Home Blog Page 1627

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលការផ្ទេរក្លិបប្រដាល់គុនខ្មែរ របស់លោកគ្រូអេភូថង មករួមរស់ជាមួយ

0

អតីត​អ្នក​ប្រដាល់​ឆ្នើម អេ ភូថង ​​ដែលជាអ្នកគ្រប់គ្រងក្លិប​ប្រដាល់ អេភូថង គុន​ខ្មែរ តាំង​ពី​ដៃ​ទទេ​រហូត​ក្លាយ​ជា​ក្លិប​​ធំមួយ​​មាន​កូន​សិស្ស​ឆ្នើម​ៗ​ច្រើនរូបឡើងចេញទៅវាយលើឆាកអន្តរជាតិ។May be an image of 4 people and text

ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​ ពីលោកធ្លាក់ខ្លួនឈឺ ក៏បាន​ជួប​ការ​លំបាក​ជាច្រើន​ទាំង​​ហិរញ្ញវត្ថុ និងការ​រក្សា​កីឡាករ​ឱ្យ​ស្ថិត​នៅ កុំឱ្យទៅក្លិបផ្សេងគឺជាការលំបាកជាខ្លាំង ដល់ថ្នាក់លោក​ចង់​លក់​ក្លិប​ឱ្យទៅ​អ្នក​ដទៃថែមទៀត។

ប៉ុន្តែ​​ការ​ប្រឹង​ប្រែង​តស៊ូ​​លះ​បង់​ដើម្បី​​គុន​ខ្មែរ​ស្ទើរ​មួយ​ជីវិត​ទៅ​ហើយ​នោះ លោក អេ ភូថង​ មិន​ត្រូវ​បាន​គេ​មើល​រំលង​ឡើយ។ ពេល​នេះ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា​ ម្ចាស់​ក្រុម​ហ៊ុន​ ហ្គាឡាក់ស៊ី ណាវ៉ាត្រា បាន​សម្រេចទទួល​យក​ក្លិប​របស់​លោក អេ ភូថង ដោយ​រក្សា​ឈ្មោះ​​ដដែលគឺ “ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លិប”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFxlfUTlisrRWBpLZCHNKpmragccepxymBZpkepnC7xX7_-718pS8Aa-Lo4-gDJaZArjgaZD9KD7OUv78p5WGmU8TKYIRV4rYQxmalILQDyAlZK62ES3kL-c8O5J26JHPbbOK1kBrELLOhf_2jEaj_tEzf_0Mw3BpQxh2r5LHyeRLs2YRzvLAOskWFcyw/s960/eh-photong-club.jpg

ថុល សុភិទិ ជីវិតស្នេហាក៏សមប្រកប ឯបទចម្រៀងវិញមានអ្នកទស្សនាខ្ទង់លានសឹងតែគ្រប់បទ

0

តារាចម្រៀង ថុល សុភិទិ បង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងបន្ទាប់ពីបទចម្រៀងរបស់លោកទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនមានអ្នកទស្សនាខ្ទង់លានដង(M Views) សឹងតែគ្រប់បទនៅលើឆាណែលយូធូបរស្មីហង្សមាស ក្នុងនោះមានមួយបទមានចំណងជើងថា «មួយឆាវ» កើនដល់១៣M។ មិនត្រឹមតែអាជីពសិល្បៈជោគជ័យទេ ងាកទៅកាន់ជីវិតគូវិញភិទិ និង ម៉ានីន កាន់តែផ្អែមល្ហែម បើទោះជាបើកចំហចំណងស្នេហ៍ក្តីតារាចម្រៀងរូបនេះមិនធ្លាក់ប្រជាប្រិយឡើយ។No photo description available.

ជឿជាក់មហាជនស្គាល់ហើយតារាចម្រៀង ថុល សុភិទិ ជាតារាចម្រៀងមួយរូបរបស់ផលិតកម្មហង្សមាសដែលកើតចេញពីការប្រលងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ខណៈអំឡុងពេលប្រកួតតារាចម្រៀងរូបនេះទទួលបានទាំងការសរសើរនិងមតិរិះគន់ជាច្រើន។No photo description available.

ឆ្លងផុតមួយដំណាក់កាលនៃការប្រលង ភិទិ ត្រូវប្រឈមជាមួយរឿងអាស្រូវថ្មីនោះគឺការបើកចំហចំណងស្នេហ៍ជាមួយអ្នកលក់អនឡាញ ឡុង ម៉ានីន ដោយសារតែនាងជាស្រីមេម៉ាយ ធ្វើឱ្យហ្វេនៗ ភិទិ មួយចំនួនធំបង្ហាញការមិនគាំទ្រនិងរិះគន់ចំណងស្នេហ៍ពួកគេ រហូតខាងស្រីបានប្រកាសជាសាធារណៈបញ្ចប់ទំនាក់ទំនង ទោះបីជា ភិទិ បានបង្ហាញគោលជំហរ សុំឱ្យហ្វេនរបស់ខ្លួនគាំទ្រការសម្រេចចិត្តរបស់លោកក៏ដោយ។May be an image of 1 person and car

រឿងអាស្រូវស្នេហាបញ្ចប់ទៅមួយរយៈពេលខ្លី ទីបំផុត ភិទិ និងគូស្នេហ៍ ឡុង ម៉ានីន បានជម្នះវិលមកស្រលាញ់គ្នាម្តងទៀតថែមទាំងផ្អែមល្ហែមលើសដើម និងបើកចំហគ្រប់ពេលវេលា ហើយក៏ជាតារាប្រុសម្នាក់ដែលមិនលាក់បាំងជីវិតស្នេហាដូចតារាមួយចំនួនឡើយ។May be an image of 3 people
ស្នេហាក៏សមប្រកប ងាកមកកាន់វិថីសិល្បៈវិញ ភិទិ មានភាពជោគជ័យខ្លាំងបើទោះបីជាមិនមែនជាម្ចាស់ពានក្តីរាល់បទចម្រៀងរបស់លោកភាគច្រើនមានការគាំទ្រខ្លាំងផ្ទុះសឹងតែគ្រប់បទ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី២៦ ខែមិថុនា តារាចម្រៀងរូបនេះបានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងព្រមទាំងមិនភ្លេចអរគុណយ៉ាងធំធេងដល់មហាជន លោកគ្រូភ្លេង ដែលធ្វើឱ្យបទចម្រៀងរបស់លោកចុងក្រោយនេះមានការទស្សនារាប់លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0wtIWLKwj-OsOxMfRb5Qhff8KjpHa_bC1ny2zM9SjlXD-kEvV6tUjklj6FX-9EouakPcf_W88W-3RS-5UsKyfx5B_Ko1HggC-t4Alp7qBAHcy-FDBeD7UdUay1_717dBY1NweCDmPsjMRrrJBHY3XinrNFLlJ3SaEqR9Ko4FOrHPI9cHFpggUCfqUiPg/s2048/image_2023-06-28_08-23-52.png

ក្នុងនោះ តារាចម្រៀង ថុល សុភិទិ បានបង្ហាញបទចម្រៀងផ្ទុះខ្លាំងចុងក្រោយនេះមានដូចជា ៖
1.មួយឆាវ (13M) 2.ពេលនេះឆ្នាំមុន (6.1M) 3.ស្រលាញ់រកតែប្រុសបោក (3.9M)
4.ស្មោះទ្រង់ទ្រាយធំ (3.8M) 5.ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត (3.8M) 6.One night (621k)
7.ឆ្នាំនេះខ្ញុំមានសង្សាដូចគេហើយ (570k) និងបទ [អ្នកក្រោយ] ទទួលបាន 1M view រយៈពេល៤ថ្ងៃ ។ បន្ថែមពីលើនេះ ថុល សុភិទិ ក៏បង្ហើបថាលោកនឹងមានបទចម្រៀងថ្មីជូនជាកាដូរសម្រាប់មហាជនក្នុងពេលឆាប់ៗនេះបន្តទៀត ផងដែរ៕

ដល់វេន ចំប៉ីខ្មៅ វាយបកទៅជំទាវ ចន ច័ន្ទលក្ខណា រម្លឹកអនុស្សាវរីយ៍ជាមួយគ្នាកាលពីឆ្នាំ២០១៨

0

លោក យិន ហេង ហៅ ចំប៉ីខ្មៅ បានបង្ហោះវីដេអូចង់ឱ្យជំទាវ ចន ច័ន្ទលក្ខណា ហៅអ្នកប្រូម៉ូតផលិតផលហូបទុរេនដៀលអ្នកស្រែ Live សូមទោសជាសាធារណៈមានទាំងមេធាវីផងដូចទៅរឿងរបស់ខ្លួនកាលពីឆ្នាំ២០១៨ ដើម្បីកុំឱ្យមានភាពលម្អៀងអនុវត្តន៍ប្រកបដោយតម្លាភាព ព្រមទាំងបានបញ្ជាក់ថាមិនមែនជាការឌឺដងផ្លែផ្កាឡើយគ្រាន់តែចង់បានភាពយុត្តិធម៌សម្រាប់ខ្លួនតែប៉ុណ្ណោះ។May be an image of 1 person, blonde hair and text

មហាជនមួយចំនួនធំស្គាល់មកហើយថា ចំប៉ីខ្មៅ ជាបុគ្គលម្នាក់ដែលមានអ្នកស្គាល់ច្រើននៅលើបណ្តាញសង្គម ខណៈកាលពីដើមខែមិថុនា លោកក៏បញ្ចប់ការសិក្សាផ្នែកច្បាប់ផងដែរបន្ទាប់ពីឆ្លងកាត់រឿងខ្មៅងងឹតឆ្នាំ២០១៩ ត្រូវជាប់ទោសទណ្ឌ។May be an image of 1 person and smiling

អ្វីគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះនៅលើបណ្តាញសង្គម ចំប៉ីខ្មៅ បានរម្លឹករឿងរបស់ខ្លួនជាមួយជំទាវ ចន ច័ន្ទលក្ខណា ប្រធានសិល្បករកម្ពុជា ជុំវិញរឿងកាលពីឆ្នាំ២០១៨ជាមួយឧកញ៉ា ហេង ឡុង ដែលបាននាំខ្លួនLive សូមទោសមហាជនមានទាំងលោកស្រី ធី សុវណ្ណថា ចង់ប្តឹងរឿងដែល ចំប៉ីខ្មៅ និយាយប្រមាថឈុតតំណាងជាតិ “ទេពីស្រីសួគ៌ឦសានបុរៈ” ខណៈការ Live កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨មានទាំងមេធាវីផងដែរ។May be an image of 4 people and text

ចំប៉ីខ្មៅ បាននិយាយថា «ចង់ឱ្យ អ្នកនាង ចន ច័ន្ទ ហៅអ្នកប្រូម៉ូតផលិតផលហូបទុរេនដៀលអ្នកស្រែ មហាជនពេញប្រទេសប្រតិកម្មនិងមិនទទួលការសូមទោសរបស់បុគ្គលនោះមក Live សូមទោសជាសាធារណៈមានទាំងមេធាវីផងធ្វើឱ្យដូចកាលចាប់ខ្លួនLive កាលពីឆ្នាំ២០១៨ »។May be an image of 3 people, phone and text
ក្នុងនោះ ចំប៉ីខ្មៅ ក៏បញ្ជាក់បន្ថែមថាការស្នើរបស់ខ្លួនដែលចង់ឱ្យអ្នកបានប្រើពាក្យដៀលអ្នកស្រែមកLiveនេះមិនមែនចង់ឌឺដង ផ្លែផ្កាឱ្យជំទាវ ចន ច័ន្ទ ឡើយគឺគ្រាន់តែចង់ឱ្យមានការអនុវត្តន៍ដូចគ្នាដោយមិនមានភាពលម្អៀងតែប៉ុណ្ណោះមិនមែនអនុវត្តស្ដង់ដារ២ផ្សេងគ្នា រវាងអ្នកក្រគ្មានស័ក្កិយសនិង អ្នកមាន ស្ថិតក្នុងសង្គមតែមួយឡើយ៕

ជើងឯកថ្មីមកដល់ហើយ! realme C53 ស្មាតហ្វូនកម្រិតថវិកាចេញលក់ជាផ្លូវការហើយ!

0

ជើងឯកថ្មីមកដល់ហើយ! realme C53 ស្មាតហ្វូនកម្រិតថវិកាចេញលក់ជាផ្លូវការនៅកម្ពុជាជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W ​អង្គផ្ទុកទិន្នន័យធំ128GB និងការឌីសាញបែបជើងឯកពណ៌មាសភ្លឺផ្លេកកម្រាស់ស្តើងត្រឹមតែ 7.49 mm

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiistlIpXA3Xewl2BQ6mC5VFyW0WHriEwL5qSr6EM6aaAAsf9ICXN3nnZAZdrSs2WJDSp4fnJkufmN-LJT4ng3wGjRN6llqOZFA0occzxQAwuY7vhogOPEtlR3SlLhyypgVGGy_3Dbz1bdK_IIJ6NXLMmSP7MrilOnbZSstsVClnQjEJS-JC71V29hatpY9/s656/Picture1.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgea4QGo1IyZty0BTetQBV5Uoxbckv6G2sEBv3FjO2LE3dWVmxUZTu7qxuanD9SIG9BwDpUUD2x3OpQmtK7tDeYGiJTT9KNJ74EQPtBAORsACIJCcRrWoEwzuQXu9zKK6wdne52tp2YlZ5fqOWyez0pIxjsLiyWuyXDwQwUBBtPdPzSyFIM7FppgQhO4Ybg/s656/Picture2.pngថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2023 – realme ប្រេនស្មាតហ្វូន ដែលរីកចម្រើនខ្លាំងជាងគេលើពិភពលោក បានប្រកាសជាផ្លូវការនូវ realme C53 ។ realme C53 ដែលជាអ្នកស្នងតំណែងជើងឯក ដោយកំណត់ឡើងវិញ នូវអ្វីដែលទូរស័ព្ទកម្រិតថវិកាអាចធ្វើបាន។ realme C53 ជា​ស្មាតហ្វូនដែលនឹងផ្លាស់ប្តូរមុខមាត់ថ្មីនៃ​ស្មាតហ្វូន​កម្រិតថវិកា។ ជាមួយនឹងការមកដល់នៃជើងឯក realme C53 នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានដែលប្រកាសចេញជាផ្លូវការក្នុងទីផ្សារកម្ពុជា មានការចូលរួមពីសំណាក់បុគ្គលជាជើងឯកក្នុងវិស័យកីឡានិងបវរកញ្ញាផងដែរ។ លោក ផុល រតនៈ ជាជើងឯកកីឡាករបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយប្រាក់ក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានក្រុមហ៊ុនទូរស័ព្ទ realme ជ្រើសរើសជាតារាថតបង្ហាញម៉ូដទូរស័ព្ទ realme C53 ដែលជាជើងឯកថ្មីខាងសាកថ្មលឿន 33W មាន RAM បន្ថែមរហូតដល់ 12GB និង​អង្គផ្ទុកទិន្នន័យធំ128GB ការឌីសាញបែបជើងឯកបង្កប់ពណ៌មាសភ្លឺផ្លេកកម្រាស់ស្តើងត្រឹមតែ 7.49 mm និងមាន Mini Capsule ទៀត! realme C53 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃពិសេស $169 សម្រាប់ 6+6GB+128GB។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBap81lsIeMXea5xjFyX3BOpO-moQijPuUj6R7doF34uq4D6NDb6ESUnuYpmpyAzXj-dCVaXhjjQ6er8I_dHZV-n79mL7CaXNimjq8TMJ3ILFY-hl4wgoY4T3VR5m9yElMw9pDATuVesw7lWuDAr9jj8bQrwqoLTvq4uubU1NmsafRLbEFUPiCGJtqIpuJ/s635/Picture3.png

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvmtf92msaGwZtiCbbDQ-odUkvyyJQ8_Ul2hxSKWmU3ZAeOxlhTC_oFAFD8EBQ1Q-t781spy-j0ttSPtYmvYKTvEp7r8R1NN5VwG74qnbepPt5InlKuqxdNl7Y0r0c-MgiQ4FwMCt80JuC_wCnj6Spt_T2BMeUyv_FkXoLL9-cPc4vOTV1Go47xHJ6gXMl/s5184/IMG_0169.JPG

មិនតែប៉ុណ្ណោះ ក៏មានវត្តមានបវរកញ្ញា  ឃឿន ប៉ូលីកា ជាជើងឯកម្ចាស់ម្កុដជ័យលាភីលេខ ១ ក្នុងកម្មវិធី Miss Preteen Junior Idol World 2023 និងបវរកញ្ញាឌៀប សូហ្វីរ៉ា លំដាប់រងទី២ក្នុងកម្មវិធី Little Miss Junior Idol 2023 ដែលបានចូលរួមជាតារាបង្ហាញម៉ូដទូរស័ព្ទក្នុងកម្មវិធីសន្និសីទសារព័ត៌មានរបស់ទូរស័ព្ទដៃrealme C53 ផងដែរ។ កញ្ញាទាំង២ដួង ពិតជាពេញចិត្តនូវការរចនាដ៏ទាន់សម័យរបស់ C53 ដែលពិតជាស័ក្តសមឥតខ្ចោះសម្រាប់យុវវវ័យសម័យថ្មី។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ2h5nySlOCxTeZtPDQDJQnq9iImUwO1oVOabIhwTYREFp0AH8uCPLeGDTosigLHIYBEpKr6tQpxmvep71EI-Ai9pdIWf6EgquemKkkrg6B2oVEMMX_rklTZ4N_tvqqV7Iwj3lO7l9blVB_KZzAgIDmFx3u4fwJQk3mf4PZYx5RGlmyuLo9NOrYS3coDae/s593/Picture5.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWj4sunwC3hkARbEr-QoEsQ2jiV0N4XueJ2chYGT-B_eax7p1XGzpB4lb5UNvfePbe4W4_2TaeRVCJdXh1zS6rTGSFU-EbgwMeF2j7XyLf9bEqsbmzkBDnM8BEnblMk8PuiiQzBjIV9eoHxYGI5QuR2Dc5atpYtEHGO90u-puiiqOHUg4fvi_S3yGUaazH/s1280/2023-06-27%2021.54.47.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4fpdw7XBfd6feXRoBaHjxsXxcMeUK6DEB06um19voxEVEx42RXQsDf8kIGa-iWqqMbHZOQDMHFX3bKHjGeVHs9-Ha6_vcQMBDRE3PJBfVHxRk1ENYQI0dSyDid7x2p6KbjMYD_ph9zGJJ_voP0gRAbWHo6KwOeGQytaKC-zvMTwSE3Zggc6QfruHaLM0T/s522/Picture7.png

ស្មាតហ្វូនដែលផ្លាស់ប្តូរមុខមាត់ថ្មី នៃ​ស្មាតហ្វូន​កម្រិតថវិកាជាមួយលក្ខណៈសម្បត្តិពិសេស 3 ដែលត្រូវដឹង

ក្រោមយុទ្ធសាស្រ្តធ្វើឱ្យប្រសើរឡើងនៃស៊េរី C នោះ realme C53 នៅតែបន្តបេសកកម្មដើម្បីផ្តល់នូវលក្ខណៈពិសេសនាំមុខគេ ក្នុងកម្រិតតម្លៃនេះជាមួយការសាកថ្មលឿន ទំហំផ្ទុកធំ និងការរចនាបែបទាន់សម័យ។ ដើម្បីជួយសម្រួលដល់បទពិសោធន៍ប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ realme C53 នឹងបញ្ចប់យុគសម័យការសាកថ្មយឺត ដោយផ្តល់ជូននូវការសាកថ្មលឿន 33W (33 វ៉ាត់)​SUPERVOOC ដំបូងគេស្ថិតក្នុងកម្រិតតម្លៃ ដែលចំណាយពេលត្រឹមតែ 31 នាទីដើម្បីសាកដល់ 50% ។ បើប្រៀបធៀបទៅនឹងការសាកថ្ម 10W របស់ C33, ទូរស័ព្ទ C53 បានបង្កើនល្បឿនសាករបស់វា 100% ។ ជាមួយនឹងថាមពលថ្មធំ 5000mAh C53 ផ្តល់នូវការសាកថ្មដោយគ្មានកង្វល់ ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ប្រចាំថ្ងៃកាន់តែប្រសើរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghYEZxb2oRqPUsfo4RrX6hxsE95JULIwzT9LzRlLJYXOefq2QAlipkftFrIutYdVCddgzi6fk_AQNNUskh5fRlBFxaqs2UrlH0VSqUVSQoSfZAivRfFPTNihoGHZyuviewgRs7bcHLpv7NzlGFlxlqnBHyxCG7C2_TBb-x1XyDLMVg35ncNUbPQ5WojAwB/s1280/2023-06-27%2021.54.21.jpg realme C53 បំពាក់បន្ទះឈីប T612 octa-core ភ្ជាប់ជាមួយ RAM បន្ថែមរហូតដល់ 12GB និង ROM 128GB ដែលជាអង្គផ្ទុកទិន្នន័យធំជាងគេនៅក្នុងកម្រិតតម្លៃនេះ។ realme C53 អាចពង្រីក RAM 6GB បន្ថែម សរុបទំហំ  12GB ដើម្បីរីករាយជាមួយ RAM 12GB ដែលអាចឱ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែរលូន។ លើសពីនេះទៅទៀត C53 គាំទ្រស៊ីមកាត 2 Nano និងកាត MicroSD 1 ក្នុងពេលតែមួយ ដែលអាចបន្ថែមទំហំផ្ទុករហូតដល់ 2TB ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUHZ5DZtkryuvWfgQ4P3qrH7mCEoq5Tmx1UO_P0af8q9bY53tptQ8X-1aUiZRUEf-_1NuI0Ok0DoFvGzswbIOY2KzwQgMuYMms1LNk5M2HtPCLaUgyaIJ-5Bek2IgAOFWtRtQ4-CEeotOdGNDkqzgrmNC3VFIoKEradHMmkUtBn-saUaBPY5G_DzdGizYt/s974/Picture12.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP5I7Slwf9xfF8xvtvsuflo8dlTPisVCmdlV6880hbh9ADcjnbxZKm2-WjP-xyFbLnw_FdCDdTlaYWdH4omv05AwboOWb36ugckNrSEEpjwXdGuYyqFRAuX7SLjrDX7grXa4EM2kO8_dV1x1iSaoqGXVMICbiJtK6MkVFRsTfR4Rw3nXmDJFjc1eidhRWT/s602/Picture11.pngតាមរយៈការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធខាងក្នុងរបស់វា realme C53 ផ្តោតសំខាន់ក្លាយជាស្មាតហ្វូនកម្រិតថវិកា ដែលត្រូវបានរចនាល្អបំផុតជាមួយនឹងតួខ្លួន 7.49mm ស្តើងបំផុតនៅកម្រិតតម្លៃនេះ ដូចជានៅក្នុង realme C Series ផងដែរ។ ជាមួយនឹងគែមជ្រុងរាបស្មើរបស់វា C53 ផ្តល់នូវផាសុកភាព និងអារម្មណ៍ងាយស្រួលចាប់កាន់នៅក្នុងដៃ។ ចំពោះផ្នែកខាងក្រោយរបស់ C53 វាត្រូវបានរចនាជាមួយនឹងការរចនា Shiny Champion ដែលភ្ជាប់មកជាមួយពណ៌ Champion Gold និង Mighty Black។ វាយនភាពបន្ទាត់ពណ៌មាស និងឥទ្ធិពលពន្លឺពណ៌មាសនៅផ្នែកខាងក្រោយ ប្រហាក់ប្រហែលនឹងខ្សែបូពណ៌មាស និងពន្លឺ ដែលរំលេចនូវពេលវេលាជើងឯកនិងអារម្មណ៍នៃមោទនភាពជើងឯក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8XQNOSGnPdfKSC6hba4iNt31HooOi2TEXTzN9E_U2nrAzzCoV1kis4K4DgZL9RTbrUjlQS54zXXSVzrPNH_3FRyw8igWEvP3Pb8v_TVxl8VpDeoowrRE6p-R7J6oF1-KD455yEnFXYUQXa6GPmiwuDNzBcboPEKTCN-v3aCNjgW8vOlspPN9UfyV2NykV/s864/Picture13.pngកាមេរ៉ា AI 50MP, អេក្រង់លាតពេញ  6.74″ ល្បឿនអេក្រង់រលូន 90Hz និង Mini Capsule

នៅក្នុងផ្នែកកាមេរ៉ាខាងក្រោយ C53 មានកាមេរ៉ាគោលទំហំ 50MP! លើសពីនេះ C53 អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតរូបភាព តាមស្ទីលដែលពួកគេពេញចិត្ត ជាមួយនឹងមុខងារ ថតរូបប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ realme ក៏មានបំពាក់បច្ចេកវិទ្យា Mini Capsule ដំបូងបង្អស់របស់ Android នៅលើ C53 ដែលសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងការបង្ហាញដំណឹង និងរុំជុំវិញកាមេរ៉ាខាងមុខ សម្រាប់ការជូនដំណឹង។ វាអាចបង្ហាញពណ៌ផ្សេងគ្នានៃពន្លឺសម្រាប់ស្ថានភាពថ្ម – ពណ៌បៃតងបានសាកពេញ ពណ៌ខៀវកំពុងសាកថ្ម និងពណ៌ក្រហមថ្មទាប។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍មុខងារពីរបន្ថែមទៀត នៃការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហានតាមរយៈ OTA។ ទាក់ទងនឹងការចេញផ្សាយបន្ថែមទៀត realme បានបញ្ជាក់ថា Mini Capsule នឹងមានសម្រាប់ផលិតផល C Series ទាំងអស់នៅឆ្នាំនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDFRT07OKOaOt12qMxaFdCDfAieHhszdUQVRNy32NTncy24WGI0b5W-rrDo4Xj3VXUWxvtfdRw77XVcU2aD66KEiQKgar0x98QW__Fb-rKssUx2ZP-hHoNNICrnVyN8XHj7P7WYfl2e61y8D23_MaoOZ76v0giwWdv4oTR713HJbEYzcpmtvYzKPPSBqw0/s625/Picture14.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioO7u86kbjfeHT3dzzpiFVkffVWk3hdgr6qM_n_5_oH22Ej5qvuvGiezlPY5PtRndbTeerIAxKYQ4Uwd55sR7117aNxQML8u3-TnJnam2Znlf-e7tZ5jo45A2Y5xkzNOLuoqAMJivnEUCZ0-YM9n3wAoDSV1YcbUbtdbpF27ncYfIzMiU8E0CXE-jCG2Xc/s622/Picture15.png

លើសពីនេះទៅទៀត C53 ត្រូវបានបំពាក់ដោយឧបករណ៍បំពងសម្លេង UltraBoom 150% ស្កេនក្រយៅដៃចំហៀងរហ័ស​ ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ប្រើប្រាស់យូរអង្វែង realme C53 ប្រកាន់ខ្ជាប់នូវការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីនាំមកនូវគុណភាពកម្រិតខ្ពស់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXcS17z1IIcbO3t526FeyB44Qtts7hcpegZVahYfMDJafPJ515KF46OJ0TWSC_IsEYlvnXjxpQj4tDHiYr4xYpiDzrKIEmq5z_oE5qGVXPYHBFkBC2WnDItAZFYcFbtGrDZC2SugCFFTeIBXbdboiAL9hFRsvEiU7dGSMn8hdU6GlCKJ8bLBz5fJzx5k5g/s1280/2023-06-27%2021.54.16.jpgក្នុងនាមជាអ្នកផ្លាស់មុខមាត់ថ្មីនៃ ស្មាតហ្វូនកម្រិតថវិកា C53 ផ្តល់នូវលក្ខណៈពិសេសបី ដែលលើសពីការរំពឹងទុក ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ និងបង្ហាញពីស្មារតីនៃ “ជើងឯក” ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV24hekaSw4kOpoacvEdwQ01-Y-5RuyIn16Cs_iq-dpyNozizg3QuQoOhxi2TuBHCOtIoPiM48H5VnYArZgMkuzAdoHGx1gTM-1s_go9RQCfl2gQeWKw9u_pYkgi7Lh3QzKt4kLgJhs-p0VmofOEQ2fM5F76ChW-4H5iktWCTglDZG61ky0HUKnlXUI9yx/s643/Picture18.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8JGr9WGjvWPo1GBe82kYcSW_XrwnotxRiacEgr9fRWzl_uqgGXcRxpd8zigDxLh7woLZCiR14xJCL3zZi5dkyP5xz2QaGpdxieTxxMjE2nZojg5tqQIHHgNPIE3sTrEh-jWSVTdno8FM2_W2WTI9sLAG0n4M2v0VavnCLbb-o4aG989kSqsjyweY1M5jR/s5184/IMG_0177.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRFVF-brxfmq04T-OcNlpCEXSvtTVb07XFZx2qB8HadrttYiCETpjqoiimmr9E1vi6m1iPoSxS5eGxlEMZ0DfnkQKZNwyGfD35ref_e-N9_bpt2jtAbgV_y6cXwNBluJdVf8G2fvikot5Mx24eGV4dDwdcWZehujFcp2sqlKhFXNnAR79A9VfXBHXj7tjm/s527/Picture10.png

 

ទីបំផុត វណ្ណដា ព្រមទម្លាយរូបភាពគូជាមួយស្រីស្អាត ឡូរីន ហើយ

0

ទីបំផុតពាក្យចចាមអារ៉ាមស្នេហារវាងតារាចម្រៀង វណ្ណដា និងស្រីស្អាត ឡូរីន បានក្លាយជាការពិតហើយក្រោយពីតារាប្រុសរូបនេះហ៊ានទម្លាយរូបថតជាគូជាមួយគ្នាបង្ហោះនៅStory Facebook ផ្អើលទាំងល្ងាចតែម្តង ខណៈរូបភាពដែល វណ្ណដា បង្ហោះបិទម៉ាស់ជាប់ដៃមនុស្សស្រី និងជាប់សក់ អ្នកគាំទ្រសន្និដ្ឋានថាក៏ជាស្រីស្អាតឡូរីនដែរ។May be an image of 1 person

ដូចមហាជនជ្រាបមកហើយថាកន្លងមកនេះពាក្យចចាមអារ៉ាមស្នេហាតារាចម្រៀង ម៉ាន់ វណ្ណដា និង ស្រីស្អាត ឡូរីន មានស្រុកកំណើតនៅខេត្តព្រះសីហនុដូចគ្នា ផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈគេចាប់បានដំរួយជាច្រើនដែលពួកគេបណ្តើរគ្នានៅតាមទីផ្សារសាធារណៈរួមទាំងនៅក្នុងផ្សារទំនើបជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV-SOWd9SHpMM4IV-hlTdWKHTp-vYu0ddgyhGXQAwqrixlSqdqsq-VKBqQvGxIDmnpq5MKkvNRBkXxOspswqMJae4gOmnHjLm2imSegTb48mj0ApALn46NfmsA4gyc5BFpgS79erByJg2B6wxzl4cjhRjYXw6ZUpcgM1NvzUhh6TkjhsmKjqgAxRiQK60/s817/Capture%20(25).PNG

ទីបំផុតគ្រប់យ៉ាងបានក្លាយជាការពិតហើយទោះបីជាមិននិយាយពេញមាត់ថាជាគូស្នេហ៍ តែនៅល្ងាចថ្ងៃទី២៧ ខែមិថុនា នេះ វណ្ណដា បានបង្ហោះ Story រូបភាពគូជាមួយស្រីស្អាត ឡូរីន បង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងទាំងល្ងាចតែម្តង។ ជាមួយការបង្ហោះ Story ជាមួយ ឡូរីន វណ្ណដា ក៏បានបង្ហោះរូបភាព២សន្លឹកបិទម៉ាស់ផងដែរនៅលើបណ្តាញសង្គមដែលជាប់ដៃមនុស្សស្រី និងរូបភាពគេងកើយទ្រូង ហើយហ្វេនៗក៏សន្និដ្ឋានថានារីក្នុងរូបនោះក៏ជា ឡូរីន ដូចគ្នា។May be an image of 1 person

រូបភាពទាំងអស់នេះហើយបញ្ជាក់យ៉ាងច្បាស់ថា ពួកគេទាំងពីរនាក់ពិតជាផ្តើមស្នេហ៍ជាមួយគ្នាពិតមែន ដោយអ្នកគាំទ្រខ្លះបង្ហាញការសប្បាយចិត្ត និងអ្នកខ្លះទៀតសម្តែងអារម្មណ៍ឈឺចិត្តស្អិតទ្រូងក្នុងន័យលេងសើចផងដែរ ពេលឃើញអាយដលរបស់ខ្លួនមានស្នេហា។ ចំណែកឯគូស្នេហ៍ថ្មីរបស់ វណ្ណដា រូបនេះក៏ទទួលបានការគាំទ្រពីសំណាក់ហ្វេនៗដូចគ្នាព្រោះនាងមិនត្រឹមតែមានសម្រស់ស្អាតទេថែមទាំងចេះធ្វើម្ហូបបានយ៉ាងជំនាញដែលជាចំណុចមួយ វណ្ណដា ធ្លាប់បាននិយាយថាចង់បានគូអនាគតពូកែធ្វើម្ហូប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFglyCd-cj2T9yyWA3tjoKnay8FUxNCfOc6hsVbKQF-QADuMLszPYomWFJTkFUOVr_F2vFfcbIHqJcXpOo5mvqPpcen9ZhS5S3yxKRY1_3z6wZVCntw5fK6Idk1VVoA916lwUudn7gu2Oy_JRhBnYV8xemE0T0WsGXiV7r-GJ29r9AX2obPPL94L-12o/s1280/photo_2023-06-27_16-38-35.jpg

ត្រីបាឡែនជាង ១,០០០ ក្បាលត្រូវបានងា..ប់ជាបន្តបន្ទាប់ដោយសារ…

0

បរទេស៖ ទោះបីជាមានការហាមប្រាមអន្តរជាតិក្នុងឆ្នាំ ១៩៨៦ ក៏ដោយ ក៏ត្រីបាឡែនមួយចំនួនធំត្រូវបានមនុស្សបរបាញ់សម្រាប់គោលបំណងពាណិជ្ជកម្មជារៀងរាល់ឆ្នាំ រួមទាំងប្រភេទសត្វជិតផុតពូជដែលបានចុះបញ្ជីក្នុងសៀវភៅក្រហមផងដែរ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កសិកម្ម និងនេសាទរបស់ប្រទេសអ៊ីស្លង់ បានប្រកាសបញ្ឈប់ការនេសាទត្រីបាឡែន បន្ទាប់ពីរមានបាយការណ៍ពីអាជ្ញាធរចំណីអាហារ និងបសុព្យាបាលបានរកឃើញថា ការបរបាញ់មិនអនុលោមតាមច្បាប់សុខុមាលភាពសត្វរបស់ប្រទេស។Faroe Islands Whale Slaughter Begins - One Green Planet

អ៊ីស្លង់ គឺជាប្រទេសមួយដែលនៅតែធ្វើសកម្មភាពនេសាទត្រីបាឡែន រួមជាមួយនឹងប្រទេសជប៉ុន និងន័រវេស ទោះបីជាមានការហាមឃាត់ជាអន្តរជាតិដែលណែនាំដោយគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) ក្នុងឆ្នាំ ១៩៨៦ ក៏ដោយ។ ក៏ថ្មីៗនេះត្រីបាឡែនជាង ១,០០០ ក្បាលត្រូវបានងាប់ដោយសារបរបាញ់ ដើម្បីធ្វើពាណិជ្ជកម្ម ព្រោះគេជឿថា សាច់ត្រីបាឡែនគឺជាអាហារបំប៉នដ៏អស្ចារ្យមួយក្នុងការការពារជំងឺវង្វេងយ៉ាងមានប្រសិទ្ធភាពបំផុត។Faroe Islands authorities defend actions after entire pod of whales  massacred turning sea red with blood - World News - Mirror Online

យោងតាមទិន្នន័យរបស់ IWC មុនពេលហាមឃាត់ មនុស្សបានសម្លាប់ត្រីបាឡែនពី ៦,០០០ ទៅ ៧,០០០ ក្បាលក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០២១ ត្រីបាឡែនចំនួន ១,២៨៤ ក្បាលត្រូវបានសម្លាប់នៅជុំវិញពិភពលោក ដែលក្នុងនោះ ៨៨១ ក្បាលគឺសម្រាប់គោលបំណងពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើននៅលើពិភពលោកនៅតែបន្តការនេសាទខុសច្បាប់ ឬធ្វើការបរបាញ់សត្វដដែល៕ ប្រភព៖vnexpress

ពូទីន ជ្រើសរើសអតីតចោរបន្ល់ធ្វើជាមិត្ត ទើបងាកមកខាំខ្លួនឯងវិញ

0

រដ្ឋធានីមូស្គូ៖ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ជាអតីតអ្នកទោស មុននឹងក្លាយជាថៅកែភោជនីយដ្ឋាន ហើយបានក្លាយជាមនុស្សជំនិតមួយរូបរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ប៉ុន្ដែឥឡូវនេះ គាត់បែរជាដឹកនាំកម្លាំងទាហានស៊ីឈ្នួល Wagner បង្កឲ្យមានវិបត្ដិដ៏ធំ នៅក្នុងប្រទេសរុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ជាស្ថាបនិករបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group មានមូលដ្ឋាន ស្ថិតក្នុងប្រទេសរុស្ស៊ី និង ជាមនុស្សជំនិតមួយរូបរបស់លោក ពូទីន ។ បុរសវ័យ៦២ឆ្នាំរូបនេះ ជាអតីតអ្នកទោស ក្រោមការចោទប្រកាន់ពីបទប្លន់ និង ការវាយប្រហារ នៅក្នុងអំឡុងឆ្នាំ១៩៨១ នាអំឡុងសម័យសហភាពសូវៀត នៅមិនទាន់ដួលរំលំនៅឡើយ។Putin's Chef' Has His Fingers In Many Pies, Critics Say : NPR

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ត្រូវបានតុលាការសម័យសហភាពសូវៀត កាត់ទោសឲ្យជាប់គុក រយៈពេល១២ឆ្នាំ។ ប៉ុន្ដែក្រោយពេលគាត់បានចេញពីគុកមក គាត់ក៏បានបើកភោជនីយដ្ឋានមួយ នាអំឡុងទសវត្សរ៍ ឆ្នាំ១៩៩០ ស្ថិតក្នុងទីក្រុងសាំងពែរធើសប៊ឺក (Saint Petersburg) ជាទីក្រុងធំលំដាប់ទី២របស់រុស្ស៊ី នៅតាមឆ្នេរសមុទ្របាល់ទិក (Baltic)។ លុះក្រោយមក គាត់បានស្គាល់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin)។

ការទំនាក់ទំនងកាន់តែជិតសិ្នទ្ធជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង បានជំរុញឲ្យគាត់ កាន់តែរះខ្ពស់ឡើង នៅក្នុងឆាកនយោបាយ រហូតបានកាន់តំណែងខ្ពស់ ក្លាយជាអភិបាលរងទីក្រុងសាំងពែរធើសប៊ឺក នាពេលនេះ។ ចំណែក អាជីវកម្មផ្គត់ផ្គង់អាហាររបស់គាត់ ក៏បានឈ្នះលើការចុះកិច្ចព្រមព្រៀង ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ រហូតធ្វើឲ្យគាត់រកប្រាក់ចំណូលបានច្រើន ហើយថែមទាំងទទួលបានឈ្មោះហៅក្រៅមួយទៀត ថា «ជាមេចុងភៅរបស់លោកប្រធានាធិបតី ពូទីន»។Putin's Chef' Has His Fingers In Many Pies, Critics Say : NPR

ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានចាប់ផ្ដើមបង្ហាញសកម្មភាព ជាលើកដំបូង នៅក្នុងឆ្នាំ២០១៤ ស្របពេលការផ្ទុះឡើង នៃចលនាផ្ដាច់ខ្លួន គាំទ្រដោយក្រុងមូស្គូ នៅតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ ពោលគឺត្រឹមតែប៉ុន្មានសប្ដាហ៍ ក្រោយពេលរុស្ស៊ី បានរឹបអូសយកឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ដោយមិនបានបង្ហូរឈាម ដាក់ជាទឹកដីរបស់ខ្លួន នៅក្នុងឆ្នាំដដែលនោះ។

ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group មានឈ្មោះជាផ្លូវការ PMC Wagner ហើយមានមូលដ្ឋាន ស្ថិតក្នុងប្រទេសរុស្ស៊ី។ បើតាមសេចក្ដីរាយការណ៍ជាច្រើន បានអះអាង ថា ទាហានស៊ីឈ្នួលរបស់រុស្ស៊ី មួយនេះ មានកម្លាំងទាហាន ចំនួន ៥០ ០០០នាក់ ហើយកំពុងតែធ្វើប្រតិបត្ដិការយោធា នៅក្នុងប្រទេសមានជម្លោះជាច្រើន រួមមាន ស៊ីរី លីប៊ី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និង ម៉ាលី។ បន្ថែមពីលើនេះ កម្លាំងទាហាន Wagner ត្រូវបានគេយការណ៍ ថា ទាហាន ចំនួន ២០ ០០០នាក់ កំពុងតែកៀកស្មាប្រយុទ្ធយ៉ាងខ្លាំងក្លា ជាមួយនឹងកម្លាំងទាហានរបស់រដ្ឋាភិបាលក្រុងមូស្គូ ដើម្បីគាំទ្រដល់សង្គ្រាមរបស់លោកប្រធានាធិបតី ពូទីន នៅលើប្រទេសអ៊ុយក្រែន។Putin: Wagner Group Action is 'Treason,' Promises 'Harsh' Punishment

កម្លាំងទាហានរបស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានដើរតួនាទីយ៉ាងខ្លាំងក្លា វាយប្រយុទ្ធគ្នា ប្រឆាំងនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ នៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ កម្លាំងទាហានវ៉ាគណឺរ បានចំណាយពេលជាច្រើនខែ ទម្រាំដណ្ដើមកាន់កាប់បានទីក្រុងបាកមូត (Bakhut) មានទំហំផ្ទៃដី៤១,៦គីឡូម៉ែត្រការ៉េរបស់អ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានកើតមានជម្លោះជាមួយនឹងមេទាហានកំពូលៗរបស់លោក ពូទីន ជុំវិញការផ្គត់ផ្គង់អាវុធ និង សម្ភារយោធា ទើបចុងក្រោយឈានដល់ការដឹកនាំកម្លាំងទាហានរបស់គាត់ ប្រដាប់ដោយរថក្រោះបះបោរឡើង កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។The Wagner Group halts its march on Moscow

លោក ព្រីហ្គោហ្ស៊ីន បានដឹកនាំកម្លាំងទាហាន Wagner ដង្ហែក្បួនទ័ព ឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ក្រោមហេតុផល ទាមទារសេរីភាព ដោយកំណត់គោលដៅលើក្រុមមេបញ្ជាការកំពូលៗ ប្រព្រឹត្ដពុករលួយ និង អសមត្ថភាពរបស់រុស្ស៊ី ទទួលខុសត្រូវ សម្រាប់សង្គ្រាម នៅអ៊ុយក្រែន។ ប៉ុន្ដែក្រោមការសម្របសម្រួលពីលោក អាឡិកសានដឺរ លូកាសេនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ពូទីន ទើបលោក ព្រីហ្គោហ្ស៊ីន បានយល់ព្រម បញ្ឈប់សកម្មភាពរបស់គាត់ ហើយបញ្ជាកម្លាំងទាហានឲ្យវិលត្រឡប់ចូលបន្ទាយវិញ ខណៈគាត់ក៏បានយល់ព្រមនិរទេស ទៅកាន់ប្រទេសបេឡារុស ផងដែរ៕

ប្រាសាទរាងពីរ៉ាមីតដ៏ល្បីល្បាញ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានប្រាសាទខ្មែរយើងមួយដែរ

0

អាស៊ីអាគ្នេយ៍គឺជាដែនដីដ៏ចំណាស់ ចម្រុះជាតិសាសន៍ ហើយសំបូរទៅដោយវប្បធម៌ សិល្បៈសំបូរបែប ដែលមួយភាគធំគឺទទួលឥទ្ធិពលពីប្រទេសឥណ្ឌាកាលពីសម័យបុរាណ។

ឥទ្ធិពលដែលសាយភាយពីឥណ្ឌាមកនេះមានតួយ៉ាង សិល្បៈ វប្បធម៌ អក្សរ សាសនា ជាពិសេសគឺបច្ចេកទេសនៃការសាងសង់ប្រាសាទដើម្បីឧទ្ទិសដល់ទេព ក្នុងសាសនាហិណ្ឌូ ក៏ដូចជាពុទ្ធសាសនា។ ខាងក្រោមគឺជាប្រាសាទមួយចំនួនដែលសង់ឡើងមានរាងជាពីរ៉ាមីត ឬរាងសាជី៖

១. ប្រាសាទធំ ឬហៅបាន ២ផ្សេងទៀតគឺប្រាសាទប្រាង្គ និងប្រាសាទកំពែង ជាប្រាសាទរាងពីរ៉ាមីតធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅខេត្តព្រះវិហារ សង់ឡើងក្នុងសតវត្សទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤។TNAOT
២. ប្រាសាទ ​ដាម៉ាយ៉ាងយី (Dhammayangyi Temple) គឺជាប្រាសាទក្នុងក្រុមប្រាសាទជាច្រើនក្នុងរាជធានីបុរាណ បាកាន ក្នុងប្រទេសមីយ៉ាន់ម៉ា។Dhammayangyi Temple
៣. ប្រាសាទខៅ ក្លាងណក (Khao Klang Nok) គឺជាប្រាសាទរាងពីរ៉ាមីតនៃរាជាណាចក្រទ្វារវត្តី របស់មន បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ។ ប្រាសាទនេះបច្ចុប្បន្នបាក់ ស្រុតអស់មួយផ្នែកធំធ្វើឲ្យយើងមើលមិនឃើញរាងពីរ៉ាមីតទៀតទេ។Ancient Angkor | Page 20 | SkyscraperCity Forum
៤. ប្រាសាទបូរ៉ូប៊ូឌ័រ (Borobudur) ​គឺជាប្រាសាទ​ស្ថិតនៅក្នុងកេាះចាវាកណ្តាលប្រទេសឥណ្ឌូនេស៊ី តាំងពីសតវត្សរ៍ទី៨ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវបានចុះក្នុងបញ្ជីដេាយអង្គការយូណេស្កូ។ ប្រាសាទនេះជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ធំជាងនៅលើផែនដី ហើយមានរាងជាពីរ៉ាមីត៕Borobudur travel - Lonely Planet | Indonesia, Asia

ភ្លេចៗខ្លួន ចាន់ ស្រីខួច ធំពេញក្រមុំវ័យ១៨ឆ្នាំថែមទាំងនិយមលេងខ្លួនស៊ិចស៊ីទៀត

0

អ្នកមួយចំនួននៅមិនភ្លេចទេថា ចាន់ ស្រីខួច គឺជាអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១។ យ៉ាងណាមិញ ភ្លេចៗខ្លួនពេលនេះក្មេងស្រីរូបនេះមានរូបសម្រស់ស្រស់ស្អាតខ្លាំងធំពេញក្រមុំ ហើយនិយមលេងខ្លួនបញ្ចេញស្ទាយ៍ស៊ិចស៊ីយ៉ាងទាក់ភ្នែកធ្វើឱ្យកំលោះៗជ្រួលច្របល់មិនស្ទើរទេ។No photo description available.

រម្លឹកទៅឆ្នាំ២០១៧ ចាន់ ស្រីខួច មានវ័យ១២ឆ្នាំបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ ខណៈបងស្រីនាងក៏ជាអ្នកសិល្បៈមួយរូបផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ ភ្លេចខ្លួនតែមួយភ្លែត ចាន់ ស្រីខួច ប្រែសម្រស់ស្រស់ស្អាតខ្លាំងធំពេញក្រមុំស្តូកតែម្តងថែមទាំងមានរូបរាងស្រឡូនស្អាតដែលមនុស្សស្រីជាច្រើនប៉ងប្រាថ្នា។May be an image of 1 person

ទន្ទឹមនឹងមានភាពស្រស់ស្អាត ចាន់ ស្រីខួច ក៏ក្តោបឱកាសការងារសិល្បៈជាបន្តបន្ទាប់មិនត្រឹមតែចូលរួមកម្មវិធីប្រគំតន្រ្តី កម្មវិធីផ្សេងៗទៀត ជាពិសេសតារាស្រីរូបនេះមានឱកាសថតប្រូម៉ូតផលិតផលជាមួយតារាចម្រៀងរ៉េប វណ្ណដា រហូតធ្លាយពាក្យចចាមអារ៉ាមថាពួកគេមានទំនាក់ទំនងជាមួយគ្នាទៀតផងដោយសារតែពួកគេសិទ្ធិស្នាលគ្នាខ្លាំងអំឡុងពេលថតពាណិជ្ជកម្មកាលពីចុងឆ្នាំ២០២២ តែយ៉ាងណាពាក្យចចាមអារ៉ាមនេះក៏រសាត់ទៅតាមពេលវេលាដូចគ្នា។May be an image of 1 person

ជាមួយគ្នានេះដែរ ទន្ទឹមមានសម្រស់គួរជាទីប៉ងប្រាថ្នា ងាកទៅកាន់ការតុបតែងខ្លួនវិញតារាស្រីវ័យ១៨ឆ្នាំរូបនេះនិយមលេងខ្លួនស៊ិចស៊ី មានភាពទាក់ទាញខ្លាំង ហើយជឿជាក់ថាមានកំលោះច្រើនណាស់ប៉ងប្រាថ្នារូបនាងជាគូស្នេហ៍ ខណៈពេលនេះបេះដូង ស្រីខួច មិនទាន់បើកចំហចំណងស្នេហ៍ឡើយ៕May be an image of 1 person and sleepwear

មនុស្សចូលចិត្តប្រើសំឡេងទី២ ពេលនិយាយជាមួយទារក ឬសត្វ

0

អ្នកចិត្តសាស្ត្រ និងជាម្ចាស់វិទ្យាស្ថាន Anchor Therapy នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ឈ្មោះ Courtney Glashow បានលើកឡើងពីមូលហេតុដែលមនុស្សប្រើប្រាស់សំឡេងទី២ ពេលនិយាយជាមួយទារក ឬសត្វផ្សេងៗ ដោយសារចង់បង្ហាញពីការស្រឡាញ់ និងទាញចំណាប់អារម្មណ៍ ។ ពេលមនុស្សត្រូវការនិយាយជាមួយទារកដែលមិនទាន់យល់ភាសានិយាយ ឬសត្វមិនចេះស្តាប់ភាសាមនុស្ស គេចូលចិត្តប្រើប្រាស់សំឡេងខ្ពស់ និយាយយឺតជាងមុន ឬប្រើពាក្យងាយៗដើម្បីឱ្យភាគីម្ខាងទៀតយល់ពីអ្នកនិយាយ ។Dogs don't know babies are human' - Preparing your pooch for a new baby |  Newstalk

ការប្រើប្រាស់សំឡេងខ្ពស់នេះ គឺជាការសម្តែងចេញក្នុងផ្លូវវិជ្ជមានដើម្បីបង្ហាញនូវក្តីស្រឡាញ់ ឬគោលបំណងល្អមកខាងក្រៅ ដោយពួកគេគ្មានបំណងអាក្រក់ ឬគំរាមណាមួយទេ ហើយពេលខ្លះ ពួកគេអាចបង្ហាញតាមរយៈកាយវិការផងដែរ ។ ក្រៅពីនេះ ការប្រើសំឡេងទី២ បានជួយដល់ការរៀនសូត្ររបស់ទារក និងទាញចំណាប់អារម្មណ៍ពីកុមារបានដូចគ្នា ។ ប៉ុន្តែយើងពុំគួរប្រើសំឡេងនេះនិយាយក្នុងពេលកុមារចាប់ផ្តើមរៀនសូត្រ ធ្វើត្រាប់តាម និងពេលកុមារហាត់និយាយទេ ព្រោះវាអាចធ្វើឱ្យកុមារគិតថា ការនិយាយសំឡេងទី២ គឺជារឿងធម្មតា ។He Told His Wife The Pit Bull Would Have To Go. Then The Dog Does THIS.  Incredible! | LittleThings.com

ចំណែកការប្រើសំឡេងទី២ ជាមួយសត្វចិញ្ចឹមវិញក៏មិនខុសគ្នាដែរ ព្រោះយើងចង់បង្ហាញពីក្តីស្រឡាញ់ និងការពារសត្វទាំងនោះ ។ Emily Bray ជាអ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាមកពីសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បញ្ជាក់ថា ៖ «ការលើកដាក់សំឡេងរបស់មនុស្សបានជះឥទ្ធិពលដល់ប្រតិកម្មរបស់សត្វ ជាពិសេស ជាមួយឆ្កែ ។ ពួកវានឹងទទួលបានអារម្មណ៍ពីមនុស្សដោយការលើកដាក់សំឡេង ហើយវានឹងបញ្ចេញសំឡេងមកកាន់មនុស្សវិញ» ។

ការប្រើសំឡេងទី២ របស់មនុស្ស គឺជាវិធីមួយដើម្បីបង្ហាញពីក្តីស្រឡាញ់ ឬការចាប់អារម្មណ៍លើអ្វីមួយ ប៉ុន្តែពេលខ្លះ ការប្រើសំឡេងនេះបានដើរតួនាទីហួសពីការបង្ហាញក្តីស្រឡាញ់ទៅទៀត ។ ហេតុនេះ បើយើងចង់និយាយសំឡេងទី២ ដាក់អ្នកណាម្នាក់ គួរតែប្រុងប្រយ័ត្នផងដែរ ៕ ប្រភព ៖ chiangmai news