ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Meiko គ្រោងនឹងសាងសង់រោងចក្រ ផលិតបន្ទះសៀគ្វី នៅភាគខាងជើងខេត្ត Hoa Binh ដោយចំណាយទុនវិនិយោគ២០០លានដុល្លារអាមេរិក។
ក្រុមហ៊ុន Meiko គ្រោងនឹងជួលដីទំហំ ៩.២ហិកតា សម្រាប់រោងចក្រទី៤ របស់ខ្លួននៅក្នុងប្រទេសវៀតណាម។បច្ចុប្បន្ននេះ Meiko មានរោងចក្របន្ទះសៀគ្វីបោះពុម្ពចំនួន ៣ នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃ ៥០០លានដុល្លារ និងផ្តល់ការងារដល់មនុស្ស ៧,០០០នាក់។
សូមរំលឹងផងដែរថា ក្រុមហ៊ុននេះបានវិនិយោគដំបូងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០០៦ ដោយបានសាងសង់រោងចក្រនៅជាយក្រុង Thach That ក្នុងទីក្រុងហាណូយ។
ក្រៅតែពីមានរោងចក្រនៅប្រទេសវៀតណាម ក្រុមហ៊ុនអេឡិចត្រូនិក ដ៏ឈានមុខគេមួយរបស់ប្រទេសជប៉ុននេះ ក៏មានរោងចក្រចំនួនប្រាំនៅក្នុងប្រទេសកំណើតរបស់ខ្លួន និងពីរនៅក្នុងប្រទេសចិនផងដែរ៕
ប្រភព៖ VN express










