សារព័ត៌មាន BBC បានចុះផ្សាយថា គេបានប្រទះឃើញបាឡុងរបស់ចិនហោះនៅលើដែនអាកាសប្រទេសជប៉ុន និងតៃវ៉ាន់ ដោយជប៉ុនបញ្ជាក់ថា មានបាឡុងហោះនៅលើដែនអាកាសរបស់ខ្លួន ហើយជប៉ុនកំពុងត្រៀមបាញ់ទម្លាក់បាឡុងនេះមកក្រោម ។ ប៉ុន្តែប្រទេសចិនមិនបានបញ្ជាក់ថា វាជាបាឡុងរបស់ខ្លួនទេ ។

កាលពីខែកញ្ញា ឆ្នាំ២០២១ ការិយាល័យអាកាសធាតុរបស់តៃវ៉ាន់ ក៏ធ្លាប់បានថតរូបបាឡុងដែលហោះនៅលើទីក្រុងតៃប៉ិផងដែរ ។ បើគេពិចារណាពីកម្ពស់ និងអង្កត់ផ្ចិតរបស់បាឡុងដែលប្រទះឃើញនោះចាត់ទុកថា វាស្រដៀងគ្នានឹងបាឡុងដែលហោះលើដែនអាកាសប្រទេសជប៉ុន និងអាមេរិក ។ បាឡុងនេះមានទំហំធំ ហើយផ្នែកខាងក្នុងរបស់បាឡុងបានបំពាក់ដោយឧបករណ៍ទំនើបជាច្រើន ដែលវាអាចប្រមូលទិន្នន័យពីបរិវេណខាងក្រោមបាន ។New images show suspected Chinese spy balloons over Japan and Taiwan -  report | The Independent

កាលពីដើមឆ្នាំ២០២៣ នេះ អាមេរិកធ្លាប់បានបាញ់ទម្លាក់បាឡុងស៊ើបការណ៍របស់ចិនម្តងហើយ ក្រោយពីអាមេរិកប្រទះឃើញបាឡុងចិនហោះលើដែនអាកាសបរិវេណឆ្នេរសមុទ្ររបស់ខ្លួន ។ នៅពេលនោះ ប្រទេសចិនអះអាងថា វាមិនមែនជាបាឡុងស៊ើបការណ៍សម្ងាត់អ្វីទេ គឺគ្រាន់តែជាបាឡុងសម្រាប់ប្រមូលទិន្នន័យផ្នែកអាកាសធាតុប៉ុណ្ណោះ ហើយអាមេរិកធ្វើហួសហេតុពេក ។

ទោះយ៉ាងណា ក្រសួងការបរទេសអាមេរិកជឿជាក់ថា ប្រទេសចិនបានបញ្ជូនបាឡុងស៊ើបការណ៍សម្ងាត់របស់ខ្លួនមកកាន់ដែនអាកាសអាមេរិក ដែលបំពាក់ដោយឧបករណ៍ និងអង់តែនជាច្រើន ។ ដូច្នេះ ហេតុការណ៍នេះបានធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងចិនរង្គោះរង្គើខ្លាំង ៕Chinese spy balloons also spotted over Japan, Taiwan: report ប្រភព ៖ Mono News