រឿងរ៉ាវក្នុងគ្រួសារអ្នកអធិប្បាយបាល់ទាត់ល្បីឈ្មោះលោក ជឿន ប៊ុនចក់ ហៅអេដមីនជីងចក់ បានកើតឡើងម្តងទៀតហើយកាលពីព្រឹកថ្ងៃទី១៦ ម្សិលមិញនេះបន្ទាប់ពីអ្នកនាង ទ្រីញ ផល្លា ទម្លាយថាអេដមីន ជីងចក់ ត្រូវជាប្តីបានប្រើហិ.ង្សាលើខ្លួន។ ទោះយ៉ាងណាបន្ទាប់ពីធ្លាយរឿងនេះមហាជនអ្នកលេងបណ្តាញសង្គមថាដូចមិនចម្លែកទេហើយក៏មិនមែនជារឿងពិតនោះដែរគ្រាន់តែជាការសម្តែងរបស់ប្តីប្រពន្ធមួយគូនេះ ព្រោះវាមិនមែនទើបកើតឡើងលើកទី១នោះទេ។No photo description available.

តាមរយៈវីដេអូខ្លីមួយសាយភាយទាំងព្រឹកព្រលឹមកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅខាងមុខមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅដែលក្នុងវីដេអូនោះអ្នកនាង ទ្រីញ ផល្លា បានបង្ហាញឱ្យដឹងថា អេដមីន ជីងចក់ បានប្រើហិង្សាលើនាង តាំងពីពាក់កណ្តាលអធាត្ររហូតដល់ព្រឹកស្ទើរស្លាប់ស្ទើររស់ថែមទាំងជនបង្កព្យាយាមរត់គេចទៀត។ អ្នកនាង ទ្រីញ ផល្លា ថា ការសម្រួលរបស់នាងអស់ត្រឹមហ្នឹងហើយនិងសូមឱ្យមហាជនជួយកាត់លើរឿងនេះ។No photo description available.

តាមរយៈវីដេអូខ្លីដែលបានបង្ហោះនោះគេមិនទាន់ដឹងថា ហិង្សាដែលអ្នកទ្រីញ ផល្លា អះអាងថាជាស្នាដៃស្វាមីរបស់ខ្លួនត្រូវជាអេដមីនជីងចក់ផ្តើមចេញពីរឿងអ្វីឱ្យបានច្បាស់លាស់នៅឡើយទេ។

យ៉ាងណាមិញ បើទោះបីជាអ្នកនាងទ្រីញ ផល្លា ថាប្តីធ្វើបាបខ្លួនក្តី ងាកទៅមហាជនមិនបានសម្តែងក្តីអាណិតនោះទេ ផ្ទុយមករិញប្តីប្រពន្ធមួយគូនេះត្រូវមហាជនរិះគន់ទៅវិញថាគ្រាន់តែជាការសម្តែងរបស់ពួកគេប៉ុណ្ណោះព្រោះមិនមែនជាលើកទី១នោះទេ។May be an image of 2 people, sleepwear and text

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «នៅមានភាគបន្ត ,ដូចដើរស្រាតអញ្ចឹង ប្ដីប្រពន្ធមួយគូនេះគ្មានមនសិការជាមនុស្សសោះ គេដៀលត្មះពេញប្រទេសហើយ នៅតែដដែលៗ ប្ដីប្រពន្ធបើដឹងថាឈ្លោះហើយត្រូវ ស៊ូកុំហែកហួរគ្នា,ចង់បាន View កើនទៀតមែន,សំដែងបានល្អណាស់, មិចទៀតហើយidol ,ជ្រេញណាស់,ហត់អត់,សម្ដែងទៀតហើយ, កាត់ក្តីអីដដែលៗ,តដូចរឿងភាគ,សម្តែងចប់នៅ,ចេញភាគថ្មីទៀតហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcKDrIl0UGM3xPuwQ6jNfJYULv-t-nm2alcCaSXCeT7f0XUivsUMP8msfpQXkYxGARAVnIDww9xFaJaIRxcKv52I2qj2dZ1Myq03CBAmef5P8HiGMohnpyJZ2OqiM4mo1CLosjil8JgqKjl2QK4nvmXHCWPPoIlRfBIg1GuO5fYvULUBpJ4MQYbHSL5L4/s1041/%E1%9F%A2%20(2).jpg

ទន្ទឹមនឹងមហាជនលើកឡើងថាគ្រាន់តែជាការសម្តែងងាកទៅកាន់បណ្តាញសង្គមរបស់អ្នកនាង ទ្រីញ ផល្លា វិញបានបង្ហោះStory បង្ហាញថានាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបង្ហាញពីស្នាមរបួសដែលត្រូវអេដមីនជីងចក់ធ្វើបាបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhITF2JP8XiaCt8jRlTR6XpkkpfFlR9A9wovgdhQBVYIKfFigS6D9_n-uGOeDiNeF7Hsb4XbHQalhN4rIGkxbLZmdOU5hrdKZsDEds_6_JyGJqrDxnV2s9qzMcstGDBrBuGMV0giXDa83JHo2EsK5mBA9QHgRClzxgp4xVKzelcq8bstBV4qmEqmnibWJM/s1022/%E1%9F%A3%20(2).jpg