Home ព័ត៌មានអន្តរជាតិ កូរ៉ខាងជើងបញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍អន្តរជាតិជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ

កូរ៉ខាងជើងបញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍អន្តរជាតិជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ

65
0

ប្រទេសកូរ៉េខាងជើង ត្រៀមបញ្ជូនអត្តពលិកខ្លួនជាច្រើន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា​អាស៊ី​លើក​ទី​១៩ ឆ្នាំ២០២២ (Asian Games 2022) ដែលប្រព្រឹត្តិទៅនៅទីក្រុង Hangzhou ប្រទេសចិន។

សម្រាប់ព្រឹត្តិការណ៍កីឡានេះ ​កូរ៉េខាងជើង បាន​ចុះ​ឈ្មោះ​អត្តពលិក គ្រូ​បង្វឹក និង​ប្រតិភូ ប្រមាណ​២០០នាក់  នៅលើ៤០ប្រភេទកីឡា។ Host China confirms N. Korean registration for Asian Games - The Korea Times

នេះជាលើកទីមួយហើយ ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ ដែល​កូរ៉េខាងជើង សម្រេចចិត្ត​បញ្ជូន​​អត្តពលិក​គ្រប់​ប្រភេទ​កីឡា​​របស់​ខ្លួន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ ៣ឆ្នាំកន្លងទៅ ពួកគេមិនបានបញ្ជូនអត្តពលិកទៅប្រកួតក្រៅប្រទេសនោះទេ ដោយពួកគេខ្លាចអត្តពលិកទាំងនោះ នាំយកជំងឺកូវីដ១៩ ចូលមកប្រកាន់ប្រទេសខ្លួន។S. Korea monitoring N. Korea's possible participation in Asian Games:  ministry | Yonhap News Agency

តែយ៉ាងណាមិញ ការដែលកូរ៉េខាងជើងបញ្ជូនអត្តពលិកមកចូលរួមព្រឹត្តិការណ៍កីឡា​អាស៊ី​លើក​ទី​១៩ នេះ​ ក៏ដោយសារតែ ចិនជាផ្ទះ។ ជាទូទៅ វត្តមានរបស់អត្តពលិកកូរ៉េខាងជើង នៅលើឆាកអន្តរជាតិ ភាគច្រើនដោយសារតែរុស្សុី ឬក៏ចិនជាម្ចាស់ផ្ទះតែប៉ុណ្ណោះ៕

ប្រភព៖ Reuters