រដ្ឋធានីណៃពិដោរ៖ វិបត្ដិដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើង ក្រោយពេលពួកយោធា បានរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ហើយឥឡូវនេះ មានសេចក្ដីរាយការណ៍ជាថ្មី អំពីកងទ័ពរដ្ឋាភិបាលសឹកនៃប្រទេសអាស៊ានមួយនេះ បានសម្លាប់មនុស្ស កើនដល់ជាង៤ពាន់នាក់ និង បានដុតផ្ទះបំផ្លាញផ្ទះសម្បែងរបស់ជនស៊ីវិល ជាង៧ម៉ឺនខ្នង។Charred bodies, burned homes: A 'campaign of terror' in Myanmar | Military  News | Al Jazeera

សារព័ត៌មាន The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ថា របាយការណ៍ ចេញផ្សាយ អំពីទិន្នន័យរបស់ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹង ថា ចាប់តាំងពីការផ្ទុះអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះមក កម្លាំងយោធានៃរបបសឹកមួយនេះ បានសម្លាប់មនុស្ស តាមរយៈការបង្ក្រាបដ៏ឃោរឃៅ កើនឡើងជាង៤ពាន់នាក់។ ស្របគ្នានេះកម្លាំងប្រដាប់អាវុធ នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដើរដុតបំផ្លាញផ្ទះសម្បែងរបស់ជនស៊ីវិល កើនឡើង ចំនួន ៧០ ៣២៤ខ្នង ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៣ នៅក្នុងរដ្ឋចំនួន១៣ និង តំបន់ចំនួន១៤។Hundreds of homes razed amid scorched earth campaign in Myanmar's Sagaing  region — Radio Free Asia

ក្រោមការដឹកនាំអំពើរដ្ឋប្រហារយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) កំពុងតែរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។ ការរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី បានជំរុញឲ្យផ្ទុះការតវ៉ាប្រឆាំងពាសពេញប្រទេស និង ការបង្ក្រាបយ៉ាងឃោរឃៅបំផុត ទើបឈានដល់ការបះបោរ ពីជនស៊ីវិល រត់ទៅកាន់អាវុធ នាំគ្នាចូលព្រៃ។ នៅតាមរដ្ឋជាច្រើន នៃប្រទេសអាស៊ានមួយនេះ តែងតែមានការវាយប្រយុទ្ធគ្នា ជាញឹកញាប់ រវាងកងទ័ពរបស់រដ្ឋាភិបាលយោធា និង ក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ រួមមាន ជនជាតិភាគតិច និង រដ្ឋាភិបាលស្រមោល ត្រូវបានបង្កើតឡើង ដោយតំណាងរាស្រ្ដ ដែលត្រូវបានបណ្ដេញចេញពីអំណាច។Myanmar Junta Has Torched Over 6,000 Civilian Homes Since Coup

បន្ថែមពីលើវិបត្ដិដ៏ធ្ងន់ធ្ងរ កំពុងតែកើតមានឡើង នៅក្នុងប្រទេសនោះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ថែមទាំងធ្វើព្រងើយកន្ដើយ ចំពោះការអំពាវនាវពីសហគមន៍អន្ដរជាតិ ប្រឆាំងនឹងការកាត់ទោសប្រហារជីវិត មកលើសកម្មជន គាំទ្រលទ្ធប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ រួមមាន លោក កូ ជីមមី (Ko Jimmy) និង លោក កូភីវ ហ្សេយ៉ា ថៅ (Ko Phyo Zeya Thaw)។More places of worship burned down by junta soldiers in Myanmar -  LiCAS.news | Light for the Voiceless

ជាមួយគ្នានេះ សមាគមជំនួយការអ្នកទោសនយោបាយ ហៅកាត់ AAPP កាលពីថ្ងៃទី២៦ ខែមិថុនា បានបញ្ចេញរបាយការណ៍របស់ខ្លួន ថា អំពើរដ្ឋប្រហារយោធា បានផ្ទុះឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យមនុស្សចំនួន២៣ ៥៩៨នាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមានជនរងគ្រោះ ចំនួន១៩ ២៥២នាក់ កំពុងតែស្ថិតក្នុងការឃុំឃាំងនៅឡើយ ខណៈជនរងគ្រោះចំនួន ៤ ៣៤៦នាក់ ផ្សេងទៀត ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ៕