Home Blog Page 1636

តើដុំសាច់ និងដុំគីស ខុសគ្នាដូចម្តេច? ហើយមួយណាគ្រោះថ្នាក់ជាង?

0

ជាទូទៅដុំសាច់ និងដុំគីស សុទ្ធតែជាមុខសញ្ញានៃជំងឺមហារីក ដែលជំងឺទាំងនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងបាន។ ដូច្នេះហើយតើអ្នកដឹងទេ? រវាងដុំសាច់ និងដុំគីស ខុសគ្នាដូចម្តេច? ហើយមួយណាគ្រោះថ្នាក់ជាង?

១.ដុំគីស៖ ដុំគីស គឺជាការបែងចែកកោសិកាមិនធម្មតានៅក្នុងខ្លួន បណ្តាលឱ្យមានភាពមិនប្រក្រតីដែលមើលទៅដូចជាថង់ទឹក ឬដូចជាប៉េងប៉ោងដែលពោរពេញទៅដោយទឹកថ្លា នៅលើផ្នែកណាមួយនៃរាងកាយ។ ដុំគីសភាគច្រើន កើតនៅខាងក្រោយត្រចៀក ក សុដន់ និងស្បូន។Boil vs. Cyst: Symptoms, Causes, Treatment

២.ដុំសាច់៖ ដុំសាច់ គឺជាកោសិកាមិនធម្មតាដែលលូតលាស់ដូចជាដុំគីស។ ប៉ុន្តែវាមានលក្ខណៈខុសគ្នា ត្រង់ថាដុំសាច់ មានហានិភ័យខ្លាំងជាងដុំគីស ព្រោះដុំសាច់អាចក្លាយទៅជាកោសិកាមហារីកយ៉ាងសាហាវ និងគ្រោះថ្នាក់បំផុត។ ដុំសាច់ អាចរីករាលដាលពេញរាងកាយហើយធំទៅៗ ទោះជាយ៉ាងណាក៏ដោយដុំសាច់ កើតឡើងនៅពេលដែលស្ត្រីអស់រដូវ ឬស្ត្រីដែលមានវ័យកណ្តាល។Benign Tumors: Causes, Types, Symptoms, Diagnosis, Treatment

ទោះបីជាវាស្តាប់ទៅគួរឱ្យខ្លាច ប៉ុន្តែបើយើងរកឃើញអ្វីដែលមិនប្រក្រតីលើរាងកាយ អ្នកគួរតែសាកសួរវេជ្ជបណ្ឌិត ឬត្រូវព្យាបាលភ្លាមៗដោយមិនចាំបាច់វះកាត់។ វិធីល្អបំផុតគឺត្រូវញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន។ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ហើយសម្រាកឱ្យបានគ្រប់គ្រាន់ នោះវានឹងជួយអ្នកឱ្យនៅឆ្ងាយពីដុំគីស និងដុំសាច់ហើយ៕ ប្រភព៖sanook

ម្ចាស់ទំពាំង ចេញមុខមកបញ្ចប់រឿងដោយមិនមានអ្នកខុស មិនមានអ្នកត្រូវ

0

ក្រោយពីមានការរិះគន់ពីអ្នកលេងបណ្តាញសង្គមខ្លាំងក្លាទៅការបង្ហោះបុរសម្នាក់លួចទំពាំង ពេលនេះម្ចាស់ចម្ការ និងជាម្ចាស់ទំពាំងបានចេញវីដេអូបញ្ចប់រឿងដោយមិនវែកញែករកអ្នកខុស អ្នកត្រូវ។ ក្នុងនោះអ្នកស្រីក៏បានបញ្ជាក់ថា ហេតុផលដែលមានការបង្ហោះនោះដោយសារតែសោកស្តាយរបស់ព្រោះអ្វីដែលខ្លួនខិតខំដាំចេញជាលទ្ធផលនិងសង្ឃឹមថាបានប្រាក់ត្រឡប់មកវិញត្រូវចោរលួចយកបាត់ទៅ។ អ្នកស្រីក៏បានបន្ថែមថា គាត់មិនចិត្តចង្អៀតអ្វីនោះដែរបើសិនជាសុំត្រឹមត្រូវនោះ។

រឿងទំពាំង ក្លាយជាប្រធានបទជជែកវែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែលបានកើតឡើងនៅចម្ការមួយកន្លែងស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបុរសជាអ្នកលួចនោះមានអាយុ២៧ឆ្នាំ។ ដោយសារតែមានការរិះគន់ដល់ខ្លួនយ៉ាងច្រើនលើសលុប នៅថ្ងៃទី៩ ខែមិថុនា អ្នកស្រីជាម្ចាស់ចំការបានចេញវីដេអូមកបញ្ជាក់ជូនមហាជន និងមកបញ្ចប់រឿងនេះដោយមិនវែកញែករកអ្នកខុសអ្នកត្រូវ។May be an image of 2 people and people smiling

អ្នកស្រីជាម្ចាស់ចម្ការ បានឱ្យដឹងថា ខ្លួនបានដំណាំរយៈពេល៥ឆ្នាំមកហើយមិនទាន់បានផលនោះទេ ដោយសារតែបានផលហើយចោរលួចជាហូរហែ អ្វីដែលខ្លួនខំធ្វើព្រោះចង់បានចំណូលមកវិញដូចគ្នា ដោយសារតែមានចិត្តខឹងចិត្តក្តៅ គេមានកម្លាំងមាំមួនបែរជាលួចចូលធ្វើឱ្យខូចខាតរបងហើយត្រូវជុសជុលវិញខ្លួនឯងទៀតទើបមានការបង្ហោះ។May be an image of 1 person

បន្ថែមពីលើនេះអ្នកស្រីបានបញ្ជាក់ទៀតថា បើសិនជាចូលចម្ការគាត់ហើយមានការសុំត្រឹមត្រូវនោះ អ្នកស្រីមិនចិត្តចង្អៀតនោះទេ ហើយរឿងនេះពួកគាត់ទាំងពីរនាក់ក៏បានសូមទោស និងធ្វើកិច្ចសន្យាបញ្ចប់រឿងរួចរាល់ហើយ៕

ស្ថាប័ន Miss Grand ប្រកាសដកបេក្ខភាព កែវ ស្រីលីន តំណាងខេត្តកំពតចេញពីកម្មវិធីព្រោះមូលហេតុចំនួន២

0

ស្ថាប័ន Miss Grand Cambodia 2023 បានប្រកាសជាសាធារណៈនៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដកបេក្ខភាព កែវ ស្រីលីន តំណាងខេត្តកំពតព្រោះតែហេតុផលចំនួន២ធំៗ ខណៈស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាបានព្យាយាមទុកឱកាសឱ្យជាច្រើនដង។

ចំពោះមូលហេតុនៃការដកបេក្ខភាព កែវ ស្រីលីន ទី១ ដោយសារតែបេក្ខនារីរូបនេះមិនគោរពតាមគោលការណ៍ និង លក្ខខណ្ឌកុងត្រារបស់ក្រុមហ៊ុន។ មូលហេតុទី២ កែវ ស្រីលីន មិនគោរពពេលវេលា ពិបាកក្នុងការទំនាក់ទំនង ហើយសា្ថប័ន Miss Grand នឹងរៀបចំធ្វើទៅតាមផ្លូវច្បាប់តាមការចែងក្នុងកុងត្រា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy9h9BVH07VGJJZ77vHBgszLI9fJ3VaxBSsUlha0ZU5YGOh682ykhVQAmhCKPMWOAkglpjfubA-I4dD5wu6w4_Y4vCYyV3IiJvJcFpFl4pZoQfVasNgVkhXcLqrL586pGauzTV5nSM1qVSskemaaexbRF3ivji0xqABM2x4cRvaDpSzvPxm1HvTAIG/s1800/348612896_1602437516910866_2136969420526083032_n.jpg

ដំណឹងនៃការប្រកាសដកបេក្ខភាព កែវ ស្រីលីន ចេញពីកម្មវិធី Miss Grand Cambodia 2023 ក៏មានអ្នកគាំទ្រវិស័យនេះបង្ហាញការសោកស្តាយដែរព្រោះគេរំពឹងថានាងនឹងអាចចូលTop នៅក្នុងកម្មវិធីជាក់ជាមិនខាន ព្រោះនាងជាអតីតលំដាប់រងទី៣ កាលពី Miss Grand Cambodia 2022 ។

ជាមួយគ្នានឹងការដក កែវ ស្រីលីន ចេញពីកម្មវិធី ព្រោះមិនគោរពវិន័យ ពេលវេលា ទាំងដែលក្រុមហ៊ុនផ្តល់ឱកាសឱ្យជាច្រើនដងក៏មានពាក្យចចាមអារ៉ាមលើបណ្តញសង្គមថាមានការជំពាក់រហូតម្ចាស់បំណុលបង្ហោះនៅលើហ្វេកប៊ុកទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp2KRUQWfSdrzDqEtUZhub2nWefaR7N09UjumyY8flgWyGt0OH3YjWC-iYttOcDHiG2I_17-pxlofAx6T_DFwrA-0TXxfLrkZaobYhLyv1inFgstu8tQOTfKcqzdktn7XWK-oaRHYf8BR7_gX95H_7GvXCwy9M5OSgMm9QNMdFUWI4N7NNOEGCzKWQ/s1440/352221614_664267458858912_1238229087084347984_n.jpg

សញ្ញាគ្រោះថ្នាក់ទាំង ៥ នៃជំងឺដាច់សរសៃឈាមខួរក្បាល

0

គ្រោះថ្នាក់ នៃជំងឺដាច់សរសៃឈាមខួរក្បាលមានរោគសញ្ញាប្រហាក់ប្រហែលទៅនឹងការគាំងបេះដូងដែរ។ ជាក់ស្ដែង គ្រោះថ្នាក់នៃជំងឺនេះ កើតឡើងនៅពេលដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានរំខាន និងធ្វើឱ្យរាងកាយមិនអាចដំណើរការបានប្រក្រតី។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់ទាំង ៥ នៃជំងឺដាច់សរសៃឈាមខួរក្បាល៖

១.វិលមុខភ្លាមៗ៖ នៅក្នុងការសិក្សាមួយបានបង្ហាញថា អាការៈវិលមុខ ក៏ជាកត្តាទូទៅក្នុងចំណោមអ្នកដែលកើតមានអាការៈគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ស្ថានភាពនៃការវង្វេងស្មារតីអាចជាលទ្ធផលនៃផ្នែកខួរក្បាលដែលរងផលប៉ះពាល់។About Stroke | American Stroke Association

២.បញ្ហាភ្នែក៖ គ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏អាចនាំឱ្យយើងងងឹតភ្នែកម្ខាង ឬព្រិលភ្នែកផងដែរ។

៣.ស្ពឹកខ្លួន ឬញ័រដៃជើង៖ ជាទូទៅ អាការៈស្ពឹកខ្លួន ឬញ័រដៃជើង ក៏ជាសញ្ញានៃគ្រោះថ្នាក់សរសៃឈាមដូចគ្នា នៅក្នុងករណីខ្លះ វាក៏អាចធ្វើឱ្យយើងពិការអវយវៈផងដែរ។

៤.សម្ពាធឈាមខ្ពស់៖ សម្ពាធឈាមខ្ពស់ អាចបណ្ដាលឱ្យយើងមានបញ្ហាធ្ងន់ធ្ងរជាច្រើន ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដោយបំផ្លាញសរសៃប្រសាទខួរក្បាល ឬធ្វើឱ្យសរសៃឈាមចុះខ្សោយ និងបណ្ដាលឱ្យសរសៃឈាមធ្លុះធ្លាយ។Anticonvulsant Drug May Boost Functional Recovery after a Stroke

៥.ឈឺក ឬឈឺក្បាលធ្ងន់ធ្ងរ៖ ក្នុងពេលដែលកើតមានអាការៈគ្រោះថ្នាក់សរសៃឈាមខួរក្បាល លំហូរឈាមទៅកាន់ខួរក្បាលត្រូវបានរារាំង ឬកាត់ផ្ដាច់ ដោយសារតែការរំខានដែលបណ្ដាលមកពីចរន្តឈាម។ កត្តានេះអាចបណ្ដាលឱ្យមានការដាច់រហែក ឬខូចខាតសរសៃឈាម ជាលទ្ធផល វាធ្វើឱ្យយើងចាប់ផ្ដើមឈឺក្បាលប្រកាំង ឬឈឺក្បាលភ្លាមៗ និងបណ្ដាលឱ្យយើងឈឺក ឬឈឺស្មា ជាដើម៕ ប្រភព៖ sanook

ឥណ្ឌាសារភាពថា ចម្លាក់កូរសមុទ្រទឹកដោះនៅរដ្ឋសភាថ្មីឥណ្ឌាយកគំរូតាមចម្លាក់នៅប្រាសាទអង្គរវត្ត

0

កាលពីពេលថ្មីៗនេះ ​ឥណ្ឌាបានដាក់សម្ពោធជាផ្លូវការ នូវអគាររដ្ឋសភាជាតិថ្មីមួយកន្លែង ដោយមានការតុបតែងយ៉ាងស្រស់បំព្រង ដោយមានឆ្លាក់ចម្លាក់កូរសមុទ្រទឹកដោះ ដែលបានទទួលបានស្ងើចសរសើរមិនដាច់ពីមាត់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi   ទៅលើស្នាដៃវិចិត្រករ ដែលបានគូររូបកូរសមុទ្រទឹកដោះនេះ ផងដែរ។May be an image of 3 people

លោក Naresh Kumawat ដែលជាវិចិត្រករ និងអ្នកនៅពីក្រោយរូបចម្លាក់នេះ បានលើកឡើថា៖” ចម្លាក់កូរសមុទ្រទឹកដោះនេះ មានប្រវែង២២.៨ម៉ែត្រ និងកម្ពស់២.៧ម៉ែត្រ ដែលជាការបំផុសគំនិត និងយកគំរូតាមរូបចម្លាក់សមុទ្រទឹកដោះ នៅប្រាសាទអង្គរវត្តរបស់កម្ពុជា”។May be an image of monument, temple and text

លោកបានបន្ថែមទៀតថា៖” ខ្ញុំពិតជាសំណាងណាស់ ដែលបានឆ្លាក់រូបសំណាក សម្រាប់អាគាររដ្ឋសភាជាតិថ្មីនេះ​ ទាំងរូបចម្លាក់ព្រះដៃ៨ (amrit)  និងជាពិសេសរូបចម្លាក់កូរសមុទ្រទឹកដោះនេះតែម្តង។ សម្រាប់រូបគោសមុទ្រទឹកដោះនេះ យើងបានពិភាក្សាយ៉ាងយកចិត្តទុក្ខដាក់ជាមួយនឹងក្រសួងវប្បធម៌ និងមជ្ឈមណ្ឌលសិល្បៈរបស់យើង ព្រោះថាយើងមិនចង់ឱ្យមានការឆ្លាក់រូបខុសពី រូបដើមនៅប្រាសាទអង្គរវត្តនោះទេ”។កូរសមុទ្រទឹកដោះ​ | Sculpture art, Khmer empire, Angkor wat

សូមបញ្ជាក់ផងដែរថា អគាររដ្ឋសភាថ្មីរបស់ឥណ្ឌានេះ ត្រូវបានសាងសង់ឡើង ចំណោយថវិការរយលានដុល្លារអាមេរិក ដែលអាចផ្ទុកសមាជិកចំនួន ៨៨៨រូប និងមានបំពាក់សម្ភារៈបរិក្ខារទំនើបៗជាច្រើនថែមទៀតផងដែរ៕New Parliament building India: All you need to know about Cost, Design, Plan and Architecture of New Parliament building | India News - Times of India

ប្រភព៖ News Room Post

តិចអត់ដឹង! នៅកំពង់ឆ្នាំងយើងហ្នឹង មានទឹកធ្លាក់ដ៏ស្រស់ស្អាតមួយ កំពុងសម្ងំលាក់សម្រស់

0

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស មានចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។

ទឹកធ្លាក់នេះ មានសក្តានុពលទេសចរណ៍យ៉ាងច្រើន ដោយភ្ញៀវទេសចរដែលទៅទស្សនានៅទីនោះ អាចងូតទឹកធ្លាក់លេង ដើរកម្សាន្តក្នុងព្រៃ បោះតង់សម្រាកលម្ហែ ជាពិសេសទេសចរអាចសម្រាកជាមួយជីវិតបែបធម្មជាតិដែលមានដំណាំរបស់ប្រជាជនក្នុងសហគមន៍ជាច្រើនហិកតា ជាប់ជើងភ្នំឱរ៉ាល់បានថែមទៀតផងដែរ។May be an image of 1 person and waterfall

នៅទីនេះ នៅរដូវវស្សា ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅទីនេះ នឹងទទួលបានអារម្មណ៍ស្រស់ស្រាញ និងបំបាត់ទុក្ខកង្វល់ ជាមួយនឹងសម្រស់ធម្មជាតិ ដ៏ស្រស់ស្អាត គួរឱ្យគយគន់។ ក៏ប៉ុន្តែនៅក្នុងរដូវវស្សា វាក៏រាងផ្តល់ផលវិបាកបន្តិចដែរ ជាមួយនឹងការធ្វើដំណើរចូល ដោយសារតែផ្លូវអាចមានការខូចខាត ឬរអិល ប្រសិនបើជាមានភ្លៀងខ្លាំង។May be an image of 2 people and waterfall

ក្រៅពីទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំងក៏មានតំបន់សក្តានុពលទេសចរណ៍មួយចំនួនទៀតដូចជា តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល និងរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយផងដែរ៕May be an image of waterfallMay be an image of 3 people and waterfall

រូបភាព៖ ទេសចរណ៍ព្រៃភ្នំ

ន័រវេសគ្រោងសាងសង់កប៉ាល់ទឹកដោយបំពាក់អគ្គិសនីថាមពលព្រះអាទិត្យដ៏ធំបំផុតលើពិភពលោក

0

បរទេស៖ ក្រុមហ៊ុន ន័រវេស Hurtigruten បានធ្វើការណែនាំកប៉ាល់អគ្គិសនីថ្មីដឹកអ្នកដំណើរជាមួយនឹងការគ្របដណ្តប់ដោយកោសិកាថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅលើពិភពលោក ដែលរំពឹងថានឹងចាប់ផ្តើមចេញជាផ្លូវការក្នុងឆ្នាំ ២០៣០ ។An electric cruise ship with gigantic solar sails is set to launch in 2030  | CNN

ក្រុមហ៊ុន Hurtigruten បច្ចុប្បន្នមានកងនាវាចំនួន ៨ គ្រឿងដែលនីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរ ៥០០ នាក់ដោយផ្លាស់ទីតាមឆ្នេរសមុទ្រន័រវេសពីទីក្រុងអូស្លូទៅកាន់រង្វង់អាកទិក។ យោងតាមប្រភពព័ត៌មាន Live Science កាលពីថ្ងៃទី៧ ខែមិថុនា បានឱ្យដឹងថា គម្រោងនៃការរចនាថ្មីនៃកប៉ាល់ដឹកអ្នកដំណើររបស់ Hurtigruten ក៏បានចាប់ផ្តើមដំណើរការជាចម្បងលើកញ្ចប់ថាមពលថ្ម ៦០ មេហ្គាវ៉ាត់ ដែលអាចបញ្ចូលថាមពលស្អាតនៅក្នុងកំពង់ផែ ដោយសារការកកើតឡើងវិញមាន ៩៨% នៃប្រព័ន្ធអគ្គិសនីរបស់ប្រទេសន័រវេស។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hurtigruten លោកស្រី Hedda Felin សង្ឃឹមថាគំនិតផ្តួចផ្តើមថ្មីនេះនឹងអាចជួយជម្រុញឧស្សាហកម្មទាំងមូលរបស់សមុទ្រ។The zero-emissions ship's sails will retract so that the ship can pass under bridges, as shown here in a rendering.

គម្រោងកប៉ាល់ថ្មីនេះ អាចផ្ទុកអ្នកដំណើរបាន ៥០០ នាក់ និងសមាជិកនាវិក ៩៩ នាក់ទៀត។ រូបរាងពន្លូតរបស់កប៉ាល់ជួយកាត់បន្ថយការអូសទាញខ្យល់ ដែលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថាមពល។ ក្នុងរយៈពេលពីរឆ្នាំខាងមុខ Hurtigruten នឹងពិនិត្យមើលសំណើផ្នែកបច្ចេកវិទ្យា មុនពេលបញ្ចប់ការរចនានៅឆ្នាំ ២០២៦។ កប៉ាល់ទីមួយនឹងចេញដំណើរជាផ្លូវការនៅប្រទេសន័រវេសក្នុងឆ្នាំ ២០៣០៕ ប្រភព៖vnexpress

ញាក់ណាស់! ជី ដេវីត មានផ្ទាំងទស្សនីយភាពរហូតដល់៧ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជានិងបង់ក្លាដេស

0

តារាចម្រៀង ជី ដេវីត បានប្រកាសនៅលើបណ្តាញសង្គមថាលោកនឹងសម្តែងបទ មហានគរ ជាមួយផ្ទាំងទស្សនីយ៍ភាពដល់ទៅ៧ ក្នុងថ្ងៃប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាប៉ះជាបង់ក្លាដេស នាពេលខាងមុខនេះ។ ហើយការបង្ហាញផ្ទាំងទស្សនីយ៍ភាពនេះ ក៏មានការប្រឹក្សាច្បាស់លាស់ពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihyoA96ynIGVP3im23obGYcuOUEY-sdjtqoAhYLDBr-MudJxPF9oha7020POnLaNfD0EjbmFatqYGLuaPMc7HkqIgpar4s-mkammPX6uZuVH_z2QB4NanUw4Rea2_Ib1ah1WcZ8xN_ogQKeshQKgk3D1WjRVVxjfza-_C0L8asX-E5guHYQrnVd2gz/s2048/image_2023-06-06_09-14-51.png

ដូចអ្នកគាំទ្រជ្រាបមកហើយថា កាលពីពេលថ្មីៗនេះតារាចម្រៀង ជី ដេវីត បានបញ្ជាក់ថាលោកនឹងសម្តែង «បទមហានគរ» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងជំនួបបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជានិងបង់ក្លាដេស ដែលធ្វើឱ្យមហាជនសាទរយ៉ាងខ្លាំងចំពោះដំណឹងនេះ ព្រោះជាអ្វីដែលពួកគេចង់ឃើញជាយូរមកហើយបន្ទាប់ពីបទចម្រៀងប្រកបដោយអត្ថន័យជ្រាលជ្រៅនេះអក់ខានក្នុងព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេម២០២៣។

អ្វីដែលកាន់តែរំភើប នៅល្ងាចថ្ងៃទី៨ ខែមិថុនា លោក ជី ដេវីត បានបញ្ជាក់ថា ការបង្ហាញផ្ទាំងទស្សនីយភាពនាថ្ងៃនោះមានចំនួន៧ រួមមាន១.កូរសមុទ្រទឹកដោះ ២.អប្សរា
៣.ម្ករ ៤.ល្ខោនខោល ៥.គុនល្បុក្កតោ ៦.ផ្កាយសំណាង កាន់ទង់ ៧.គ្រុឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfTNRE_VFXqEVdtgoXjGAs5I8JqpdB1qU67iMzF6JCIfZEEf3umeg3QQHI7M1GsCWKtwuIUoijvyiv9xeKmQVpEy13ZxUyksZleWzFgjf4aBmfBcV3AxW4z3hcqufLCClAie1FFQXpIJsd-rlZ_GRQFdWW8il3-tOkKVqNAmVXePZ8NAh4wuOgda_Y/s2048/image_2023-06-06_09-14-50.png

ជាមួយការផ្តល់ផ្ទាំងទស្សនីយភាពខាងលើនេះក៏មានការចូលរួមប្រឹក្សាពីលោកគ្រូ ព្រឿង ឈៀង និងអ្នកគ្រូ ប៉ែន សុខហួន សាស្ត្រាចារ្យ ទីប្រឹក្សា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។

គួរបញ្ជាក់ផងដែរ ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ តារាចម្រៀង ជី ដេវីត បានជ្រើសបទ« វីរៈនារី »ជាមួយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមកបង្ហាញធ្វើឱ្យមហាជនពោលសរសើរលោកយ៉ាងខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZaAaoPiWFOqO6aQrBkGaXyBP5dmpsa0CAbzpkcOqjf50Go7H4-U2xPLWtj4YfrfEzInz_BQzXX9mL0eNZ1ky7VR7tAD5TWYH7FVzmAj4vPehS9RdBpfBqwkGhzSg-B--cvwZO6u_Ls2IAWsQjg03177FowyvqlqHKqJuBp3fNRLTU0H7eluvjgzDn/s1920/352712203_944267803563160_2036390191394872830_n.jpg

ប្រទេសនានានៅលើពិភពលោកកំពុងជួបប្រទះនឹងការខ្វះខាតអគ្គិសនី

0

បរទេស៖ ឥណ្ឌា ចិន បង់ក្លាដែស និងអាល្លឺម៉ង់ កំពុងជួបប្រទះនឹងការខ្វះខាតអគ្គិសនី ហើយក៏បានកាត់បន្ថយការប្រើប្រាស់បរិមាណថាមពលផងដែរ។

នៅឆ្នាំ ២០២២ ប្រទេសឥណ្ឌា បានជួបប្រទះវិបត្តិអគ្គិសនីដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំពីរឆ្នាំ។ រដ្ឋាភិបាលឥណ្ឌាបាននិយាយថាតម្រូវការអគ្គិសនីនៅក្នុងប្រទេសបានកើនឡើង ១៣.២% ដល់ ១៣៥ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងខែមេសា។ នេះបណ្តាលឱ្យមានការខ្វះខាតការផ្គត់ផ្គង់ថាមពល ១.៨% ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០១៥ ។Canadian utilities 'afraid' to spend on big plans for electricity grid: expert កង្វះអគ្គិសនីបានបង្ខំឱ្យរដ្ឋមួយចំនួនក្នុងប្រទេសឥណ្ឌាដូចជារដ្ឋ Rajasthan, Gurajat, Tamil Nadu និង Andhra Pradesh កំណត់ការប្រើប្រាស់អគ្គិសនីសម្រាប់សកម្មភាពឧស្សាហកម្ម ដោយបង្ខំឱ្យរោងចក្របិទជាច្រើនម៉ោងក្នុងមួយថ្ងៃ។ ថ្មីនេះៗ ប្រជាជនឥណ្ឌាជាង ៣៥,០០០ នាក់បានរាយការណ៍ថាពួកគេបានជួបប្រទះការដាច់ចរន្តអគ្គិសនីជាច្រើនដងនៅក្នុងខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ ឆ្នាំនេះ ឥណ្ឌានៅតែបន្តប្រឈមមុខនឹងហានិភ័យនៃការខ្វះខាតថាមពល ដោយសារការពន្យារពេលក្នុងការបន្ថែមថាមពលធ្យូងថ្ម និងវារីអគ្គិសនី។Power to the powerless

ប្រទេសអាស៊ីមួយទៀត គឺ បង់ក្លាដែស ក៏កំពុងជួបវិបត្តិថាមពលដ៏អាក្រក់បំផុតក្នុងមួយទសវត្សរ៍នេះផងដែរ។ បរិមាណនៃការខ្វះខាតអគ្គិសនីក្នុងសប្តាហ៍ទីមួយនៃខែមិថុនា មានរហូតដល់ ១៥% ពោលគឺខ្ពស់ជាងខែឧសភាជិត ៣ ដង។ ទិន្នន័យរបស់ក្រុមហ៊ុនអគ្គិសនីបង់ក្លាដែសបានបង្ហាញថា ប្រទេសនេះបានកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ១១៤ ថ្ងៃក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ស្មើនឹងចំនួនទាំងមូលនៃឆ្នាំមុន។ អ្នកស្រុក និងអាជីវកម្មខ្នាតតូចជាច្រើនបានត្អូញត្អែរថា រដ្ឋាភិបាលមិនបានជូនដំណឹង ១០-១២ ម៉ោង។
ប្រទេសបង់ក្លាដែស ខ្វះអគ្គិសនី ដោយសារតម្រូវការខ្ពស់ ក្នុងអាកាសធាតុក្តៅ។ ទន្ទឹមនឹងនេះ ប្រទេសនេះក៏កំពុងជួបការលំបាកក្នុងការនាំចូលឥន្ធនៈ ដោយសារទុនបំរុងប្តូរប្រាក់បរទេសធ្លាក់ចុះ ហើយរូបិយប័ណ្ណក្នុងស្រុកក៏ធ្លាក់ចុះផងដែរ។Where Does Electricity Come From? - Sense Blog

លើសពីនេះទៀត អាកាសធាតុក្តៅបានធ្វើឱ្យតម្រូវការអគ្គិសនីក្នុង ប្រទេសចិន កើនឡើងយ៉ាងខ្លាំងផងដែរ។ នេះបានបង្ខំឱ្យអាជ្ញាធរខេត្តស៊ីឈួនបិទរោងចក្រជាច្រើនសប្តាហ៍ សកម្មភាពឧស្សាហកម្មក៏ត្រូវបានដាក់កម្រិតក្នុងរយៈពេលជាច្រើនខែក្នុងខេត្តយូណាន Jiangsu, Anhui, Zhejiang និង Shanghai ទាំងអស់ត្រូវកំណត់ការប្រើប្រាស់អគ្គិសនី ដែលប៉ះពាល់ដល់ផលិតកម្ម និងសកម្មភាពអាជីវកម្ម។Egypt Agrees To Help Nigeria Solve Electricity Problem | Business Post Nigeria

គ្រោះរាំងស្ងួតកាលពីឆ្នាំមុន និងផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ក៏បានធ្វើឱ្យ អាល្លឺម៉ង់ ប្រឈមនឹងការខ្វះខាតថាមពលផងដែរ។ ឧស្ម័នធម្មជាតិ ភាគច្រើនមកពីប្រទេសរុស្ស៊ី បានរួមចំណែក ១៥% នៃផលិតកម្មអគ្គិសនីរបស់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០២១។ ដូច្នេះ ដើម្បីធានាបាននូវថាមពលអគ្គិសនីគ្រប់គ្រាន់ក្នុងបរិបទនៃការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ពួកគេបានចាប់ផ្ដើមឡើងវិញនូវរោងចក្រថាមពលដើរដោយធ្យូងថ្ម ដោយមិនគិតពីគោលដៅអាកាសធាតុ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសាររដូវរងា ក្តៅជាងធម្មតា និងការនាំចូល LNG ដ៏ធំ របស់អាល្លឺម៉ង់មិនមានថាមពលច្រើនពេកទេ៕ ប្រភព៖ vnexpress

លោកជំទាវ តាំង ហ្គិចលៀង និងស្វាមី ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»

0

លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង និងស្វាមី ឧកញ៉ា អ៊ឹង លីហេង ត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារពី «ឧកញ៉ា»ទៅជា «អ្នកឧកញ៉ា»។ រឿងនេះដែរក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសទៅលើលោកជំទាវ តាំង ហ្គិចលៀង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdnCrhPdh2cjbWgYPYh56IELqCWi0LU75Lft4cB2bDpiNqwupH_8msR_y4ZzEX-3M_3uMVzgOsOd16DHhhJpu2CTDis1lTSV4OtRrakDZC05daFYLiKOKMi5ACFI8ZB3Dn-FuggaRg899yLfR0-Ft1JHH-X4-Q5I_BgRABa9gfvIl8BMqKyu6NbqlF/s2048/335588229_188170317275968_7333025283653192705_n.jpg

គេចាំបានថាកាលពីចុងខែមីនា ដើមខែមេសា វីដេអូចាស់របស់លោកជំទាវ តាំង ហ្គិចលៀង ដែលជាអគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គម ព្រោះតែពាក្យសម្តីប្រៀបធៀបរវាងអ្នកមាននិងអ្នកក្រ ខណៈលោកជំទាវបានចេញវីដេអូទទួលស្គាល់កំហុសនិងសូមទោសជាសាធារណៈផងដែរ។

យ៉ាងណាមិញ ក្រោយស្ងប់ស្ងាត់រឿងនេះមួយរយៈអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលក្រោយពីឃើញលោកជំទាវ តាំង ហ្គិចលៀង និងស្វាមី ឧកញ៉ា អ៊ឹង លីហេង មានគោរមងារជា «អ្នកឧកញ៉ា» ដែលត្រាស់បង្គាប់ដោយព្រះមហាក្សត្រ។

ក្នុងព្រះរាជក្រឹត្យផ្តល់គោរងារលោកជំទាវ តាំង ហ្គិចលៀង ពីឧកញ៉ា ទៅជាអ្នកឧកញ៉ា គឺនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ខណៈស្វាមីលោកជំទាវគឺនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVaMlHkRpNkOrSD30-zNuuFHVhynUxgkkdao4adQ4M8LvpSLJarZjxn2RsCU8Qdg5J8JxIBTtHzyhR7HRdGMOEQ9iF1l6PMPsBMmcozGXusT8fLpaonpnb61NqD6WQnl2ojpnZSYKkleDiJpFoQryBnhm5o3-F4wp9-i0YBC3cVlwJ9S0MomxTP1Od/s1080/337867331_1316138282332488_1025999524733728712_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlzkWBeml-rzbqnPY8RZBPCMZjdUZDVq6oQdY1zTktFFggUJZou8SNPfDRC2kkRIaQuIJ4JwPrc9c-Y8KtgS4-JbBBcP43lG6f4kcvMxKUrUWiBp92Yu2Sm3ayfmEsr56JRe9lSpU80imJGyTZVuMxJ30-K1F6IuhiSIxfnfzQyEbBHxIxRG91ZbnB/s1280/photo_2023-06-09_09-42-39.jpg