Home ព័ត៌មានអន្តរជាតិ ប្រសិនបើមានការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ ប្រធានសភានឹងរាប់រងការងារដ៏ធ្ងន់

ប្រសិនបើមានការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ ប្រធានសភានឹងរាប់រងការងារដ៏ធ្ងន់

64
0

រាជធានីបាងកក៖ ការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ថ្វីបើគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានទទួលអាសនៈច្រើនជាងគេ ក៏ពិតមែន ប៉ុន្ដែគណបក្សឈ្នះឆ្នោតមួយនេះ នៅតែមិនមានសំឡេងគ្រប់គ្រាន់ សម្រាប់ការបង្កើតរដ្ឋាភិបាល ហើយមានឧបសគ្គ កាន់តែច្រើនឡើង នៅចំពោះមុខ ខណៈឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះ អះអាង ថា ប្រធានសភា នឹងរ៉ែកពុនការងារដ៏ធ្ងន់ធ្ងរ ប្រសិនបើព្យួរតំណែងនាយករដ្ឋមន្រ្ដី។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ថា លោក វីសសានូ ក្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះថៃ បានបញ្ជាក់ ថា ប្រធានសភា នឹងទទួលខុសត្រូវការងារទាំងអស់ ប្រសិនបើបុគ្គលដែលសភាស្នើឱ្យមានការយល់ព្រម ពីព្រះមហាក្សត្រ ដោយសារតែនាយករដ្ឋមន្ត្រីបន្ទាប់ មិនអាចបំពេញភារកិច្ចរបស់ខ្លួនបាន ខណៈតុលាការធម្មនុញ្ញ ព្យួរតួនាទី។Wissanu: Read charter before criticising it

លោក វីសសានូ ក្រាង៉ាម បានឆ្លើយតបនឹងសំណួរជាច្រើន លើកឡើង ជុំវិញសេណារីយ៉ូជាក់លាក់មួយ ដោយការស្រមៃ ពីអ្នកឆ្លើយឆ្លងព័ត៌មាននយោបាយមួយចំនួន ដោយយោងទៅលើស្ថានភាពនយោបាយជាក់ស្តែងរបស់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (MFP) ។

លោកឧបនាយករដ្ឋមន្រ្ដី វីសសានូ ក្រាង៉ាម បានសង្កត់ធ្ងន់ ថា មានតែតុលាការធម្មនុញ្ញប៉ុណ្ណោះ ទើបមានសិទ្ធិអំណាចព្យួរលោក ភីថា អំពីកាតព្វកិច្ច ប្រសិនបើស្ថាប័នកំពូលមួយនេះ សម្រេចចិត្តស្តាប់ញត្តិ ប្រឆាំងនឹងមេបក្សប្រឆាំងឈ្នះឆ្នោតរូបនេះ។ ចំណែកលទ្ធផលនៃការព្យួរកាតព្វកិច្ចនេះ នឹងអាស្រ័យទៅលើលក្ខណៈ នៃញត្តិនោះ។Thailand's Pita Limjaroenrat vows to be 'PM for all' as Move Forward claims  right to govern with Pheu Thai | South China Morning Post

បើទោះជាយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្ដីថៃ រូបនេះ មិនបានផ្ដល់ព័ត៌មានលម្អិត ស្ដីអំពីប្រភេទញត្តិ និង ផលវិបាក នៃញត្ដិនោះ ប្រសិនបើតុលាការទទួលយក។

លោកឧបនាយករដ្ឋមន្រ្ដី វីសសានូ ក្រាង៉ាម បានបន្ថែម ថា «នៅក្នុងសេណារីយូរដ៏អាក្រក់បំផុត ប្រសិនបើលោក ភីថា ក្រោយពេលព្យួរតួនាទី ពីនាយករដ្ឋមន្ត្រី ក្រោយការតែងតាំង ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ ត្រូវតែទទួលការគាំទ្រ ពីព្រះមហាក្សត្រ។ បញ្ហាថ្មីនេះ នឹងកើតឡើង ដោយសារតែនាយករដ្ឋមន្ត្រី ជាអ្នកមានសិទ្ធិ នៅក្នុងការប្រឆាំងនឹងព្រះរាជបញ្ជា អនុម័តបញ្ជីគណៈរដ្ឋមន្ត្រី។ ប្រធានសភា ដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងស្ថានភាពបែបនេះ ដោយសារពួកគេទទួលខុសត្រូវ នៅក្នុងការចុះហត្ថលេខា និង អនុម័តនូវការតែងតាំងនាយករដ្ឋមន្ត្រីមុននឹងបញ្ជូនកិច្ចការទាំងនោះ សម្រាប់ទទួលការយល់ព្រមពីព្រះមហាក្សត្រ»។Pita Limjaroenrat Archives — Sahan Journal

សមាជិកសភា ទាំងអស់៥០០នាក់ និង ព្រឹទ្ធសភា សរុបទាំង២៥០នាក់ មានសិទ្ធិអំណាច ចូលរួមបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មី ហើយពួកគេមិនត្រឹមតែជាអ្នកទទួលខុសត្រូវ ចំពោះផលវិបាកនយោបាយតែប៉ុណ្ណោះ ប្រសិនបើការតែងតាំងនេះ មានការខុសឆ្គង ក៏នឹងត្រូវប្រឈមមុខនឹងការទទួលខុសត្រូវ តាមផ្លូវច្បាប់ផងដែរ។

លោកឧបនាយករដ្ឋមន្រ្ដីថៃ រូបនេះ បានទទួលស្គាល់ ថា ចាប់តាំងពីមិនធ្លាប់មានសេចក្តីសម្រេចពីមុនមក លើបញ្ហាសិទ្ធិ ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនោះ វាមិនមានអ្វីដែលត្រូវយោង ទៅលើករណីញត្តិថ្មី ត្រូវបានដាក់ទៅតុលាការធម្មនុញ្ញ សម្រាប់ការបកស្រាយ អំពីសិទ្ធិរបស់អ្នកណាម្នាក់នោះឡើយ។Thai parliament opens to discuss pro-democracy protests

លោកអតីតចៅក្រមតុលាការធម្មនុញ្ញ ចារុន ភូកឌីតាណាគូល (Jarun Pukditanakul) បានពន្យល់ ថា ការចោទប្រកាន់ ប្រឆាំងនឹងលោក ភីថា អំពីការរំលោភ លើមាត្រាទី១៥១ នៃអង្គច្បាប់ ស្តីអំពីការបោះឆ្នោតជ្រើសរើសសមាជិកសភា មិនមានអ្វីពាក់ព័ន្ធនឹងតុលាការធម្មនុញ្ញនោះដែរ។

ដោយឡែក ប្រភពមួយ បានអះអាង ថា លទ្ធផលនៃការបោះឆ្នោត នៅតាមខេត្តចំនួន៣៧ ឥឡូវនេះកំពុងតែរង់ចាំនូវការស៊ើបអង្កេត លើការប្រព្រឹត្តខុសឆ្គង អាចបណ្តាលឱ្យសមាជិកសភា ចំនួន ៧១រូប ដោយភាគច្រើន មកពីគណបក្សភូមិចៃថៃ (Bhumjaithai) មិនទទួលបានការគាំទ្រ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត៕