តើនេះជារឿងចៃដន្យ ឬស្ដេចថៃពិតជាផ្កាយដុះកន្ទុយ? ក្រោយដំណើរយាងទៅជាពិសេសដើម្បីចូលរួម ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះចៅ Carl XVI Gustaf នៃប្រទេសស៊ុយអែតកាលពីថ្មីៗនេះ ស្រាប់តែ ស៊ុយអែត កើតមាននូវហេតុការណ៍លួចដាក់គ្រា.ប់បែកបំផ្ទុះផ្អើលពេញទីក្រុង។ នេះមិនមែនជាលើកទី១ឡើយ ដែលរឿងរ៉ាងអាក្រ.ក់ៗតែងតែកើតមាននៅក្នុងប្រទេសមួយ ក្រោយព្រះរាជវត្តមានស្ដេចរាមាទី១០ របស់ថៃបង្ហាញឡើងនៅក្នុងប្រទេសនោះ ខណៈកន្លងមកចិន និងឡាវក៏ជួបប្រទះនឹងរឿងអកុសលដូចគ្នានេះដែរ។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី១ ខែឧសភា អាជ្ញាធរស៊ុយអែត បានរកឃើញគ្រាប់បែ.កដៃ ដែលជនអនាមិកបានបង្កប់នៅក្បែរផ្លូវ Amiralsgatan ដែលជាតំបន់មមាញឹក និងសំខាន់មួយក្នុងទីក្រុង Malmö ដោយបង្កភាពភ័យខ្លាចដល់ប្រជាជន និងចលាចលទូទាំងតំបន់ ព្រោះទីក្រុងនេះគឺជាតំបន់ដែលមានមនុស្សរស់នៅច្រើន មានសុវត្ថិភាព និងមិនធ្លាប់កើតមាននូវភាពវឹកវរដូចនេះនោះទេ។

អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺត្រង់ថា ហេតុការណ៍ភរវកម្មដ៏នឹកស្មានមិនដល់នេះ បានកើតឡើងនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីព្រះបាទ មហា វជិរ៉ាឡុងកន និងអគ្គមហេសីឈានជើងឡើងយន្តហោះត្រឡប់ទៅប្រទេសថៃវិញ។ បើទោះជាទីតាំងដែលកើតហេតុការណ៍បំផ្ទុះគ្រាប់បែ.កស្ថិតនៅឆ្ងាយពីទីតាំងគង់នៅរបស់ស្ដេចថៃ ប៉ុន្តែវានៅតែសបញ្ជាក់ពីភាពគាប់ជួនអំពីព្រះរាជវត្តមានរបស់ព្រះអង្គ តែងតែនាំមកនូវគ្រោះចង្រៃដល់ប្រទេសណាដែលទ្រង់យាងទៅជានិច្ច។
ជាក់ស្ដែងហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយ ដែលបានឆាបឆេះបំផ្លាញ ព្រះវិហារចិនបុរាណ អាយុកាលរាប់រយឆ្នាំមួយកន្លែង បានកើតមានត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ មុនពេលដែលស្ដេចរាមាទី១០ របស់ថៃយាងមកបំពេញទស្សនកិច្ចនៅប្រទេសចិន។ ក្នុងអំឡុងពេលនោះ ប្រជាជនមួយចំនួនបានលើកឡើងពីជំនឿក្បួនហុងស៊ុយមកនិយាយថា នេះអាចបណ្ដាលមកពីស្ដេចថៃមានចំហាយថាមពលអាក្រ.ក់ ទើបនាំឲ្យរឿងអាក្រ.ក់ធ្លាក់លើប្រទេសរបស់ពួកគេបែបនេះ។
.jpg)
ងាកចេញពីចិនមកមើលជិតៗកម្ពុជាយើងឯណេះ ប្រទេសឡាវទើបតែបានជួបប្រទះនឹងព្យុះទឹកកកដ៏សាហា.វមិនធ្លាប់មានជាប្រវត្តិសាស្រ្ត ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន, ខូចខាតទ្រពសម្បត្តិ និងយានជំនិះ ព្រមទាំងបង្ករបួសស្នាមដល់មនុស្សម្នារច្រើននាក់ផងដែរ។ ហេតុការណ៍គ្រោះធម្មជាតិនេះ ត្រូវបានគេកត់សម្គាល់ថា កើតមានត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ដេចថៃ និងអគ្គមហេសី យាងទស្សកិច្ចនៅប្រទេសឡាវ ក្រោយខានបានមកអស់រយៈពេល ៣២ឆ្នាំ។
ដោយផ្អែកលើឧប្បត្តិហេតុដែលបានកើតឡើងដូចបានរៀបរាប់ខាងលើនេះ មនុស្សជាច្រើនមិនថាតែជនជាតិខ្មែរ ឬបរទេសនោះទេ បាននាំគ្នាចោ.ទជាសំណួរដោយងឿងឆ្ងល់ថា តើព្រះមហាក្សត្រថៃគឺជាអ្នកមានបុណ្យ ឬក៏ជាផ្កាយដុះកន្ទុយ? ហេតុអ្វីតែងនាំគ្រោះចង្រៃដល់ប្រទេសដែលទ្រង់យាងទៅបែបនេះ?










