Home ព័ត៌មានអន្តរជាតិ ស្ពានឆ្លងសមុទ្រតភ្ជាប់ទីក្រុងចំនួនពីរនឹងបើកឱ្យប្រើប្រាស់នៅឆ្នាំ២០២៤

ស្ពានឆ្លងសមុទ្រតភ្ជាប់ទីក្រុងចំនួនពីរនឹងបើកឱ្យប្រើប្រាស់នៅឆ្នាំ២០២៤

132
0

ប្រទេសចិន ៖ គម្រោងសាងសង់ស្ពានឆ្លងសមុទ្រតភ្ជាប់ទីក្រុង Shenzhen និងទីក្រុង Zhongshan ខេត្តក្វាងទុង នឹងសាងសង់រួចរាល់នៅខែវិច្ឆិកា ឆ្នាំ២០២៣ ។ ស្ពានឆ្លងសមុទ្រនេះនឹងបើកឱ្យប្រើប្រាស់នៅឆ្នាំ២០២៤ ហើយការធ្វើដំណើររវាងទីក្រុងទាំងពីរនឹងចំណាយពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ។ គម្រោងនេះ ក៏មានការកសាងផ្លូវរូងក្រោមទឹកមានប្រវែង៦,៨០គីឡូម៉ែត្រផងដែរ ។Lingdingyang bridge in south China gets its final segments joined-Xinhuaប្រធានផ្នែកបច្ចេកវិទ្យាវិស្វកម្មលើកឡើងថា ស្ថិតនៅក្រោមគម្រោងនេះ គេបានកសាងកោះមួយនៅភាគខាងលិច ដែលមានទំហំស្មើនឹងទីលានប្រកួតបាល់ទាត់ចំនួន១៩ទីលាន ហើយកោះនេះគឺជាផ្នែកសំខាន់សម្រាប់តភ្ជាប់ស្ពាន និងផ្លូវក្រោមទឹក ។Shenzhen-Zhongshan Bridge Under Construction (51 km / 32 mi long) :  r/InfrastructurePorn

គម្រោងនេះនឹងជំរុញនូវហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់សេដ្ឋកិច្ចខេត្តក្វាងទុង ហុងកុង និងម៉ាកាវ ។ អ្នកគ្រប់គ្រងគម្រោងនេះលើកឡើងថា ស្ពាននេះអាចឱ្យរថយន្តបើកឆ្លងកាត់ប្រមាណ១សែនគ្រឿងក្នុង១ថ្ងៃ ក្នុងនោះមានរថយន្តដឹកទំនិញ៤០% ។ ហេតុនេះ វានឹងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសចិនយ៉ាងខ្លាំង ។Shenzhen-Zhongshan link under construction in S China - Global Times

ប្រទេសចិនមានគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចខេត្តក្វាងទុង ហុងកុង និងម៉ាកាវ ឱ្យក្លាយជាតំបន់ឈូងសមុទ្រលំដាប់ពិភពលោក ព្រមទាំងក្លាយជាទីក្រុងអន្តរជាតិឈានមុខគេដើម្បីជំរុញសេដ្ឋកិច្ចចិន ៕ ប្រភព ៖ China Face