វគ្គ The Battles សប្តាហ៍ទី១ នៃកម្មវិធី The Voice Cambodia រដូវកាលទី៣បានឈានមកដល់ហើយដែលជាវគ្គមួយដ៏តានតឹងព្រោះបេក្ខជនក្នុងក្រុមតែមួយត្រូវប្រកួតគ្នាដើម្បីដណ្តើមជម្នះអាចបន្តទៅវគ្គបន្តទៀត។ យ៉ាងណាមិញ វគ្គនេះក៏ជាវគ្គពិសេសប្រសិនបើបេក្ខជនណាដែលគ្រូបង្វឹកផ្ទាល់ខ្លួនសម្រេចចិត្តមិនជ្រើសនោះគ្រូបង្វឹក៣រូបផ្សេងទៀតគឺអាច Steal យកបេក្ខជនរូបនោះបាន។May be an image of 1 person and boat

ទោះយ៉ាងណាទើបតែសប្តាហ៍ទី១ លោក ស៊ុក សុភា ដែលជាអតីតតួឯកល្បីឈ្មោះក្នុងរឿងទុំទាវ និងកំពុងចាយជីវិតរីករាយលើទឹកដីនាយសមុទ្រ បានប្រតិកម្ម Coach ក្នុងកម្មវិធីព្រោះតែសោកស្តាយបេក្ខជន ស៊រ ស៊ីណារ៉ាត់ ដែលជាបេក្ខជនលេចធ្លោខ្លាំងក្នុងវគ្គ Blind Auditions ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsfshZZBoEXQfBZpLBFnzFpH1fmWK9EbmenK3HOpKRqYXzA-Y_xm1bpwQ5wtsksSDGQNCsvpXL76T2hbVxR1uZgb2aZp-ziJl7EzlmeflOLZwPJAheda4o7owcNDHs73h_3F2V14OKEN3BymhSQZtJcF97migMZacQ1xamx8EJwHkW2NP56t1cA0FaPs4/s1349/%E1%9E%99%20(4).PNG

លោក ស៊ុក សុភា បានសរសេរនៅលើបណ្តាញសង្គមថា «វគ្គនេះមិនគួរយកជើងខ្លាំងដាក់ជាមួយគ្នានោះទេធ្វើចឹងអត់ត្រូវទាល់តែសោះ បើតាមការស្តាប់ច្រៀងបានពីរោះមានសមត្ថភាពល្អដូចគ្នា ហើយដល់ពេលមនុស្សមានសមត្ថភាពល្អចឹងហើយ ពេលគ្នាធ្លាក់ម្នាក់ហើយខូចអត់មានអ្នក Steal គ្នាទុកទៀត មើលហើយមានអារម្មណ៍ថាអយុត្តិធម៌ដល់ប្អូនប្រុសដល់ហើយខ្ញុំ ហេតុអ្វីមិនរក្សាគាត់ទុកទៅវគ្គបន្ត អស់លោក លោកស្រី គណ:កម្មការ ? សុំយោបល់ម្នាក់មួយមើលបងប្អូនបានមើល The Voice»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinP-ACetrrPzCXqPSiYjkmAPf9yHcc9vTFJrYgPAInPpcluVJjSc2OYBI-mxckrMTvuLYlrTZn3aXCyvD_egwpENw3NMCd7zwaighFxi3ETmA3hibFDFv4EOkXZIkT9S_a6Pq1bhBqMZDM1K6I0n3ZN040sju3ff5ba5xJRXH2IkChozDA4mCYny9fjB8/s1371/%E1%9E%99%E1%9E%99%20(2).PNG

ការលើកឡើងរបស់អតីតតួឯកល្បីឈ្មោះរូបនេះ បន្ទាប់ពី ស៊រ ស៊ីណារ៉ាត់ ត្រូវប្រកួតជាមួយបេក្ខនារី គឹម សុវណ្ណ ក្នុងបទចម្រៀងមួយបទមានចំណងជើងថា « I HATE MYSELF FOR LOVING YOU » ដោយ Coach កញ្ញា បានសម្រេចចិត្តយក គឹម សុវណ្ណ បោះបង់ចោល ស៊រ ស៊ីណារ៉ាត់ ខណៈ Coach ផ្សេងទៀតមិនមានការ Steal បេក្ខជន ណារ៉ាត់ ឡើយ។

ទន្ទឹមនឹងមានការសោកស្តាយសម្រាប់បេក្ខជនខាងលើនេះ មហាជនអ្នកលេងបណ្តាញសង្គមវិញក៏សម្តែងក្តីសោកស្តាយទៅលើបេក្ខនារីមួយរូបទៀតគឺ ធឿន លីលី ហៅ Khun Lee ដែលគេស្គាល់ថាជាអ្នកច្រៀងCover ល្បីឈ្មោះមួយរូបដែរដែលត្រូវជម្រុះចេញពីកម្មវិធីហើយមិនមានការ Steal ពីគ្រូបង្វឹកទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7b-9kSOvI-Gd87_S9DOCGtWEreCy1USbewBLAO-S9yjQjeEKMnj3tTBE_GX4_rmjhktSd9Tho8X00OLKpMV0JFTv4Vkg7qodMZmF3y-OpuP9KNx02BKVoNPzp_xKMMsobNxKnNR1cKquVaxKzWW_ZdpmX1HuCgOBgr9Re6yuSJb1CKfEl4zAHeIVnF0/s747/Capture%20(42).PNG

ក្នុងវគ្គ The Battles ធឿន លីលី ត្រូវប្រកួតជាមួយ នូ សុវណ្ណដាណេ ក្នុងក្រុមរបស់គ្រូបង្វឹក ណុប បាយ៉ារិទ្ធ ដោយត្រូវបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «លក់គោយន្ត»។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា ពិតជាការសោកស្តាយណាស់សម្រាប់បេក្ខនារី លីលី និងអ្នកខ្លះបានលើកឡើងថា ប្រសិនជាលីលីប្រកួតជាមួយនារីដូចគ្នាមានភាគរយខ្ពស់គឺបេក្ខនារីរូបនេះអាចបន្តទៅវគ្គក្រោយ និងមានអ្នកខ្លះទៀតថា ដាក់បទចម្រៀងនេះដូចចង់ទម្លាក់លីលីព្រោះត្រូវបកស្រាយបទចម្រៀងតុងប្រុស៕