ការដើរ គឺជាវិធីសាស្រ្តមួយនៃលំហាត់ប្រាណដែលរួមចំណែកដល់ ការសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ ពិតណាស់ ការដើរត្រឹមតែ ១០ នាទីក្នុងមួយថ្ងៃនឹងធ្វើឱ្យសុខភាពសរសៃឈាមបេះដូងរបស់អ្នកប្រសើរឡើងយ៉ាងខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបន្ថែមបច្ចេកទេសទាំងនេះទៅក្នុងការដើររបស់អ្នក វានឹងជួយឱ្យការសម្រកទម្ងន់របស់អ្នកកាន់តែមានប្រសិទ្ធភាព ដែលបច្ចេកទេសនៃការដើរទាំងនោះមានដូចជា៖

១.ធ្វើទម្លាប់ ឬចលនាខ្លីៗមុនពេលដើរ៖ ការលាតសន្ធឹង ឬកាច់ដៃជើងតិចតួច អាចជំរុញសាច់ដុំរបស់អ្នកមុនពេលដើរ និងកាត់បន្ថយឱកាសនៃការរងរបួសអំឡុងពេលដើរ និងក្រោយពេលដើរ។

២.ស្ពាយកាបូបដែលមានទម្ងន់នៅពេលដើរ៖ ការបន្ថែមទម្ងន់ដល់ការដើររបស់អ្នកនឹងបង្កើនតម្រូវការ អាំងតង់ស៊ីតេលើរាងកាយអំឡុងពេលដើរ ។The 3 Things You Should Always Do Before A Walk, Trainers Say — Eat This  Not That

៣.ប្រើកម្មវិធី ឬទូរស័ព្ទដើម្បីតាមដានជំហានរបស់អ្នក៖ ការតាមដានទិន្នន័យអាចជួយជំរុញឱ្យអ្នកឈានដល់គោលដៅមួយដើម្បីសម្រេចបាន។

៤.រត់តិចៗ៖ ការរត់តិចៗ ឬយឺតៗ ១០ វិនាទី បន្ទាប់មកដើររយៈពេល ២ នាទី ហើយធ្វើដដែលៗម្តងទៀត វាបង្កើនអាំងតង់ស៊ីតេនៃការហាត់ប្រាណដើររបស់អ្នក ដែលនឹងពន្លឿនការសម្រកទម្ងន់។

៥.ស្តាប់តន្ត្រី៖ ការស្តាប់តន្ត្រីដែលអ្នកចូលចិត្ត នឹងធ្វើឱ្យអ្នកមានថាមពលនៅលើម៉ាស៊ីនហាត់ប្រាណ ដែលអាចនាំឱ្យអ្នកហាត់ប្រាណបានយូរ។18 Reasons Why You Need to Walk More | Fitness | MyFitnessPal

៦.យកដបទឹកទៅជាមួយ៖ ការរក្សាជាតិទឹកបានត្រឹមត្រូវ គឺជាគន្លឹះនៃសុខភាពដ៏ប្រសើរបំផុត អ្នកកាន់តែមានសុខភាពល្អ និង កាន់តែសម្រកទម្ងន់បានល្អ។

៧.ឧស្សាហ៍ដើរ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ អ្នកត្រូវតែខិតខំដើរឱ្យទាន់ពេល មិនថាមួយថ្ងៃម្តង ឬម្តងក្នុងមួយសប្តាហ៍ទេ សុខភាពគឺជាផ្លូវនៃជីវិត។Missed your walk today? 7 solutions to overcome excuses and get your steps.  - The Pacer Blog: Walking, Health and Fitness

៨.រៀបចំផែនការ៖ នៅពេលអ្នកដើរ អ្នកត្រូវតែដឹងច្បាស់ពីកន្លែងដែលអ្នកនឹងដើរ ត្រូវរៀបចំកាលវិភាគ ឱ្យបានត្រឹមត្រូវ ដែលនេះអាចធ្វើឱ្យអ្នកនឹងសម្រេចបានគោលដៅ។

៩.ការដើរមានគ្នា៖ ការដើរមានគ្នា គឺជាវិធីដ៏ល្អមួយដើម្បីរក្សាទំនាក់ទំនង ហើយវានឹងជួយអ្នកឱ្យដើរបានជាប់លាប់៕ ប្រភព៖ sanook