Home Blog Page 1626

ប្រទេសជាសមាជិកណាតូ ចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំង ព្រោះដំណើរទៅដល់របស់ទាហានស៊ីឈ្នួល

0

រដ្ឋធានីវ៉ាសាវី៖ ស្របពេលមានការរំពឹងទុកពីមេដឹកនាំបេឡារុស នឹងអនុញ្ញាតឲ្យមានការសាងសង់បន្ទាយ សម្រាប់ទាហានស៊ីឈ្នួល Wagner នៅលើទឹកដីរបស់បេឡារុស នោះមក ធ្វើឲ្យបណ្ដាប្រទេសជាច្រើន ជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) ត្រូវតែបង្កើនកម្លាំងការពារកាន់តែខ្លាំងឡើងបន្ថែមទៀត។Finland and Sweden NATO Accession | YIP Institute Foreign Policy

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៧ ខែមិថុនា ថា ក្រោយការសម្របសម្រួលបញ្ចប់នូវការបះបោរ នៅលើទឹកដីររុស្ស៊ីនោះមក គេមានការរំពឹងទុក ថា មេដឹកនាំក្រុងមីនស្ក៍ (Minsk) លោក លូកាសេនកូ នឹងអនុញ្ញាតឲ្យកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បង្កើតមូលដ្ឋានកងទ័ព នៅក្នុងប្រទេសបេឡារុស។ បញ្ហានេះ កំពុងតែធ្វើឲ្យប្រទេសឡាតវី (Latvia) និង លីទុយអានី (Lithuania) ធ្លាប់ជាអតីតរដ្ឋចំណុះឲ្យសហភាពសូវៀត និង ជាសមាជិករបស់អង្គការណាតូ បានអំពាវនាវដល់អង្គការសម្ពន្ធមិត្ដយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បង្កើនកម្លាំងការពារ នៅតាមព្រំដែនភាគខាងកើត ត្រៀមខ្លួនឆ្លើយតប នឹងករណីណាមួយ កើតឡើងជាយថាហេតុ។ ទន្ទឹមគ្នានេះ លោក អានឌ្រេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានហៅសកម្មភាពបែបនេះ ជាសញ្ញាអវិជ្ជមាន។Polish writer Jakub Zulczyk charged for calling President Duda a 'moron' -  BBC News

លោក ឌូដា ប្រធានាធិបតីប៉ូឡូញ បានបញ្ជាក់ ថា «ការបោះមូលដ្ឋានយោធារបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅលើទឹកដីរបស់បេឡារុស ក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយ និង គួរឲ្យព្រួយបារម្ភខ្លាំងណាស់។ ដូច្នវយើងត្រូវតែធ្វើការសម្រេចចិត្ត ឲ្យបានម៉ឺងម៉ាត់បំផុត។ សកម្មភាពបែបនេះ ទាមទារឲ្យមានការឆ្លើយតបដ៏ខ្លាំងក្លា ពីអង្គការណាតូ»។

ជាមួយគ្នានេះ លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានសង្កត់ធ្ងន់ ថា «សម្ពន្ធមិត្តយោធា បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការពារខ្លួន ប្រឆាំងនឹងការគំរាមកំហែងណាមួយ កើតឡើង មកលើទឹកដីរបស់ណាតូ»។NATO chief urges Turkey not to veto Sweden's bid to join military alliance  | The Times of Israel

លោកប្រធានអង្គការណាតូ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា«វាពិតជាលឿនពេក នៅក្នុងការវិនិច្ឆ័យចុងក្រោយ អំពីផលវិបាក សម្រាប់ស្វែងរកការពិត។ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី បានផ្លាស់ទៅកាន់ប្រទេសបេឡារុស ហើយទំនងជាកម្លាំងប្រដាប់អាវុធរបស់គាត់មួយចំនួន ក៏នឹងមានទីតាំង នៅក្នុងប្រទេសបេឡារុសផងដែរ។ ប៉ុន្ដែយើងបានបញ្ជូនសារយ៉ាងច្បាស់ ទៅកាន់រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងមីនស្ក៍ (Minsk) ថា អង្គការណាតូ នៅទីនោះ ត្រូវតែការពារគ្រប់សម្ពន្ធមិត្តរបស់ខ្លួន សូម្បីតែទឹកដីរបស់ណាតូ ត្រឹមតែមួយមិល្លីម៉ែត្រ ក៏មិនឲ្យប៉ះពាល់ ឬ រំលោភបំពាននោះដែរ»។Live Updates: The Wagner Group says it will halt its advance on Moscow | NPR

អាជ្ញាធររុស្ស៊ី បានអះអាង កាលពីថ្ងៃអង្គារ ថា ក្រុងមូស្គូ បានបិទសំណុំរឿងស៊ើបអង្កេតលើបទឧក្រិដ្ឋ នៅក្នុងការបះបោរមិនសម្រេច ដឹកនាំដោយលោក ព្រីហ្គោហ្ស៊ីន ហើយក៏នឹងមិនដាក់ការចោទប្រកាន់ ទៅលើករណីជាច្រើន ប្រឆាំងនឹងរូបគាត់ ឬ កម្លាំងប្រដាប់អាវុធរបស់គាត់។

ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍ ហៅកាត់ FSB បានបញ្ជាក់ ថា ការស៊ើបអង្កេតរបស់ខ្លួន បានរកឃើញមានការជាប់ពាក់ព័ន្ធ នៅក្នុងការបះបោរ រយៈពេលតិចជាង២៤ម៉ោង ហើយបានបញ្ចប់សកម្មភាពប្រព្រឹត្ដឧក្រិដ្ឋកម្ម។ ដូច្នេះករណីនេះ នឹងមិនត្រូវដេញដោលបន្តទៀតនោះដែរ៕The Wagner Group Is a Crisis of Putin's Own Making | The New Yorker

តើ “ទឹករ៉ែ” ពិតជាមានអត្ថប្រយោជន៍សំខាន់ជាង “ទឹកធម្មតា” មែនទេ?

0

មនុស្សភាគច្រើនប្រហែលជាធ្លាប់ឃើញហើយ អំពីការផ្សាយពាណិជ្ជកម្មខ្លះៗដែលទាក់ទងទៅនឹងការទទួលទានទឹករ៉ែធម្មជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ទឹកសារធាតុរ៉ែទាំងនេះច្រើនតែត្រូវបានផ្សព្វផ្សាយថាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ហើយវាក៏ជាជម្រើសប្រសើរជាងការផឹកទឹកធម្មតារបស់យើងផងដែរ។ ដូច្នេះហើយតើ “ទឹករ៉ែ” ពិតជាមានអត្ថប្រយោជន៍សំខាន់ជាង “ទឹកធម្មតា” មែនដែរឬទេ?Mineral Water Health Benefits - Is Mineral Water Healthy?

-ទឹករ៉ែ សំដៅលើប្រភពទឹកធម្មជាតិ ដែលកកកុញនៅក្រោមដី ហើយបានដុះឡើងនៅតំបន់មាត់ទន្លេ នឹងក្លាយទៅជាប្រភពទឹកធម្មជាតិដូចជា ទន្លេ ប្រឡាយ វាលភក់ ឬបឹង អាស្រ័យលើបរិមាណទឹក និងភូមិសាស្ត្រជុំវិញ។ ទឹករ៉ែសារធាតុចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម, ម៉ាញ៉េស្យូម, ប៊ីកាបូណាត, សូដ្យូម, ប៉ូតាស្យូម, ក្លរ, និងហ្វ្លុយអូរីត។ ទឹករ៉ែ ក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើងផងដែរដូចជា ល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ, ល្អសម្រាប់សុខភាពបេះដូង, និងជួយបំបាត់ការទល់លាមក។

-ទឹកធម្មតា សំដៅលើប្រភពទឹកធម្មជាតិដូចគ្នាទៅនឹងទឹករ៉ែដែរ ដោយទឹកធម្មតាមានសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ក្រៅពីនេះទឹកធម្មតា ក៏ត្រូវបានគេយកទៅចម្រុះធ្វើជាទឹកស្អាត និងមានអនាម័យ ដើម្បីយកទៅទទួលទានជាប្រចាំផងដែរ។What Is Mineral Water and How To Use It

ដូច្នេះហើយរវាងទឹករ៉ែធម្មជាតិ និងទឹកធម្មតា គឺមានអត្ថប្រយោជន៍ទាំងពីរ មិនមានទឹកណាល្អជាងទឹកណានោះទេ។ ប៉ុន្តែបើយើងទទួលទានទឹករ៉ែធម្មជាតិច្រើពេក ឬលើសកម្រិត វានឹងបណ្តាលឱ្យយើងពុល ដែលអាចគំរាមកំហែងដល់អាយុជីវិតបានទៀតផង។ ជាចុងក្រោយ ទឹករ៉ែធម្មជាតិគ្រាន់តែជាជម្រើសមួយផ្សេងទៀត ដើម្បីបំពេញបន្ថែមសារធាតុចិញ្ចឹមដែលរាងកាយអ្នកត្រូវការតែប៉ុណ្ណោះ ដោយអ្នកមិនអាចទទួលទឹករ៉ែជំនួសទឹកធម្មតាបានរហូតនោះទេ៕ ប្រភព៖sanook

ចិនបង្កើនចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីច្រើនលើសលប់

0

ប្រទេសចិន ៖ ប្រទេសចិនបានពន្លឿនការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីដ៏ច្រើនលើសលប់ រហូតដល់ចុងឆ្នាំ២០២៣ និងលើសពីតម្រូវការប្រើប្រាស់ផងដែរ ។ ការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីដ៏ច្រើននេះ គេលើកឡើងថា វាមិនមែនជាការខ្ជះខ្ជាយទេ បើធៀបជាមួយឱកាស និងតម្លៃប្រកួតប្រជែង ដែលចិនបានដាក់គោលដៅដណ្តើមចំណែកទីផ្សាររថយន្តលើពិភពលោក ។Buying an EV in China Is Easy. Charging It Is a Different Story - Bloomberg

សារព័ត៌មាន Bloomberg រាយការណ៍ថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីឱ្យបានច្រើនជាងប្រទេសផ្សេងទៀតនៅទូទាំងពិភពលោក ។ ភាគីជាច្រើនបានបង្ហាញក្តីបារម្ភអំពីការចំណាយប្រាក់សម្រាប់គម្រោងនេះ ព្រោះពួកគេសម្លឹងឃើញថា ចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីអាចមានច្រើនសន្ធឹកសន្ធាប់លើសពីតម្រូវការ ។

ទោះយ៉ាងណា ប្រទេសចិនមើលឃើញថា ការចំណាយប្រាក់លើការដំឡើង ឬថែទាំស្ថានីយសាកថ្មរថយន្តអគ្គិសនី មានចំនួនតិចតួចណាស់ បើធៀបនឹងឱកាសផ្នែកទីផ្សារដែលមានតម្លៃរាប់លានដុល្លារអាមេរិក ។ ចិនជឿជាក់ថា ការសម្រេចចិត្តលើកនេះ នឹងធ្វើឱ្យចិនអាចដណ្តើមយកចំណែកទីផ្សាររថយន្តលើពិភពលោកកាន់តែច្រើនជាងមុន ។China's electric car charging draws worldwide competition -  Chinadaily.com.cn

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបង្ហាញថា កាលពីឆ្នាំ២០២២ ប្រទេសចិនបានដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនី ជាង៦៤ម៉ឺន៩ពាន់កន្លែងនៅទូទាំងប្រទេសចិន ។ ចំនួននេះច្រើនជាងសមាមាត្រនៃស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅលើពិភពលោក រហូតដល់៧០% ។

ក្រុមគាំទ្របណ្តាញស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ចិន (China Charging Infrastructure Promotion Alliance) រំពឹងថា ការដំឡើងស្ថានីយសាកថ្មទាំងនេះនឹងរីតលូតលាស់ជាបន្តបន្ទាប់ ។ នៅត្រឹមឆ្នាំ២០២៣ នឹងមានការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីសរុបចំនួន៩៧ម៉ឺន៥ពាន់កន្លែង ដោយចំនួននេះកើនឡើងទ្វេដង បើធៀបនឹងចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅលើពិភពលោករួមគ្នា ។China Is Racing to Electrify Its Future | WIRED

ចិន គឺជាប្រទេសមួយរីកចម្រើនបំផុតផ្នែករថយន្តអគ្គិសនីនៅលើពិភពលោក ។ កាលពីត្រីមាសទី៤ ឆ្នាំ២០២២ កន្លងមក ចិនបានលក់រថយន្តអគ្គិសនីក្នុងប្រទេសរបស់ខ្លួន ស្មើនឹង៨១% ។ លើសពីនេះ ចិនបានក្លាយជាប្រទេសនាំមុខគេក្នុងការផលិត និងនាំចេញរថយន្តអគ្គិសនីលើពិភពលោកទៀតផង ដោយចិនបានវ៉ាដាច់ប្រទេសអាល្លឺម៉ង់ ហើយចិនស្ថិតនៅក្រោមប្រទេសជប៉ុនតែមួយប៉ុណ្ណោះ ៕ ប្រភព ៖ Bangkok biznews

ចាយរាល់ថ្ងៃហ្នឹងមានដែរដឹងអត់ រូបិយបណ្ណ “រៀល” មានប្រវត្តិបែបណា?

0

ថ្វីបើមិនមានឯកសារយោងច្បាស់លាស់ ក៏ប៉ុន្តែប្រជានជនកម្ពុជាសម័យមុនមានជំនឿ ដ៏ពេញនិយមថាឈ្មោះរូបិយបណ្ណកម្ពុជា “រៀល” បានមកពីត្រីមេគង្គរៀល នៃទន្លេមេគង្គ។

កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម។ តែមុននឹងឈានដល់ចំណុចនេះ យើងគួរដឹងប្រវត្តិត្រួសៗខ្លះអំពីរូបិយវត្ថុជាតិរបស់យើង។ ទឹកដីកម្ពុជាយើងនេះ តាមរយៈការធ្វើកំណាយ គេឃើញថាមានប្រើប្រាស់កាស តាំងពីសម័យមុនអង្គរទៅទៀត។ហេតុអ្វីត្រូវគាំទ្រលុយរៀល? — LuyBook
លុះមកដល់សម័យអាណាព្យាបាលបារាំង រដ្ឋាភិបាលបារាំងបានបោះពុម្ពក្រដាសប្រាក់សម្រាប់ចាយរួមគ្នានៅនៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល ។ រូបិយវត្ថុនេះឈ្មោះថា”ព្យ៉ាស់”((Piastre)) ដែលមានចារឹកប្រាក់រៀលនៅលើក្រដាសប្រាក់នេះ។ ប្រាក់របស់ឡាវនិងវៀតណាម​ ក៏ត្រូវបានចារឹកនៅលើក្រដាសប្រាក់តែមួយនេះផងដែរ។

ប៉ុន្តែបន្ទាប់ពីទទួលបានឯករាជ្យពីអាណាព្យាបាលបារាំងកម្ពុជាបានចាប់ផ្ដើមគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឡើងវិញ។ នៅឆ្នាំ១៩៥៣រដ្ឋាភិបាលបានបោះពុម្ពកាស ចាររិកជាតម្លៃប្រាក់រៀលនៅលើនោះ។ តែក្រោយមកប្ដូរមកប្រើជាក្រដាសប្រាក់តែម្ដងចាប់ពីឆ្នាំ១៩៥៥ ។ ក្រដាសប្រាក់របស់យើងពេលនោះ មានចារឹកតម្លៃ ១រៀល ៥រៀល ១០រៀលនិង៥០រៀល។អាជីវករផ្សារធំថ្មី អះអាងថា ចង់បានលុយរៀលជាងលុយដុល្លារ ពីសំណាក់អតិថិជន  ដើម្បីចូលរួមលើកស្ទួយលុយរៀល - CNC News

តែដល់សម័យខ្មែរក្រហមប្រាក់រៀលត្រូវបានគេបោះបង់ចោលទាំងស្រុង។ ប៉ុន្តែក្រោយពីសម័យនេះ ត្រូវបានផ្ដួលរំលំប្រព័ន្ធធនាគារ និងរូបិយវត្ថុក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ធនាគារជាតិត្រូវបានបង្កើត ហើយនៅថ្ងៃទី២០ខែមីនាឆ្នាំ១៩៨០រដ្ឋាភិបាលបានសម្រេចដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ៕No photo description available.

 

អាហារសុខភាពទាំង ៧ ដែលអាចធ្វើឱ្យអ្នកឆ្អែតបានយូរ

0

អាហារញ៉ាំឆាប់ឆ្អែត ឬឆ្អែតលឿន មិនមែនមានន័យថា ញ៉ាំដោយបង្ខំ ឬញ៉ាំប្រញាប់ យកល្បឿនប្រណាំងគ្នានោះទេ។ អាហារដែលឆាប់ធ្វើឱ្យឆ្អែត ពេលញ៉ាំទៅគឺធ្វើឱ្យយើងមានអារម្មណ៍ថា ស្កប់ស្កល់ អស់អារម្មណ៍ញ៉ាំទៀត និងដាក់លែងចូល តែមិនដល់ថ្នាក់ហល់នោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារសុខភាពទាំង ៧ ដែលអាចធ្វើឱ្យអ្នកឆ្អែតបានយូរ៖

១.ផ្លែសារី៖ ដោយសារផ្លែសារីមានផ្ទុកសារធាតុចិញ្ចឹមដែលជួយការពារជំងឺមហារីក ជួយបំបាត់ភាពស្រេកឃ្លាន នឹងរួមចំណែកដល់ការថែរក្សាសរសៃឈាមឱ្យមានសុខភាពល្អ។10 Most Popular European Pears - TasteAtlas

២.ផ្លែក្រូចស្រស់៖ ការទទួលទានផ្លែក្រូចស្រស់ជួយឱ្យក្រពះឆ្អែតបានយូរ ព្រោះដោយសារវាសម្បូរទៅដោយជាតិសរសៃ ប្រហែល ៧០% នៃសារជាតិ pectin។Types of Oranges

៣.ដំឡូង៖ ការញ៉ាំដំឡូងជាមួយបាយ ឬអង្ករសម្រូប អាចធ្វើឱ្យអ្នកឆ្អែតបានយូរ ព្រោះដោយសារវាសម្បូរទៅដោយកាបូអ៊ីដ្រាត វីតាមីន និងសារធាតុរ៉ែ ដូចជា វីតាមីន C ប៉ូតាស្យូមជាដើម។How the potato came to India and conquered our lives | Condé Nast Traveller  India

៤.សណ្តែកក្រហម៖ សណ្តែកក្រហមត្រូវបានចាត់ថ្នាក់ជាអាហារប្រូតេអ៊ីនដែលស្មើនឹងការទទួលទានសាច់។ ដោយបរិមាណសណ្តែកក្រហម ១ ពែង ផ្តល់ប្រូតេអ៊ីនស្មើនឹងសាច់ ២ ក្រាម ដូច្នេះការទទួលទានសណ្តែកក្រហមជួយឱ្យរាងកាយទទួលបានកាឡូរីទាប ហើយថែមទាំងជួយឱ្យក្រពះឆ្អែតបានយូរទៀតផង។Thai Red Bean Coconut Dessert Recipe

៥.ពោតបារាំង៖ ពោតបារាំង គឺសម្បូរទៅដោយជាតិសរសៃប្រហែល ១០ ភាគរយ ដែលធ្វើឱ្យវាក្លាយជាអាហារដ៏ល្អសម្រាប់សុខភាពរបស់អ្នក មិនតែប៉ុណ្ណោះ ការទទួលទានពោតបារាំងក្នុងអំឡុងពេល សម្រកទម្ងន់ នឹងជួយអ្នកឱ្យទប់ទល់នឹងការឃ្លានពេញមួយថ្ងៃ។អត្ថប្រយោជន៍​សំខាន់ៗ របស់​ពោត​បារាំង ចំពោះ​សុខភាព​ - CEN

៦.ស៊ុត៖ ស៊ុត ក៏ជាអាហារសុខភាពដែលជួយឱ្យក្រពះឆ្អែតបានយូរផងដែរ ព្រោះស៊ុតមានប្រូតេអ៊ីនខ្ពស់ណាស់ដល់ទៅ ១០០%។ ប្រូតេអ៊ីនមានទាំងក្នុងផ្នែកសរបស់ស៊ុត ៥០% និងពាក់កណ្ដាលទៀតមានក្នុងផ្នែកលឿង។How to Boil Eggs Perfectly (Every Time) - Downshiftology

៧.ស្រូវសាលី៖ យោងតាមការសិក្សាបានឱ្យដឹងថា ស្រូវសាលីគឺជាអាហារល្អបំផុតសម្រាប់នារីៗ ក្នុងការតមអាហារ ព្រោះវាមានជាតិសរសៃ និងកាឡូរីតិច៕Wheat | Production, Types, Nutrition, Uses, & Facts | Britannica ប្រភព៖sanook

កម្លាំងអង្គភាពណាដែលបានបាញ់កម្ទេចដ្រូន ដែលបំពានចូលទឹកដីកម្ពុជា សម្តេចតេជោផ្តល់ជូន ២០ម៉ឺនដុល្លារ

0

នាពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បានចេញបញ្ជាដាច់ណាច់ឱ្យប្រើប្រាស់អាវុធគ្រប់ធុន បាញ់យន្តហោះគ្មានមនុស្សបើក ឬ ហៅថាដ្រូន ដែលហោះចូលមកទឹកដីកម្ពុជា ខណៈកាលពីយប់មិញមានយន្តហោះ ៥គ្រឿងទៀតបានហោះចូលមក។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ “ម្សិលមិញខ្ញុំបានចេញបងបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ជូនកម្លាំងឱ្យយុទ្ធភូមិភាគទី១ ដោះស្រាយបញ្ហា អំបាញ់មិញបញ្ជាហើយ អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ វង្ស ពិសេន ដំឡើងអាវុធគ្រប់ធុនទាំងអស់ នៅភូមិភាគទី១ ខណៈកាលពីយប់មិញ មានដ្រូនមក ៥គ្រឿងទៀត ក៏ប៉ុន្តែអស់លោកសូម្បីអាវុធផ្ទុះមួយគ្រាប់ក៏អត់ផ្ទុះដែរ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកត្រឹមយក CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធំនោះ ឥលូវឡើងទៅហើយ អាកាំជ្រួចសម្រាប់បាញ់យន្តហោះ ប៉ុន្តែវាមិនគ្រប់ទេ ដីរបស់យើងវាធំ ជួនកាលវាហោះគេច ចឹងទេអស់លោកដំឡើងទៅ កាំភ្លើងយើងតាំងពីអា ៣០មីលីម៉ែត្រ អា ១២ម៉ែត្រក៏ដាក់ អា ២៣ម៉ែត្រ ក៏ដាក់ និយាយរួមបាញ់តែម្ដង ចាប់ពីល្ងាចនេះទៅ បើលោកឯងមិនផ្ទុះអាវុធគឺមានរឿងជាមួយខ្ញុំ និយាយគ្នាឱ្យច្បាស់ អត់មានធ្វើស្លូតៗគេចូលប៉ុន្មានថ្ងៃត្រឹមតែបាញ់ ២ ៣ គ្រាប់ CKC ហើយយកទៅបាញ់ផេះអី។ យប់មិញចូលមក ៥គ្រាប់ទៀត អត់មានអ្នកបាញ់ ហើយដោយសារតែអត់បាញ់នឹងហើយទើបវាចេះតែព្រហើនចូល ចឹងលោកឯងដាក់សំណាញ់មេឃទៅ ធ្វើតាមក្បួនរបស់ខ្ញុំសំណាញ់មេឃ បាញ់ពីក្រោមចំណាយ ២លាន ២លានគ្រាប់ចោលទៅ គង់អីមិនត្រូវ”។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា៖”ខ្ញុំសូមព្រមានប្រទេសណាក៏ដោយ ដែលឱ្យយន្តហោះគ្មានមនុស្សបើកមកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា គឺបើយើងស៉ើបអង្កេតបាន គឺយើងប្ដឹងទៅអង្គការសហប្រជាជាតិ ហើយខ្ញុំសូមបញ្ជាក់ថា កម្លាំងអង្គភាពណាបាញ់ធ្លាក់ដ្រូន ១គ្រឿង ខ្ញុំជូន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីខ្ញុំចង់ដឹងថា ដ្រូនហ្នឹង វាចេញពីណាឱ្យប្រាកដ”៕

 

វៀតណាមកាត់បន្ថយពន្ធទំនិញ និងសេវាកម្មក្នុងឆមាសទី២ ឆ្នាំ២០២៣

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងមក សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមនឹងកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ពី១០% មកស្មើត្រឹម៨% ចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ។ ការកាត់បន្ថយពន្ធនេះដើម្បីគាំទ្រការលក់ទំនិញ និងអាជីវកម្មតាមគោលការណ៍ជំរុញសេដ្ឋកិច្ចជាតិ ខណៈសេដ្ឋកិច្ចវៀតណាមបានជំរុញតាមរយៈការនាំចេញកំពុងប្រឈមនឹងការធ្លាក់ចុះ ។Vietnam | History, Population, Map, Flag, Government, & Facts | Britannica

របាយការណ៍បញ្ជាក់ថា កាលពីអំឡុងសប្តាហ៍ទី៣ ក្នុងខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភាវៀតណាមបានអនុម័តកាត់បន្ថយពន្ធ (VAT) ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែផលិតផល និងសេវាកម្មមួយចំនួនមិនស្ថិតក្នុងច្បាប់នេះទេ ។ ការកាត់បន្ថយពន្ធ (VAT) គឺជាប្រធានបទសំខាន់មួយដែលស្ថាប័ននីតិប្បញ្ញត្តិវៀតណាមបានពិភាក្សាគ្នាក្នុងរយៈពេល២ខែកន្លងមក ។

ទោះយ៉ាងណា ក្នុងអំឡុងការពិភាក្សាគ្នានោះ សមាជិកសភាមួយចំនួនបានស្នើឱ្យកាត់បន្ថយពន្ធសម្រាប់ផលិតផលទាំងអស់ ដោយសារវិស័យជាច្រើនកំពុងប្រឈមនឹងបញ្ហា ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ រីឯសមាជិកសភាខ្លះទៀតបានស្នើឱ្យកាត់បន្ថយពន្ធផលិតផលចំនួន៥% និងអនុវត្តរហូតដល់ឆ្នាំ២០២៤ ។Vietnam: Freedom in the World 2021 Country Report | Freedom House

លោក Bui Wan Kue លេខាធិការរដ្ឋសភា និងជាប្រធានរដ្ឋសភាវៀតណាមថ្លែងថា ពួកគេបានយល់ព្រមកាត់បន្ថយពន្ធ (VAT) ចំនួន២% សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ។ ប៉ុន្តែវៀតណាមមិនអាចកាត់បន្ថយពន្ធឱ្យច្រើនជាងនេះទេ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់រដ្ឋាភិបាល ។

ក្រសួងហិរញ្ញវត្ថុវៀតណាមបញ្ជាក់ថា វិធានការកាត់បន្ថយពន្ធ (VAT) នឹងកាត់បន្ថយចំណូលពន្ធរបស់វៀតណាមអស់រាប់លានដុងនៅឆ្នាំ២០២៣ ។ លោក Ho Dak Pok រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្លែងថា ៖ «រដ្ឋាភិបាលគ្រាន់តែចង់បង្កើនអំណាចការចំណាយរបស់ខ្លួនក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដោយការកាត់បន្ថយពន្ធ (VAT)» ។15 best things to do in Vietnam - Lonely Planet

ប្រទេសវៀតណាមធ្លាប់បានកាត់បន្ថយពន្ធ (VAT) ជាបណ្តោះអាសន្នម្តងហើយ ដោយកាត់បន្ថយពន្ធពី១០% មកស្មើត្រឹម៨% ចាប់ពីខែកុម្ភៈ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ។ ចំណែកសេដ្ឋកិច្ចវិទូលើកឡើងថា វានឹងអាចជួយជំរុញសេដ្ឋកិច្ចវៀតណាម ដែលបានទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដកន្លងមក ៕ ប្រភព ៖ Bangkok biznews

តើប្រព័ន្ធប្រតិបត្តិការ Android និង iOS មួយណាមានភាពងាយស្រួលជាង?

0

បរទេស៖ យោងតាមស្ថិតិពី Green Smartphones ដែលជាអង្គការតាមដានទម្លាប់នៃការប្រើប្រាស់ទូរស័ព្ទដៃនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Android មានភាពងាយស្រួលជាងប្រព័ន្ធប្រតិបត្តិការ iOS ។ ការសន្និដ្ឋាននេះកើតឡើងបន្ទាប់ពីការស្ទង់មតិអស់រយៈពេល ១២ ខែដែលបានបញ្ចប់ក្នុងខែឧសភា នឹងបានធ្វើការវិភាគលើលទ្ធផលស្វែងរកសំណួរទូទៅជាងកន្លះលានរៀងរាល់ខែដែលសួរដោយអ្នកប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។iOS compatibility checker: Find the latest iOS version for your iPhone |  Macworld

ជាក់ស្តែងមានសំណួរចំនួន ២២៦,០០០ ទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការ Android ក្នុងមួយខែ ខណៈដែលចំនួន iOS មានរហូតទៅដល់ ៣៥៨,០០០ ដង ដែលប្រព័ន្ធប្រតិបត្តិការទាំងពីរនេះមានភាពខុសគ្នារហូតដល់ ៥៨% ឯណោះ។ សំណួរដែលគេសួរច្រើនបំផុតដោយអ្នកប្រើប្រាស់ Android គឺទាក់ទងនឹងរបៀបថតរូបអេក្រង់ ដោយមានការស្វែងរក ២៤,០០០ ក្នុងមួយខែ ខណៈដែល iOS មាន ៨៤,០០០ សំណួរ។

នៅក្នុងប្រតិបត្តិការប្រើប្រាស់ផ្សេងទៀត ដូចជារបៀបរារាំងទំនាក់ទំនង កត់ត្រាការហៅទូរស័ព្ទ ឬបម្រុងទុកឧបករណ៍ ក៏មានភាពខុសគ្នាខ្លាំងផងដែរ ដែលអ្នកប្រើប្រាស់ iOS តែងតែសួរបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សដែលព្យាយាមកំណត់ iPhone ឡើងវិញពីរោងចក្រគឺខ្ពស់ជាង Android ដល់ទៅ ៦២៦%។ ទន្ទឹមនឹងនេះ ការសិក្សាមួយផ្សេងទៀតពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ CIRP កាលពីខែមីនា បានបង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នៅសហរដ្ឋអាមេរិកមានទំនោរចង់ប្តូរទៅប្រើ iPhone កាន់តែច្រើន នេះបើយោងតាមស្ថិតិរបស់ Counterpoint ចំណែកទីផ្សារ iPhone នៅសហរដ្ឋអាមេរិកមានប្រហែល ៥២% និងទូរស័ព្ទ Android មាន ៤៨% ។Smartphone Android Parental Controls | Internet Matters
យោងតាម CIRP មានហេតុផលជាច្រើនដែលធ្វើឱ្យអ្នកប្រើប្រាស់ Android ចង់ផ្លាស់ប្តូរបន្តិចម្តងៗទៅកាន់ iPhone ដូចជាបញ្ហាសុវត្ថិភាព ប្រព័ន្ធអេកូបិទ និងកម្មវិធីចម្រុះជាច្រើនទៀត។ លើសពីនេះ កេរ្តិ៍ឈ្មោះរបស់ម៉ាក Apple ក៏ជាមូលហេតុដែលមនុស្សជាច្រើនចង់ប្តូរមកប្រើ iPhone វិញផងដែរ ៕ ប្រភព៖vnexpress

ប្រទះឃើញបាឡុងចិនហោះលើដែនអាកាសជប៉ុន និងតៃវ៉ាន់

0

សារព័ត៌មាន BBC បានចុះផ្សាយថា គេបានប្រទះឃើញបាឡុងរបស់ចិនហោះនៅលើដែនអាកាសប្រទេសជប៉ុន និងតៃវ៉ាន់ ដោយជប៉ុនបញ្ជាក់ថា មានបាឡុងហោះនៅលើដែនអាកាសរបស់ខ្លួន ហើយជប៉ុនកំពុងត្រៀមបាញ់ទម្លាក់បាឡុងនេះមកក្រោម ។ ប៉ុន្តែប្រទេសចិនមិនបានបញ្ជាក់ថា វាជាបាឡុងរបស់ខ្លួនទេ ។

កាលពីខែកញ្ញា ឆ្នាំ២០២១ ការិយាល័យអាកាសធាតុរបស់តៃវ៉ាន់ ក៏ធ្លាប់បានថតរូបបាឡុងដែលហោះនៅលើទីក្រុងតៃប៉ិផងដែរ ។ បើគេពិចារណាពីកម្ពស់ និងអង្កត់ផ្ចិតរបស់បាឡុងដែលប្រទះឃើញនោះចាត់ទុកថា វាស្រដៀងគ្នានឹងបាឡុងដែលហោះលើដែនអាកាសប្រទេសជប៉ុន និងអាមេរិក ។ បាឡុងនេះមានទំហំធំ ហើយផ្នែកខាងក្នុងរបស់បាឡុងបានបំពាក់ដោយឧបករណ៍ទំនើបជាច្រើន ដែលវាអាចប្រមូលទិន្នន័យពីបរិវេណខាងក្រោមបាន ។New images show suspected Chinese spy balloons over Japan and Taiwan -  report | The Independent

កាលពីដើមឆ្នាំ២០២៣ នេះ អាមេរិកធ្លាប់បានបាញ់ទម្លាក់បាឡុងស៊ើបការណ៍របស់ចិនម្តងហើយ ក្រោយពីអាមេរិកប្រទះឃើញបាឡុងចិនហោះលើដែនអាកាសបរិវេណឆ្នេរសមុទ្ររបស់ខ្លួន ។ នៅពេលនោះ ប្រទេសចិនអះអាងថា វាមិនមែនជាបាឡុងស៊ើបការណ៍សម្ងាត់អ្វីទេ គឺគ្រាន់តែជាបាឡុងសម្រាប់ប្រមូលទិន្នន័យផ្នែកអាកាសធាតុប៉ុណ្ណោះ ហើយអាមេរិកធ្វើហួសហេតុពេក ។

ទោះយ៉ាងណា ក្រសួងការបរទេសអាមេរិកជឿជាក់ថា ប្រទេសចិនបានបញ្ជូនបាឡុងស៊ើបការណ៍សម្ងាត់របស់ខ្លួនមកកាន់ដែនអាកាសអាមេរិក ដែលបំពាក់ដោយឧបករណ៍ និងអង់តែនជាច្រើន ។ ដូច្នេះ ហេតុការណ៍នេះបានធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងចិនរង្គោះរង្គើខ្លាំង ៕Chinese spy balloons also spotted over Japan, Taiwan: report ប្រភព ៖ Mono News

ផ្ទះសម្បែងរបស់ប្រជាជន ជាង៧ម៉ឺនខ្នង ត្រូវដុតបំផ្លាញនៅមីយ៉ាន់ម៉ា

0

រដ្ឋធានីណៃពិដោរ៖ វិបត្ដិដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើង ក្រោយពេលពួកយោធា បានរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ហើយឥឡូវនេះ មានសេចក្ដីរាយការណ៍ជាថ្មី អំពីកងទ័ពរដ្ឋាភិបាលសឹកនៃប្រទេសអាស៊ានមួយនេះ បានសម្លាប់មនុស្ស កើនដល់ជាង៤ពាន់នាក់ និង បានដុតផ្ទះបំផ្លាញផ្ទះសម្បែងរបស់ជនស៊ីវិល ជាង៧ម៉ឺនខ្នង។Charred bodies, burned homes: A 'campaign of terror' in Myanmar | Military  News | Al Jazeera

សារព័ត៌មាន The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ថា របាយការណ៍ ចេញផ្សាយ អំពីទិន្នន័យរបស់ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹង ថា ចាប់តាំងពីការផ្ទុះអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះមក កម្លាំងយោធានៃរបបសឹកមួយនេះ បានសម្លាប់មនុស្ស តាមរយៈការបង្ក្រាបដ៏ឃោរឃៅ កើនឡើងជាង៤ពាន់នាក់។ ស្របគ្នានេះកម្លាំងប្រដាប់អាវុធ នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដើរដុតបំផ្លាញផ្ទះសម្បែងរបស់ជនស៊ីវិល កើនឡើង ចំនួន ៧០ ៣២៤ខ្នង ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៣ នៅក្នុងរដ្ឋចំនួន១៣ និង តំបន់ចំនួន១៤។Hundreds of homes razed amid scorched earth campaign in Myanmar's Sagaing  region — Radio Free Asia

ក្រោមការដឹកនាំអំពើរដ្ឋប្រហារយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) កំពុងតែរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។ ការរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី បានជំរុញឲ្យផ្ទុះការតវ៉ាប្រឆាំងពាសពេញប្រទេស និង ការបង្ក្រាបយ៉ាងឃោរឃៅបំផុត ទើបឈានដល់ការបះបោរ ពីជនស៊ីវិល រត់ទៅកាន់អាវុធ នាំគ្នាចូលព្រៃ។ នៅតាមរដ្ឋជាច្រើន នៃប្រទេសអាស៊ានមួយនេះ តែងតែមានការវាយប្រយុទ្ធគ្នា ជាញឹកញាប់ រវាងកងទ័ពរបស់រដ្ឋាភិបាលយោធា និង ក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ រួមមាន ជនជាតិភាគតិច និង រដ្ឋាភិបាលស្រមោល ត្រូវបានបង្កើតឡើង ដោយតំណាងរាស្រ្ដ ដែលត្រូវបានបណ្ដេញចេញពីអំណាច។Myanmar Junta Has Torched Over 6,000 Civilian Homes Since Coup

បន្ថែមពីលើវិបត្ដិដ៏ធ្ងន់ធ្ងរ កំពុងតែកើតមានឡើង នៅក្នុងប្រទេសនោះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ថែមទាំងធ្វើព្រងើយកន្ដើយ ចំពោះការអំពាវនាវពីសហគមន៍អន្ដរជាតិ ប្រឆាំងនឹងការកាត់ទោសប្រហារជីវិត មកលើសកម្មជន គាំទ្រលទ្ធប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ រួមមាន លោក កូ ជីមមី (Ko Jimmy) និង លោក កូភីវ ហ្សេយ៉ា ថៅ (Ko Phyo Zeya Thaw)។More places of worship burned down by junta soldiers in Myanmar -  LiCAS.news | Light for the Voiceless

ជាមួយគ្នានេះ សមាគមជំនួយការអ្នកទោសនយោបាយ ហៅកាត់ AAPP កាលពីថ្ងៃទី២៦ ខែមិថុនា បានបញ្ចេញរបាយការណ៍របស់ខ្លួន ថា អំពើរដ្ឋប្រហារយោធា បានផ្ទុះឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យមនុស្សចំនួន២៣ ៥៩៨នាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមានជនរងគ្រោះ ចំនួន១៩ ២៥២នាក់ កំពុងតែស្ថិតក្នុងការឃុំឃាំងនៅឡើយ ខណៈជនរងគ្រោះចំនួន ៤ ៣៤៦នាក់ ផ្សេងទៀត ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ៕