ថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីធ្លាយរឿងអតីតកីឡាករ បឺត សំរេច គឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដោយលោក បឺត សំរេច បានរៀបរាប់ទាំងអួលដើមករនៅក្នុងកម្មវិធីមួយ។ ខណៈរឿងនេះដែរ តារាចម្រៀង ខេម ក៏បានយល់ឃើញថាលោក បឺត សំរេច មានមុខស្រដៀង សំឡេងស្រដៀងទៅលោកតា ស៊ិន ស៊ីសាមុត មែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrn1lD54oUcTgY5VfQ2-N0Y2yJGDOKITQfMptV4UzYAPeaF57lzR7NP-Yp_Sh0QQfS2yBBfjq4sMl_KLdn_1W7QtjDo3bfnq0PnVMmckuPSGliicu9zRCogp2QTaof2IevLaS8cgN8um2uE84RVT_s2HtQEWhGJKir27lI1yxImc2SI4tDE6oSRQTX/s2048/image_2023-06-15_11-43-46.png

ក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» លោក បឺត សំរេច ដែលជាអតីតកីឡាករប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបបានរៀបរាប់ទៅពិធីករ ពិធីការិនី ដោយអួលដើមករស្រក់ទឹកភ្នែកព្រមទាំងទម្លាយថាលោកគឺជាកូនប្រុសបង្កើតរបស អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ។ លោកបន្តរៀបរាប់ថា ម្តាយរបស់លោកគឺជាអ្នករាំរបាំងព្រះរាជ្យទ្រព្យ និងជាគ្រូពេទ្យប្រចាំខេត្តកំពង់ឆ្នាំ ដោយមុនជួបលោក ស៊ិន ស៊ីសាមុត ម្តាយលោកជាស្រ្តីមេម៉ាយម្នាក់ផងដែរ។ លោក បឺត សំរេច បានបញ្ជក់ទៀតថានៅពេលម្តាយលោកមានទម្ងន់លោក៤ខែ លោក ស៊ិន ស៊ីសាមុត បានសម្រេចចិត្តរៀបការស្របច្បាប់ជាមួយនារីផ្សេង រហូតធ្វើឱ្យម្តាយលោកខឹងពេលលោកមានអាយុ៦ខែម្តាយបាននាំស្រុកឡាវ ដែលជាផ្ទះជីតាខាងម្តាយ។ អ្វីដែលលោកបានដឹងនេះ លោក បឺត សំរេច បានឱ្យដឹងថាម្តាយចិញ្ចឹមរបស់លោកបានប្រាប់បែបនេះនៅពេលលោកមានអាយុ១៤ឆ្នាំ។

បន្ទាប់ពីទម្លាយរឿងនេះដោយអារម្មណ៍សោកសៅហើយ លោក បឺត សំរេច ក៏បានបង្ហើរសំឡេងជាមួយបទចម្រៀងមានចំណងជើងថា «បុផ្ផាកំពង់ហាវ» យ៉ាងអន្លង់អន្លោច។
យ៉ាងណាមិញដំណឹងដែល លោក បឺត សំរេច អះអាងថាខ្លួនគឺជាកូនបង្កើតរបស់លោក ស៊ិន ស៊ីសាមុត នេះក៏បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្លះក៏បានលើកឡើងថាលោកមានទឹកដមសំឡេងពីរោះ ហើយមុខទៀតសោតក៏ស្រដៀងគ្នាទៅអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFBq2xLvDSVvgtGIrpbC2Sr9s6r5eo3U0fdUT6jIHjaYnFc4k5B9lmnnsx9d8KInGZOCugOBYINqvCVuKCJJToSVPGgl62WxBaCU6nrPlGQLvkbkiAvCJdKaFURdNrmUD1GmMADoLG7SpPwPVtloBiTh8tlIxw7U0XPVWwalpDF63pcfIyBywnvWHq/s848/Capture%20(13).PNG

ជាមួយគ្នានេះ តារាចម្រៀងសំឡេងស្អក ខេម វិញក៏បានបង្ហោះសារនៅថ្ងៃទី១៥ ខែមិថុនា ថា «តើពុកម៉ែបងប្អូនយល់យ៉ាងណាដែរ ? សម្រាប់ខ្ញុំ មុខស្រដៀង សំឡេងស្រដៀង បញ្ជាក់ខ្ញុំធ្លាប់ស្គាល់យូរហើយយតាំងពីខ្ញុំនៅស្រុកកំណើតមកម្ល៉េះ តាំងតែពីខ្ញុំមិនទាន់ចូលសិល្បៈទៅទៀត ប៉ុន្តែខ្ញុំមិនដឹងថាគាត់ជាកូនអ្នកណាទេ ហើយស្គាល់តាមរយ:បឺត ខាំ ទៅទៀត បើចឹងមែនខ្ញុំពិតជាមានសំណាងហើយ»៕