ដើម្បីកម្ចាត់ជាតិខ្លាញ់លើស និងទទួលបានរាងស្អាតសង្ហាគ្រប់ពេលវេលា ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណខ្លាំងពេកនោះ បុរសគួរដឹងវិធីទាំងនេះ ដើម្បីទទួលបានសុខភាពល្អ រួមជាមួយរូបរាងសង្ហា និងមាំមួន។

១.ញ៉ាំអាហារប្រូតេអ៊ីន៖ ការជ្រើសរើសអាហារដែលមានប្រូតេអ៊ីន នឹងជួយក្នុងលក្ខខណ្ឌនៃការកសាងម៉ាសសាច់ដុំ ហើយថែមទាំងជួយឱ្យសាច់ដុំកាន់តែរឹងមាំ និងកម្ចាត់ជាតិខ្លាញ់លើសបានយ៉ាងល្អ។15 High-Protein Foods With More Protein Than an Egg

២.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការ កម្ចាត់ជាតិខ្លាញ់លើស ដូចនេះអ្នកគួរផឹកទឹក ១.៥-២ លីត្រក្នុងមួយថ្ងៃ ដើម្បីជួយឱ្យសាច់ដុំរឹងមាំ និងមានសុខភាពល្អ។When's the Best Time to Drink Water and Stay Hydrated | Health

៣.សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាកឱ្យបានគ្រប់គ្រាន់គឺជាឱកាសដ៏ល្អមួយសម្រាប់ការសម្រកទម្ងន់ រួមទាំងការលុបបំបាត់ជាតិខ្លាញ់លើសផងដែរ។How long should a nap be? Tips and benefits of napping

៤.ធ្វើលំហាត់ប្រាណ៖ ពិតណាស់ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់អាចជួយកម្ចាត់ជាតិខ្លាញ់លើសយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពបំផុត។8 Ways Strength Training Boosts Your Health and Fitness

៥.ញ៉ាំអាហារដែលសម្បូរជាតិសសៃ៖ ចូរញ៉ាំអាហារដែលសម្បូរជាតិសសៃឱ្យបានច្រើន ដើម្បីជួយកាត់បន្ថយហានិភ័យនៃការមានខ្លាញ់ក្បាលពោះ និងកាត់បន្ថយការចង់ញ៉ាំអាហារហឹរ ដែលជាមូលហេតុនៃការប្រមូលផ្តុំជាតិខ្លាញ់ក្នុងខ្លួន។Here's How Much Fiber You Should Have – Cleveland Clinic

៦.កាត់បន្ថយអាហារកែច្នៃ៖ អាហារកែច្នៃច្រើនតែមានជាតិសូដ្យូម ស្ករ និងខ្លាញ់ឆ្អែត វាក៏ជាមូលហេតុនៃការប្រមូលផ្តុំជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួនផងដែរ។ ដូច្នេះអ្នកគួរកាត់បន្ថយអាហារទាំងនេះ ដើម្បីការពារសុខភាពរាងកាយរបស់អ្នក។The Best New Fast Food Menu Items We've Tried In 2023 So Far

៧.កាត់បន្ថយគ្រឿងស្រវឹង៖ ភេសជ្ជៈដែលមានជាតិអាល់កុល គឺជាហេតុផលដែលរាងកាយទទួលបានថាមពលលើស រហូតដល់រាងកាយមិនអាចប្រើថាមពលបាន ដូច្នេះអ្នកគួរតែកាត់បន្ថយជាតិស្រវឹង៕Alcohol and Cholesterol: What's the Relationship? ប្រភព៖sanook