កូរ៉េខាងត្បូង៖ Jungkook សមាជិកក្រុម BTS បានក្លាយជាសិល្បករទី ១ បន្ទាប់ពី Taylor Swift ដែលទទួលបាន ១៥ លានស្ទ្រីមក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ សម្រាប់បទចម្រៀង Seven នៅលើ Spotify។Jungkook of BTS drops solo single 'Seven' with rapper Latto - Los Angeles  Times

យោងតាមប្រភពព័ត៌មាន Soompi កាលពីថ្ងៃ ១៦ ខែកក្កដា បានឱ្យដឹងថា បទចម្រៀង Seven របស់ Jungkook បានបង្កើតកំណត់ត្រាថ្មីជាច្រើននៅលើ Spotify ដោយបង្ហាញខ្លួនលេខ ១ នៅលើតារាងចម្រៀងកំពូលសកលរបស់ Spotify បន្ទាប់ពីប្រមូលបានការស្ទ្រីមដ៏អស្ចារ្យចំនួន ១៥,៩៩៥,៣៧៨ នៅថ្ងៃដំបូងរបស់ខ្លួន។BTS' Jungkook makes solo debut with 'Seven' | ABS-CBN News

Seven គឺជាបទចម្រៀងដែលបានចេញជាផ្លូវការនៅថ្ងៃទី ១៤ ខែកក្កដា ហើយខ្លឹមសារមានភាពច្បាស់លាស់ រួមជាមួយនឹងប្រភេទបទហ៊ីបហបដែលបានថតនៅសហរដ្ឋអាមេរិក។ ក្រៅពី Taylor Swift កំលោះសង្ហាវ័យ ២៥ឆ្នាំរូបនេះក៏ជាសិល្បករដំបូងគេបង្អស់របស់ពិភពលោកផងដែរ ជាមួយនឹងបទចម្រៀងថ្មីរបស់ខ្លួននៅលើ Spotify។Know all about BTS' Golden Maknae Jungkook

គួរបញ្ជាក់ដែរថា បទចម្រៀង Seven បានឈរនៅលេខរៀងទី១ របស់ Spotify នឹងបានបង្ហាញខ្លួនលេខ ១ នៅលើតារាងបទចម្រៀងឌីជីថលប្រចាំថ្ងៃរបស់ Oricon ហើយក៏បានឈានដល់លេខ ១ នៅលើ Melon’s Top ១០០ របស់ពិភពលោកផងដែរ៕