ការកើនឡើងកម្រិតទឹកសមុទ្រ បានធ្វើឱ្យប្រទេសដែនកោះមួយ កំពុងប្រឈមមុខនឹងការបាត់ខ្លួនចេញពីផែនដី ខណៈកោះមួយចំនួននៃប្រទេសនេះកំពុងលិចជាបណ្តើៗ។
ទូវ៉ាលូ គឺជាប្រទេសដីកោះមួយ ដែលមានទីតាំងស្ថិតនៅក្នុងអនុតំបន់ Polynesia នៃមហាសមុទ្រប៉ាសុីហ្វិក ជាមួយនឹងផ្ទៃដីទំហំ២៦ គីឡូម៉ែត្រការ៉េ។
ប្រទេសដ៏តូចនេះស្ថិតនៅចន្លោះរវាងប្រទេសអូស្រ្តាលីនិងកោះហាវ៉ៃរបស់ សហរដ្ឋអាមេរិក ដែលមានប្រជាជនប្រមាណជា១១,៥០០នាក់ រស់នៅលើកោះនេះ។
ប្រជាជននៅលើកោះនេះ កំពុងព្យាយាមដាំដើមឈើ និងចាក់ដីបំពេញកន្លែងមួយចំនួន ដើម្បីទប់ស្កាត់ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ដែលអាចធ្វើឱ្យពួកគេ បាត់បង់ទីលំនៅ ឬបាត់ខ្លួនចេញពីពិភពលោកតែម្តងនៅក្នុងរយៈពេលត្រឹមតែ៥០ឆ្នាំខាងមុខទៀត តែប៉ុណ្ណោះ។/cloudfront-ap-southeast-2.images.arcpublishing.com/nzme/CQ57WBOMZRGYFHTELMBAFXCIWE.jpeg)
ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាសុីហ្វិក នៅលើកោះនេះមានអកាសធាតុប្រែប្រួលលឿន ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រ និងប្រជាជននៅលើកោះណេះក៏ពិបាកនៅប៉ាន់ស្មានផងដែរ។
ដំបូងឡើងកោះនេះ ត្រូវបានគេរំពឹងថានឹងលិចក្នុងមហាសមុទ្រប៉ាសុីហ្វិក នៅ១០០ឆ្នាំខាងមុខ ក៏ប៉ុន្តែដោយសារតែកម្ពស់ទឹកហោះឡើងខ្ពស់លើសពីការរំពឹងទុក កោះនេះអាចនឹងលិចត្រឹមរយៈ៥០ឆ្នាំខាងមុខ។
សូមបញ្ជាក់ផងដែរថា កោះនេះមានកម្ពស់ត្រឹមតែ៣ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រតែប៉ុណ្ណោះ ខណៈកម្ពស់ទឹកសមុទ្រនៅ៥០ឆ្នាំខាងមុខ នៅឡើងខ្ពស់ដល់២០ម៉ែត្រ ដែលធ្វើឱ្យប្រទេសនេះប្រឈមមុខខ្ពស់ពីការបាត់ខ្លួនចេញពីពិភពលោក។
ជុំវិញរឿងនេះ អង្គការសហប្រជាជាតិ ក៏កំពុងស្វែងរកដោះស្រាយផងដែរ ដោយឱ្យប្រជាជនរស់នៅលើកោះនេះ ផ្លាស់ទីលំនៅទៅកោះផ្សេងៗមួយចំនួន ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាសុីហ្វិក៕
ប្រភព៖ The Guardian










