tM6BO4mt22tcoWhCqTjOW/s1280/photo_2023-06-14_06-34-55%20(2).jpg
សិក្ខាសាលាកាមចំនួន ៤០០នាក់ ដែលមានសមាសភាពមកពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ សមាគមកសិកម្ម សមាគមម៉ាសុីនកិនស្រូវ ដែលនៅចំណុះឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, សមាគមទេសចរដែលនៅចំណុះឲ្យមន្ទីរទេសចរណ៍ ព្រមទាំង សិស្សនិស្សិតមកពីវិទ្យាល័យ និង មហាវិទ្យាល័យសំខាន់នានារបស់ខេត្តដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXywiY0Hs5x8uGlEeqZIoI1uhbyjiY5JLqgFApNaYlqf1d2l0iBbzEefrdFVCmh40VRhxcospacbAUl4PKQwSt4F4o040A1D4jy8h2BRM_ERNG0ek04H8c_8TqKeT6aD_a9oT_KppNQKFYQH7Q-GETNkeCuyDhAIAwJE8KN7iggJvGPk-lZiGisCl/s1280/photo_2023-06-14_06-35-42%20(2).jpgសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និង បញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធ ដល់អ្នកចូលរួម និង សាធារណជន ក្នុងគោលបំណង ជម្រុញដល់ការអភិវឌ្ឍ និងការវិនិយោគលើវិស័យកសិកម្មដែលជាវិស័យអាទិភាពសម្រាប់ខេត្តកំពង់ឆ្នាំង ស្របតាមល្បឿន និង គោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEi_lUVAoyNIu6sd0_psczBKccLG9jlvsL3sYjmy2fYM-8EBIK2mQdKt4AnhH0IdEmppum_lWpSIcMBNaI8s6eXDm1hXoO9BmVBPVoQO7ULHxwaVo41vd0ZWTTjw3wWJm0aA5g7EhVBaf1wyRXHBAkKMK2LqLK14O7yJ8GBqIsNyjlWPU-iLh42d2b/s1280/photo_2023-06-14_06-35-43%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrTbbzvkqlp5ElQSYwHI5x4Qxins4Vu9ePRm8qxY5RZfCEROrxn7FVEtOzIrVbNw_1UCkbt6_5r-uLB4nR7A0ITGDP2tSKp8XpdSQFXk3If4t_2XPOy1DdMrW83O7nt8MO3bXnTHQ9FjWhVxylGUGkG8sTLUuDvoQVdqh8aKHT2OgNI5YxiJz6rKkX/s1280/photo_2023-06-14_06-35-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcSbKJZH2NrEZPcztsHXpnR4re6aBOilOLwkuXWIFXY-f2tffZ5G-PyxWo8qlkd0guPY7Z9SfoRbvjwfhvtftA2YB2YVnbtdZBZvXb9LnvyJijfbewJAhFP_FTF84qJgYIH-i8j7DlFZ3U-vv8Ysiv-mZ2A9WEEsZIADtTjcKUu98KIHX61s9_XfDX/s1280/photo_2023-06-13_11-10-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgK5OkhmdJJP9ANNfmfP8aw9Bi8XYR3kZm_X393ElBCl1R9dy97ZoDW-y0gfJmJnrw-lQL1Boj4e0SWCU9XY-OcAstndCYoTA8QS1LFtewMP-iUYYK_wBde9rX0cMx9Itdz5AYaNhbr25h8TccA1BEGAJcUSfuIkkv3_H56VejNc2mLeTCrmtz9Jby/s1280/photo_2023-06-13_15-25-42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJVjMF_BYpsqTKO5fKqgNq9cs31mgVcN914HNIU_VHS_ghQGDNN7ibXQI4DhBPB0KYzK3eRyKj0FBoHFh8AN9M8BYebAfL0MHvN7dBtgCCmJ7ptCs90Uimn1v-Ns6tsVaZyoVqdzVLo3P6L-GWdrSv_kRrgSipFopdm8tyKkBTVEcR3skKvhhkIaat/s1280/photo_2023-06-14_06-34-33.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWDX3Ahlo6mXdHXID6EieWUNs5rCGfXCzn_7pOV2FuXCYElpNvzUa-ucp9SfRDienGRcyUuUczimZfXXDzmjt3xu4V1NIEIwMNBm1Bkt7j32MPQXHI7hTCgYwnuQ9YYja4Va3kxoy-VIHDKNTzixB-YlsuJWboNNI6sdARLXWBwxUWxHb0IjAMllxK/s1280/photo_2023-06-14_06-35-42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF7HJa0EDLteo6VPCHmbwxdVvYpDL06j82UYM_HDNsM6uw8M3SE1VJQcNoLYYXG8j09K4qaaJ5JtLj1xZWyA9HevmgpY9MYUj9om-gw_iBDPWxvoDrRMfQK--YGnTrhvfYLUcu6oSGGrhvu6-zbmDIClAxtc3ICXqf84qGFaRLkDFkJVmsGmppZVbw/s1250/photo_2023-06-14_06-35-44.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmfKNySxXFjH4Bc9ekzCJ8tMzu529Sl0X5SFC-F0V3l1hwJWgtv1cbXozPm3hv27jDZZwHxXza3u0WkIRiLSCS-fImGRQFo9FDqhJoGQuM7m0J88Z8RbFkGYwcVS4m2Vvp_4ZOpdCeFUu_N5BKUwFC6fDFNreO_GjiFSTZYv3sMHBZPvrplKzRmy-j/s1280/photo_2023-06-14_06-35-45.jpg