Home ព័ត៌មានជាតិ ផែនការអភិរក្សសត្វដំរីព្រៃអាស៊ីត្រូវចំណាយថវិកាជាង៤០លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ខណៈកម្ពុជាមានដំរីនេះរាប់រយក្បាល

ផែនការអភិរក្សសត្វដំរីព្រៃអាស៊ីត្រូវចំណាយថវិកាជាង៤០លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ខណៈកម្ពុជាមានដំរីនេះរាប់រយក្បាល

113
0

យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ី កម្ពុជាត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាម៉រិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ខណៈបច្ចុប្បន្នដំរីប្រភេទនេះមាននៅកម្ពុជាចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលបានបង្ហាញរូបភាពសត្វដំរីព្រៃអាស៊ីថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់អភិរក្សក្នុងភូមិភាពឦសាននៃប្រទេសកម្ពុជា។May be an image of elephant and text

ផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ បានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន៖ ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។វត្តមានសត្វដំរីអាសុី ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់  មានតួលេខខ្ពស់ជាងការប៉ាន់ស្មាន

ក្នុងនោះដែរ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។ប្រទះនឹងសត្វដំរីអាស៊ីមួយហ្វូងចំនួន ៦ក្បាល នៅដែនជម្រកសត្វព្រៃស្រែពក  ខេត្តមណ្ឌលគីរី - Kley kley

ចំពោះដំរីព្រៃនៅកម្ពុជាវិញ ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល៕May be an image of elephant and text