Home Blog Page 1647

បច្ចេកទេសនៃការដើរទាំង ៩ ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

0

ការដើរ គឺជាវិធីសាស្រ្តមួយនៃលំហាត់ប្រាណដែលរួមចំណែកដល់ ការសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ ពិតណាស់ ការដើរត្រឹមតែ ១០ នាទីក្នុងមួយថ្ងៃនឹងធ្វើឱ្យសុខភាពសរសៃឈាមបេះដូងរបស់អ្នកប្រសើរឡើងយ៉ាងខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបន្ថែមបច្ចេកទេសទាំងនេះទៅក្នុងការដើររបស់អ្នក វានឹងជួយឱ្យការសម្រកទម្ងន់របស់អ្នកកាន់តែមានប្រសិទ្ធភាព ដែលបច្ចេកទេសនៃការដើរទាំងនោះមានដូចជា៖

១.ធ្វើទម្លាប់ ឬចលនាខ្លីៗមុនពេលដើរ៖ ការលាតសន្ធឹង ឬកាច់ដៃជើងតិចតួច អាចជំរុញសាច់ដុំរបស់អ្នកមុនពេលដើរ និងកាត់បន្ថយឱកាសនៃការរងរបួសអំឡុងពេលដើរ និងក្រោយពេលដើរ។

២.ស្ពាយកាបូបដែលមានទម្ងន់នៅពេលដើរ៖ ការបន្ថែមទម្ងន់ដល់ការដើររបស់អ្នកនឹងបង្កើនតម្រូវការ អាំងតង់ស៊ីតេលើរាងកាយអំឡុងពេលដើរ ។The 3 Things You Should Always Do Before A Walk, Trainers Say — Eat This  Not That

៣.ប្រើកម្មវិធី ឬទូរស័ព្ទដើម្បីតាមដានជំហានរបស់អ្នក៖ ការតាមដានទិន្នន័យអាចជួយជំរុញឱ្យអ្នកឈានដល់គោលដៅមួយដើម្បីសម្រេចបាន។

៤.រត់តិចៗ៖ ការរត់តិចៗ ឬយឺតៗ ១០ វិនាទី បន្ទាប់មកដើររយៈពេល ២ នាទី ហើយធ្វើដដែលៗម្តងទៀត វាបង្កើនអាំងតង់ស៊ីតេនៃការហាត់ប្រាណដើររបស់អ្នក ដែលនឹងពន្លឿនការសម្រកទម្ងន់។

៥.ស្តាប់តន្ត្រី៖ ការស្តាប់តន្ត្រីដែលអ្នកចូលចិត្ត នឹងធ្វើឱ្យអ្នកមានថាមពលនៅលើម៉ាស៊ីនហាត់ប្រាណ ដែលអាចនាំឱ្យអ្នកហាត់ប្រាណបានយូរ។18 Reasons Why You Need to Walk More | Fitness | MyFitnessPal

៦.យកដបទឹកទៅជាមួយ៖ ការរក្សាជាតិទឹកបានត្រឹមត្រូវ គឺជាគន្លឹះនៃសុខភាពដ៏ប្រសើរបំផុត អ្នកកាន់តែមានសុខភាពល្អ និង កាន់តែសម្រកទម្ងន់បានល្អ។

៧.ឧស្សាហ៍ដើរ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ អ្នកត្រូវតែខិតខំដើរឱ្យទាន់ពេល មិនថាមួយថ្ងៃម្តង ឬម្តងក្នុងមួយសប្តាហ៍ទេ សុខភាពគឺជាផ្លូវនៃជីវិត។Missed your walk today? 7 solutions to overcome excuses and get your steps.  - The Pacer Blog: Walking, Health and Fitness

៨.រៀបចំផែនការ៖ នៅពេលអ្នកដើរ អ្នកត្រូវតែដឹងច្បាស់ពីកន្លែងដែលអ្នកនឹងដើរ ត្រូវរៀបចំកាលវិភាគ ឱ្យបានត្រឹមត្រូវ ដែលនេះអាចធ្វើឱ្យអ្នកនឹងសម្រេចបានគោលដៅ។

៩.ការដើរមានគ្នា៖ ការដើរមានគ្នា គឺជាវិធីដ៏ល្អមួយដើម្បីរក្សាទំនាក់ទំនង ហើយវានឹងជួយអ្នកឱ្យដើរបានជាប់លាប់៕ ប្រភព៖ sanook

កូរ៉ខាងជើងបញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍អន្តរជាតិជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ

0

ប្រទេសកូរ៉េខាងជើង ត្រៀមបញ្ជូនអត្តពលិកខ្លួនជាច្រើន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា​អាស៊ី​លើក​ទី​១៩ ឆ្នាំ២០២២ (Asian Games 2022) ដែលប្រព្រឹត្តិទៅនៅទីក្រុង Hangzhou ប្រទេសចិន។

សម្រាប់ព្រឹត្តិការណ៍កីឡានេះ ​កូរ៉េខាងជើង បាន​ចុះ​ឈ្មោះ​អត្តពលិក គ្រូ​បង្វឹក និង​ប្រតិភូ ប្រមាណ​២០០នាក់  នៅលើ៤០ប្រភេទកីឡា។ Host China confirms N. Korean registration for Asian Games - The Korea Times

នេះជាលើកទីមួយហើយ ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ ដែល​កូរ៉េខាងជើង សម្រេចចិត្ត​បញ្ជូន​​អត្តពលិក​គ្រប់​ប្រភេទ​កីឡា​​របស់​ខ្លួន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ ៣ឆ្នាំកន្លងទៅ ពួកគេមិនបានបញ្ជូនអត្តពលិកទៅប្រកួតក្រៅប្រទេសនោះទេ ដោយពួកគេខ្លាចអត្តពលិកទាំងនោះ នាំយកជំងឺកូវីដ១៩ ចូលមកប្រកាន់ប្រទេសខ្លួន។S. Korea monitoring N. Korea's possible participation in Asian Games:  ministry | Yonhap News Agency

តែយ៉ាងណាមិញ ការដែលកូរ៉េខាងជើងបញ្ជូនអត្តពលិកមកចូលរួមព្រឹត្តិការណ៍កីឡា​អាស៊ី​លើក​ទី​១៩ នេះ​ ក៏ដោយសារតែ ចិនជាផ្ទះ។ ជាទូទៅ វត្តមានរបស់អត្តពលិកកូរ៉េខាងជើង នៅលើឆាកអន្តរជាតិ ភាគច្រើនដោយសារតែរុស្សុី ឬក៏ចិនជាម្ចាស់ផ្ទះតែប៉ុណ្ណោះ៕

ប្រភព៖ Reuters 

ភ្នំខ្នងព្រះជាគោលដៅទេសចរណ៍បែបផ្សងព្រេង ដ៏មានសក្កានុពលនៅលើទឹកដីខេត្តពោធិ៍សាត់

0

ភ្នំខ្នងព្រះ ជាគោលដៅទេសចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់ កំពុងតែទាក់ទាញភ្ញៀវទេសចរឱ្យចង់ដឹងចង់ស្គាល់ពីសក្កានុពល សម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្អាត មានព្រៃឈើតូចធំ ខៀវស្រងាត់អមដោយផ្កាព្រៃចម្រុះពណ៌ និងមានជីវៈចម្រុះជាច្រើន។

ភ្នំខ្នងព្រះ ជាតំបន់អេកូទេសចរណ៍ថ្មី កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំង ជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរផ្សង ព្រេងដោយសារទីនោះ មានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានព្រៃព្រឹក្សាខៀវស្រងាត់ ជាមួយនឹងភ្នំល្វឹងល្វើយអមដោយផ្កាព្រៃ ចម្រុះពណ៌ដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរឡើងភ្នំបោះតង់ សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និង ស្តាប់សំឡេងសត្វយំប្រគំជាបទភ្លេង រំសាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់។

នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចអង្គុយមើលទេសភាពពីលើកំពូលភ្នំឃើញខេត្តពោធិ៍សាត់ទាំងមូល និងផ្លូវកាច់កោងគួរឱ្យទាក់ទាញនៃភ្នំ ១៥០០។ភ្នំខ្នងព្រះជាគោលដៅទេស ចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់ -  ក្រសួងព័ត៌មាន

លើសពីនោះនៅព្រឹកព្រលឹមអ្នកទេសចរអាចអង្គុយមើលថ្ងៃរះពីលើកំពូល ភ្នំហើយនៅពេលថ្ងៃអាចដើរ កម្សាន្តថតរូបទុកជាអនុស្សាវ រីយ៍ រីឯពេលរាត្រីអាចដុតភ្លើងអង្គុយមុខតង់មើលផ្កាយរះយ៉ាងប្លែកភ្នែកទៀតផង។

យើងក៏អាចក្រឡេកមើលឃើញទេសភាពទៅខេត្តត្រាតប្រទេសថៃ និងមើលថ្ងៃលិច នៅលើភ្នំ១៥០០ នេះផងដែរ។ No photo description available.

សូមបញ្ជាក់ផងដែរថា ភ្នំខ្នងព្រះស្ថិតនៅតាមតំបន់ភ្នំ ១៥០០នៃឃុំអូរសោមស្រុកវាលវែងខេត្តពោធិ៍សាត់ភ្ញៀវទេសចរអាចធ្វើដំណើរឡើង លើភ្នំនេះដោយថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿនតែប៉ុណ្ណោះ៕

រកឃើញទំនប់ថ្មបុរាណដ៏អស្ចារ្យរបស់អេហ្សុីប

0

បរទេស៖ ប្រជាជនអេហ្ស៊ីបបុរាណ បានសាងសង់បណ្តាញទំនប់ទឹកយ៉ាងទូលំទូលាយនៅទូទាំងទន្លេនីល និងដាំដំណាំនៅលើដីដោយមិនចាំបាច់ត្រូវការប្រព័ន្ធធារាសាស្រ្ត។

យោងតាមប្រភពព័ត៌មាន Phys.org កាលពីថ្ងៃទី ១៣ ខែមិថុនា បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរបស់អង់គ្លេសបានរកឃើញបណ្តាញដ៏ធំនៃទំនប់ថ្មនៅតាមដងទន្លេ Nile ក្នុងប្រទេសអេហ្ស៊ីប និងស៊ូដង់ ដែលបង្ហាញពីទម្រង់វិស្វកម្មធារាសាស្ត្រដ៏អស្ចារ្យនៅក្នុងជ្រលងទន្លេ Nile និងទំនាក់ទំនងរវាង Nubians និងអេហ្ស៊ីបបុរាណ។How did the ancient Egyptians measure the water level of the Nile?

ដោយអ្នកស្រាវជ្រាវបានប្រើរូបភាពផ្កាយរណប យន្តហោះគ្មានមនុស្សបើក និងការស្ទង់មតិលើដី ក៏ដូចជាប្រភពប្រវត្តិសាស្ត្រ ដើម្បីកំណត់អត្តសញ្ញាណទំនប់ទឹកជិត ១,៣០០ រវាងភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប និងស៊ូដង់ ។ ដែលបង្ហាញថាទំនប់ទឹកទន្លេទាំងនេះស្ថិតនៅក្នុងវាលខ្សាច់ ខាងក្នុងប្រឡាយស្ងួត ដោយពួកវារក្សាដីល្បាប់ដែលមានជីជាតិក្នុងរដូវទឹកជំនន់ប្រចាំឆ្នាំនៅលើទន្លេនីល ដែលអនុញ្ញាតឱ្យដំណាំត្រូវបានដាំដុះនៅលើដីដោយមិនចាំបាច់ស្រោចស្រព។Nile River Facts, Nile River History, Nile River Location - Journey To Egypt

ក្រុមស្រាវជ្រាវនេះក៏បានរកឃើញទំនប់ថ្មធំៗជាច្រើននៅទន្លេនីល ដែលខ្លះមានកម្រាស់ដល់ទៅ ៥ ម៉ែត្រ និងបណ្តោយ ២០០ ម៉ែត្រ ទាំងនេះគឺជាទំនប់ទឹកទាបដែលដឹកនាំលំហូរ និងជួយទូកក្នុងការឆ្លងកាត់ទន្លេដែលមានចលនាលឿន។ យោងតាមលោក Dalton អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Western Australia បាននិយាយថា រចនាសម្ព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសហគមន៍ឱ្យរីកចម្រើន និងបង្កើនអាហារនៅក្នុងបរិយាកាសដ៏អស្ចារ្យបំផុតកាលពីរាប់ពាន់ឆ្នាំមុន៕Stones around the Nile reveal an ancient method of hydraulic engineering |  archeology ប្រភព៖vnexpress

ខេម លើកឡើងបែបនេះក្រោយធ្លាយរឿងអតីតកីឡាករ បឺត សំរេច ជាកូនប្រុសបង្កើត របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត

0

ថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីធ្លាយរឿងអតីតកីឡាករ បឺត សំរេច គឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដោយលោក បឺត សំរេច បានរៀបរាប់ទាំងអួលដើមករនៅក្នុងកម្មវិធីមួយ។ ខណៈរឿងនេះដែរ តារាចម្រៀង ខេម ក៏បានយល់ឃើញថាលោក បឺត សំរេច មានមុខស្រដៀង សំឡេងស្រដៀងទៅលោកតា ស៊ិន ស៊ីសាមុត មែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrn1lD54oUcTgY5VfQ2-N0Y2yJGDOKITQfMptV4UzYAPeaF57lzR7NP-Yp_Sh0QQfS2yBBfjq4sMl_KLdn_1W7QtjDo3bfnq0PnVMmckuPSGliicu9zRCogp2QTaof2IevLaS8cgN8um2uE84RVT_s2HtQEWhGJKir27lI1yxImc2SI4tDE6oSRQTX/s2048/image_2023-06-15_11-43-46.png

ក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» លោក បឺត សំរេច ដែលជាអតីតកីឡាករប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបបានរៀបរាប់ទៅពិធីករ ពិធីការិនី ដោយអួលដើមករស្រក់ទឹកភ្នែកព្រមទាំងទម្លាយថាលោកគឺជាកូនប្រុសបង្កើតរបស អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ។ លោកបន្តរៀបរាប់ថា ម្តាយរបស់លោកគឺជាអ្នករាំរបាំងព្រះរាជ្យទ្រព្យ និងជាគ្រូពេទ្យប្រចាំខេត្តកំពង់ឆ្នាំ ដោយមុនជួបលោក ស៊ិន ស៊ីសាមុត ម្តាយលោកជាស្រ្តីមេម៉ាយម្នាក់ផងដែរ។ លោក បឺត សំរេច បានបញ្ជក់ទៀតថានៅពេលម្តាយលោកមានទម្ងន់លោក៤ខែ លោក ស៊ិន ស៊ីសាមុត បានសម្រេចចិត្តរៀបការស្របច្បាប់ជាមួយនារីផ្សេង រហូតធ្វើឱ្យម្តាយលោកខឹងពេលលោកមានអាយុ៦ខែម្តាយបាននាំស្រុកឡាវ ដែលជាផ្ទះជីតាខាងម្តាយ។ អ្វីដែលលោកបានដឹងនេះ លោក បឺត សំរេច បានឱ្យដឹងថាម្តាយចិញ្ចឹមរបស់លោកបានប្រាប់បែបនេះនៅពេលលោកមានអាយុ១៤ឆ្នាំ។

បន្ទាប់ពីទម្លាយរឿងនេះដោយអារម្មណ៍សោកសៅហើយ លោក បឺត សំរេច ក៏បានបង្ហើរសំឡេងជាមួយបទចម្រៀងមានចំណងជើងថា «បុផ្ផាកំពង់ហាវ» យ៉ាងអន្លង់អន្លោច។
យ៉ាងណាមិញដំណឹងដែល លោក បឺត សំរេច អះអាងថាខ្លួនគឺជាកូនបង្កើតរបស់លោក ស៊ិន ស៊ីសាមុត នេះក៏បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្លះក៏បានលើកឡើងថាលោកមានទឹកដមសំឡេងពីរោះ ហើយមុខទៀតសោតក៏ស្រដៀងគ្នាទៅអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFBq2xLvDSVvgtGIrpbC2Sr9s6r5eo3U0fdUT6jIHjaYnFc4k5B9lmnnsx9d8KInGZOCugOBYINqvCVuKCJJToSVPGgl62WxBaCU6nrPlGQLvkbkiAvCJdKaFURdNrmUD1GmMADoLG7SpPwPVtloBiTh8tlIxw7U0XPVWwalpDF63pcfIyBywnvWHq/s848/Capture%20(13).PNG

ជាមួយគ្នានេះ តារាចម្រៀងសំឡេងស្អក ខេម វិញក៏បានបង្ហោះសារនៅថ្ងៃទី១៥ ខែមិថុនា ថា «តើពុកម៉ែបងប្អូនយល់យ៉ាងណាដែរ ? សម្រាប់ខ្ញុំ មុខស្រដៀង សំឡេងស្រដៀង បញ្ជាក់ខ្ញុំធ្លាប់ស្គាល់យូរហើយយតាំងពីខ្ញុំនៅស្រុកកំណើតមកម្ល៉េះ តាំងតែពីខ្ញុំមិនទាន់ចូលសិល្បៈទៅទៀត ប៉ុន្តែខ្ញុំមិនដឹងថាគាត់ជាកូនអ្នកណាទេ ហើយស្គាល់តាមរយ:បឺត ខាំ ទៅទៀត បើចឹងមែនខ្ញុំពិតជាមានសំណាងហើយ»៕

ផែនការអភិរក្សសត្វដំរីព្រៃអាស៊ីត្រូវចំណាយថវិកាជាង៤០លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ខណៈកម្ពុជាមានដំរីនេះរាប់រយក្បាល

0

យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ី កម្ពុជាត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាម៉រិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ខណៈបច្ចុប្បន្នដំរីប្រភេទនេះមាននៅកម្ពុជាចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលបានបង្ហាញរូបភាពសត្វដំរីព្រៃអាស៊ីថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់អភិរក្សក្នុងភូមិភាពឦសាននៃប្រទេសកម្ពុជា។May be an image of elephant and text

ផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ បានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន៖ ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។វត្តមានសត្វដំរីអាសុី ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់  មានតួលេខខ្ពស់ជាងការប៉ាន់ស្មាន

ក្នុងនោះដែរ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។ប្រទះនឹងសត្វដំរីអាស៊ីមួយហ្វូងចំនួន ៦ក្បាល នៅដែនជម្រកសត្វព្រៃស្រែពក  ខេត្តមណ្ឌលគីរី - Kley kley

ចំពោះដំរីព្រៃនៅកម្ពុជាវិញ ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល៕May be an image of elephant and text

ប្រទេសប៊ូលហ្ការី វាយប្រហារធ្ងន់ៗលើប្រេសិតរុស្ស៊ី ជុំវិញប្រឌិតព័ត៌មាន

0

រដ្ឋធានីសូហ្វៀ (Sofia) ៖ សាធារណរដ្ឋប៊ូលហ្ការី (Bulgaria) បានស្ដីបន្ទោសខ្លាំង មកដល់ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅរដ្ឋធានីសូហ្វៀ ជុំវិញការពង្រីកព័ត៌មានមិនពិត អំពីប្រទេសជាសមាជិកអង្គការណាតូមួយនេះ បញ្ជូនកងទ័ពរបស់ខ្លួន ទៅជួយដល់អ៊ុយក្រែន ទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន។Russian Ambassador to Bulgaria Eleonora Mitrofanova (file photo)

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ថា ក្រសួងការបរទេសប៊ូលហ្ការី បានបញ្ជាក់ ថា «រដ្ឋាភិបាលក្រុងសូហ្វៀ បានផ្ដល់នូវការគាំទ្ររបស់ខ្លួន ជួយដល់ប្រទេសអ៊ុយក្រែន ដោយអនុលោមទៅលើច្បាប់ និង បទដ្ឋាននានា ហើយការប៉ុនប៉ងណាមួយ នៅក្នុងការឃោសនា និង ការផ្ដល់ព័ត៌មានក្លែងក្លាយ គឺជាការមិនសមស្របនឹងតម្លៃប្រជាធិបតេយ្យ ហើយវាជាសកម្មភាព មិនអាចទទួលយកបាននោះឡើយ»។

ក្រសួងការបរទេសប៊ូលហ្ការី បានស្ដីបន្ទោសទៀត ថា «យើងមានភាពស៊ីសង្វាក់គ្នា នៅក្នុងសាមគ្គីភាពរបស់យើង ជាមួយនឹងប្រជាជនអ៊ុយក្រែន ហើយយើងនឹងគាំទ្រដោយគ្មានលក្ខខណ្ឌរបស់យើង សម្រាប់ឯករាជភាព អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែន ត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមទាំងដែនទឹកផងដែរ»។Bulgaria to Probe Assets of EU-sanctioned Russian Citizens | Balkan Insight

ការស្ដីបន្ទោសរបស់ប៊ូលហ្ការី ប្រឆាំងនឹងប្រេសិតរបស់ក្រុងមូស្គូ បានកើតឡើង ក្រោយពេលឯកអគ្គរដ្ឋទូតរុស្សី លោកស្រី អេលៀណូរ៉ា មីត្រូវហ្វាណូវ៉ា (Eleonora Mitrofanova) បានសរសេរ បង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថា ប៊ូលហ្ការី នឹងបញ្ជូនកងទ័ពរបស់ខ្លួន ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ការអះអាងបែបនេះ ត្រូវបានរដ្ឋាភិបាលសូហ្វៀ ច្រានចោលម្ដងជាពីរដង រួចមកហើយ ថា ប៊ូលហ្ការី នឹងមិនធ្វើសកម្មភាពបែបនេះទេ។

លោក ទូឌ័រ តាហ្ការេវ (Toodor Tagarev) រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ូលហ្ការី បានបញ្ជាក់ ថា ប៊ូលហ្ការី នឹងបន្តគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីការពារសេរីភាព បូរណភាពទឹកដី និង ឯករាជភាពរបស់ពួកគេ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងសូហ្វៀ នឹងមិនមានគោលបំណងដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅលើប្រទេសកំពុងតែហែកហួរ ដោយសារសង្គ្រាមឈ្លានពានមួយនេះឡើយ៕Bulgaria Expels 70 Russian Embassy Staff Accused Of Working Against Sofia's  Interests

ប្រសិនបើមានការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ ប្រធានសភានឹងរាប់រងការងារដ៏ធ្ងន់

0

រាជធានីបាងកក៖ ការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ថ្វីបើគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានទទួលអាសនៈច្រើនជាងគេ ក៏ពិតមែន ប៉ុន្ដែគណបក្សឈ្នះឆ្នោតមួយនេះ នៅតែមិនមានសំឡេងគ្រប់គ្រាន់ សម្រាប់ការបង្កើតរដ្ឋាភិបាល ហើយមានឧបសគ្គ កាន់តែច្រើនឡើង នៅចំពោះមុខ ខណៈឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះ អះអាង ថា ប្រធានសភា នឹងរ៉ែកពុនការងារដ៏ធ្ងន់ធ្ងរ ប្រសិនបើព្យួរតំណែងនាយករដ្ឋមន្រ្ដី។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ថា លោក វីសសានូ ក្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះថៃ បានបញ្ជាក់ ថា ប្រធានសភា នឹងទទួលខុសត្រូវការងារទាំងអស់ ប្រសិនបើបុគ្គលដែលសភាស្នើឱ្យមានការយល់ព្រម ពីព្រះមហាក្សត្រ ដោយសារតែនាយករដ្ឋមន្ត្រីបន្ទាប់ មិនអាចបំពេញភារកិច្ចរបស់ខ្លួនបាន ខណៈតុលាការធម្មនុញ្ញ ព្យួរតួនាទី។Wissanu: Read charter before criticising it

លោក វីសសានូ ក្រាង៉ាម បានឆ្លើយតបនឹងសំណួរជាច្រើន លើកឡើង ជុំវិញសេណារីយ៉ូជាក់លាក់មួយ ដោយការស្រមៃ ពីអ្នកឆ្លើយឆ្លងព័ត៌មាននយោបាយមួយចំនួន ដោយយោងទៅលើស្ថានភាពនយោបាយជាក់ស្តែងរបស់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (MFP) ។

លោកឧបនាយករដ្ឋមន្រ្ដី វីសសានូ ក្រាង៉ាម បានសង្កត់ធ្ងន់ ថា មានតែតុលាការធម្មនុញ្ញប៉ុណ្ណោះ ទើបមានសិទ្ធិអំណាចព្យួរលោក ភីថា អំពីកាតព្វកិច្ច ប្រសិនបើស្ថាប័នកំពូលមួយនេះ សម្រេចចិត្តស្តាប់ញត្តិ ប្រឆាំងនឹងមេបក្សប្រឆាំងឈ្នះឆ្នោតរូបនេះ។ ចំណែកលទ្ធផលនៃការព្យួរកាតព្វកិច្ចនេះ នឹងអាស្រ័យទៅលើលក្ខណៈ នៃញត្តិនោះ។Thailand's Pita Limjaroenrat vows to be 'PM for all' as Move Forward claims  right to govern with Pheu Thai | South China Morning Post

បើទោះជាយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្ដីថៃ រូបនេះ មិនបានផ្ដល់ព័ត៌មានលម្អិត ស្ដីអំពីប្រភេទញត្តិ និង ផលវិបាក នៃញត្ដិនោះ ប្រសិនបើតុលាការទទួលយក។

លោកឧបនាយករដ្ឋមន្រ្ដី វីសសានូ ក្រាង៉ាម បានបន្ថែម ថា «នៅក្នុងសេណារីយូរដ៏អាក្រក់បំផុត ប្រសិនបើលោក ភីថា ក្រោយពេលព្យួរតួនាទី ពីនាយករដ្ឋមន្ត្រី ក្រោយការតែងតាំង ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ ត្រូវតែទទួលការគាំទ្រ ពីព្រះមហាក្សត្រ។ បញ្ហាថ្មីនេះ នឹងកើតឡើង ដោយសារតែនាយករដ្ឋមន្ត្រី ជាអ្នកមានសិទ្ធិ នៅក្នុងការប្រឆាំងនឹងព្រះរាជបញ្ជា អនុម័តបញ្ជីគណៈរដ្ឋមន្ត្រី។ ប្រធានសភា ដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងស្ថានភាពបែបនេះ ដោយសារពួកគេទទួលខុសត្រូវ នៅក្នុងការចុះហត្ថលេខា និង អនុម័តនូវការតែងតាំងនាយករដ្ឋមន្ត្រីមុននឹងបញ្ជូនកិច្ចការទាំងនោះ សម្រាប់ទទួលការយល់ព្រមពីព្រះមហាក្សត្រ»។Pita Limjaroenrat Archives — Sahan Journal

សមាជិកសភា ទាំងអស់៥០០នាក់ និង ព្រឹទ្ធសភា សរុបទាំង២៥០នាក់ មានសិទ្ធិអំណាច ចូលរួមបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មី ហើយពួកគេមិនត្រឹមតែជាអ្នកទទួលខុសត្រូវ ចំពោះផលវិបាកនយោបាយតែប៉ុណ្ណោះ ប្រសិនបើការតែងតាំងនេះ មានការខុសឆ្គង ក៏នឹងត្រូវប្រឈមមុខនឹងការទទួលខុសត្រូវ តាមផ្លូវច្បាប់ផងដែរ។

លោកឧបនាយករដ្ឋមន្រ្ដីថៃ រូបនេះ បានទទួលស្គាល់ ថា ចាប់តាំងពីមិនធ្លាប់មានសេចក្តីសម្រេចពីមុនមក លើបញ្ហាសិទ្ធិ ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនោះ វាមិនមានអ្វីដែលត្រូវយោង ទៅលើករណីញត្តិថ្មី ត្រូវបានដាក់ទៅតុលាការធម្មនុញ្ញ សម្រាប់ការបកស្រាយ អំពីសិទ្ធិរបស់អ្នកណាម្នាក់នោះឡើយ។Thai parliament opens to discuss pro-democracy protests

លោកអតីតចៅក្រមតុលាការធម្មនុញ្ញ ចារុន ភូកឌីតាណាគូល (Jarun Pukditanakul) បានពន្យល់ ថា ការចោទប្រកាន់ ប្រឆាំងនឹងលោក ភីថា អំពីការរំលោភ លើមាត្រាទី១៥១ នៃអង្គច្បាប់ ស្តីអំពីការបោះឆ្នោតជ្រើសរើសសមាជិកសភា មិនមានអ្វីពាក់ព័ន្ធនឹងតុលាការធម្មនុញ្ញនោះដែរ។

ដោយឡែក ប្រភពមួយ បានអះអាង ថា លទ្ធផលនៃការបោះឆ្នោត នៅតាមខេត្តចំនួន៣៧ ឥឡូវនេះកំពុងតែរង់ចាំនូវការស៊ើបអង្កេត លើការប្រព្រឹត្តខុសឆ្គង អាចបណ្តាលឱ្យសមាជិកសភា ចំនួន ៧១រូប ដោយភាគច្រើន មកពីគណបក្សភូមិចៃថៃ (Bhumjaithai) មិនទទួលបានការគាំទ្រ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត៕

អាមេរិកគ្រោងបង្កើតរោងចក្រដំបូងគេបង្អស់នៅក្នុងលំហ

0

បរទេស៖ យោងតាមប្រភព SpaceX កាលពីថ្ងៃទី ១៣ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Varda Space Industries ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសពីការដាក់ពង្រាយផ្កាយរណប W-Series1 ជាលើកដំបូងដោយជោគជ័យនៅក្នុងគន្លងតារាវិថី។ ក្រុមហ៊ុនក៏ចាប់ផ្តើមមានគោលបំណងផលិតឱសថ និងសម្ភារៈជាច្រើនផ្សេងទៀតនៅក្នុងលំហ តាមរយៈកន្សោមតូចមួយដែលភ្ជាប់ទៅនឹងផ្កាយរណប។GCOM-W (Global Change Observation Mission - Water)

ផ្កាយរណប W-Series1 ផ្ទុកកន្សោមតូច ៩០ គីឡូក្រាម ដែលត្រូវបានរចនាឡើងសម្រាប់ការស្រាវជ្រាវគ្រឿងញៀន។ យោងតាមក្រុមហ៊ុន Varda Space បាននិយាយថា កន្សោមនេះនឹងផ្តាច់ចេញពីផ្កាយរណប ហើយក៏ចាប់ផ្តើមហោះហើរក្នុងលំហ ខណៈពេលដែលផ្កាយរណបនៅតែភ្ជាប់ទៅនឹងរចនាសម្ព័ន្ធដែលផ្តល់ថាមពល ការជំរុញ និងទំនាក់ទំនងដែលត្រូវការដើម្បីរុករកក្នុងចន្លោះទំនេរ។This Startup Is Building Infrastructure For The First Factory In Space

Varda Space ក៏បាននិយាយទៀតថា គោលបំណងដ៏ធំរបស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រដំបូងបង្អស់នៅក្នុងលំហនេះ គឺដើម្បីស្រាវជ្រាវវិទ្យាសាស្ត្រ និងផលិតថ្នាំជាច្រើនប្រភេទដើម្បីទប់ស្កាត់ជំងឺកាចសាហាវផ្សេងៗរបស់ផែនដី។
គួរបញ្ជាក់ដែរថា ឱសថសង្គ្រោះជីវិតសំខាន់ៗដែលមាននៅលើផែនដី សុទ្ធតែជាឱសថដែលផលិតបានតែក្នុងលំហប៉ុណ្ណោះ៕ ប្រភព៖vnexpress

ភោជនីយដ្ឋានចិនកាក់កបនឹងការលក់ម្ហូបបុរាណ «ឆាដុំថ្ម»

0

ប្រទេសចិន ៖ បច្ចុប្បន្ន គេសង្កេតឃើញថា មុខម្ហូបប្លែកមួយឈ្មោះ «ឆាដុំថ្ម» ត្រូវបានគេមកលក់នៅផ្សាររាត្រីមួយកន្លែងនៅខេត្តហ៊ូណាន ប្រទេសចិន គឺតម្លៃ១៦យាន់ក្នុង១ចាន ។ ភោជនីយដ្ឋានចិនឱ្យដឹងថា មុខម្ហូបនេះលក់ដាច់ណាស់ ហើយភោជនីយដ្ឋានអាចយកដុំថ្មដដែលមកឆាឡើងវិញលក់ឱ្យអតិថិជន ដោយគ្រាន់តែផ្សំគ្រឿងថ្មីប៉ុណ្ណោះ ។

ចំណែកការចម្អិនម្ហូបនេះ គឺគេបានយកដុំថ្មពីទន្លេមកឆាជាមួយគ្រឿងផ្សេងៗដើម្បីឱ្យវាមានរសជាតិឆ្ងាញ់ ។ ជនជាតិចិនហៅឈ្មោះម្ហូបនេះថា «ស៊ូទៀវ» មានន័យថា អ្នកបរិភោគអាចជញ្ជក់ដុំថ្ម រួចខ្ជាក់វាចេញមកក្រៅវិញ ។ ជនជាតិចិនប្រាប់ថា ការបរិភោគម្ហូបឆាដុំថ្ម គឺវាមានរសជាតិស្រដៀងគ្នានឹងការបរិភោគសាច់ត្រីដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMIeZzlcyCifK0H5HF_3yR2m8o5cTFDBD0pk93KnVTdhs63z44TxD2UqS2ZHv4MIXVvTXDVOjdY65ObhOtyDC1fOdrxz2buKl3O5pz6RW-ziHNeSKBxFY_059Z075iSUwv8fuSfXIgGF1T7RxiEHP5m7gxM6wUPxxMnQYhZwas5kxoTF6G2ystPw1J/s1100/photo_2023-06-15_09-33-22%20(2).jpg

ភោជនីយដ្ឋាននៅប្រទេសចិនឱ្យដឹងថា ដុំថ្មដែលគេយកមកធ្វើម្ហូបនេះ មិនមែនសម្រាប់បរិភោគទេ ប៉ុន្តែទុកសម្រាប់ជញ្ជក់តែប៉ុណ្ណោះ ដើម្បីទទួលបាននូវរសជាតិគ្រឿងផ្សំផ្សេងៗដែលគេយកមកឆាបញ្ចូលគ្នា បន្ទាប់មក អ្នកបរិភោគត្រូវខ្ជាក់ដុំថ្មចេញវិញ ។ ចំណែកដុំថ្មដែលអតិថិជនបរិភោគរួចហើយ ខាងភោជនីយដ្ឋានបានយកវាមកលាងសម្អាតឱ្យស្អាត រួចយកទៅឆាលក់ម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWmXBWfx_0_Z9HZVjIgt9VXbTsMejN3fVam5pTZ64q7sJ2WZJeXWVTkm5gKiZRnFb8TfeJchzoih-5hzsAod66EIFP-_W4qMKA-Xoy1GmcXIrjggzHlYkfQZ3sntqEDPl1xr8Fa2FbGDNmYGZRZmyQgDPxrcW28BNaPWrF9v_bql2vYBTRhNRzyWwG/s1280/photo_2023-06-15_09-33-22.jpg

ម្ចាស់ភោជនីយដ្ឋានបញ្ជាក់ថា វាមិនមែនជាមុខម្ហូបថ្មីប្លែកទេ ប៉ុន្តែវាជាម្ហូបបុរាណរបស់ចិនរាប់រយឆ្នាំមកហើយ ។ គេជឿថា ម្ហូបនេះមានប្រភពពីអ្នកជិះទូកនៅសម័យមុនខ្វះខាតអាហារក្នុងអំឡុងពេលពួកគេជិះទូកតាមទន្លេយ៉ង់សេ ដូច្នេះ ពួកគេក៏រើសដុំថ្មយកមកឆា ។ ក្រោយមក វាបានក្លាយជាម្ហូបពេញនិយមនៅខេត្តយូណាន ក្នុងអំឡុងពេលសង្គ្រាមរវាងប្រទេសចិន និងជប៉ុន ចាប់ពីឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៥ ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនគិតថា វាជាម្ហូបថ្មីប្លែក ប៉ុន្តែការពិត គេបានលក់ម្ហូបឆាដុំថ្មជាច្រើនកន្លែងនៅប្រទេសចិន ៕

ប្រភព ៖ Mono News