Home Blog Page 1624

អាហារ ៧ មុខជួយពង្រឹងឫសសក់ ធ្វើឱ្យសក់វែងក្រាស់ និងមានសុខភាពល្អ

0

ពិតណាស់ មនុស្សជាច្រើនតែងជួបប្រទះនឹងបញ្ហាសក់ជ្រុះ សក់ស្តើង សក់ខូច សក់បែកចុង និងសក់មិនមានសំណើមជាដើម។ ដូច្នេះហើយថ្ងៃនេះ KBN News សូមរៀបរាប់អំពីអាហារ ៧ មុខដែលមានប្រសិទ្ធភាពបំផុត ក្នុងការជួយពង្រឹងឫសសក់ ធ្វើឱ្យសក់វែងក្រាស់ និងមានសុខភាពល្អ ដែលអាហារទាំងនោះមានដូចជា៖Tips To Get Healthy Hair

១.ផ្លែល្ហុង៖ ល្ហុងសម្បូរទៅដោយសារធាតុ Beta-carotene ដែលសារធាតុចិញ្ចឹមនេះមានតួនាទីចិញ្ចឹមសក់ឱ្យមានភាពស្រស់ស្អាត និងភ្លឺរលោង ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ជ្រុះ ជួយចិញ្ចឹមស្បែកឱ្យស្អាត និងមានសុខភាពល្អផងដែរ។How To Eat Papaya, For The Uninitiated

២.ផ្លែប៉េស៖ ផ្លែប៉េសសម្បូរទៅដោយសារធាតុ Biotin ដែលជួយកាត់បន្ថយបញ្ហាជ្រុះសក់ និងជួយពន្លឿនការលូតលាស់សក់បានលឿនផងដែរ។Peaches : Foodwise

៣.ការ៉ុត៖ ការ៉ុតសម្បូរទៅដោយសារធាតុ Beta-carotene កាល់ស្យូម ប៉ូតាស្យូម ជាតិដែក ផូស្វ័រ វីតាមីន C និងវីតាមីន E ដែលសារធាតុចិញ្ចឹមទាំងនេះសុទ្ធតែមានសារៈសំខាន់សម្រាប់សក់ ជួយបំប៉នសក់អោយមានសុខភាពល្អ កាត់បន្ថយការបែកចុង បានយ៉ាងល្អ សំខាន់វាក៏ជួយបំប៉នឫសសក់ឱ្យរឹងមាំជាងមុនផងដែរ។Are Carrots A Fruit Or Vegetable? Here's Why - AZ Animals

៤.ផ្កាខាត់ណា៖ ផ្កាខាត់ណាសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន C ដែលអាចជួយឱ្យសក់រឹងមាំ ខ្មៅ ភ្លឺ រលោង ហើយថែមទាំងជួយជំរុញអោយសក់ដុះលឿនផងដែរ។Broccoli | SNAP-Ed

៥.គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅសម្បូរទៅដោយជាតិស័ង្កសី ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសក់បែកចុង ឬផុយស្រួយ និងធ្វើឱ្យសក់មានពណ៌ខ្មៅភ្លឺរលោងបែបធម្មជាតិ។What is the Difference Between Pumpkin Seeds and Pepitas?

៦.ស៊ុតមាន់៖ ស៊ុតមាន់សម្បូរទៅដោយសារធាតុ biotin និងប្រូតេអ៊ីន ដែលសារធាតុចិញ្ចឹមទាំងពីរនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សក់ ជួយចិញ្ចឹមឫសសក់ និងជួយកាត់បន្ថយការជ្រុះសក់ផងដែរ។Egg | Definition, Characteristics, & Nutritional Content | Britannica

៧.ទឹកសណ្តែក៖ ទឹកសណ្តែកមានផ្ទុកអ៊ីសូហ្វ្លាវ៉ូនខ្ពស់ ដែលជួយជំរុញសក់ ឱ្យលូតលាស់លឿន ហើយក៏ជាសារធាតុដែលជួយកាត់បន្ថយកូឡេស្តេរ៉ុល ជួយធ្វើឱ្យឈាមមានតុល្យភាព និងជួយគ្រប់គ្រងការបង្កើតជាតិខ្លាញ់ក្នុងរាងកាយផងដែរ៕What is soy milk and is it good for you? - Healthy Food Guide ប្រភព៖sanook

ពូទីន ទំនងជាចាប់ខ្លួនមេទ័ពកំពូលៗរបស់រុស្ស៊ី

0

រដ្ឋធានីមូស្គូ៖ ការងើបបះបោរ ដឹកនាំដោយមេទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃទី២៤ ខែមិថុនា កំពុងតែបង្កឲ្យកើតមានរលកព័ត៌មានព្រោងព្រាត ជុំវិញការបាត់ខ្លួនរបស់មេទ័ពកំពូលរបស់រុស្សី ចំនួន២នាក់ មិនឃើញបង្ហាញវត្ដមាន នៅក្នុងក្រសែភ្នែករបស់សាធារណជន ប៉ុន្ដែក៏គ្មានអ្នកណាដឹងច្បាស់ អំពីជោគវាសនារបស់ពូកគេនោះដែរ ស្របពេលលោកប្រធានាធិបតី ពូទីន កំពុងតែស្វែងរកការវាយតម្លៃឡើងវិញ ជាមួយនឹងពាក្យចរចាអារ៉ាម អំពីការចាប់ខ្លួនពួកគេ។Top Russia general knew about mutiny against Vladimir Putin beforehand?  'Gossip' | World News - Hindustan Times

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ថា លោកឧត្ដមសេនីយ៍ជាន់ខ្ពស់បំផុត ចំនួន២នាក់ នៃកងទ័ពរុស្ស៊ី មិនបានបង្ហាញខ្លួនជាសាធារណៈ ក្រោយពេលកម្លាំងទាហានស៊ីឈ្នួល Wagner បានងើបបះបោរមិនសម្រេច នៅក្នុងគោលបំណង ទម្លាក់ក្រុមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងការពារជាតិ ចេញពីតំណែង ស្របពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអះអាងឡើងវិញ អំពីសិទ្ធិអំណាចរបស់គាត់។ ប៉ុន្ដែសេចក្ដីរាយការណ៍មិនបញ្ជាក់ច្បាស់លាស់នោះ បានរាយការណ៍ ថា មានឧត្ដមសេនីយ៍កំពូលយ៉ាងតិចម្នាក់ ត្រូវបានឃាត់ខ្លួន នាំទៅសាកសួរ។Russian general is believed to be detained in aftermath of Wagner mutiny

លោកឧត្ដមសេនីយ៍ វ៉ាឡារី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការចម្រុះកងទ័ពរុស្ស៊ី មិនបានបង្ហាញខ្លួន ជាសាធារណៈ និង នៅតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋ ចាប់តាំងពីការបះបោរ បានទទួលបរាជ័យ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ស្របពេលលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានប៉ុនប៉ងទម្លាក់គាត់ពីតំណែងមេទ័ពកំពូលរបស់រុស្ស៊ី។

ក្រុមអ្នកវិភាគយោធារបស់លោកខាងលិច បានអះអាង ថា លោកនាយឧត្ដមសេនីយ៍ ជេរ៉ាស៊ីម៉ូវ វ័យ៦៧ឆ្នាំ ជាមេបញ្ជាការដឹកនាំសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។ បន្ថែមពីលើនេះ គាត់ក៏ជាអ្នកគ្រប់គ្រងកាតាបនុយក្លេអ៊ែរមួយ នៅក្នុងចំណោម៣ផងដែរ។Rumours swirl about fate of Russia's top generals who have not been seen in  public since aborted mercenary mutiny - ABC News

វិមានក្រឹមឡាំង កាលពីថ្ងៃពុធ បានបដិសេធនូវរបាយការណ៍ទាំងនេះ ដោយអះអាង ថា នឹងមានការរំពឹងទុក និង ការនិយាយដើមជាច្រើន។ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ថែមទាំងបានបដិសេធ ឆ្លើយនឹងសំណួរ អំពីការចាប់ខ្លួនលោកឧត្ដមសេនីយ៍ ស៊ើរហ្គេ ស៊ូរ៉ូវីគីន (Sergey Surovikin) នាយរងអគ្គសេនាធិការកងទ័ពរុស្ស៊ី។ ប៉ុន្ដែអ្នកនាំពាក្យ បានបង្វែរអ្នកកាសែត គួរតែទៅសាកសួរ ដល់ក្រសួងការពារជាតិ ខណៈក្រសួងនៅមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ ជុំវិញរូបលោកឧត្ដមសេនីយ៍ នៅឡើយ។

នៅពេលសួរថា តើលោក ពូទីន នៅតែជឿជាក់ មកលើលោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន នោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូ (Dmitry Peskov) មិនបានផ្តល់ចម្លើយនោះឡើយ។ ប៉ុន្ដែគាត់ គ្រាន់តែអះអាង ថា លោក ពូទីន បានធ្វើការជាមួយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជានាយអគ្គសេនាធិការ ច្រើនជាងមនុស្សមួយចំនួន មានឋានៈត្រឹមនឹងលោក ស៊ូរ៉ូវីគីន ។No sign of top Russian generals since failed mutiny by Wagner Group | CBC  News

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ថា លោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន បានគាំទ្រដល់លោក ព្រីហ្គោហ្ស៊ីន។ ប៉ុន្តែក្រុមចារកម្មលោកខាងលិច មិនបានដឹងច្បាស់ ថាតើលោកឧត្ដមសេនីយ៍ បានជួយដល់សកម្មភាពបះបោរ តាមមធ្យោបាយណាមួយនោះឡើយ។

បើតាមការបកប្រែពីកាសែត Moscow Times ជាភាសារុស្ស៊ី និង អ្នកសរសេរប្លុកយោធាម្នាក់ បានរាយការណ៍ អំពីការចាប់ខ្លួនលោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន ខណៈក្រុមអ្នកឆ្លើយឆ្លងព័ត៌មានយោធាមួយចំនួនផ្សេងទៀត ដែលកំពុងតែតាមដានស្ថានការណ៍ នៅក្នុងប្រទេសរុស្ស៊ី បានអះអាង ថា លោកឧត្ដមសេនីយ៍ និង មន្រ្តីជាន់ខ្ពស់ផ្សេងៗទៀត កំពុងតែស្ថិតក្រោមការសួរ ដោយសេវាសន្តិសុខសហព័ន្ធន៍របស់រុស្ស៊ី (FSB) ដើម្បីផ្ទៀងផ្ទាត់ អំពីភាពស្មោះត្រង់របស់ពួកគេ។Russian Military Official Shifts Rhetoric, Says Army Now Focusing On  'Liberation' Of Eastern Ukrainian Regions

បើទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters នៅតែមិនទាន់អាចបញ្ជាក់បាន ថា តើលោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន ត្រូវបានចាប់ខ្លួន ឬ ក៏កំពុងតែក្រោមការត្រួតពិនិត្យ រួមជាមួយនឹងក្រុមមន្រ្ដីរុស្ស៊ីផ្សេងៗទៀត ដើម្បីបង្ហាញពីភាពជឿជាក់របស់ពួកគេ៕

ថៃត្រៀមទប់ទល់បាតុភូតអេលនីណូ ដោយរក្សាទឹកប្រើប្រាស់រហូតដល់ឆ្នាំ២០២៤

0

ប្រទេសថៃ ៖ រដ្ឋាករទឹកប្រទេសថៃបានប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធនានាធ្វើការតាមដាន និងប៉ាន់ស្មានស្ថានការណ៍ទឹក ដើម្បីត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់របស់បាតុភូតអេលនីណូ ។ បាតុភូតនេះនឹងកើតឡើងរយៈពេលយូររហូតដល់ឆ្នាំ២០២៤ ហើយគេព្យាករណ៍ថា ប្រទេសថៃនឹងជួបគ្រោះរាំងស្ងួតស្រដៀងគ្នានឹងឆ្នាំ២០១៩ ដែរ ។

ជាមួយគ្នានេះ ប្រទេសថៃនឹងប្រើប្រាស់ទិន្នន័យនៅឆ្នាំ២០២០ ដើម្បីប៉ាន់ស្មានពីបរិមាណទឹកសម្រាប់ប្រើប្រាស់រយៈពេល២ឆ្នាំ ដោយផ្តោតលើការរក្សាទឹកឱ្យបានច្រើនបំផុត ដើម្បីប្រើប្រាស់រហូតដល់ឆ្នាំ២០២៤ ។ ការរក្សាទឹកទុកប្រើប្រាស់នេះ ក្នុងគោលបំណងការពារហានិភ័យដោយសារគ្រោះរាំងស្ងួត ខណៈប្រទេសថៃមានភ្លៀងធ្លាក់តិចតួចជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៤ ។Departament furtun Începător thailanda dam limba critic Motel

បច្ចុប្បន្ននេះ គេរំពឹងថា នៅពេលឆ្លងផុតរដូវវស្សាឆ្នាំ២០២៣ បរិមាណទឹកស្តុកទុកនៅត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងស្មើត្រឹមតែ៦០% ទៅ៧០% ប៉ុណ្ណោះ ។ ភ្នាក់ងារពាក់ព័ន្ធបានពន្លឿនការរៀបចំព័ត៌មានគ្រប់គ្រងទឹកនៅតាមទំនប់ និងប្រភពទឹកបម្រុង ដើម្បីជួយឱ្យពលរដ្ឋអាចប្រើប្រាស់ទឹកគ្រប់គ្រាន់ និងទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតតិចបំផុត ។Ratchaprapa Dam Khao Sok National Park

យោងតាមព័ត៌មានពីរដ្ឋាករទឹកប្រទេសថៃ និងស្ថានការណ៍ដែលបានកើតឡើង រដ្ឋាភិបាលថៃបានបញ្ជាក់ឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់រៀបចំផែនការឱ្យបានគ្រប់ផ្នែក និងជួយគ្នាប្រើប្រាស់ទឹកដោយសន្សំសំចៃ ។ លើសពីនេះ ត្រូវអប់រំកសិករឱ្យយល់ដឹងពីស្ថានការណ៍ទឹកក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយឱ្យពួកគេដាំដុះដំណាំតែមួយលើកប៉ុណ្ណោះ ដើម្បីយកទឹកទៅប្រើប្រាស់ក្នុងផ្នែកផ្សេងនៅរដូវក្តៅខាងមុខ ។ ប្រទេសថៃនឹងជំរុញការដាំដុះស្រូវស្រាលមានរយៈពេលខ្លី អាចប្រមូលផលឆាប់រហ័ស និងទទួលបានទិន្នផលល្អបំផុត ៕Ratchaprapa Dam Khao Sok National Park ប្រភព ៖ Bangkok future

រាជរដ្ឋាភិបាលកម្ពុជា បង្ហាញគម្រោងដំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការ នៅឆ្នាំ២០២៤

0

យោងតាមសារាចរលេខ ០៨ សរ ស្តីពីការរៀនចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ គ្រោងដំឡើងបៀវត្សមូលដ្ឋានចំនួន ៥% ដោយត្រូវដំឡើងតម្លៃឯកតាសម្ផស្សន៍បៀវត្សមូលដ្ឋានពី ២៥០០រៀល ក្នុង ១ឯកតាសន្ទស្សន៍ ទៅ ២ ៦៣០រៀល ក្នុង ១រែកតាសន្ទស្សន៍ (ខែមករា-ធ្នូ ឆ្នាំ២០២៤)។

+គ្រោងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល (ខែមេសា-ធ្នូ ឆ្នាំ២០២៤)

  • បន្ថែមជូន ២២ ៥០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ១ ១៣០ ០០០រៀល ចុះក្រោម
  • បន្ថែមជូន ២០ ០០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ១១៣០ ១០០រៀល ឡើងទៅ

+គ្រោងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីនគរបាលជាតិ និងយោធិន (ខែមេសា-ធ្នូ ឆ្នាំ២០២៤)

  • បន្ថែមជូន ២៥ ០០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ៩៦០ ០០០រៀល ចុះក្រោម
  • បន្ថែមជូន ២០ ០០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ៨៩៦០ ១០០រៀល ឡើងទៅ

+គ្រោងដំឡើងប្រាក់កម្រៃឧបត្ថមប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១០.០០០រៀល ទៅ ៧៧០០ ០០០រៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqianQQArcqJU_F4OVkI1RetsPmLbqdwN_B4avfJEuKzOExMTxD3VGqTjCptiwNS8dJ-CtvDvO_aw6cPzdAe0SLVvABO01AEhV1Wu2HrwOv1T5DxmT8uVm-wRuXrDPi37yFxE3CrgqjgDX01H9Ky_xqRNhMf7ZaEo-vBdh4W5hmE8SWnhl_oag7MazzYE/s1280/photo_2023-06-30_11-07-51.jpg

ដនមឿងជាប់ចំណាត់ថ្នាក់ទី២៦ ជាអាកាសយានដ្ឋានមានគ្រោះថ្នាក់បំផុតលើពិភពលោក

0

ប្រទេសថៃ ៖ កាលពីចុងខែមេសា ឆ្នាំ២០២៣ គេហទំព័រសម្រាប់ការធ្វើដំណើរឈ្មោះ The Boutique Adventurer បានចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋានមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ក្នុងចំណោមនោះអាកាសយានដ្ឋានដនមឿង ប្រទេសថៃ ក៏បានជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានមានគ្រោះថ្នាក់ផងដែរ ។460+ Don Muang Airport Stock Photos, Pictures & Royalty-Free Images - iStock

អាកាសយានដ្ឋានមានគ្រោះថ្នាក់ទាំងនេះស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសបានអភិវឌ្ឍន៍រួចហើយ ដូចជា សហរដ្ឋអាមេរិក បារាំង ជប៉ុន និងន័រវេស ។ មូលហេតុ និងការចាត់ចំណាត់ថ្នាក់គ្រោះថ្នាក់របស់អាកាសយានដ្ឋាន គឺគេបានបែងចែកតាមប្រភេទដូចជា កម្ពស់ ប្រវែងផ្លូវរត់ ទីតាំងផ្លូវរត់ និងកត្តាផ្សេងៗដូចជា សង្គម ស្ថានការណ៍នយោបាយ និងហេតុការណ៍ចលាចល ។Bangkok Don Mueang Airport is a 3-Star Airport | Skytrax

អាកាសយានដ្ឋានមានគ្រោះថ្នាក់លំដាប់ទី១ គឺអាកាសយានដ្ឋានអន្តរជាតិ Kansai នៅប្រទេសជប៉ុន ពីព្រោះទីតាំងរបស់វាប្រឈមនឹងកើតគ្រោះធម្មជាតិ ជាពិសេស រញ្ជួយដី និងមានខ្យល់ព្យុះញឹកញាប់ជារៀងរាល់ឆ្នាំ ។ ចំណែកមូលហេតុចម្បងដែលធ្វើឱ្យអាកាសយានដ្ឋានដនមឿងរបស់ថៃ មានគ្រោះថ្នាក់បំផុតលើពិភពលោកដែរនោះ ដោយសារទីតាំង Runway របស់អាកាសយានដ្ឋាននេះអមដោយទីលានវាយកូនហ្គោល ដែលធ្វើឱ្យគ្មានសុវត្ថិភាព ។ ក្រៅពីនេះ ភ្នាក់ងារអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានដាក់ទង់ក្រហមថា អាកាសចរណ៍ស៊ីវិលថៃគ្មានសុវត្ថិភាព និងគ្មានស្តង់ដារ មុនពេលដកទង់ក្រហមចេញវិញនៅឆ្នាំ២០២០ ។Don Mueang Airport - Bangkok's 2nd International Airport – Go Guides

អាកាសយានដ្ឋានមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក រួមមាន ៖
1. អាកាសយានដ្ឋានអន្តរជាតិ Kansai ប្រទេសជប៉ុន
2. អាកាសយានដ្ឋាន Barra International Airport (ប្រទេសស្កុតឡេន)
3. Wellington International Airport (ប្រទេសនូវែលសេឡង់)
4. Princess Juliana International Airport (Saint Martin)
5. Lukla Airport (ប្រទេសនេប៉ាល់)
6. Paro Airport (ប្រទេសប៊ូតាន)
7. Santos Dumont Airport (ប្រទេសប្រេស៊ីល)
8. McMurdo Station (Antarctica)
9. Svalbard Airport (ប្រទេសន័រវេស)
10. Gustaf III Airport (ប្រទេសការ៉ាប៊ីន)
11. Saba Airport (Dutch Caribbean)
12. Gisborne Airport (New Zealand)
13. Madeira Airport (Portugal)
14. Narsarsuaq Airport (Greenland)
15. Gibraltar International Airport (Gibraltar)
16. San Diego International Airport (California, USA)
17. Toncontín International Airport (Honduras)
18. Aspen/Pitkin County Airport (Colorado, USA)
19. Alejandro Velasco Astete Cusco International Airport (Peru)
20. Kai Tak Airport (Hong Kong)
21. Agatti Aerodrome/Airport (India)
22. Cleveland Hopkins International (Cleveland, USA)
23. Telluride Regional Airport (Colorado, USA)
24. Congonhas-São Paulo Airport (Brazil)
25. Courchevel Airport (France)
26. Don Mueang International Airport (Thailand)
27. Tioman Island Airport (Malaysia)
28. Shimla Airport (India)
29. Damascus International Airport (Syria)Don Mueang International Airport - Wikipedia

គួរបញ្ជាក់ថា អាកាសយានដ្ឋានដនមឿង (Don Mueang International Airport) មានឈ្មោះដើមហៅថា អាកាសយានដ្ឋានក្រុងថេប ដែលបានដំណើរការជាលើកដំបូង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩១៤ ។ ក្រោយមក អាកាសយានដ្ឋាននេះបានផ្អាកជាបណ្តោះអាសន្ននៅឆ្នាំ២០០៦ ហើយផ្លាស់ប្តូរជាកន្លែងជួសជុលយន្តហោះ បណ្តុះបណ្តាលការហោះហើរ និងជាចំណតយន្តហោះផ្ទាល់ខ្លួនរបស់បុគ្គលសំខាន់ ។ អាកាសយានដ្ឋាននេះបានបើកដំណើរការឡើងវិញនៅឆ្នាំ២០១២ ដែលធ្វើឱ្យអាកាសយានដ្ឋានដនមឿងមានអាយុកាលចាស់បំផុតនៅអាស៊ី និងលើពិភពលោក ហើយនៅតែដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន ៕ ប្រភព ៖ khaochaobaan

ជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែមិថុនា មានស្ត្រីម្នាក់ជាប់ជើងក្នុងជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿង ប្រទេសថៃ ខណៈរូបនាងបម្រុងធ្វើដំណើរទៅខេត្តនគរស្រ៊ីថាម៉ារ៉ាជ ហើយបណ្តាលឱ្យនាងដាច់ជើងខាងឆ្វេងភ្លាមៗ ។ ក្រោយមក ភ្នាក់ងារនៅអាកាសយានដ្ឋាននេះ ក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ។ នាយកគ្រប់គ្រងអាកាសយានដ្ឋានដនមឿងបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ហើយសន្យាទទួលខុសត្រូវការចំណាយថ្លៃព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzT5GUxlgS5SPW4sGFfB8P60RBn2zG8FIukYsIRtbgvl2y5JRV-Rf8-o5vLGFd85ZZ8IIR6StNbMimp0oEBIkMqYExVju64C2UUkwzb4hQPtwtJ7i23HJWGsOVyyRtpw9qELXM7I9BJPW9m8irthr8YQxWHKX-zWZ5JS70_Gv1fWnCcqDwLB-Pqy_zGz4/s1280/photo_2023-06-30_09-50-18.jpg

នាយកគ្រប់គ្រងព្រលានយន្តហោះដនមឿងលើកឡើងថា ក្រុមហ៊ុនថែទាំជណ្តើរយន្តបានត្រួតពិនិត្យជណ្តើរយន្តនេះរៀងរាល់៣ខែម្តងនៅអាកាសយានដ្ឋានដនមឿង ហើយជណ្តើរយន្តបង្កគ្រោះថ្នាក់នេះបានប្រើប្រាស់អស់រយៈពេល២៧ឆ្នាំហើយ ។ កន្លងមក ខាងអាកាសយានដ្ឋានដនមឿង ក៏ធ្លាប់បានសាកសួរទៅកាន់ក្រុមហ៊ុនថែទាំជណ្តើរយន្តដែរ ហើយពួកគេប្រាប់ថា ជណ្តើរយន្តនេះអាចប្រើប្រាស់បន្តទៀតបាន បើមានការថែទាំ និងផ្លាស់ប្តូរឧបករណ៍តាមការកំណត់ ។ ទោះយ៉ាងណា អាកាសយានដ្ឋានដនមឿងមានគម្រោងផ្លាស់ប្តូរជណ្តើរយន្តថ្មីនៅឆ្នាំ២០២៥ ។

បើតាមវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថា វ៉ាលីសរបស់ស្ត្រីរងគ្រោះបានប៉ះទង្គិចជាមួយជើងឆ្វេងក្នុងអំឡុងពេលនាងនៅលើជណ្តើរយន្ត ក្រោយមក នាងក៏បានដួល ហើយត្រូវបានជណ្តើរយន្តស្រូបជើងរបស់នាងចូលទៅខាងក្នុង និងបណ្តាលឱ្យដាច់ជើងឆ្វេងតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB-Sp-Y5LqmBiIGTzYZV_k9aOE3ftqL8PuMe5z4egtj-3oLcMwKNH_Y2swyML8JLmfTTv9t1z2OXJ0yWVev6OwJERsE9FckmJxhmEGDPnPhXjTLaowiCCgZxO1oXhqHAr5ugRJG6otoLgTgih7bw7zbLlo1orkPtSfsJ-XafMEOaeBZhLkbSi-inZe7x4/s1280/photo_2023-06-30_09-50-26.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងមក ក៏មានគ្រោះថ្នាក់ដោយសារជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងដូចគ្នាដែរ ខណៈអ្នកប្រើ TikTok ម្នាក់ឈ្មោះ zjbambam បានបង្ហោះហេតុការណ៍កូនប្រុសរបស់ខ្លួនកៀបជើងក្នុងជណ្តើរយន្ត ប៉ុន្តែត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា និងគ្មានគ្រោះថ្នាក់ដល់ជីវិត ។

អ្នកប្រើ TikTok នេះសរសេរថា ៖ «សូមផ្តាំផ្ញើទៅកាន់អ្នកម្តាយទាំងអស់ ឬក្រុមគ្រួសារណាដែលមានកូន គឺគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ។ កូនប្រុសខ្ញុំបានជាប់ជើងក្នុងជណ្តើរយន្ត ខណៈគេកំពុងចុះជណ្តើរយន្ត និងកាន់ដៃម្តាយ ។ កូនខ្ញុំអាចឈរនៅជិតជណ្តើរយន្តពេក ទើបបណ្តាលឱ្យជណ្តើរយន្តស្រូបចូលទៅ ហើយកូនខ្ញុំបានរងរបួស ប៉ុន្តែមិនគ្រោះថ្នាក់ដល់ឆ្អឹងទេ គ្រាន់តែមានរបួសជើង និងដេរអស់១១ថ្នេរ ។ ពេលនោះ ចំណាយពេលអស់៣០នាទី ទម្រាំអាចទាញជើងចេញមកក្រៅបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4r2jNNweEFvBT2abOSunWbekaJllFqlFmUj_Nlkp1IM1RwkVeIEXab-cxFRRD7L0D1QhjNzH8ctL6naZCVPxepXJR5IndE-gK_4GKRkP_oKDaylnoOJoNElUZoURQXldcZHU9nJFMzxZWOl134N3x8_lFWFOoEzPvKHmFxuKpvPPQQRoXt2Z_-sGYzkA/s1280/photo_2023-06-30_09-50-31.jpg

យើងមិនចង់ឱ្យគ្រោះថ្នាក់នេះកើតឡើងចំពោះអ្នកណាម្នាក់ទេ ដូច្នេះ ឪពុកម្តាយគ្រប់រូបត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពកូនៗនៅពេលប្រើប្រាស់ជណ្តើរយន្ត និងបន្ទប់យន្ត ។ នៅពេលឡើងលើជណ្តើរយន្ត ឪពុកម្តាយគួរតែពរកូនរបស់ខ្លួន និងឱ្យពួកគេពាក់ស្បែកជើងឃ្លុប ឬស្បែកជើងកីឡា ពីព្រោះវានឹងអាចកាត់បន្ថយគ្រោះថ្នាក់បានខ្លះ ប៉ុន្តែបើឱ្យពួកគេពាក់ស្បែកជើងផ្ទាត់នោះ បើមានហេតុការណ៍ជាប់ជើងក្នុងជណ្តើរយន្ត វានឹងធ្វើឱ្យប្រអប់ជើងក្មេងខូចខ្ទេចមិនខាន ។ ដូចគ្នានេះដែរ ការប្រើប្រាស់បន្ទប់យន្ត ក៏បង្កគ្រោះថ្នាក់ផងដែរនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9-LgjpumFRt7jEnsnen7ud-NX1OLdFaFqkIvMOc5x7wgdApGUV1Jml8r5pGt94820sNSILyqvHHNZI1MyOTQSSf72mk3HjTgvD25gYQvH6uY9WXlWKF52fWAPZdOzYheXxd0sez6g8qpagmKBWfyPxdAeVOuUzrtUaQfuGBrYnAyVTLglvFjSH8Fy_-M/s1200/photo_2023-06-30_09-50-34.jpg

* វិធីប្រើប្រាស់ជណ្តើរយន្តប្រកបដោយសុវត្ថិភាព ៖
-មិនគួរលេងសើចជាមួយគ្នាទេ ខណៈពេលនៅលើជណ្តើរយន្ត
-មិនគួរប្រើប្រាស់ទូរស័ព្ទដៃទេ
-សង្កេតមើលការបម្លាស់ទីរបស់ជណ្តើរយន្ត មុននឹងដាក់ជើងជាន់លើវា
-មិនត្រូវដាក់ជើងនៅលើខ្សែបន្ទាត់ពណ៌លឿងទេ ព្រោះខ្សែពណ៌លឿង គឺសម្រាប់បែងចែកជណ្តើរឱ្យដាច់ពីគ្នា ។ ការដាក់ជើងជាន់នៅលើខ្សែពណ៌លឿងនឹងធ្វើឱ្យយើងដួល
-ចងខ្សែស្បែកជើងឱ្យជាប់ណែន ដើម្បីការពារមិនឱ្យវាជាប់ក្នុងជណ្តើរយន្ត
-បើស្បែកជើងរបស់យើងជាប់ក្នុងជណ្តើរយន្ត ត្រូវប្រញាប់ដោះវាចេញពីជើងឱ្យបានលឿន
-បើមានរទេះ យើងគួរប្រើប្រាស់បន្ទប់យន្តជំនួសវិញ ឬជណ្តើរយន្តសម្រាប់រទេះ ព្រោះកង់រទេះអាចរអិលបណ្តាលឱ្យកើតគ្រោះថ្នាក់
-ប្រុងប្រយ័ត្ននៅពេលជាន់លើជណ្តើរយន្ត ដើម្បីការពារការដួល ឬប៉ះគ្នាជាមួយអ្នកដំណើរផ្សេងទៀត
-មិនត្រូវដាក់សម្ភារៈផ្សេងៗនៅលើជណ្តើរយន្តទេ ព្រោះសម្ភារនោះអាចចូលក្នុងរន្ធជណ្តើរ
-គួរប្រើដៃតែម្ខាងសម្រាប់កាន់សម្ភារៈ ចំណែកដៃម្ខាងទៀតទុកចាប់បង្កាន់ដៃជណ្តើរ
-នៅពេលឡើងជិតដល់គោលដៅ យើងត្រូវប្រញាប់លើកជើងឆ្លងឱ្យផុតជណ្តើរខាងចុង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTuvwbMR535xWxTNrkTZhxww4DzFgpdGDhmH8eNTLnsN0XkXqT0qSStjrYmS2nUo00ApLH_kE9rtfXOhAvwwsr_RlV0czC2lS4XysMpz4yvzfMdcDXsZ1RVj1hENEDkkmnSLWerd00n2dlhXhTcuUwV2jCUYK-6pq_tsZeN2N0sKEJ3hbzMQ4spZnT2IM/s937/photo_2023-06-30_09-50-39.jpg

ប្រភព ៖ khaosod

ប្លែកទៀតហើយ! វិស្វករអ៊ុយក្រែនម្នាក់ផលិតកង់ដោយគ្មានកាំ

0

បរទេស៖ វិស្វករជនជាតិអ៊ុយក្រែនម្នាក់គឺលោក Sergii Gordieiev ដែលជា YouTuberដ៏ល្បីល្បាញនៅក្នុងបណ្តាញសង្គម បានរចនាកង់ថ្មីមួយគួរឱ្យចាប់អារម្មណ៍ដែលផ្លាស់ទីនៅលើខ្សែសង្វាក់ជំនួសឱ្យកង់រាងជារង្វង់។
យោងតាមប្រភពព័ត៌មាន Interesting Engineering ដែលបានរាយការណ៍នៅថ្ងៃទី ២៨ ខែមិថុនា បានឱ្យដឹងថា លោក Gordielev បានចំណាយពេលជាច្រើនឆ្នាំដើម្បីបង្កើតការរចនាកង់ប្លែកៗ ដែលប្រឈមនឹងការយល់ឃើញរបស់មនុស្សចំពោះវត្ថុប្រចាំថ្ងៃ។ គំនិតច្នៃប្រឌិត និងថ្វីដៃដ៏ប៉ិនប្រសប់របស់គាត់បានបញ្ជាក់ថា សូម្បីតែវត្ថុធម្មតាបំផុតក៏អាចប្រែក្លាយទៅជារបស់ដែលពិសេសបានដែរ។A blogger has created a bike without wheels, and it rides! (video) |  gagadget.com

ដូច្នេះហើយ ដើម្បីបង្កើតកង់ដែលគ្មាកាំ របស់លោក Gordieiev បានប្រើចង្កឹះដែលធ្វើពីស៊ុមដែកដ៏វែងមួយដោយភ្ជាប់ទៅនិងសង្វាក់ និងបន្ថែមគម្របសំបកកង់ ដែលបង្កើតបានជាផ្នែកមួយស្រដៀងនឹងធុងទឹក។ លោក Gordieiev ក៏បានបន្ថែមខ្សែសង្វាក់មួយទៀតទៅនឹងតួដើម្បីបញ្ចូលគ្នានូវឈ្នាន់ដោយភ្ជាប់ឈ្នាន់ទៅផ្នែកខាងលើនៃអ័ក្សខាងក្រោយ ហើយអ័ក្សខាងមុខនិងខាងក្រោយត្រូវបានជួសជុលនៅចំនុចពីរដើម្បីធានាថាមុំស្រួចត្រូវបានរក្សានៅពេលបើកបរ។Inventor Builds Strange Bicycle Without Wheels, Just Treads - TechEBlog

បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់លោក Gordieiev ក៏បានយកកង់នោះចេញទៅតាមផ្លូវដើម្បីសាកល្បង រួមជាមួយនឹងខ្សែសង្វាក់ដ៏មានប្រសិទ្ធភាព ប្រព័ន្ធជំរុញរបស់កង់មានខ្សែក្រវ៉ាត់ដ្រាយដែលដាក់នៅមុំសេសទៅនឹងស៊ុមកង់ធម្មតា។ ខណៈពេលដែលការរត់ទៅមុខហាក់ដូចជារលូនល្អ Gordieiev ក៏បានជួបប្រទះបញ្ហាមួយចំនួនផងដែរ ដោយការរចនានេះបានធ្វើឱ្យមានការលំបាកក្នុងការរត់នៅលើផ្លូវរដេបរដុប ឬឧបសគ្គទូទៅដែលអ្នកជិះកង់ជួបប្រទះជារៀងរាល់ថ្ងៃ ដូចជាប្រហោង ឬចង្អូរនៅលើផ្លូវ។ ទោះជាយ៉ាងណាលោកបានបញ្ជាក់ថាកង់គ្មានកាំរបស់លោកគ្រាន់តែជាបទពិសោធន៍ថ្មីរបស់លោក និងសម្រាប់ការកំសាន្តតែប៉ុណ្ណោះ។ ប្រភព៖vnexpress

ពូកែសឹងតែគ្រប់យ៉ាង! ហ្វេនៗពោលសរសើរអក្សរ វណ្ណដា ស្អាតដូចអក្សរស្មៀន

0

មិនត្រឹមតែឆក់បេះដូងមហាជនតាមរយៈសកម្មភាពសិល្បៈប៉ុណ្ណោះទេប៉ុន្តែ វណ្ណដា ធ្វើឱ្យហ្វេនៗពោលសរសើរព្រាតថាលោកសរសេរអក្សរស្អាតបន្ទាប់ពីតារាចម្រៀងរូបនេះបង្ហោះបារ៉ូបទចម្រៀងមួយបទ រហូតអ្នកគាំទ្រហៅវណ្ណដាថាជា «ស្មៀនដា» ថែមទៀត។May be an image of 1 person and suit

ថ្មីៗនេះជីវិតរបស់តារាចម្រៀង វណ្ណដា កាន់តែស៊ីជម្ពូរ បន្ទាប់ពីបើកចំហស្នេហ៍ជាសាធារណៈជាមួយស្រីស្អាត ឡូរីន អាជីពសិល្បៈកាន់តែជោគជ័យរីឯជីវិតគូវិញក៏រលូន គ្រាន់តែប្រកាសមានទំនាក់ទំនងភ្លាមគូស្នេហ៍ថ្មីថ្មោងនេះចែករំលែករូបភាព វីដេអូ ផ្អែមល្ហែមជាច្រើននៅលើបណ្តាញសង្គមធ្វើឱ្យហ្វេនៗច្រណែនមិនស្ទើរទេហើយក៏រំភើបដូចគ្នាពេលឃើញអាយដលមានស្នេហា។May be an image of 2 people and text

អារម្មណ៍កំពុងមានស្នេហា វណ្ណដា ក៏បានបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គមនាពេលថ្មីៗនេះជាពិសេសក៏បង្ហោះអក្សររបស់លោកឱ្យហ្វេនៗឃើញជាលើកដំបូងតែម្តងដែលអក្សរនោះគឺជាបទចម្រៀងរបស់លោកមានចំណងជើងថា «WOODEN BOX »ដែលបានទម្លាក់កាលពីឆ្នាំ២០២០។ ហ្វេនៗពោលសរសើរថា វណ្ណដា សរសេរអក្សរខ្មែរស្អាតណាស់ប្រៀបដូចជាស្មៀនអ៊ីចឹង ថែមទាំងចំអន់ហៅលោកថាជា «ស្មៀនដា» ទៀតផង។May be an image of ticket stub and text

ជាមួយការសរសើរនេះអ្នកគាំទ្រក៏លើកឡើងទៀតថា វណ្ណដា ពូកែសឹងតែគ្រប់យ៉ាងមិនត្រឹមតែច្រៀង, រ៉េប ,និពន្ធ Mix ភ្លេង ជាកូនកតញ្ញូ ស្រលាញ់គ្រួសារ រកសង្សារក៏បានស្អាត និងបានសាងភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្នរីកមុខរីកមាត់យ៉ាងខ្លាំងទាំងនៅលើឆាកជាតិ អន្តរជាតិ នាំកិត្តិនាមប្រទេសកម្ពុជា ឱ្យជនបរទេសស្គាល់កាន់តែស្គាល់ច្រើនតាមរយៈសិល្បៈតន្រ្តី៕

យឿន សូតអនុស្សាវរីយ៍ គ្រាប់ពេជ្រសាន់ដេប្រកាសដើរចេញពីផលិតកម្ម ទំនងចូលក្នុងទ្រនំសម្បូរឧកញ៉ា

0

តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បានប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមថាលោកបានបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេហើយក្រោយពីជ្រកក្នុងទ្រនំនេះអស់រយៈពេលជាច្រើនឆ្នាំ។ ការប្រកាសនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថាផលិតកម្មសាន់ដេបាត់បង់គ្រាប់ពេជ្ររូបនេះហើយព្រោះបទចម្រៀងរបស់ ស្សាវរីយ៍ មួយចំនួនធំផ្ទុះការគាំទ្រខ្លាំងណាស់ ខណៈអ្នកខ្លះទៀតលើកឡើងថាការបញ្ចប់ជាមួយសាន់ដេ ទំនងជាតារាចម្រៀងរូបនេះជ្រកក្រោមទ្រនំហ្គាឡាក់ស៊ីហើយដែលជាទ្រនំសម្បូរឧកញ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWjfAPPXfs6x1Fwn6ajFsXCUTw7sWdvUJqjsfGnwDQmTJPKXqumj1BA439b55aWjbcIYBumE2jI54WgJqMahrFFMa5dWOvGqJnQg9VXMD7JraxZgNam8W5OOtEHSkObBvLHorkopIXtdkDS1WWN0eusihxR2RDNM8k4ndlsd_G-byOm1MEUK_OGCSnM4Y/s1280/355658174_968233667863395_2304387961350864411_n.jpg

រសៀលថ្ងៃទី២៩ ខែមិថុនា នេះ ម្ចាស់បទ«ស្រមោច» បានរៀបរាប់យ៉ាងដូច្នេះថា«ខ្ញុំបាទ យឿន សូតអនុស្សាវរីយ៍ សូមប្រកាសជាសាធារណៈថាខ្ញុំបាទបានបញ្ចប់កុងត្រាការងារជាមួយផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ជាផ្លូវការហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំដែលខ្ញុំបាទបានរួមរស់ក្រោមដំបូលសាន់ដេពិតជាទទួលបានភាពកក់ក្តៅនិងការជួយជ្រោមជ្រែងជាច្រើនរាប់មិនអស់ ខ្ញុំបាទមានថ្ងៃនេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចថ្លៃបានរបស់គ្រួសារសាន់ដេ ពេលវេលាកន្លងមកធ្វើឱ្យខ្ញុំបាទចងចាំមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ។ គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ ប៉ុន្តែអនុស្សាវរីយ៍ល្អៗជាច្រើនរាប់មិនអស់បានដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំជានិច្ចនិរន្តរ៍។ជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលបានគាំទ្រខ្ញុំបាទតាំងពីដើមរហូតដល់បច្ចុប្បន្ន..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6mDnVR_iJfyFie10IdVauGaF-F-Q3VTKB_i9845xkqYRomi2szNlfcczk_ZGl_FAhb_XlJrQ42mV-bmRYTXn4su3woKkyj2pJ2g7E05hBhRo43KIL8lIoSYuYdZuQm_FbpFJwdmGsfBwBTOATAZly_YRyuwjkdARHaKk43TPmLj_8T8136FhqGApalnM/s1280/341516071_1601415517027697_8404997094299969645_n.jpg

ស្ថិតក្នុងទ្រនំសាន់ដេ តារាចម្រៀងរូបនេះក្រសោបភាពល្បីល្បាញតាមរយៈបទចម្រៀងជាច្រើនដូចជា «មួយកំប៉ុងពីរកំប៉ុង» «ទីងមោង» «ឆ្នាំងណាគ្របហ្នឹង» និងបទមួយចំនួនទៀត។ ការប្រកាសដើរចេញពីផលិតកម្មរបស់ ស្សាវរីយ៍ មហាជនក៏បានលើកឡើងដែរថា សាន់ដេ បាត់បង់គ្រាប់ពេជ្រប្រចាំផលិតកម្មមួយទៀតហើយ។ ជាមួយគ្នានេះដែរ បើតាមការសង្កេតឃើញរបស់បណ្តាអ្នកគាំទ្រ តារាចម្រៀងរូបនេះមានភាគរយខ្ពស់ទំនងជាជ្រកក្នុងទ្រនំហ្គាឡាក់ស៊ី ព្រោះរយៈពេលចុងក្រោយដែល ស្សាវរីយ៍ ស្ងាត់ចេញបទចម្រៀងក្នុងផលិតកម្មសាន់ដេ គេឃើញលោកបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីមានដូចជាឧកញ៉ា ព្រាប សុវត្ថិ ,ឧកញ៉ា ខេមរៈ សិរីមន្ត និងតារាចម្រៀង ខេម ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRJ9JCYvkwXCcs6B3dRLd021T4UbgCrS_fl4DJ-dwxdqwUm_kmMEFWJQG_nnR37b8S7yIdfCRN0TOQEuWDEMolIiGpES5ISvPSAPj5nbzDF42v-p0WPhU0hkbgr_HEJHUgPUgAI_RjsUc_UMaaYFKVYg8OXeJSqJsjsJMSPQ-jSFgjLiHyGdIY-vLWZcQ/s2048/334947698_156172143950798_280600092406911916_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKRjjJBurLbnK6ZEavvaLAqp_Uw6LQdpDApMGBDqHs60BRQ0DENDrwET56RHjWrRjdNaqvkigFNtrF-79MXVg-OV5hV5OPdGnSZI_fWPXqP_jspMrRnkoVJD51wkqPbKjqePpWgCn_QHKmw6SAT_OSBcwJ4u7FcMfKYAt4KBpDWEchwyPwphAsCGMyi3A/s2048/341470608_481171674139147_4727166758908058637_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_yDBILi0rwauZbq4lLpAr9wcBFz4yX57oktedWPhAkvPPZf6PVUpoKxd_MwZSdbu8-OYuoAg0bupxyDrT1YwibA4RIWbG0oaDMSIsosjjdDQObbKDFpeu0nf_zPxlerBEg09Vlriwzcs-COLU2xqhY3qnRRfYrn1iK_rXQdxUWVLtAvCLWQnr2tmrtiM/s2048/349622552_3379991125648233_6489069239631194772_n.jpg

មានតែ App មួយនេះ ពលរដ្ឋលែងពឹងគេរត់ការឱ្យ

0

នាក្នុងពិធី បើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈទី៧ នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើ​ឱ្យពលរដ្ឋទាញយក App មួយនេះ ដើម្បីកុំពលរដ្ឋ​ពឹងពាក់​អ្នក​រត់ការ​ក្នុង​ការ​ស្នើ​សុំធ្វើកិច្ចការ​អ្វី​មួយ ដូច​ជា​ស្នើ​សុំ​ផ្លាស់​ប្ដូរ​ប័ណ្ណបើកបរ​ជា​ដើម។May be an image of 9 people and text

ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ​បានដាក់ឱ្យប្រើ​ប្រាស់ App ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា “Public Service Tracking” ដែល​សាធារណជន អាច​ប្រើ​ប្រាស់​កម្មវិធី​លើ​ទូរស័ព្ទ​​នេះ ដើម្បី​តាម​ដាន​ពី​ដំណើរ​ការ​នៃ​ការ​ស្នើ​សុំ​អ្វី​មួយ ដូច​ជា​ការ​ស្នើ​សុំ​កាត់​ឈ្មោះ​យានយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-StT1qdlWA6byIq56KJzQ3e7Gf3krGF1X9InwgW1YsC0WydfwTZo2kKL1iPda7Mv7auQeVJC9VaJzevnKkGWapCzrj4y4CNyTasegDZQ7wcB8ETS2bkkdwwshr2KZL1ZVqCU5B_2izuAzRzUXi1zZoKEh2BLe9hBqkIGRFDeP0WGcOXYCMA7hsVvLABs/s903/649d4968f16ec_1688029500_medium.jpg

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​លើកឡើងថា៖”ពី​ដើម អ្នក​ស្នើសុំ មិន​អាច​ដឹង​អ្វី​ទាំង​អស់​ចំពោះ​ដំណើរ​ការ ក្រោយ​បាន​ដាក់​ការ​ស្នើ​សុំរួចរាល់។ ក៏ប៉ុន្តែ​ឥឡូវ​នេះ​ជាមួយ​ Mobile App ខាង​លើ គឺ​សាធារណជន តាម​ដាន​ដំណើរ​ការ​តាម​ដំណាក់​កាល​នីមួយៗ ចាប់​តាំង​ពី​ថ្ងៃ​ដាក់​ពាក្យ​ស្នើ​សុំ រហូត​ដល់​ថ្ងៃ​ទទួល​លទ្ធផល។ ដូច្នេះ​ហើយ ពលរដ្ឋ មិន​ចាំ​បាច់​ប្រើ​ប្រាស់​អ្នក​រត់ការ​ឱ្យទៀត​នោះ​ទេ តែ​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzSCbRr-30K0JfyfBfHSRG_9_K5npILLM57HzOf-i30xNtIO61y9r38WKC3zPStl43gGN9a4wFi-nrAxd0fCJdQaBGJ3ErY-man1NXAGk1E9FhiXZ2RUgJ-j0CD7KOVDQVhSXlSNZIT2N_qHHCOIxXLFdg_myLaqzYyFaESdM4NebIzzmP-XgWsL20CIM/s835/649d4969613c1_1688029500_medium.jpg

ឯកឧត្តមសង្កត់ធ្ងន់ថា៖” បើ​យើង​ឱ្យ​គេ​ធ្វើឱ្យ គាត់​យក​ថវិកាយើង​ច្រើន​ ហើយ​មាន​ការ​យឺតយ៉ាវ​ផង ដូច្នេះ​បើ​យើង​ធ្វើ​ខ្លួន​យើង ហើយ​យើង​មានទាំង Mobile App ដើម្បី​ស្កេន យើង​តាម​ដាន​ដឹង​ទាំង​អស់ ឯកសារ​ទៅ​ដល់​យើង​តាម​ដាន​ដឹង​ទាំង​អស់ សូម​កុំទៅ​ប្រើ​សេវាក្រៅ​ផ្លូវការ ដែល​ធ្វើឱ្យយើង​ចំណាយ​ថវិកា​ច្រើន ក្នុង​ការស្នើ​ប័ណ្ណ​បើកបរ ផ្ទេរ​កម្មសិទ្ធិ​ ។