ឥណ្ឌូនេសុី ចំណាយជិត១ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង ដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់
ក្រសួងការពារជាតិឥណ្ឌូនេសុី បានចុះកិច្ចព្រមព្រៀងធ្វើការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ Mirage 2000-5 ចំនួន ១២ គ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់ម្តងរួចមកហើយ ដោយប្រទេសកាតា។
នៅក្នុងកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃប្រមាណជា ៧៩២ លានដុល្លារអាមេរិក ជាមួយអង្គភាពមួយឈ្មោះថា Excalibur International ដែលជាអង្គភាពរបស់ក្រុមហ៊ុនយោធារដ្ឋឆែកមួយឈ្មោះថា Czechoslovak Group (CSG)។
យន្តហោះទាំង ១២ គ្រឿងនោះនឹងត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ២៤ ខែ រាប់ចាប់ពីថ្ងៃដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា។ ក្នុងនោះ៩គ្រឿងជាយន្តហោះប្រភេទកៅអីមួយ និង ៣ គ្រឿងទៀតប្រភេទកៅអីពីរ។
ទន្ទឹមគ្នានឹងការទិញនេះផងដែរក៏មានការរិះគន់ ពីសមាជិកសភាឥណ្ឌូនេស៊ី និងពលរដ្ឋឥណ្ឌូនេសុីមួយចំនួនផងដែរ ដោយពួកគេលើកហេតុផលថា យន្តហោះចម្បាំងទាំងនោះមានសភាពចាស់ពេក ហើយប្រហែលជាមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ។
តែយ៉ាងណាមិញក្រសួងការពារជាតិឥណ្ឌូនេស៊ី មិនបានបញ្ជាក់អំពីអាយុនៃយន្តហោះទាំងនោះទេ ប៉ុន្តែក្រសួងបានរំលេចថា ពួកគេនឹងទទួលបានសេវាកម្មថែទាំរយៈពេលបីឆ្នាំ និងការបណ្តុះបណ្តាលអ្នកបើកបរផងដែរ៕ប្រភព៖ bangkok post













.png)

.png)


.png)












លោក Anucha Burapachaisri បន្តថា ៖ «លោកនាយករដ្ឋមន្ត្រីជឿជាក់លើគុណភាពផ្លែឈើថៃ ខណៈប្រទេសផ្សេងៗក៏ទទួលស្គាល់ផងដែរ ហើយលទ្ធផលការចរចានេះ នឹងជាការបើកផ្លូវឱ្យថៃអាចពង្រីកការពាណិជ្ជកម្មក្រៅប្រទេសបាន ។ ផ្លែចេកស្រស់ និងផលិតផលចេកកែច្នៃរបស់ថៃមានរសជាតិពិសេស ប្រកបដោយការច្នៃប្រឌិតគុណភាពគួរឱ្យចាប់អារម្មណ៍ ហើយវានឹងអាចទាក់ទាញទីផ្សារជាច្រើន ។ រដ្ឋាភិបាលនឹងជំរុញផ្លែឈើថៃឱ្យក្លាយជាតម្រូវការលើទីផ្សារក្រៅប្រទេស រួមទាំងការអភិវឌ្ឍ និងគាំទ្រក្រុមហ៊ុនផលិត ក៏ដូចជាកសិករផងដែរ» ។









